ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Airpod
បច្ចេកវិទ្យា

ត្រៀមលុយឱ្យហើយទៅ! កាស​ Airpods ជំនាន់ថ្មីនឹងបង្ហាញមុខ នាចុងឆ្នាំ​នេះហេីយ!

បរទេស៖ ដូចដែលប្រិយមិត្តបានស្គាល់ហេីយថា​ កាស​ Airpods គឺជា​ កាសមួយដែល​ពេញនិយមទូទាំងពិភពលោក ដោយសារតែកាសនេះត្រូវបានផលិតក្រោម​ស្លាកយីហោ​ផ្លែប៉ោមដាច់មួយចំណិត​ Apple ទេីបវាទទួលបានការគាំទ្រពីសំណាក់​អ្នកប្រេីប្រាស់ផងដែរ​ ។ ទេីបតែប៉ុន្មានម៉ោងមុន​ Apple បានប្រកាសការដាក់លក់កាសជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា​ Airpods Pro ដែលមានរូបរាងប្លែកពីមុនដោយវា​បង្កេីនសមត្ថភាពសម្លេងអោយកាន់តែ​ពីរោះ​ ការពារ​ ទឹក​ ធូលី​ និង​ ញេីសបានល្អជាងមុនដោយ​ ប្រេីបន្ទះ​ ឈីប​ Apple’s H1 Chi ដែលវាអាចជួយផ្នែក​នេះកាសនេះបង្កេីន​សមត្ថភាពច្រេីនជាងមុនបានល្អ​ ។ ចំណែកផ្នែក​ថ្មវិញ​ Apple បានបញ្ចេញមកថា​អាចប្រេីប្រាស់ក្នុងរយះពេល​…

Money Work And Helath
សុខភាព

តើអ្នកគួរជ្រើសរើសមួយណារវាង លុយ​ ការងារ និង សុខភាព?

អ្នក​អាច​រក​លុយ​បាន​ច្រើន​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​បាន​ដោយ​ គ្មាន​ការ​រំខាន​។​ ប៉ន្តែមាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំនុច​ណាមួយ​ក្នុង​ចំណុច​ ខាងក្រោម​នេះ​ ឬ ​ក៏​ផ្សេង​ពី​នេះ​ អ្នកខ្លះ​មាន​ចំណុច​ទាំង​អស់នេះ ។ លុយអ្នក​អាច​រកបាន​ដោយ​សេរី​ និង ​មិន​ចំពោះ​នរណា​ម្នាក់​ទេ​មិន​ ចាំបាច់​ប្រឹងប្រែង​ខ្លាំង​ពេក​ ឬ ​ក៏​ផ្លាស់​ប្ដូរ​ខ្លួនឯង​ខ្លាំង​ពេក​នោះ​ ដែរ​។​ អ្នក​អាច​រក​លុយ​ អ្នក​អាច​សប្បាយ​នឹង​ការងារ​  ហើយអ្នក​អាច​គេង​លក់​ស្រួល​ នៅ​ពេល​យប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​រំខាន​គឺ​គ្រាន់តែ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​អ្វី​ដែល​នឹង​ត្រូវធ្វើ នឹងរឿងអ្វីដែលត្រឹមត្រូវ ផ្ទុយទៅវិញ បើ​ការ​រក​លុយ​បាន​ដោយ​ប្រកាន់​នូវ​ភាព​ឃោរឃៅ​ ការ​ភូតភរកុហក បោកប្រាស់​ គ្មាន​សីលធម៌​ និង​ លោភលន់ ដើម្បី​បាន​លុយ​តិចតួច​គេ​ត្រូវ​តែ​ក្បត់​អារម្មណ៍ ​និង​ក្បត់​គោលការណ៍​ខ្លួនឯង​។ ការ​ក្លាយជា​អ្នកមានដោយរបៀបនេះ​មាន​ន័យ​ថា​នៅ​ទី​បញ្ចប់​អ្នកនឹង​ប្រឈមមុខនឹង​ជំងឺ​បេះដូង ​គេង​មិន​លក់​ និង​ជំងឺស្ត្រេស​ផ្សេងៗ​ទៀត​។ ដើម្បី​ក្លាយជា​អ្នកមាន​ត្រូវ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ល្អ​តែ​សំបក​ក្រៅ​តែ​ខាងក្នុង​អាក្រក់ ​ជា​មនុស្ស​ម្នាក់​ដែល​បោះបង់​គ្រួសារ​ គ្មាន​សីលធម៌​ សុភមង្គល​ និង​អ្វីៗ​ទាំងអស់​ត្រូវ​បំផ្លាញ​ដោយសារ​តែ​លុយ​។…

Thumnail
សង្គម

ភាពយន្តភាគខ្មែរ «រាជនីភូមិគ្រឹះ» ក្រោយសម្រឹតសម្រាំងយ៉ាងយូរ ពេលនេះប្រកាសថ្ងៃចាក់ផ្សាយហើយ!

ភ្នំពេញ៖ ដោយភាពជឿនលឿននៃការផលិតភាពយន្តខ្មែរ ក៏ដូចជាភាពយន្តភាគដែលចាក់ផ្សាយក្នុងទូរទស្សន៍ ក្រុមហ៊ុនហង្សមាសវីដេអូ បានផលិតរឿងខ្មែរយ៉ាងច្រើនបន្តបន្ទាប់ ជាក់ស្ដែងដូចជារឿង សិសិររដូវក្នុងបេះដូង បិសាចគួរឱ្យស្រលាញ់ ផ្កាថ្ម ចៅពស់កេងកង និងពេលនេះស្ថានីយទូរទស្សន៍ហង្សមាសបានប្រកាសចាក់ផ្សាយរឿងភាគថ្មីរបស់ខ្លួនផងដែរ។ រឿង «រាជនីភូមិគ្រឹះ» ជារឿងភាគខ្មែរមួយដែលនឹងចាក់ផ្សាយនៅខែវិច្ឆិកាខាងមុខនេះ ដែលមានការចូលរួមសម្ដែងពីកំពូលតារាចម្រៀង និងតារាសម្ដែងល្បីៗក្នុងស្រុករួមមាន អ្នកនាង សុគន្ធនិសា លោកហ្សូណូ លោក ណុប ប៉ាយារិទ្ធ អ្នកនាងសុខ ស្រីនាង អ្នកនាងចន ចាន់លក្ខិណា ជាដើម។ ខ្សែរឿងនេះ នឹងផ្ដិតយកទិដ្ឋភាពនៃគ្រួសារអភិជនមួយនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ នាសម័យបារាំង ផងដែរ។ រឿង រាជនីភូមិគ្រឹះ…

Thumnail
សង្គម

ឆ្ងាញ់សន្លប់! មាន់ស្រួយបីពណ៌ បីរសជាតិ ពីកញ្ញា មាន សូនីតា បានភ្លក់ហើយដឹងតែជាប់ចិត្តហ្មង!

ភ្នំពេញ៖ បច្ចុប្បន្នអាហារសម្រាប់យើងបរិភោគប្រចាំថ្ងៃ និអាហារសម្រន់មានច្រើនមុខ ច្រើនយ៉ាង ដែលខ្លះក៏ជាប្រភេទអាហារបែបក្នុងស្រុក និងទិញសិទ្ធិមកផលិត និងលក់ (Frenchise) នៅក្នុងស្រុកផងដែរ។ ថ្មីៗនេះកញ្ញាមាន សូនីតា បាននាំយកអាហារសម្រន់ថ្មីមួយដែលមានរសជាតិឆ្ងាញ់ មានឈ្មោះថា «មាន់ស្រួយ  ដែលជារូបមន្តរបស់ចុងភៅពីប្រទេសតៃវ៉ាន់ ហើយក៏ជាប្រភេទ Street Food ដែលកំពុងពេញនិយមក្នុងប្រទេសតៃវ៉ាន់ ។ Angel Food ផ្តោតសំខាន់លើគុណភាព សេវា និងរសជាតិ ដែលគ្រប់ការបំពងមាន់ សុទ្ធតែមានការកំណត់ចំនួននាទីច្បាស់លាស់ និងមានគ្រឿងផ្សំយ៉ាងល្អ ដែលធ្វើឱ្យមាន់ស្រួយដែលបំពងចេញមក សុទ្ធតែមានរសជាតិមិនអាចបំភ្លេចបាន។ មាន់ស្រួយ Angel…

Cover Cinema
ដើរកម្សាន្ត

ទម្លាប់អាក្រក់របស់ជនមួយចំនួន រាល់ពេលចូលមើលកុនម្តងៗ ! ​អ្នកណាត្រូវរឿងខ្លះ?

សព្វថ្ងៃវិស័យការមើលភាពយន្តរបស់ប្រជាជនខ្មែរកាន់តែមានការរីកចំរើនឡើង  ព្រោះតែទីផ្សារសព្វថ្ងៃសម្បូរទៅដោយខ្សែភាពយន្តចម្រុះជាតិសាសន៍ឱ្យអ្នកដែលចូលចិត្តទស្សនាអាចជ្រើសរើសមើលបានតាមចំណង់ចំណូលចិត្ត ​ហើយការបើករោងកុនទំនើបៗជាច្រើនក៏ជាផ្នែកមួយដែលនាំឱ្យវិស័យមើលកុននៅស្រុកខ្មែរកាន់តែរីកចំរើនផងដែរ។ ជាក់ស្តែងបើទោះបីជាមានអ្នកចេះទៅមើលកុនច្រើន ​តែក៏មិនប្រាកដថាមានមនុស្សទាំងអស់យល់ដឹងពីច្បាប់នៃការចូលទស្សនាកុននៅក្នុងរោងភាពយន្តផងដែរ  ដោយមានមនុស្សមួយចំនួនតូចបានល្មើសនឹងបទបញ្ជាក្នុងរោងកុន និងមិនសូវយល់ដឹងពីសុជីវធម៌នៃការមើលកុន  ដែលនេះអាចជាផលរំខានដល់អ្នកមើលកុនទាំងឡាយដទៃ។ ហាក់ជួបប្រទះនឹងជនមិនសូវយល់ដឹងនៅក្នុងការមើលកុនមួយចំនួន ​ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ  Rith Pl បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងការមើលកុនថា៖ « ថ្ងៃនេះចង់និយាយខ្លះ😤😡🤬បេីគាំទ្រ​ shares មួយម្នាក់មក លែងចង់ទៅមេីលកុនហេីយលូវ​ ព្រោះអ្នកមេីលមួយចំនួនពិបាកទទួលយកណាស់​ ខ្លះយកកូនង៉ែត​ 1 ខួប​ 2 ខួបអីចូលមេីលរត់លេងពេញរោងកុន​ដូចសួនកុមារចឹង ថាខំទៅមេីលយប់ខ្លាជួបនៅតែមានអាយកកូនទៅ​ អត់អោយកូនដេកទេអីម៉ោង​ 11 ហេីយ​ ខ្លះនិយាយគ្នាឡូឡាតាំងពីដេីមដល់ចប់​ ខ្លះគោះកៅអីគ្មានឈប់​ គោះផង​ ធាក់ផង​ មានអានាក់ញ៉ែគ្នាទៀត​ ហេីយបេីបានជានិយាយទូរសព្ទ័វិញ​…

Cover Japan Film
សង្គម

តោះៗដឹងតែជក់ចិត្ត មហោស្រពភាពយន្ត​ជប៉ុន​ បានត្រឡប់មកវិញហេីយជាមួយខ្សែភាពយន្តល្បីៗ

ភ្នំពេញ៖  មហោស្រពភាពយន្តដែលល្បីរន្ទឺ​ ពាសពេញប្រទេស​ បានត្រឡប់មកវិញហេីយ​ ដែលបាត់មុខអស់រយះពេល​១ ឆ្នាំ​ កន្លងមក​ ។ មហោស្រពភាពយន្តជប៉ុនឆ្នាំនេះត្រឡប់មកវិញនៅចុងខែ​ វិច្ឆិកា​ គឺថ្ងៃ​ ២០ ដល់ថ្ងៃទី​ ២៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៩នេះហេីយ​ ។ ដោយធ្វេីឡេីងនៅឯ​ពីរ​ តំបន់ផ្សេងគ្នាគឺ​ ភ្នំពេញ​ និង​ សៀមរាប​ ដែលមានកាលវិភាគដូចតទៅ ១. រោងភាពយន្ត Major Cineplex by Smart Aeon…

Cover Nana
សង្គម

ទីបំផុតខ្សែភាពយន្តខ្នាតខ្លី «ស្រីមេម៉ាយ» របស់​ DJ NaNa បានចេញជាផ្លូវការហើយ ​អត្ថន័យចាក់ដោតខ្លាំង (មានវីដេអូ)

សព្វថ្ងៃ​កុនខ្មែរ​កំពុងតែរីកចម្រេីន ស្របពេល​ដែលផលិតករ​ក្នងស្រុក និងក្រៅស្រុកជាច្រេីន​ព្យាយាមផលិតកុន ដេីម្បីទាក់ទាញអ្នកមេីលកាន់តែច្រេីន​ ។ បេីក្រឡេកទៅមេីល​ពិធីការិនីដ៏ល្បីល្បាញ​ គឺ​ DJ NaNa អ្នកនាងក៏បានផលិតជាខ្សែភាពយន្តកុនខ្នាតខ្លីមួយដែលមានចំណងជេីងថា​ «​ ស្រ្ដីមេម៉ាយ​ » ​ ដែលជាកុនខ្លីបែបអប់រំជីវិតមានអត្ថន័យស្តែងពីសង្គមសព្វថ្ងៃមែនទែន​ ។ ហើយសម្រាប់ល្ងាចថ្ងៃទី​ ២៧ ​ខែតុលា ​ឆ្នាំ២០១៩ នេះផងដែរ Dj NaNa ក៏បានធ្វេីកម្មវិធីដាក់បញ្ចាំងជូនទស្សនារឿងនេះដំបូងគេនៅឯ​សាល​ Phnom Penh Factory ផងដែរ​ មុននឹងការបង្ហោះជាផ្លូវការលើគណនីផេករបស់ ​Dj  NaNa  ផ្ទាល់ក្នុងម៉ោង៧យប់…

Cover Janag
សង្គម

មិនធម្មតា! ​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់

កាលពីថ្ងៃសុក្រ ​ទី  ២៥ ខែតុលា  ឆ្នាំ ​២០១៩ ​នេះ ​មានការរៀបចំកម្មវិធីមួយមានឈ្មោះថា ​មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។ នៅក្នុងកម្មវិធីនោះ  លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។ តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖…

Cover Smart
សង្គម

រឿងដែលយល់ច្រលំសឹងគ្រប់គ្នា! តើក្រុមហ៊ុន ​Smart ទិញ ​Hello ឬ ​Hello ទិញ ​Smart?

អ្នកអាចជាមនុស្សមួយ ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលគិតថាក្រុមហ៊ុន Smart ទិញ​ក្រុមហ៊ុន Hello Axiata ហើយខាងក្រោមនេះគឺជារឿងពិតដែលបានកើតឡើង។ Smart អាចនិយាយបានថាគឺជាកូនពៅមួយ ដែលវាមកក្រោយគេ តែបានឆក់យកអតិថិនជាច្រើន ជាពិសេសគឺយុវវ័យតែម្តង។ វារត់ទៅមុខឥតឈប់ឈរ ជាក់ស្តែង នៅឆ្នាំ​២០១០ វាក៏បានទិញក្រុមហ៊ុន Star-cell (098) មកគ្រប់គ្រងផងដែរ។ យ៉ាងណាមិញ សង្គ្រាមទីផ្សារប្រព័ន្ធទូរសព្ទកាន់តែពុះកញ្ច្រោលខ្លាំងនៅអំឡុងឆ្នាំ ២០១២ ជាលទ្ធផលសូម្បីតែ MFone ដែលជាក្រុមហ៊ុនដ៏ធំមួយ ក៏បះជើង និងបានផ្ទេរអតិថិជនទាំងអស់អោយក្រុមហ៊ុន Mobitel ដែរ។ ដោយមើលឃើញពីស្ថានភាពទីផ្សារបែបនេះ ក្រុមហ៊ុន…