
មនុស្សប្រុស កម្រនិយាយពាក្យបែកណាស់ ទោះឈ្លោះគ្នាប៉ុនណាក៏ដោយ ខុសពីមនុស្សស្រី តែងនិយាយពាក្យបែក សូម្បីតែរឿងបន្តិចបន្តួច
ជាទូទៅ ដៃគូ មិនថាត្រឹមជាសង្សារ ឬជាប្ដីប្រពន្ធនោះទេ ទោះស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ ក៏រមែងជួបបញ្ហា ការប៉ះទង្គិចពាក្យសម្ដី ឬការថ្នាំងថ្នាក់ចិត្តជាមួយគ្នា គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ តេយ៉ាងណា បើអ្នកចេះអត់ធ្មត់ អត់ឱន អធ្យាស្រ័យឱ្យគ្នា មិនថារឿងធំប៉ុនណាទេ ក៏អាចក្លាយជាធម្មតាបានដែរ លើកលែងតែ មានអ្នកទីបីចូលមកជ្រៀតជ្រែក បញ្ហាបន្តិច ក៏អាចបែកគ្នាបានដែរ។ យ៉ាងណាមិញ គ្រប់ពេលមានបញ្ហា មានជម្លោះ ឬថ្នាំងថ្នាក់ដាក់គ្នា ទម្លាប់មនុស្សប្រុស ទោះទាស់សម្ដីគ្នាខ្លាំងប៉ុនណាក៏ដោយ ក៏មិនងាយនិយាយពាក្យថា បែកជាមួយសង្សារ ទាមទារលែងលះជាមួយប្រពន្ធនោះដែរ។ ក៏មានមនុស្សប្រុសខ្លះ ទោះខិលខូច លួចលាក់មានស្រីខាងក្រៅច្រើនយ៉ាងណា…











