ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover King
សង្គម

ពិតជាព្រះកិត្តិយសណាស់ ដែលព្រះមហាក្សត្រទ្រង់យាងប្រទានភ្លេីងបំភ្លឺប្រទីបដោយផ្ទាល់!!

ភ្នំពេញ​ : មនុស្សជាច្រេីនបានប្រមូលផ្ដុំគ្នានៅតំបន់​ទន្លេចតុមុខ​ ដេីម្បីមេីលការប្រណាំងទូក​ ដែលប្រារព្ធបាន​ ១ ថ្ងៃកន្លងទៅហេីយ​ នៅមុខ​ព្រះបរមរាជវាំង​ ។ ចំណែកឯយប់ថ្ងៃទី​ 10 វិច្ឆិកានេះដែរ​ នាពេលនេះគេប្រទះឃេីញថា​ មានមនុស្សជាច្រេីនក៏បានមកទស្សនាសម្រស់រាជធានីភ្នំពេញនាពេលយប់ដែរ​ ពោលគឺ​មកមេីល​កាំជ្រួច និង​ប្រទីបស្អាតៗ​ ។ ក្នុងឱកាសដ៏ពិសេសនៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង…

Cover VN Kh
សង្គម

ស្អាតៗណាស់! ប្រទីប នាពេលបុណ្យអុំទូក នៅខេត្តឃ្លាំង កម្ពុជាក្រោម

ខេត្តឃ្លាំង-កម្ពុជាក្រោម៖ យើងបានដឹងរួចមកហើយថា ​ទឹកដីកម្ពុជាយើងត្រូវបានបាត់បង់អស់ស្ទើរពាក់កណ្តាល ដោយសារតែសម័យសង្គ្រាមឈ្លានពានពីប្រទេសជិតខាង  ដោយទឹកដីដែលបានទៅលើប្រទេសថៃមានឈ្មោះថាខ្មែរលើ ​ឬខ្មែរសុរិន្ទ ​ឯទឹកដីដ៏ធំធេងបានទៅលើប្រទេសសវៀតណាម ​ត្រូវបានគេហៅថាកម្ពុជាក្រោម។ បើទោះបីជាស្ថិតនៅក្នុងប្រទេសដទៃ ​តែជនជាតិខ្មែរដែលជាម្ចាស់ទឹកដីកំណើត ​នៅតែខិតខំថែរក្សាអក្សរជាតិ ​និងវប្បធម៌របស់ខ្លួនយ៉ាងភ្ជាប់ផ្ជួនគួរឱ្យសរសើរខ្លាំងមែនទែន។ ដោយឡែកសម្រាប់ឱកាសពិធីបុណ្យអុំទូក ​បណ្តែតប្រទីប និងសំពះព្រះខែ  វត្តអារាមនៅក្នុងខេត្តឃ្លាំងទឹកដីកម្ពុជាក្រោមក៏បានប្រារព្ធពិធីបុណ្យជាតិនេះដូចគ្នា​​មានទាំងការប្រណាំងទូក-ង និងការលយប្រទីបផងដែរ ​ដែលប្រទីបរបស់កម្ពុជាក្រោមពិតជាមានភាពប្លែកខ្លាំងម្យ៉ាងពីប្រទីបខ្មែរកណ្តាលយើង។ តាមរយៈគណនីហ្វេសប៊ុកផេក Ven Ly Phet ដែលជាព្រះតេជគុណមួយអង្គគង់នៅវត្តមួយកន្លែងនៅខេត្តឃ្លាំង បានបង្ហោះរូបភាពប្រទីបស្នាដៃព្រះសង្ឃខ្មែរក្រោមជាច្រើន  ដែលប្រទីបនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតប្លែក ​មានរចនាបថជាវត្តខ្មែរតែម្តង ​មើលទៅប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពប្រទីបកម្ពុជាក្រោមទាំងអស់គ្នា ៖

Knongsrok
ប្លែកៗ

បើមានពេលតែ ១នាទី មើលហើយពិចារណាតាមការគួរនៃ ៤៥រូបភាព ពីជីវិតដ៏ឆ្កួតលីលា នៃពិភពលោកសម័យទំនើប នាពេលបច្ចុប្បន្ន!

យើងអាចនិយាយបានច្រើនយ៉ាងអំពីពិភពលោកទំនើបនាពេលបច្ចុប្បន្ននេះ។ តើមនុស្សជំនាន់ក្រោយអាចនឹងបន្ទោសចំពោះស្ថានភាពសង្គមសព្វថ្ងៃនេះឬទេ? លោក Anorexia Nervosa បានគូររូបអំពី អំពើហិង្សាក្នុងគ្រួសារដាក់ក្នុងបណ្តាញសង្គមនិងបញ្ហាជាច្រើនផ្សេងទៀតត្រូវបានដោះស្រាយដោយអ្នកគំនូរខាងលើ។ លោកមានមូលដ្ឋាននៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ជាវិចិត្រកររូបគំនូរដែលបង្ហាញពីគុណវិបត្តិនៃសង្គមដែលយើងតែងតែមិនអើពើនុះ។ តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយចែករំលែកទាំងអស់គ្នា​ សូមអរគុណ!   ដោយ៖ វីរៈ ប្រភព៖ thinkinghumanity

Cover Phumi
ដើរកម្សាន្ត

ខានទៅលេងភូមិវប្បធម៌យូរ ​កែច្នៃឡើងស្អាតប្លែកជាងមុន ​ចង់តែទៅលេងភ្លាមៗទេនេះ!

សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយ សម្បត្តិវប្បធម៌​ និងប្រាង្គប្រាសាទបុរាណដ៏ល្អពិចិត្រជាច្រើនអនេក។ ហើយក្រៅពីប្រាសាទអង្គរវត្ត ​ប្រាសាទបាយ័ន រួមទាំងប្រាសាទរាប់រយ ភ្នំគូលេន និងទីកន្លែងសម្បត្តិវប្បធម៌ជាច្រើនកន្លែងទៀត ភូមិវប្បធម៌ក៏ជាទិសដៅកម្សាន្តមួយដែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកទស្សនាដោយមិនអាចរំលងបាន។ ច្រើនឆ្នាំកន្លងផុតទៅ ភូមិវប្បធម៌ ដែលជាទីកន្លែងដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរ ដោយមានការសាងសង់រូបសំណាក់តូចៗតំណាងទីកន្លែងសំខាន់ៗប្រចាំប្រទេសកម្ពុជាផងនោះ ពេលនេះក៏បានកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយភាពប្លែកថ្មីផងដែរ ​ដោយមិនឱ្យមានភាពដដែលៗនោះទេ ​ មានទាំងកែប្រែតុបតែងរបស់ដែលមានស្រាប់ឱ្យរឹតតែទាក់ទាញ និងច្នៃបន្ថែមកន្លែងកម្សាន្តជាច្រើនទៀត គឺរឹតតែស្រស់ស្អាត និងគួរឱ្យចង់ទស្សនាតែម្តង។ ហើយថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃទេសភាពកែច្នៃថ្មីនៅភូមិវប្បធម៌បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការចែករំលែកតៗគ្នាបង្ហាញពីការសរសើរ ថែមទាំងមានគម្រោងទៅកម្សាន្តឆាប់ៗទៀតផង។ ឃើញថា ភូមិវប្បធម៌ពេលនេះមិនដូចពីមុនឡើយ  ទិដ្ឋភាពទូទៅសុទ្ធតែមានការកែច្នៃស្រស់ស្អាតមែនទែន…

Cover Princess
សង្គម

ពិសេសមែន! ព្រះនាងតូច នរោត្តម ​ជេនណា បញ្ចេញវីដេអូចម្រៀងថ្មី ​ជូនពរថ្ងៃបុណ្យអុំទូក ផ្តិតទេសភាពដ៏ស្រស់ស្អាតនៃខេត្តសៀមរាប (មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងហើយថា ព្រះនាងតូច នរោត្តម ជេនណា ទ្រង់មានសមត្ថភាពខ្លាំងនៅក្នុងផ្នែកសិល្បៈជាច្រើនទម្រង់ទាំងផ្នែកចម្រៀង សម្តែង ការដើរម៉ូត និងក្បាច់រាំអន្តរជាតិផងដែរ ជាពិសេស​វីដេអូចម្រៀងរបស់ទ្រង់ទាំងបទ ​Original Song  និង ​បទ ​Cover នីមួយៗរបស់ទ្រង់សុទ្ធតែពីរោះ និងមានប្លែកថ្មីគួរឱ្យចាប់អារម្មណ៍ជានិច្ច។ កាន់តែពិសេសអស្ចារ្យទៀតនោះ ​សម្រាប់ថ្ងៃបុណ្យអុំទូកខាងមុខនេះ ​ព្រះនាងតូច ​នរោត្តម ​ជេនណា ​ទ្រង់បានបញ្ចេញបទចម្រៀងថ្មីយ៉ាងពីរោះរណ្តំមានចំណងជើងថា ​« ជូនពរថ្ងៃបុណ្យអុំទូក » ដែលវីដេអូនេះមិនត្រឹមតែសំនៀងរបស់ព្រះនាងតូចពិរោះគួរឱ្យចាប់អារម្មណ៍ទេ ​តែវីដេអូចម្រៀងនេះបានផ្តិតទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាប ដូចជាប្រាសាទអង្គរវត្ត មហាស្រពសម្តែងសៀកក្នុងខេត្តសៀមរាប និងកន្លែងពិសេសៗជាច្រើនទៀតអមនឹងកាយវិការក្រមិចក្រមើមស្រស់ស្អាតក្និកខ្នក់គួរឱ្យខ្នាញ់របស់ព្រះនាងតូចផងដែរ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោមនេះ ៖

Cover Khmer
សង្គម

ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់

ជាការពិតណាស់ ​ចាស់ៗពីបុរាណយើងមានទំនៀមទម្លាប់ និងត្រណមច្រើនខ្លាំងណាស់ ​ដែលជំនឿមួយចំនួនត្រូវបានអនុវត្ត និងជឿស៊ុបរហូតដល់សព្វថ្ងៃ។ ដូច្នេះថ្ងៃនេះ ​យើងខ្ញុំសូមលើកយកត្រណមមួយចំនួនរបស់ចាស់ៗពីបុរាណ ​ដែលដកស្រង់ចេញពីផេកហ្វេសប៊ុក ​សង្គមពណ៌ខ្មៅដូចខាងក្រោម ៖ # តំណមទីមួយ តំណមនៅក្នុងការសែនជំនាងផ្ទះ ហាមដាច់ខាតកុំអោយកំពប់ជេីងធូប រឺមួយក៏មានអ្នកណាមកដកជេីងធូបលេងអោយសោះ ព្រោះថាពួកគេនឹងធ្វេីអោយអ្នកជួបតែរឿងក្តៅក្រហាយ រឺមួយក៏ពួកគេអាចចេញមកលងបន្លាចអ្នកទាំងអស់គ្នាបាន ព្រោះជំនាងផ្ទះលង ខុសពីត្រូវខ្មោចលង ព្រោះគេនឹងចេញមកបង្ហាញខ្លួនអោយយេីងបានឃេីញស្រល់ៗនៅនឹងភ្នែកតែម្តង ។ ហេីយមួយវិញទៀត សំរាប់សំណែនខ្មោច ដូចជាចូលឆ្នាំចិន យេីងចូលចិត្តរំលែកបាយម្ហូបខ្លះៗ ដាក់ចោល ដេីម្បីអោយពពួកខ្មោចអនាថាបានញ៉ាំ តែយេីងមិនដឹងទេថា ការធ្វេីបែបនេះដូចជាបេីកដៃអោយខ្មោចចូលមកក្នុងផ្ទះរបស់យេីងអុីចឹង ហេីយអោយតែបានបេីកដៃអោយពួកគេចូលមកក្នុងផ្ទះបែបនេះ ដឹងតែនៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នានៅលេងសុខហេីយ ព្រោះពពួកខ្មោចអនាថាអស់ទាំងនោះនឹងមករំខានការរស់នៅរបស់យើង…

Cover Trash
សង្គម

ធុងសំរាម១០ជំហានមានមួយ ចាំមើលមានអ្នកបោះសម្រាមក្រៅធុងទៀតអត់ ថ្ងៃបុណ្យអុំទូក

ភ្នំពេញ​ : ពិតប្រាកដណាស់ដែលថ្ងៃស្អែកគឺជាថ្ងៃ​ បុណ្យអុំទូក​ អកអំបុក​ បណ្ដែត​ ប្រទីប​ និងសំពះព្រះខែ​ ឈានចូលមកដល់ហេីយ​ ដែលក្រុងភ្នំពេញ​ បានរៀបចំតែងខ្លួនយ៉ាងស្អាតដែលចាំទទួលបងប្អូនមកកំសាន្តនៅថ្ងៃស្អែកនេះ​ ។ ពិតណាស់បញ្ហាបរិស្ថានច្បាស់ជាសំខាន់ខ្លាំងណាស់ដែលរដ្ឋបាល​ ក្រុងភ្នំពេញត្រូវតែគិតគូរ​ អោយបានដិតដល់ពោលគឺ​ តំបន់ពិសេសដែលបងប្អូន​ ទៅកំសាន្តគឺ​ ក្រុមការងារផ្ទាល់បាន​ ដាក់ពង្រាយធុងសម្រាម​ នៅតាមតំបន់ពិសេសដែលឃ្លាតចម្ងាយប្រមាណជា​ង​ 10 ជំហានតែប៉ុណ្ណោះដែលនេះជាហេតុបង្កការងាយស្រួល​ សម្រាប់បងប្អូនជួយសម្អាតបរិស្ថានរបស់ក្រុងយេីងផង​ ដេីម្បីទាំងអស់គ្នា​ ។ ជាចុងក្រោយសូ​មបងប្អូនមេត្តា​ សម្អាតក្រុងយេីងផងដេីម្បី​ បរិស្ថានស្អាតសុខភាពល្អ​ និង​ សណ្ដាប់ធ្នាក់របសលប្រទេសយេីង​ ដែលជាកិត្តិយសមួយសម្រាប់មាតុប្រទេសផងដែរ​ ៕

Cover Dy
សង្គម

សូមអបអរដល់ អ្នកស្រី​ ឌី​ សាវ៉េត​ ដែលមានទទួលមេដាយ​ ឥស្សរយស​ ពី​ សាធារណរដ្ឋបារាំង!

ប្រិយមិត្តច្បាស់ជាស្គាល់​ លោកស្រី​ ឌី​ សាវ៉េត​ ដែលជាតារាសម្ដែង​ តាំងពីសម័យសង្គមរាស្រ្ដនិយម​ ដែលជាតារាសម្ដែងជេីងចាស់សាងកេរ្តិ៍ឈ្មោះតាំងពីជាង​ 50 ឆ្នាំមុនមកម្លេះ​ ។ នៅថ្ងៃទី​ 08 ខែ​ វិច្ឆិកា​ 2019 កន្លងមកនេះ​ លោកស្រី​ ឌី​ សាវ៉េត​ បានទទួលមេដាយឥស្សរយយស​ ថ្នាក់​ អស្សឫទ្ធិផ្នែកសិល្បះ​ វប្បធម៌ពីរដ្ឋមន្រ្ដីក្រសួងវប្បធម៌នៃប្រទេសបារាំងតាមរយះ​ លោកស្រីជំទាវ​ ឯកអគ្គរដ្ឋទូត​ ប្រទេសបាំរាំងប្រចាំកម្ពុជាផងដែរ​ ដែលនេះគឺជាមហាកិត្តិយសមួយសម្រាប់លោកស្រីក៏ដូចជាប្រជាជនកម្ពុជាមែនទែន​ ដែលលោកស្រីគឺជាតារាសម្ដែងដែលមានទេពកោសល្យផ្នែកសិល្បះសម្ដែងនេះដែលទទួលបានប្រជាប្រិយភាពរាប់សិបឆ្នាំណាស់មកហេីយ​ ។ ជាមួយគ្នានេះដែរក្រុមព្រះសូរិយាដែលជាក្រុមមួយដែល​ ស្រារជ្រាវ​ ចម្រៀងនិងភាពយន្តខ្មែរជំនាន់ដេីមក៏ចូលរួមជាកិត្តិយសសម្រាប់លោកស្រីដូចគ្នា​…

Cover Sport
សង្គម

ពិតជាប្រពៃណាស់​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ រៀបចំកម្មវិធីចែករំលែកក្ដីស្រលាញ់ទៅកាន់កុមារគថ្លង់ !

ដូចយេីងបានដឹងហេីយ​កម្ពុជាកំពុងតែរៀបចំការប្រកួត​ បាល់ទាត់​ យុវជនក្រោមអាយុ​ 19 ឆ្នាំដែលកំពុងប្រព្រឹត្តទៅ​ រាល់ថ្ងៃនេះឯង​ ដែលមានប្រទេស​ ទាំង​ 5 កំពុងតែប្រកួតវឹលជុំទៅវិញទៅមក ។ នៅថ្ងៃទី​ 07 ខែ​ វិច្ឆិកា​ កន្លងទៅនេះដែរ​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ក៏បានរៀបចំ​ កម្មវិធីសប្បុរស​ ដែលមានឈ្មោះថា​ កម្មវិធី​ ចែករំលែកក្ដីស្រលាញ់នៅឯ​ វិទ្យាល័យអប់រំពិសេសច្បារអំពៅ​ ដេីម្បី​ ចែករំលែកក្ដីស្រលាញ់ទៅកាន់ក្មេង​ ៗនិង​ បង្ហាញ​ ចំណេះជំនាញនៃ​ អាជីព​ របស់ខ្លួនទៅកាន់ក្មេងៗដែលស្រលាញ់ខាងវិស័យបាល់ទាត់​ នោះតែម្ដង​ ។…

Cover Cro
សង្គម

ផ្អេីលរឿងឡាំឌួយមែនអត់?​ តោះទៅមេីលរឿងក្រពេី​ល្អៗមេីល ដែលមានទាំង​រឿងខ្មែរ​ និងបរទេស

ពិតណាស់ឃេីញថា​ ប៉ុន្មានថ្ងៃនេះ ​បណ្ដាញទំនាក់ទំនងសង្គម​ Facebook មានការភ្ញាក់ផ្អេីលខ្លាំងដោយសាររឿងក្រពេី​ នៅ​ ក្នុងស្រះ​ មុខ​ ប្រាសាទអង្គរវត្តដែលនេះគឺជា​ ប្រធានបទក្ដៅគគុកផងដែរ​ ។ ហេីយនៅល្ងាចថ្ងៃទី​ 7 នេះខាងអាជ្ញាធរបានប្រម៉ាញ់បានក្រពេីនោះហេីយ​ ។ ថ្ងៃនេះយេីងខ្ញុំនឹងនាំមកជូនរឿងដែលទាក់ទងនិងក្រពេីហេីយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំងនៅជំនាន់នៃរឿងនីមួយៗ​ នេះឯង​ ។ ១.  នេសាទក្រពេី​ ដែលមាជារឿងកុនខ្នាតយក្សរបស់ខ្មែរដែល​ ចេញកាលពីឆ្នាំ​ 2005 ផលិតដោយ​ ផលិតកម្មរស្មីហង្សមាស​ ដែលជាកុន​ ដែលទទួលបានកាេគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងមែនទែន​ ហេីយកុននេះក៏បានឈ្នះពានមាសក្នុងកម្មវិធីមហោស្រពភាពយន្តថ្នាក់ជាតិ​ 2005 ផងដែរ​ ។ ២.…

Cover Phone
សង្គម

កុំភ្លេចសេវទុកទាំងអស់គ្នា! ​នេះជាលេខទំនាក់ទំនងពេលមានអាសន្នពេលដើរលេងបុណ្យអុំទូក

ជួយស៊េរផងបងប្អូនស្នងការនរគរបាលរាជធានីភ្នំពេញចេញសេចក្ដ៏ប្រកាសអំពី​ លេខទូរសព្ទទាន់ហេតុការណ៍ទាំងអស់នេះ ដូចបងប្អូនបានដឹងហេីយថាព្រះរាពីធីបុណ្យ​ អ៊ុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែនិងអកអំបុកជិតមកដល់ហេីយ​ ដូច្នេះទេីបស្នងការរាជធានីភ្នំពេញ​ ចេញសេចក្ដីប្រកាសអំពី​ លេខទូរសព្ទរបស់មន្រ្ដីឈរជេីងនៅតាមតំបន់​ ពេលណាបងប្អូនមានករណីអាសន្នផ្សេងៗអាចទាក់ទងពួកគាត់បាន។ ១.  បទល្មេីសផ្សេងៗដូចជាការ លួច លូកហោប៉ៅ ឆក់ ….. ២.  ករណីបាត់ វង្វេងមនុស្ស ឬរកឃេីញមនុស្ស ☎️ សូមទំនាក់ទំនងលេខទូរស័ព្ទតាមគោលដៅដូចខាងក្រោមនេះ : ១.  គោលដៅបញ្ជាការស្រាលដែលមានទីតាំងនៅវាលព្រះមេរុហ៍ – លោក សុង លី : 012 822…

Cover Donut
សង្គម

តោះ មកដឹងពីរឿងរ៉ាវមួយចំនួន ដែលទាក់ទងទៅនឹងវីរបុរសនំដូណាត់ របស់កម្ពុជា

អ្នកប្រហែលជាបានដឹងរួចមកហើយថា ​ប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិច ​ភាគច្រើនប្រកបមុខរបរបើកហាងនំដូណាត់ ​ដែលយើងអាចហៅបានថាជារបររបស់ជនជាតិខ្មែរតែម្តង  រហូតដល់នំដូណាត់របស់ប្រជាជនខ្មែរនោទីនោះមានឈ្មោះល្បីល្បាញផងដែរ។ ​ចុះលោកអ្នកឆ្ងល់ទេថា ​តើមូលហេតុអ្វី ​ឬនរណា ​ដែលជាអ្នកនាំឱ្យប្រជាជនខ្មែរនៅអាមេរិចប្រកបរបរមួយនេះ? តោះ! ​មកតាមដានពីប្រវត្តិនៃការប្រកបរបរលក់នំដូណាត់របស់ប្រជាជនខ្មែរទាំងអស់គ្នា៖ លោក ទិត្យ ង៉ូយ គឺជាជនជាតិខ្មែរ​​ ​ដែលត្រូវបានគេដាក់ងារឱ្យថា « វីរបុរស នំដូណាត់ » ដោយលោកគឺជាជាជនភៀសខ្លួនមួយរូប ដែលរត់គេចទៅនៅប្រទេសអាមេរិកក្នុងអំឡុងពេលដែលប្រទេសកំពុងតែវឹកវរ ក្នុងឆ្នាំ ១៩៧៥ មុនជំនាន់ខ្មែរក្រហម ។ ដោយការនិរទេសខ្លួនចាកចោលមាតុភូមិកម្ពុជា ទៅដល់អាមេរិក ស្របពេលដែលលោកមានអាយុប្រហែល ៣៣ ឆ្នាំតែប៉ុណ្ណោះ ហើយពេលទៅដល់…