
មិនបាច់ខំប្រឹងពេកទេ គេមិនបានស្រឡាញ់យើងឡើយ
ពាក្យចាស់ពោលថា ” ព្យាយាមគង់បានសម្រេច “ តែមួយឃ្លានេះ វាប្រហែលជាប្រើបានតែចំពោះការព្យាយាមប្រឹងប្រែងជាមួយនឹងការងារតែប៉ុណ្ណោះ៉ តែបើនិយាយចំពោះស្នេហាវិញ មិនងាយនឹងបានសម្រេចដូចការព្យាយាមនោះឡើយ សម្រាប់ស្នេហា កាន់តែព្យាយាមខ្លាំងកម្រិតណា គឺកាន់តែអស់សង្ឃឹមតែប៉ុណ្ណោះ។ ការព្យាយាមយកចិត្ត ព្យាយាមតាមស្អិតមនុស្សដែលខ្លួនឯងស្រឡាញ់ មិនប្រាកដថាអាចធ្វើឱ្យគេស្រឡាញ់យើងវិញនោះឡើយ ពេលខ្លះ កាន់តែព្យាយាមតាមគេ កាន់តែខំប្រឹងចូលឱ្យក្បែរខ្លួនគេ រឹតតែធ្វើ់ឱ្យគេខឹង ស្អប់ និងទើសទាល់យើងទៅវិញទេ។ ធ្វើល្អរមែងបានល្អ គោរពគេ គេនឹងគោរពយើងវិញ តែស្រឡាញ់គេ មិនប្រាកដថា គេស្រឡាញ់យើងវិញនោះទេ។ ស្នេហា រំពឹងលើនិស្ស័យ មនុស្សទាល់តែមាននិស្ស័យនឹងគ្នា ទើបអាចបណ្ដាលឱ្យចិត្តប្រតិព័ទ្ធនឹងគ្នាបាន តែប់ើគ្មាននិស្ស័យនឹងគ្នាហើយ ទោះបានគ្នាជាគូយ៉ាងណាក៏ដោយ…











