មនុស្សប្រុស កម្រនិយាយពាក្យបែកណាស់ ទោះឈ្លោះគ្នាប៉ុនណាក៏ដោយ ខុសពីមនុស្សស្រី តែងនិយាយពាក្យបែក សូម្បីតែរឿងបន្តិចបន្តួច

New Copy
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅ ដៃគូ មិនថាត្រឹមជាសង្សារ ឬជាប្ដីប្រពន្ធនោះទេ ទោះស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ ក៏រមែងជួបបញ្ហា ការប៉ះទង្គិចពាក្យសម្ដី ឬការថ្នាំងថ្នាក់ចិត្តជាមួយគ្នា​ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ តេយ៉ាងណា បើអ្នកចេះអត់ធ្មត់ អត់ឱន អធ្យាស្រ័យឱ្យគ្នា មិនថារឿងធំប៉ុនណាទេ ក៏អាចក្លាយជាធម្មតាបានដែរ លើកលែងតែ មានអ្នកទីបីចូលមកជ្រៀតជ្រែក បញ្ហាបន្តិច ក៏អាចបែកគ្នាបានដែរ។

យ៉ាងណាមិញ គ្រប់ពេលមានបញ្ហា មានជម្លោះ ឬថ្នាំងថ្នាក់ដាក់គ្នា ទម្លាប់មនុស្សប្រុស ទោះទាស់សម្ដីគ្នាខ្លាំងប៉ុនណាក៏ដោយ ក៏មិនងាយនិយាយពាក្យថា បែកជាមួយសង្សារ ទាមទារលែងលះជាមួយប្រពន្ធនោះដែរ។ ក៏មានមនុស្សប្រុសខ្លះ ទោះខិលខូច លួចលាក់មានស្រីខាងក្រៅច្រើនយ៉ាងណា ក៏មិនចង់បែកពីមនុស្សស្រីដំបូង ឬប្រពន្ធដើមដែរ តេបើមនុស្សប្រុសដែលងាក្រក់ ខូច អាត្មានិយម គឺសុខចិត្តបិទបាំង យកទាំងពីរទាំងបី ក៏មិននិយាយពាក្យបែកនោះដែរ លើកលែងតែដល់ដំណាក់កាលចុងក្រោយ សង្សារ ឬប្រពន្ធលែងចង់បន្ត គ្មានជម្រើស ទើបគេព្រមបែកតាមសំណូមពររបស់ដៃគូ។

ការផ្សាយពាណិជ្ជកម្ម
670f31beb51b30924ab5f800a8cb4ba705efaf1b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំណែកមនុស្សស្រីវិញ ទោះបីនាងពូកែអត់ធ្មត់ ស៊ូទ្រាំខ្លាំងប៉ុនណាក៏ដោយ តែគ្រប់ពេលដែលមានបញ្ហា ទាស់ទែងគ្នា នាងងាយនឹងនិយាយពាក្យបែក ឬនិយាយពាក្យថា លែងគ្នាទៅ វាជាពាក្យដែលនាងឆាបើ់នឹងនិយាយ សូម្បីតែត្រឹមបញ្ហាតិចតួចក៏ដោយ។ ជាទម្លាប់របស់មនុស្សស្រីមួយចំនួនធំ ចូលចិត្តនិយាយពាក្យនេះ តែធាតុពិត នាងមិនបានចង់បែក ឬលែងលះ ដូចពាក្យនាងនិយាយនោះឡើយ ការដែលនាងនិយាយ ក៏ព្រោះតែនាងចង់សាកចិត្តមនុស្សប្រុស ឬប្ដីរបស់ខ្លួន នាងចង់ឱ្យដៃគូចេះខ្លាចបាត់បង់នាង នាងចង់ឱ្យដៃគូលួងលោម រណប និងចេះយកចិត្តទុកដាក់ចំពោះនាង និយាយជារួម គឺនាងចង់បានចំណាប់អារម្មណ៍ ចង់ឱ្យដៃគូរបស់នាង ខ្វល់ខ្វាយពីអារម្មណ៍នាង។

ប់ុន្តែ ការនិយាយពាក្យថា បែក ម្ដងជាពីរដង ឬញឹកញាប់ជ្រុលពេក វាជាហេតុនាំឱ្យដៃគូមានអារម្មណ៍ថាធុញទ្រាន់ សាំញុំា ដៃគូរបស់អ្នក គេនឹងអស់ភាពអត់ធ្មត់ រឹតតែធុញទ្រាន់នឹងអ្នកលើសដើម។ ចរិតមនុស្សប្រុស មិនចូលចិត្តស្ដាប់ពាក្យបែក ដដែលៗនោះឡើយ ព្រោះវានឹងធ្វើឱ្យគេមានអារម្មណ៍មិនល្អ ធុញទ្រាន់នឹងអ្នករឹតតែខ្លាំងឡើង៕

ការផ្សាយពាណិជ្ជកម្ម
Mai 001
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
75226399_750400315365511_1644478789352161280_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑