ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Girl Do Exercise
សុខភាព

ប្រការគួរជៀសវាងមុន និង ក្រោយធ្វើលំហាត់ប្រាណ

ការហាត់ប្រាណគឺជារឿងមួយដែលល្អសម្រាប់សុខភាព និងសម្រស់របស់លោកអ្នកប្រសិនបើលោកអ្នកបានធ្វើការហាត់តាមក្បួនខ្នាតត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើលោកអ្នកហាត់ប្រាណដោយមិនបានដឹងពីរឿងមួយចំនួនខាងក្រោមនេះ វាអាចនឹងធ្វើឲ្យគ្មានប្រសិទ្ធភាពឡើយ។ ថ្ងៃនេះ យើងនឹងបង្ហាញគន្លឹះ និងរឿងមួយចំនួនដែលលោកអ្នកតែងតែបានអនុវត្តខុសនាពេលកន្លងមក។  ១. កុំហាត់ប្រាណភ្លាមៗ ក្រោយក្រោកពីដំណេក ក្រោយក្រោកពីដំណេកភ្លាម រាងកាយអ្នកមិនទាន់សមស្របទៅនឹងសភាពបរិយាកាសបានភ្លាមៗនោះទេ បើហាត់ប្រាណភ្លាមៗ រាងកាយអ្នកអាចនឹងទទួលការឈឺចាប់។ ២. កុំហាត់ប្រាណពេលព្រឹកខ្លាំងពេក   មិនបាច់រួសរាន់ ហាត់ប្រាណ តាំងពីព្រលឹមពេកនោះទេ ខណៈព្រះអាទិត្យមិនទាន់រះ ព្រោះអ្នកជំនាញបានអោយដឹងថា មុនពេលព្រះអាទិត្យរះ ដើមឈើនៅបញ្ចេញឧស្ម័នកាបូនិចនៅឡើយ បើហាត់ប្រាណនៅពេលនោះនឹងធ្វើអោយយើងស្រូបយកឧស្ម័នកាបូនិចចូលទៅក្នុងសួតជាក់ជាមិនខាន។ ដូច្នេះគួររង់ចាំឲ្យព្រះអាទិត្យរះសិន ដើម្បីឲ្យដើមឈើបញ្ចេញអុកស៊ីសែន ដែលជាពេលវេលាសមស្របបំផុត សម្រាប់ការហាត់ប្រាណ។ ៣. ពិសារទឹកមុនពេលហាត់ប្រាណ ទឺកមានសារ:សំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណពេលព្រឹក…

Knongsrok
សេដ្ឋកិច្ច

8 Ways Eye Contact Can Change Your Life

People usually make eye contact 30 to 60% of the time they are in a conversation. But to establish a real emotional connection, it should really be about 60 to 70%. Using eye contact to your advantage is a skill that can be mastered with practice. Whether…

Knongsrok
សេដ្ឋកិច្ច

យោងទៅតាមការស្រាវជ្រាវបានអោយដឹងថាទឹកមិនមែនជាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនជាងគេនោះទេ!

វាពិបាកក្នុងការជឿថាមានអ្វីផ្សេងទៀតក្រៅពីទឹកដែលអាចជាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនបំផុតណាស់។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះមានការសិក្សាមួយបានរកឃើញថាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនបំផុតនៅតែមិនមែនជាទឹកឬភេសជ្ជៈកីឡាមួយចំនួន។ តាមពិតភេសជ្ជៈទាំង ២ នេះគ្រាន់តែជាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនជាងគេទី ៩ និងទី ១០ ប៉ុណ្ណោះហើយសូម្បីតែកូឡាក៏ផ្តល់ជាតិទឹកច្រើនជាងទឹកធម្មតាដែរ! បើយោងតាមគេហទំព័រ Bright Side បានរកឃើញភេសជ្ជៈគួរឱ្យភ្ញាក់ផ្អើលមួយចំនួនដែលបីដឹងថាភេសជ្ជៈណាដែលល្អបំផុតសម្រាប់យើងនៅពេលបំពង់ករបស់យើងស្ងួតហើយត្រូវការជាតិទឹកបំផុត។ ទឹកជួយឱ្យសន្លាក់របស់យើងដំណើរការបានល្អហើយជួយយើងរក្សាសីតុណ្ហភាពនិងមានសុខភាពល្អម្យ៉ាងទៀតចិញ្ចឹមខួរក្បាល។ ដោយសារយើងបាត់បង់ជាតិទឹកប្រហែលជា ៧០មីលីលីត-១០០មីលីលីត ជារៀងរាល់ថ្ងៃពីការបែកញើស ទឹកនោម និង ការដកដង្ហើម។ ដូចនេះយើងត្រូវការជំនួសមកវិញនៅវត្ថុរាវដែលមានជាតិទឹក។ បើយោងតាមការសិក្សាមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេសដោយលោក Ronald J. Maughan និងក្រុមរបស់គាត់បានអោយដឹងថាទឹកមិនមែនជាភេសជ្ជៈផ្តល់ជាតិទឹកច្រើនបំផុតសំរាប់ពួកយើងទេ។ ទឹកមិនមានជាតិទឹកដូចដែលយើងបានគិតទេ អ្នកស្រាវជ្រាវបានសាកល្បងបុរសដែលមានសុខភាពល្អនិងរាងកាយមាំមួនចំនួន ៧២ នាក់ចាប់ពីអាយុ ១៨-៣៥ ឆ្នាំ។ អ្នកចូលរួមម្នាក់ៗបានផឹកទឹកនិងភេសជ្ជៈ…

29
សម្រង់

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង : – ពេលដឹងថាកូនបានចាប់កំណើតក្នុងផ្ទៃម្តាយជាលើកដំបូង ម្តាយភ័យផង អរផង សើចទាំងទឹកភ្នែក ។ ខ្លាចមិនប្រាកដ ក្រែងមិនច្បាស់ម៉ែ ពិនិត្យម្តងហើយម្តងទៀត អោយច្បាស់ក្នុងចិត្ត ។ – លុះបានច្បាស់ហើយ ម៉ែថ្នមខ្លួន លះបង់ការងារ លុយកាក់ ដើម្បីរក្សាជីវិតកូនអោយគង់ ។ – ផ្លាស់ប្តូរទំលាប់ កាលពី២០ឆ្នាំមុនចោលភ្លាមៗ ដោយចាប់យកការផ្លាស់ប្តូរដើម្បីកូន ។ – កូនអាយុក្រោម ១២ សប្តាហ៍ ដំណាក់កាលទី១ ពេទ្យប្រាប់ថា…

25 6
សម្រង់

ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង

មនុស្សស្រីកុំចង់គ្រប់គ្រងមនុស្សប្រុសតឹងខ្លាំងពេក ត្រូវចាប់យកបេះដូងរបស់គេ ហើយព្រលែងខ្លួនរបស់គេ។ មនុស្សប្រុសប្រៀបដូចជាគ្រាប់ខ្សាច់ កាន់តែខំចាប់ ហូរចេញកាន់តែច្រើន។ ដូច្នេះមនុស្សស្រីយើងត្រូវចេះថែរក្សាពេលវេលា និងភាពយុវវ័យរបស់យើង។ មនុស្សស្រីវ័យ20ឆ្នាំ ប្រៀបដូចជាផ្លែCherry ល្អមើលមិនប្រាកដថាឆ្ងាញ់។ មនុស្សស្រីវ័យ30ឆ្នាំ ប្រៀបដូចជាផ្លែប៉ោម ល្អមើលហើយក៏ឆ្ងាញ់ទៀត។ មនុស្សស្រីវ័យ40ឆ្នាំ ប្រៀបដូចជាផ្លែម្នាស់ ឆ្ងាញ់តែមិនល្អមើលទេ។ មនុស្សស្រីវ័យ50ឆ្នាំ ប្រៀបដូចជាផ្លែប៉េងប៉ោះ អ្នកស្មានតែអ្នកនៅតែជាផ្លែឈើទៀតមែនទេ? ដូច្នេះទាន់ខ្លួននៅក្មេង នៅមានសម្រស់ ត្រូវតែមានសេចក្តីក្លាហានទៅស្វែងរកស្នេហា ដែលយើងចង់បាន កុំធ្វើខ្លួនឯងដូចជានារីទេព អាយុច្រើននោះ។ ហេតុអ្វីបានជាសល់នារីទេពអាយុច្រើនដល់ម្លឹង? ហេតុផលគឺមានតែ1 ខ្វះភាពក្លាហាន! មនុស្សស្រីវ័យ20ឆ្នាំស្រស់ស្អាត ប៉ុន្តែអត់មានចិត្តចោរ ក៏អត់មានថ្លើមធំដូចចោរ។…

24 6
សម្រង់

ព្រោះតែស្រឡាញ់ ទើបនាងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក

ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។ បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្ដី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់ឱ្យនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។ ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺ រូបរាងកាយរបស់នាង នឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់ក្មេងដែលនាងបានពរពោះជាងប្រាំបួនខែ។ ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ  រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធាពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។ ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺ ដើម្បីតែអ្នកតែម្នាក់គត់។ នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។ ស្រីក្មេងរបស់អ្នកនេះ…

Knongsrok
សេដ្ឋកិច្ច

មនុស្សប៉ោឡែ … គ្មានអ្នកណា ប៉ោឡែដូចខ្ញុំឡើយ!! មើលខ្លួនឯងមិនយល់ ចង់ឆ្ងល់ក៏មិនចេញ ដឹងត្រឹមម្យ៉ាង គឺគ្មានបានប្រយោជន៍ ដូចខ្មោចចាំទារបាយគេឆី គ្មានអ្វីឱ្យអ្នកដទៃ ស្ងើចសោះហើយ ។

មនុស្សប៉ោឡែ … មិនដឹងទេថាខ្លួនឯងត្រូវទាត់ខ្យល់ដល់ពេលណា បើពេលនេះ កាន់ការអ្វីក៏មិនជាប់ គ្មានអ្វីជាការល្អគាប់ ក្រៅពីទាត់ខ្យល់ វិលវល់ តោងទាមអ្នកដទៃ រស់ពឹងលើអាណាព្យាបាលចិញ្ចឹម មិនដឹងថាខ្លួនឯង មានអ្វីសម្រាប់ខ្លួនឯងឱ្យជាក់ប្រាកដ ។ ក្រៅពី ដើរ ដេក ស៊ី ចាយ ខ្ញុំគ្មានការងារ គ្មានមុខរបរ គ្មានវិជ្ជា ចំណេះដឹងឱ្យជាក់ច្បាស់ ថាអាចចិញ្ចឹមខ្លួនរស់ អាចឱ្យអ្នកមានគុណ និងមនុស្សដែលខ្លួនឯងស្រលាញ់មកពឹងផ្អែកបាន ។ អាយុក៏មិនតិច តែមិនខុសពីក្មេងអាវ៉ាសែ ដែលគ្មានទិសដៅ សម្លឹងខ្លួនឯង ឃើញពីសភាពអត់ប្រយោជន៍របស់ខ្លួនឯង ក៏កាន់តែធ្វើឱ្យខ្ញុំស្អប់ខ្លួនឯង និយាយការពិត…

11 10
សម្រង់

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង មាននៅសល់អត់បុរសបែបហ្នឹង

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង ១. ខំសិក្សារៀនសូត្រ និងមិនចេះប្រកាន់ខ្លួន ២. មិនលួចប្លន់កិបកេងឆបោកអ្នកដទៃ ៣. មិនប្រព្រឹត្តខុសចំពោះប្រពន្ធកូនអ្នកដទៃ ៤. មិនរំភើបញាប់ញ័រឆាប់ភ័យផ្ដេសផ្ដាស ៥. មិននិយាយភូតភ កុហក ប្រើល្បិចបោកប្រាស់ ៦. មិននិយាយត្រាប់តាមគេឱ្យគេអៀនខ្មាស ៧. មិនងាយជឿរឿងអ្វីមួយដោយគ្មានហេតុផល និងការវិនិច្ឆ័យច្បាស់លាស់ ៨. ធ្វើការងារមិនប្រញាប់ពេក មកនយឺតពេក ៩. មិនចេះនិយាយបំផ្លើសសើចលេង ១០. ចេះទទួលភ្ញៀវមិនលាក់មុខ ១១. មានថ្នាំកែរោគបម្រុងទុកមិនឱ្យខ្វះ ១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ…

10 11
សេដ្ឋកិច្ច

បើអ្នកមានអតីតមិនល្អ ឬក៏បញ្ហាគ្រួសារខ្វះខាត ក្រីក្រ តើអ្នកនឹងប្រាប់មនុស្សដែលអ្នកកំពុងតែស្រឡាញ់គ្នាដែរទេ?

បើអ្នកមានអតីតមិនល្អ ឬក៏បញ្ហាគ្រួសារខ្វះខាត ក្រីក្រ តើអ្នកនឹងប្រាប់មនុស្សដែលអ្នកកំពុងតែស្រឡាញ់គ្នាដែរទេ? ជឿថា ប្រហែលជាតិចណាស់ ដែលហ៊ាននិយាយ ព្រោះអ្នកខ្លះ គាត់ខ្លាចថា ប្រាប់ហើយគេស្អប់ គេខ្ពើម គេមិនព្រមទទួលយក ខ្លាចគេប្រកាន់រើសអើង ក៏សុខចិត្តលាក់មុខលាក់ក្រោយពីមួយថ្ងៃទៅមួយថ្ងៃ។ តែខ្ញុំគិតថា គ្មានអ្វីដែលត្រូវលាក់គ្នានោះទេ បើគេជាមនុស្សដែលយើងស្រឡាញ់ យើងត្រូវតែស្មោះត្រង់ចំពោះគេ ទាំងកាយ និងចិត្ត កុំលាក់ កុំបិទបាំងគ្នាអី។ ហើយបើយើងជាមនុស្សដែលគេស្រឡាញ់ស្មោះភក្តី វាក៏គ្មានរឿងអ្វីដែលថា គេនោះទទួលយកមិនបានដែរ លើកលែងតែគេ មិនបានស្រឡាញ់យើង។ មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែ ជឿជាក់ ស្មោះត្រង់ចំពោះគ្នា ហើយទទួលយកគ្រប់យ៉ាងរវាងគ្នាឱ្យបាន…

8 12
សេដ្ឋកិច្ច

ប្រពន្ធ នាងមិនអាចស្អាតគ្រប់ពេល ឬរហូតនោះឡើយ

ប្រពន្ធ នាងមិនអាចស្អាតគ្រប់ពេល ឬរហូតនោះទេ ហើយនាងក៏ប្រហែលមិនអាច ញញឹម មុសរីកដូចគ្រាប់ជីដាក់អ្នកគ្រប់២៤ម៉ោងនោះដែរ​ តែនាងនឹងក្លាយជា ប្រពន្ធដ៏ល្អបំផុតរបស់អ្នកពេញមួយជីវិត នាងនឹងក្លាយជាមនុស្សដេលចាំផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នក គ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាការលំបាក នាងនឹងជានារីតែម្នាក់ ដែលព្រមនៅក្បែរអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ៊ីចឹងហើយ កុំធ្វើឱ្យនាងឈឺចាប់ ឬខូចចិត្តដោយសារតែ សម្ដី ឬទង្វើមិនគប្បីរបស់អ្នកឱ្យសោះ។ អ្នកដទៃ តែងនិយាយថា មនុស្សស្រីជាភេទទន់់ជ្រាយ តែប្រពន្ធ ឬម្ដាយ នាងមិនដែលទន់ជ្រាយនោះទេ ហើយក៏មិនដែលចុះចាញ់ ឬរាថយនោះដែរ គ្រប់យ៉ាង ក៏ព្រោះតែនាង មានប្ដី និងកូនដែលល្អ ចូលមកក្នុងជិវិតរបស់នាង…

9 12
សម្រង់

លទ្ធផល ដែលរៀបការជាមួយមនុស្ស​ ដែលមិនធ្លាប់ស្គាល់គ្នាសោះ

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ? ត្រូវហើយ ឮគេសួរបែបហ្នឹងភ្លាម មានអារម្មណ៍ថា គិតច្រើន ខ្វល់ច្រើន មនុស្សស្គាល់គ្នាម៉េច នៅមើលមិនដឹងចិត្តគ្នា មិនចុះសម្រុងគ្នា ចុះទម្រាំអត់ស្គាល់គ្នាសោះ ធ្វើម៉េចនឹងនៅជាមួយគ្នាបានទៅ យើងមិនដឹងចិត្តគេ គេមិនស្គាល់ចិត្តយើង គិតទៅ ប្រឈមនឹងបញ្ហា ការលែងលះគ្នាណាស់។ តែការពិត វាមិនដូចការគិតទេ បើយើងចេះប្រើពេលវេលាដែលនៅជាមួយគ្នា យើងព្យាយាមឈ្វេងយល់ពីគ្នា យើងចេះសម្រប ឱ្យចុះសម្រុងនឹងគ្នា វាគ្មានអ្វីដែលពិបាកនឹងប្រើជីវិតរស់នៅជាមួយគ្នាឡើយ។ ខ្ញុំឃើញហើយ មិត្តខ្ញុំដែលស្រឡាញ់គ្នា…