ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Japan Student
សង្គម

ពិតជាគួរឱ្យគោរពកោតសរសើរណាស់!​ និស្សិតជប៉ុន​ ព្យាយាមរៃអង្គាសប្រាក់ដេីម្បីសង់សាលារៀនជូនកម្ពុជា

ជប៉ុន៖ ប្រទេសជប៉ុនគឺជាប្រទេសដែលមានប្រពន័ន្ធអប់រំ​ខ្លាំង និងរឹងមាំជាងគេហេីយ​ប្រទេសនេះគឺប្រជាជនរបស់គេគឺតែងតែមានចិត្តជួយអ្នកដទៃជានិច្ច។ ថ្មីៗនេះយេីងបានឃេីញរូបភាពមួយដែលនិស្សិតជប៉ុនមួយក្រុម​ បាននឹងកំពុងតែ​ឈររៃអង្គាសប្រាក់ដេីម្បីសង់សាលាជូនក្មេងៗ​កម្ពុជា​ ពិតជាគួរអោយស្ញប់ស្ញែងណាស់​ ។ ដូច្នេះទេីបប្រជាជនកម្ពុជាគោរពជនជាតិជប៉ុនខ្លាំងណាស់ព្រោះថាគ្រាលំបាកគឺជប៉ុនតែងតែផ្ដល់ជំនួយមកកម្ពុជាជានិច្ចទោះជាខ្លួនមានទុក្ខលំបាកជានិច្ច​ ៕

Cover
សង្គម

បើអាច ខ្ញុំចង់កើតជាមនុស្សប្រុសវិញ

គេថាកើតជាមនុស្សស្រី គឺកម្ម មនុស្សស្រីតិចបំផុត ដែលមានសំណាង និងមានកម្មមួយនេះក្នុងជីវិត។ មនុស្សស្រី ប្រៀបដូចកន្សែង ស ដែលងាយនឹងប្រឡាក់មានស្នាមខ្លាំងណាស់ សូម្បីតែចាស់ៗភាគច្រើន ក៏ផ្ដោតដាក់បន្ទុកខ្លាំងលើសមនុស្សស្រីដែរ។ ក្នុងនាមជាកូនស្រី ធ្វើអ្វីបន្តិចក៏ត្រូវគិត ខ្លួនជាស្រី ខ្លាចខុសនេះខុសនោះ មិនសមអ៊ីចេះមិនសមអ៊ីចុះ ខុសប្រពៃណី នាំឱ្យគ្រួសារ ម៉ាក់ប៉ា វង្សត្រកូល អាបឱន បាក់មុខ ខ្មាសគេ បើគ្រាន់តែចេញក្រៅ ញុំាអីបន្តិចបន្តួច ក៏ខ្លាចខូចឈ្មោះផងដែរ។ នេះហើយជីវិតមនុស្សស្រី មានសម្ពាធសូម្បីតែង់ធ្វើនូវអ្វីខ្លះៗ ដើម្បីបន្ធូរអារម្មណ៍តានតឹង និងដើម្បីក្ដីសុខរបស់ខ្លួនឯង។ មិនដូចមនុស្សប្រុសទេ ខិលខូច…

Cover 25year
សង្គម

ភ្ញាក់ផ្អេីលអត់​? ពេលនេះកុមារី​ ២៥ឆ្នាំបានត្រឡប់មកវិញហេីយ​ ជាមួយនឹង​តួ​សម្ដែងដដែល ​តែសាច់រឿងធានាថាថ្មីប្លែកល្អមើលជាងមុន

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហេីយថា​ រឿងកុមារី​ ២៥ ឆ្នាំ ដែលបានចេញកាលពីប៉ុន្មានឆ្នាំមុននោះ គឺទទួលបានការគាំទ្រពីប្រិយមិត្តជាខ្លាំង​ ដែលស្រលាញ់ការសម្ដែងរបស់តួអង្គក្នុងរឿង និងសាច់រឿងទាំងមូល​ ។ កាន់តែពិសេសនោះ នាពេលម្សិលមិញយេីងបានឃេីញគណនី​ Facebook របស់បងប្រុស​ Bong Vik បានបង្ហោះអំពី​ ពិធី​ ក្រុងពាលី​ ថតរឿង​ កុមារី​ 25 ឆ្នាំវគ្គ​ 3 ដែល​ ធ្វេីឱ្យប្រិយមិត្តមានការភ្ញាក់ផ្អេីលជាខ្លាំង​ ដែលយេីងឃេីញវត្តមាន​ អ្នកនាង​ នី​ ម៉ូនីកា​ ដែលហៅកាត់ថា​ កណ្ដូប​…

Cover Kmeng
សង្គម

ឡូយអស់ទាស់​ កងចក្រភាពយន្តសម្ពោធរឿង​ ស្នេហាក្មេងៗ​ មានតារាល្បីចូលរួមជាច្រេីន​ឡើងផ្អើល ​Major Cineplex !

ភ្នំពេញ ៖ កាលពី​យប់ថ្ងៃទី​ ៥ ខែវិច្ឆិកា​ ឆ្នាំ ២០១៩នេះ​ ផលិតកម្ម​ កងចក្រភាពយន្ត​ សហការជាមួយ​ Smart បានធ្វេីកម្មវិធីសម្ពោធខ្សែភាពយន្តខ្នាតធំគឺ « រឿងស្នេហាក្មេងៗ​ » ដែលជាភាពយន្តដ៏ល្អមួយប្រចាំឆ្នាំ​ ។ គូសបញ្ជាក់ផងដែរថា​ កម្មវិធីនេះត្រូវបានធ្វេីឡេីងនៅឯរោងភាពយន្ត​ Major សាខា​ Aeon 1 ផងដែរ​ ដែលមាន​ ទាំងផលិតករតួសម្ដែង​ និង​ តារា​ កិត្តិយសជាច្រេីនចូលរួមយ៉ាងច្រេីនកុះករជាពិសេសមានការចូលរួម​ ពី​ ហ្វេនជាច្រេីនដែលបង្ករបរិយាកាស​ ពិសេសប្លែក​…

74696650_711822515960705_7950274044475998208_n
សង្គម

បើអាចនៅម្នាក់ឯងបាន ក៏គួរតែនៅម្នាក់ឯងបន្តសិនទៅ កុំទាន់អាលយកអ្នកណាចូលមកក្នុងជីវិតអី

ការដែលមានគូ ឬមានគ្នា វាគឺជារឿងមួយដែលល្អប្រសើរណាស់ ព្រោះថា យើងនឹងមានគ្នាបន្ថែម មានកម្លាំងបន្ថែម ក្នុងការកសាង ឬអភិវឌ្ឍជីវិតឱ្យរឹតតែមានបាន មួយវិញទៀត យើងនឹងមិនឯកា មានគ្នា មានគូ យើងនឹងមានអារម្មណ៍ថា កក់ក្ដៅ និងមានបង្អែកឱ្យជីវិតផងដែរ តែមិនមែនគ្រប់គ្នា សុទ្ធតែអាចមានគូដែលល្អ បានសមប្រកបដូចចិត្តដែលចង់បាននោះឡើយ។ អ្នកខ្លះ គាត់សមប្រកបកក្នុងជីវិតគូ ពេលមានដៃគូ មានគ្នា គាត់រឹតតែបានល្អប្រសើរឡើង តែសម្រាប់អ្នកខ្លះទៀត បែរជាមិនសមប្រកប មានគ្នាចូលមក ជីវិតបែរជាមានបញ្ហា ការលំបាក ដុនដាបទៅវិញ បែបនេះគេហៅថា ជីវិតមិនសមប្រកបក្នុងរឿងស្នេហា ឬរឿងគ្រួសារ។…

72891063_1420520861430625_16279171592355840_n
សង្គម

ហេតុអីមនុស្សស្រី ចូលចិត្តគិត និងសង្ស័យច្រើនម៉េះ?

អាចនិយាយបានថា វាជាចរិត ឬជាទម្លាប់ទៅហើយ ដែលមនុស្សស្រីជាមនុស្សដែលពូកែគិត និងចូលចិត្តសង្ស័យច្រើន ជាពិសេសគឺ​ គិតនេះគិតនោះ ខ្វល់នេះខ្វល់នោះ សង្ស័យតែម្នាក់ឯង គិតតែម្នាក់ឯង ហើយក៏ត្រូវមកពិបាកចិត្តតែម្នាក់ឯង អាចនិយាយបានថា វាជាទម្លាប់ ឬជាចរិតរបស់នាងក៏ថាបានដែរ ប៉ុន្តែវាក៏មានចំណែកមួយទៀតគឺ មកពីមនុស្សដែលនាងគិត ឬសង្ស័យ ចូលចិត្តបញ្ចេញនូវចរិត និងធ្វើឱ្យនាងលែងទុកចិត្តក៏ថាបាន។ និយាយជារួមទៅ អាការៈពូកែគិតច្រើន និងស្ស័យច្រើនរបស់មនុស្សស្រី នាងបញ្ចេញ និងមានតែចំពោះមនុស្សដែលនាងស្រឡាញ់តែប៉ុណ្ណោះ ហើយបញ្ហានេះដែរ វាកើតឡើងនៅពេលដែល មនុស្សដែលនាងស្រឡាញ់ ចាប់ផ្ដើមប្លែក ចាប់ផ្ដើមធ្វើអ្វីៗ ឬកាយវិការលែងដូចមុន វាជាហេតុដែលនាំឱ្យនាង កើតមាននូវអារម្មណ៍សង្ស័យ…

Tn  (1)
សង្គម

មកដឹងពីប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែខ្មែរយើង ថាមានដំណើរដើមទងបែបណាខ្លះ!

ចំពោះប្រជាជនកម្ពុជាពិធីបុណ្យអុំទូកនៅក្នុងទីក្រុងភ្នំពេញគឺជាពិធីបុណ្យប្រពៃណីដ៏អស្ចារ្យបំផុត។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញភ្ញៀវទេសចរបរទេសនិងពួកកសិករមកពីបណ្តាខេត្តនានាបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីចំនួន៣ថ្ងៃដើម្បីអបអរថ្ងៃបុណ្យ។ ពិធីបុណ្យអុំទូក(Water Festival) គឺប្រារព្វដើម្បីរំលឹកបណ្តាកងទ័ពជើងទឹកសម្រាប់ត្រៀមខ្លួនធ្វើការប្រយុទ្ធគ្នាមួយ។ ក្នុងប្រវត្តិសាស្រ្តព្រះមហាក្សត្រខ្មែរតែងតែធ្វើការប្រយុទ្ធជាមួយនឹងសត្រូវតាមផ្លូវទឹក។ ដូច្នេះទ្រង់បានរៀបចំពិធីបុណ្យនេះជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសជើងឯកប្រណាំងទូកប្រយុទ្ធដូចរូបដែលបានឆ្លាក់នៅក្នុងប្រាសាទបាយ័ន បន្ទាយឆ្មាក្នុងរាជព្រះបាទ ជ៍យ វរ្ម៍នទី៧។ ដោយហេតុនេះហើយបានជាប្រទេសកម្ពុជាតែងតែប្រារព្ធពិធី បុណ្យអុំទូកនេះរហូតដល់សព្វថ្ងៃ មតិមួយផ្សេងទៀតត្រូវបានគេយល់ឃើញថាការប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងខែវិច្ឆិកាដើម្បីគោរពដល់ការទទួលជ័យជម្នះរបស់កងទ័ពជើងទឹកកម្ពុជាក្នុងរជ្ជកាលព្រះបាទ វ៍យវរ្ម៍នទី៧ ក្នុងអំឡុងសម័យអង្គរពីសតវត្សទី 12 ។ ភ្ជាប់ជាមួយពិធីបុណ្យអុំទូកនេះ គឺជាបុណ្យអកអំបុកនិងសំពះព្រះខែ។ គឺការអបអរទៅព្រះច័ន្ទ ជាមួយនឹងការបរិភោគអង្ករមួយប្រភេទ ហៅថាអំបុកជាមួយនឹងចេក។ ដំណើររឿងសំពះព្រះខែក្នុងទំនៀមទំលាប់ខ្មែរមានដូចតទៅ ៖ កាលពេលដែលព្រះពុទ្ធយានកំណើតកើតជាសត្វទន្សាយព្រះឥន្ទ្របានសម្រេចចិត្តធ្វើការសាកល្បង ដោយប្រែកាឡាខ្លួនឯងជាព្រាហ្មណ៍ចាស់និងសុំសាច់ទន្សាយជាអាហារ។ ទន្សាយបានប្រាប់ព្រាហ្មណ៍ចាស់ទៅបង្កាត់ភ្លើងអោយឆេះដើម្បីបូជាសាច់ខ្លួនឯងជាអាហារ តែមុននឹងលោតចូលទន្សាយបានរលាស់ខ្លួនអោយអស់សត្វល្អិតពីក្នុងខ្លួន រួចក៏លោតកញ្រ្ជោលចូលទៅក្នុងអណ្តាតភ្លើង។ ជាសំណាងល្អអណ្តាតភ្លើងមិនបានឆាបឆេះទន្សាយទេ ដោយព្រះឥន្ទ្រឆ្វេងយល់ពីសណ្តានចិត្តរបស់ទន្សាយ ទ្រង់បានហោះយកទន្សាយទៅឋានព្រះច័ន្ទ។ទ្រង់បានចរិករូបភាពទន្សាយមួយនៅលើព្រះច័ន្ទ…

Cover Protib
សង្គម

ស្វែងយល់ពីប្រទីបដែលគេបណ្តែតក្នុងពិធីបុណ្យអុំទូក! តើជាទំនៀមទម្លាប់ខ្មែរពីដើមឬយ៉ាងណា?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ  ប្រទីបជាច្រើនដែលបង្កើតឡើងស្ថាប័នរាជរដ្ឋាភិបាលបានបង្ហាញខ្លួនមកលើផ្ទៃទន្លេសាប ហើយបញ្ចេញរូបរាងដ៏ស្រស់សង្ហា ព្រមទាំងពន្លឺចែងចាំងគួរឲ្យគយគន់រាល់ពេលដល់ពិធីបុណ្យអុំទូក ​បណ្តែតព្រះទីប ​សំពះព្រះខែម្តងៗ។ ដោយគ្រប់ប្រទីបនីមួយៗសុទ្ធតែត្រូវបានតុបតែងឡើងជាមួយនឹងអត្ថន័យតំណាងឲ្យតួនាទី ទស្សនវិស័យ និងការសម្រេចបានរបស់ក្រសួងដែលបានបង្កើតវា។ ប្រទីបដែលបណ្តែតខ្លួននៅលើដងទន្លេសាបអស់ជាច្រើនម៉ោង អមទៅដោយភ្លើងកាំជ្រួចចម្រុះពណ៌នៅពេលរាត្រី បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ ដែលគេអាចឃើញបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ សម្រាប់ទេសចរបរទេសទាំងឡាយដែលមិនបានមកទស្សនាការបណ្តែតប្រទីបនេះ ខណៈដែលកំពុងដើរកម្សាន្តនៅប្រទេសកម្ពុជា វាគឺជាការខាតបង់មួយដ៏ធំធេង។ ប្រទីបទាំងនេះមានប្រភពតាំងពីសម័យចក្រភពអង្គរ មកម្ល៉េះ ពោលគឺក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើពិធីបុណ្យអុំទូក ជាលើកដំបូងដើម្បីអបអរសារទរជ័យជម្នះរបស់កងទ័ពជើងទឹករបស់ព្រះអង្គ ទៅលើកងទ័ពចាម និងដើម្បីរម្លឹកគុណទៅដល់ព្រះម៉ែគង្គារ និងព្រះធរណី។ លោកប្រសាសន៍របស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជាប្រវត្តិវិទូកម្ពុជាមួយរូប និងជាប្រធានមូលនិធិកេរ្តិ៍តំណែលខ្មែរ បានថ្លែងថា ជីវិតរបស់ប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទឹក និងដី…

Cover SV
សង្គម

បាក់អគារទៀតហើយ! តែគួរឱ្យសរសើរមែនគ្រាន់តែឮដំណឹងអគារប្រះស្រាំភ្លាម​ ឯកឧត្ដ​ម គួច​ ចំរេីន​ ចុះទៅដល់ទីតាំងភ្លាមៗតែម្ដង

ខេត្តព្រះសីហនុ៖  យេីងបានដឹងរួចហេីយថាខេត្តព្រះសីហនុ​ គឺមាន​ ជនជាតិចិនមករស់នៅនិងប្រកបរបរជាច្រេីន​ ហេីយក៏មានការសាងសង់សំណង់អាគារច្រេីនដែរ​ ខ្លះក៏មានច្បាប់ខ្លះក៏អត់ច្បាប់ក៏មាន​ ។ នៅព្រឹកថ្ងៃទី​ ៥ ខែវិច្ឆិកា​ ឆ្នាំ ២០១៩នេះ​ ក្រោយពីទទួលដំណឹងថានៅសង្កាត់​ លេខ​ 4​ ក្រុងព្រះសីហនុ​ មានអាគារសាងសង់ថ្មីកម្ពស់​ 6 ជាន់មាន​ ការស្រុត​ ប្រះភ្លាមអភិបាលខេត្ត​ ព្រះសីហនុ​ ឯកឧត្ដម​ គួច​ ចំរេីន​ បានចុះទៅត្រួតពិនិត្យភ្លាម​ ព្រមទាំងដឹកនាំកម្លាំង​ ជំនាញ​ ទៅជាមួយដេីម្បីមេីលស្ថានភាពផ្ទាល់​ ។ ហេីយអ្វីដែលសំខាន់នោះ​ លោកក៏បាន​ បញ្ជៀស​…

Cover Ku Preng
សង្គម

នេះៗសញ្ញាទាំង​ ១០ ដែលអ្នកមានគូទាំងអស់គួរដឹងថា នេះគឺជាគូព្រេងរបស់អ្នក!

ស្នេហាគឺនិស្ស័យបានចារមកពីអតីតជាតិមកហេីយ​ ចាំតែដល់គូព្រេង​ ប៉ុណ្ណោះ​ បេីមនុស្សទាំងនោះរកគ្នាឃេីញហេីយ​ ហេីយត្រូវចិត្តគ្នានោះគឺជាគូព្រេងហេីយ​ ។ ថ្ងៃនេះយេីងសូមលេីក​ 10 ចំណុចដែលបញ្ជាក់ថាអ្នកដល់គូព្រេងហេីយ​ ៖ ១. ស្នេហាដូចទុំទាវគ្រាន់តែឃេីញគ្នាគឺចាប់អារម្មណ៍លេីគ្នាទៅវិញទៅមកតែម្ដង​ ។ ២. បេះដូងវាភ័យពេលឃេីញគ្នាម្ដងៗ​ លោតញាប់ខុសចង្វាក់ហេីយមុខឡេីងក្រហម​ ពេលគេមកនិយាយជាមួយ ៣. ពិតណាស់អារម្មណ៍មនុស្សម្នាក់ៗតែងតែមានក្ដីសុខណាស់​ ពេលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់មានអារម្មណ៍ថាមានអ្នកការពារ​ ពិតជាកក់ក្ដៅមែនទែន​ ៤. ពិតណាស់អ្នកណាៗក៏មានចរិតខុសគ្នាដែរ​ តែអ្នកទាំង​ 2 ចេះកែគ្នាទៅវិញទៅមក​ ៥. ពេលនិយាយពីអនាគតជាមួយគ្នាពួកគេតែងតែមានគោលដៅដូចគ្នាតែម្ដង​ ៦. ចេះជួយរំលែកទុក្ខគ្នាទៅវិញទៅមក​ មានរឿងអ្វីតែងតែជួយដោះស្រាយគ្នាទៅវិញទៅមក ៧.…

Cover Hauwei
សង្គម

ក្រោយការរិះគន់ពេលប្រទះឃើញនាយកប្រតិបត្តិក្រុមហ៊ុនយក្សចិន Huawei ប្រើប្រាស់ ​iPad លោកបាននិយាយមួយឃ្លាយ៉ាងចាក់ដោតខ្លាំង

អ្នកណាៗក៏ដឹងដែរថា ​នាពេលបច្ចុប្បន្ន ​ក្រុមហ៊ុន Huawei របស់ចិនគឺជាគូប្រជែងធំបំផុតមួយរបស់ Apple ហើយក្រុមហ៊ុនHuawe មួយនេះក៏មានឧបករណ៍ចល័ត MediaPads ដែលដូចគ្នានឹង iPad របស់ក្រុមហ៊ុនអាមេរិកនេះផងដែរ តែគ្រប់គ្នាបែរជាហួសចិត្តពេលឃើញនាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei បានប្រើប្រាស់ផលិតផល ​ipad  នៅក្នុងព្រលានយន្តហោះ។ រូបភាពជាច្រើនសន្លឹករបស់ នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei លោក Ren Zhengfei ក្នុងពេលដែលលោកកំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះបានត្រូវគេចែកចាយពេញបណ្តាញសង្គមចិន ​និងទទួលបាននូវការរិះគន់ជាខ្លាំង។ តែលោក Zhengfei បាននិយាយដោយមិនលាក់លៀមថា ​គ្រួសាររបស់លោកចូលចិត្តប្រើផលិតផល ​Apple  ខ្លាំងណាស់  ហើយលោកក៏តែងតែតម្រូវតាមចិត្តកូនៗ ​ដោយទិញផលិតផល…

1
សង្គម

ចាំណាកូនៗ ជីវិតប្ដីប្រពន្ធ មិនខុសពីជីវិតបងប្អូនឡើយ

ពាក្យថា ” ប្ដីប្រពន្ធ “ ជាបាក្យបីម៉ាត់ ស្រួលនិយាយ តែមិនងាយនឹងធ្វើនោះឡើយ​ ជាពិសេសគឺ ធ្វើជាប្ដីប្រពន្ធដែលល្អ​ស្រឡាញ់គ្នា មើលថែការពារគ្នា មិនឈ្លោះប្រកែក ឬមានទំនាស់ជាមួយគ្នា។ ប្ដីប្រពន្ធគ្រប់គូ គឺតែងតែមានបញ្ហា ការប៉ះទង្គិចគ្នា មិនអាចចៀសបានឡើយ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ មិនខុសអីពីជីវិតជាបងប្អូននឹងគ្នានោះឡើយ។ ជាធម្មតា ជាបងប្អូន រមែងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប៉ះទង្គិចពាក្យសម្ដីធ្ងន់ស្រាល តែយ៉ាងណា បងប្អូន នៅតែជាបងប្អូននឹងគ្នា សាច់ឈាមនៅតែមិនអាចកាត់ផ្ដាច់បាន ចំណែកឯជីវិតប្ដីប្រពន្ធ ក៏បែបហ្នឹងដែរ ឈ្លោះយ៉ាងណា ក៏នៅតែជាប្ដីប្រពន្ធ មិនអាចកាត់ផ្ដាច់បានដោយងាយៗឡើយ។…