
ប្រូម៉ូសិនកប់ស៊េរី ទិញ ២ ថែម ១០ ចេះតែទិញមិនចេះគិត ប្រយ័ត្នជួបលទ្ធផលបែបនេះ!
នៅក្នុង Social Media ជាពិសេស Facebook ផ្ទាល់តែម្តងការ Live លក់អ៉ីវ៉ាន់ online ផ្សេងៗដូចជាខោអាវ គ្រឿងក្រអូប ឡេ -ល- ហាក់កំពុងពេញនិយមខ្លាំង ប្រៀបបានជាទីផ្សារសេរី ដែលមានការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លា។ ដើម្បីដណ្តើមយកអតិថិជនរៀងៗខ្លួន មានម្ចាស់ហាងមួយចំនួនធំបានធ្វើការផ្តល់ Promotion ថែមអស់ស្ទះ ក្នុងន័យកៀបយកប្រាក់ចំណេញ ។ ដោយក្នុងនោះផងដែរ ផលិតផលខ្លះល្អ មានការបញ្ចុះតម្លៃ ឬថែមកប់ស៊េរី ដែលធ្វើឱ្យយើងអ្នកប្រើប្រាស់ទទួលបាននូវអ្វីដែលខ្លួនចង់បាន តែបើអ្នកទិញចំផលិតផលដែលមិនល្អនោះ មិនថាថែមអោយអ្នកច្រើនយ៉ាងណា ក៏មិនស្មើនូវថវិកាដែលអ្នកយកព្យាបាលបញ្ហាអ្នក ក្រោយប្រើប្រាស់ផលិតផលមិនល្អដែរ។ ដូច្នេះរាល់ពេលដែលអ្នកគួរសម្រេចចិត្តទិញផលិតផលអ្វីមួយ…











