ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Cattt
ដើរកម្សាន្ត

អ្នកស្រលាញ់ឆ្មាពិតជាពេញចិត្តកន្លែងនេះ! ទីកន្លែងមួយនៅជប៉ុន​សម្បូរទៅដោយ​សត្វឆ្មា​ និង​ទីសក្ការៈសុទ្ធតែឆ្មា​ !!

ជប៉ុន៖ សព្វថ្ងៃនេះប្រទេសជប៉ុនគឺជាប្រទេសដែលមានកម្រិតអប់រំខ្ពស់និងសេដ្ឋកិច្ចរីកចម្រេីនខ្លាំង​ ហេីយ​ ប្រទេសនេះក៏សម្បូរទៅដោយ​ អរិយធម៌​ និង​ វប្បធម៌​ សម្រាប់អោយ​ ភ្ញៀវជាតិនិងអន្តរជាតិ​ ស្វែងយល់ពី​ ភាពរុងរឿងរបស់ខ្លួននាសម័យមុន​ ។ ចំណែកឯទីកន្លែងដែលប្លែកៗចម្លែកៗក៏មានច្រេីនដែរ​ ដែលស្ថិតនៅក្នុងប្រទេសជប៉ុន​ ដូចកន្លែងមួយដែលមានឈ្មោះថា​ Nyan Nyan Ji ប្រែជាអង់គ្លេសថា​ Moew Moew Shrine ដែលខ្មែរយេីងមានន័យថា​ « កន្លែងសក្ការបូជារបស់សត្វឆ្មា​ »។ ពិតមែនហេីយបេីលឺឈ្មោះពោលគឺចម្លែកខ្លាំងណាស់​ តែកន្លែងនេះគឺពិតជាពេញនិយមមែនទែនដែលមានសត្វឆ្មា​ ជាច្រេីនសម្រាប់អ្នកដែលចូលចិត្តឆ្មា​ ថែមទាំងមាន​ ព្រះសង្ឃដែលជាឆ្មាទៀតផង​ ដែលមានឈ្មោះថា​…

2
សង្គម

រៀបការ​ចំ​មនុស្ស​ខុស មនុស្ស​ស្រី​មិនបាច់​ទ្រាំ​ទេ ដើរ​ចេញ​សន្សំ​កម្លាំង​មើលថែ​កូន​វិញវាល្អជាង

មនុស្សស្រីភាគច្រើនចូលចិត្តទ្រាំ ទ្រាំនឹងជីវិតគូដែលមិនសមប្រកប ទ្រាំធ្វើជាប្រពន្ធកម្ម រស់នៅជាមួយប្ដីដែលមិនល្អ សុខចិត្តទ្រាំលំបាកវេទនា សឹងតែថា រកលុយចិញ្ចឹមប្ដីទៀត គ្រប់យ៉ាងនាងទ្រាំក៏ព្រោះតែ មិនចង់ឱ្យញាតិមិត្តជិតខាង ឬបងប្អូនសើចចំអក ពេបជ្រាយ មើលងាយថាខ្លួនជាស្រីមេម៉ាយ ទ្រាំព្រោះមិនចង់ឱ្យកូនកំព្រាឪពុក ខ្លាចកូនខ្វះភាពកក់ក្ដៅ ខ្លាចូនរស់នៅគ្មានឪហៅដូចគេ ខ្លាចមិត្តភក្តិសើចចំអកកូនៗ តែអ្នកដឹងទេថា ការដែលអ្នកទ្រាំវេទនាបែបនេះ វាជារឿងដែលខុសឆ្គង និងចងកម្មឱ្យខ្លួនឯងខ្លាំងប៉ុនណា? ជាការពិត កើតមកជាមនុស្សស្រី ជាប្រពន្ធ ត្រូវតែចិត្តធ្ងន់ ធ្វើម៉េច យើងជាប្រពន្ធគេ ត្រូវតែចេះអត់ធ្មត់ សង្កត់ចិត្តបែបហ្នឹងហើយ តែមិនមែនឱ្យអ្នកត្រូវមកទ្រាំ អត់ធ្មត់សង្កត់ចិត្តជាមួយនឹងប្ដីមិនកំណើត ប្ដីដែលធ្វើបាបចិត្តកាយអ្នកស្ទើរតែរាល់ថ្ងៃនោះទេ។ អ្នកជាមនុស្សស្រី…

Cover RIP
សង្គម

ចូលរួមសោកស្ដាយផង​ ពេលនេះស្រ្ដីជនបរទេសបាត់ខ្លួននៅកោះរុងនោះគឺបានរកឃេីញសាកសពហេីយ!

ព្រះសីហនុ​៖ ជារឿងដ៏គួរឱ្យសោកស្តាយ ក្រោយពីការបាត់ខ្លួនរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបមានឈ្មោះ​ Amelia Bambridge អស់រយៈពេល​ 7 ថ្ងៃ ក្រោមការជួយជ្រោមជ្រែងពី​សំណាក់​គណកម្មការលំហសមុទ្រ​ និង​បូករួមកម្លាំងរបស់លោក​ ឧកញ៉ា​ ទៀ​ វិចិត្រ​ រួចមក យេីងក៏បានរកឃេីញសាកសពរបស់ស្រ្ដីជនជាតិអង់គ្លេសមួយរូបនេះ។ ប្រតិបត្តិការរុករកនេះគឺមានរយៈពេល​ ៧ ថ្ងៃមកហេីយ​ ហើយនៅទីបំផុតគេក៏ប្រទះឃេីញ​ សពស្រ្ដីជនជាតិអង់គ្លេសនេះនៅលើផ្ទៃសមុទ្រ ឯចំណុច​ ខន​ដរ​ ក្បែរព្រំដែន​សមុទ្រ​ កម្ពុជា​ ថៃ​ ដោយមូលហេតុនៃការស្លាប់យ៉ាងណាដោយសារអ្វីមិនទាន់មានអ្នកជំនាញចេញមកស្រាយនៅឡើយនោះទេ ។ យ៉ាងណាក៏ចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ​ សូមអោយវិញ្ញាណខណ្ឌនាងទៅកាន់សុគតិភពផងចុះ​ ។ សូមរំលឹកឡើងវិញបន្តិច នារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមួយរូបនេះ ​ត្រូវបានគេផ្តល់ដំណឹងថា…

Knongsrok
ប្លែកៗ

របស់ប្លែកបំផុតដែលធ្វើឲ្យមានការងឿងឆ្ងល់ថាវាពិតជាមានឬ?

គ្មានអ្វីដែលជាសេចក្តីអំណរនៃការឃើញអ្វីមួយដែលប្លែកនោះទេប្រសិនបើអ្នកប្រាប់មិត្តភក្តិរបស់អ្នកពួកគេនឹងច្រណែនអ្នកឬបដិសេធមិនជឿអ្នកពិតបានមើលឃើញរបស់ប្លែកៗ។ មនុស្សនៅជុំវិញពិភពលោកកំពុងចែករំលែកបទពិសោធរបស់ពួកគេដោយភាពរីករាយក្នុងការស្វែងរកអ្វីមួយដែលត្រូវបានចាត់ទុកថាមានតែមួយក្នុងចំណោមមួយលានវត្ថុដោយការបង្ហោះរូបថតដែលគេបានថតបានមកលើអ៊ិនធរណេត។ Bright Side បានរកឃើញរបស់កម្របំផុតហើយបានចងក្រងវានៅក្នុងបញ្ជីខាងក្រោមមកឲ្យយើងបានស្គាល់។ តើរបស់មួយណាដែលអ្នកគិតថាប្លែកជាងគេ? 1. “Finally found my first Megalodon tooth after years of hunting shark teeth.” © Elthimon / Reddit 2. Somebody found this magnificent Mexican blue-collared lizard. © D3PSI /…

Cover Grand
សង្គម

ចូលរួមរំលែកទុក្ខផង​ លោកតាដែលតែងតែធ្វេីម្ហូបបង្ហោះចូល​ YouTube ដ៏ល្បី ពេលនេះចែកឋានហេីយ​ (មានវីដេអូ)

ឥណ្ឌា​៖ មនុស្សភាគច្រេីនប្រាកដជាបានស្គាល់លោកតាម្នាក់ ដែលតែងតែធ្វេីម្ហូបជាលក្ខណៈទ្រង់ទ្រាយធំ​នោះ គួរឱ្យសោកស្តាយពេលនេះលោកតាបានចែកឋានហេីយ​ ។ ដោយលោកតាដែលទទួលបានភាពល្បីល្បាញក្នុងសង្គម  Youtube  មានឈ្មោះថាលោកតា​ Narayana Reddy​ ដែលជាជនជាតិឥណ្ឌា​ មានអាយុ​ 73 ឆ្នាំ​ បានលាចកលោកទៅកាន់សុគតិភពហេីយដោយរោគាពាធ​  ដោយលោកតាក៏ជាមនុស្សជាទីគោរពរបស់ប្រជាជនឥណ្ឌាផងដែរ​ ។ ប្រជាជនទូទាំងពិភពលោកបានសោកស្ដាយនូវមនុស្សល្អដូចលោកតាមួយរូបនេះណាស់ដោយសារតែលោកតាមិនត្រឹមធ្វេី​ Video បង្ហោះក្នុង​ YouTube នោះទេ​ គឺលោកតាក៏តែងតែធ្វេីម្ហូប យកទៅចែក​អ្នកដែលជីវភាពខ្វះខាតក្នុងការហូបចុកជាដេីម​ ។ គូសបញ្ជាក់ផងដែរ​ ថា​ Chanel Youtube របស់លោកតាមានឈ្មោះថា​ Grandpa Kitchen…

Cover Fire
សង្គម

ទាន់ហេតុការណ៍ជួយ​ Share ផង! ពេលនេះផ្សារលេី​ ខេត្តព្រះសីហនុ រងការខូចខាតដោយសារអគ្គីភ័យយ៉ាងធ្ងន់ធ្ងរ!!

ព្រះសីហនុ​៖ អគ្គីភ័យបាននឹងកំពុងឆាបឆេះ​ យ៉ាងដំណំ​ នៅឯផ្សារលេី​ ក្នុងក្រុង​ កំពង់សោម​ ខេត្តព្រះសីហនុ​ យ៉ាងខ្លាំង​ ។ បេីតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា​ អគ្គីភ័យនេះគឺកំពុងឆាបឆេះផ្នែកខាងក្រោយនៃផ្សារលេី​ ដែលផ្សារធំជាងនិងជាតំបន់សេដ្ឋកិច្ចផង​ ។ យ៉ាងណាៗយេីងក៏មិនទាន់ឃេីញសមត្ថកិច្ច​ និង​ ឡានពន្លត់អគ្គីភ័យ​ ចុះទៅដល់នោះទេ​ មានតែចាំតាមដានបន្តទៀត​ ៕

Cover Shuri
សង្គម

ចូលរួមសោកស្តាយផង! ​ជប៉ុនបានបាត់បង់ប្រាសាទបុរាណអាយុកាល៦០០ឆ្នាំ និងជាបេតិកភណ្ឌពិភពលោកដោយអគ្គិភ័យ កាលពីយប់មិញនេះ!

ជប៉ុន៖ ​ពិតជាដំណឹងមួយដ៏រន្ធត់ និងភ្ញាក់ផ្អើលមែនទែន  ដោយប្រាសាទដ៏ចំណាស់របស់ប្រទេសជប៉ុនមួយ ត្រូវបានបាត់បង់ខ្ទេចខ្ទីគ្មានសល់កាលពីយប់មិញដោយគ្រោះអគ្គិភ័យ។ ប្រាសាទបុរាណរបស់ជប៉ុនដែលរងគ្រោះមួយនេះ ​ត្រូវបានគេដឹងថាឈ្មោះប្រាសាទ Shuri ដែលមានអាយុកាលដល់ទៅ៦០០ឆ្នាំ និងថែមទាំងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ។ ការបាត់បង់សម្បត្តិដ៏មានតម្លៃមួយនេះ ​ត្រូវបានគេដឹងថាបណ្តាលមកពីគ្រោះអគ្គីភ័យលេបត្របាក់ ខ្ទេចអស់ស្ទើរទាំងស្រុង ដែលរឿងហេតុបានកើតឡើងនៅប្រមាណជានៅវេលាម៉ោង ១២ អាធ្រាតយប់នេះ ត្រូវនឹងម៉ោង ២ ទាបភ្លឹថ្ងៃព្រហស្បត្តិ៍ស្រុកខ្មែរ។ ទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆាបឆេះនេះមិនទាន់មានប្រភពណាមួយចេញមុខមកបកស្រាយឱ្យច្បាស់លាស់នៅឡើយនោះទេ ​ហេតុនេះយើងខ្ញុំជាប្រជាជនខ្មែរសូមចូលរួមសោកស្តាយជាមួយប្រជាជនជប៉ុនចំពោះការបាត់បង់មួយនេះផងដែរ៕

Cover Tahi
សង្គម

ប្លែកមែន ​តែគួរធ្វើតម្រាប់តាម! តារាថៃនាំគ្នាថតរូបផ្សព្វផ្សាយ ពីផលប៉ះពាល់នៃផ្លាស្ទិចដល់បរិស្ថានរួមគ្នាយ៉ាងគួរឱ្យសរសើរ

ថៃ៖  ថ្មីៗនេះតារាថៃជាច្រេីនរូបបាននាំគ្នាបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលទាក់ទងទៅនឹងនឹងការថែរក្សាបរិស្ថានលើផែនដី និងផលប៉ះពាល់នៃថង់ផ្លាស្ទិច ដែលជាគម្រូមួយដ៏ល្អមែនទែន​ ដែលជួយការពារខ្យល់ដង្ហេីម​ផែនដី​ ។ ការថតរូបផ្សព្វផ្សាយមួយនេះ ​ត្រូវបានគេមើលឃើញថាជាការបង្ហាញ ​និងផ្តល់ការយល់ដឹងដល់ប្រជាជនឱ្យយល់ដឹងពីបញ្ហានៃការប៉ះពាល់ថង់ផ្លាស្ទិច ដែលមានទូទាំងពិភពលោក​ ដែលនេះគឺជាបញ្ហាចំបងដែលធ្វើឱ្យពិភពលោក​មានវិបត្តិធ្ងន់ធ្ងរខ្លាំងមែនទែន។ ដូច្នេះហើយបានជាប្រទេសទុទាំងពិភពលោក ព្យាយាមស្វែងរកដំពោះស្រាយផ្សេងៗ ដេីម្បីបញ្ជៀសបញ្ហាសម្រាមផ្លាស្ទិចនេះ ​ព្រោះដូចដែលយើហបានដឹងហើយថាកាកសំណល់​ប្លាស្ទិចគឺប្រើពេលដល់ទៅ​ 1000 ឆ្នាំទេីបរលាយ ដែលបញ្ហានេះធ្វេីឱ្យប៉ះពាល់ដល់ស្រទាប់ផែនដីផង ​ប៉ះពាល់ដល់របស់មានជីវិតលើដែនទឹកផង ​ហើយក៏អាចធ្វើឱ្ុប្រជាជន​កាន់តែ​មានសុខភាពមិនល្អផងដែរ​ ។ ដូច្នេះសូមឱ្យប្រជាជនទូទាំងប្រទេស មេត្តា​រួមគ្នាជួយជួយរក្សាបរិស្ថានដេីម្បីឱ្យផែនដីយេីង គួរជាទីគយគន់សម្រាប់​ មនុស្ស​ សត្វ​ និង​ ភាវៈមានជីវិតរស់នៅតរៀងទៅ​ ៕

Cover Small Band
សង្គម

អស្ចារ្យមែន​ ការប្រគំតន្ត្រីរបស់​ ក្រុមតូច​ Small World Small Band ជិតចាប់ផ្ដើមហើយ​ បានទទួលសំបុត្រហើយឬនៅ​?

ក្រុមតូច​ ដែលយេីងស្គាល់ថា​ ជា​ក្រុម​ Small World Small Band គឺជាក្រុមចម្រៀងយុវវ័យ​ ពេញនិយមនៅកម្ពុជា​ ដែលមានបទល្បីៗជាច្រេីន​ ហេីយជាពិសេសគឺ​សុទ្ធតែមានអត្ថន័យចាក់ដោតខ្លាំងណាស់​ ។ ហេីយនៅប៉ុន្មានថ្ងៃខាងមុខទៀតក្រុមតូចក៏មានការប្រគំតន្រ្ដីខ្នាតធំមួយ ដែលប្រព្រឹត្តទៅនៅឯផ្សារទំនេីប​ អុីអនសែនសុខសុីធីនេះឯង​ ។ ចំពោះការប្រគំតន្ត្រីនឹងប្រព្រឹត្តិឡើងនៅថ្ងៃ​ ទី​ ១០  ខែវិច្ឆិកា​ ឆ្នាំ២០១៩ ខាងមុខ ចំណែកឯសំបុត្រអាចរកជាវបាននៅ ៖ – Smart Shop មុនីវង្ស – Smart Shop កោះពេជ្រ…

Cover Sreymom
សង្គម

មិត្តភក្តិ ​Goal មែន!​ អ្នកនាង​ គង់ចាន់ស្រីមុំ​ និងក្រុមមិត្តៗតុបតែងខ្លួនក្នុងឱកាសពិសេសរបស់​មិត្តពាន់ឆ្នាំមើលទៅសប្បាយខ្លាំងហ្មង!

សព្វថ្ងៃនេះសម្លៀកបំពាក់លេងម៉ូតម៉ាកគឺពេញនិយមខ្លាំង​ មិនថាតែមនុស្សវ័យណាទេពោលគឺជាងកាត់ដេរតែងតែមានទំនុកតុបតែងធ្វេីអោយមេីលទៅមានភាពទាក់ទាញខ្លាំង​ ។ ដោយថ្មីៗនេះផងដែរ ក្នុងកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍​ 12 ឆ្នាំរបស់បងស្រីម្នាក់ដែលមេីលទៅលេចធ្លោមែនទែនដោយមិត្តចាស់របស់គាត់បានមកចូលរួមហេីយស្លៀកសម្លៀកបំពាក់ប្រពៃណីពណ៌ដូចគ្នាយ៉ាងស្រស់ស្អាត​ ហេីយអ្វីដែលពិសេសនោះគឺក៏មានឈុតគេងយប់​ ជាលក្ខណៈមិត្តពាន់ឆ្នាំផងដែរ​ មេីលទៅពិតជាប្លែក​ ហេីយច្បាស់ជាមានអ្នកធ្វេីតាមមិនខាន​ ។​ តែអ្វីដែលភ្ញាក់ផ្អេីលនោះគឺ​ ក្រុមនារីៗដែលស្រស់ស្អាតនោះក៏មានអ្នកនាង​ គង់​ ចាន់ស្រីមុំ​ និង​ គ្រួសារក៏ចូលរួមផង​ដែរ ដែលមេីលទៅគឺ​ស្រស់ស្អាត​ ប្លែកភ្នែកតែម្ដង​ ទោះបីអ្នកនាង​ មាន​កូនស្រីម្នាក់ក៏ដោយ​ ។ ពិធីនេះពិតជាមនុស្សគ្រប់គ្នាប៉ងប្រាថ្នាគ្រប់គ្នាហេីយសង្ឃឹមថាថ្ងៃពិសេសរបស់ខ្លួននឹងមានមិត្តដែលរាប់អានគ្នាយូរចូលរួមជាកិត្តិយស និងស្លៀកសម្លៀកបំពាក់ដូចគ្នាបែបនេះ​ ៕

Cover Gobal
ដើរកម្សាន្ត

នៅភ្នំពេញតិចអត់ដឹងចុះ​ ថាផ្សារទំនើបមួយនេះ​ មានលក់សម្ភារៈប្រើប្រាស់គ្រប់សព្វ!

សព្វថ្ងៃនេះ​ គ្រឿងបរិក្ខា​ គ្រប់សព្វត្រូវបានប្រជាជនខ្មែរនិយមប្រេីប្រាស់ជាច្រេីន ដែលហេតុនេះហើយនាំឱ្យមានកំណេីន​អាជីវករ​កេីនឡេីង​ លក់តាមផ្សារទំនេីបក៏ដូចជាផ្សារ​ ធម្មតា​ជាដេីម​ ។ ថ្ងៃនេះ « ក្នុងស្រុក ​» សុំណែនាំប្រិយមិត្តឱ្យស្គាល់ផ្សារទំនើបមួយ ដែលអាចហៅថាជាផ្សារដែលធំបំផុតរបស់កម្ពុជា មានឈ្មោះ​ថា​ Globle House /គ្លូប៊លហៅ​ ដែល​ ជាផ្សារ​ផ្គត់ផ្គង់​ ទំនិញ​ប្រេីប្រាស់ក្នុងផ្ទះ​ សម្ភារៈធ្វេីចំការជាដេីម​ ។ នៅក្នុងផ្សារនេះមានទំនិញរាប់លានមុខសម្រាប់បងប្អូនដែល​ទេីបសាងសង់ផ្ទះរួចត្រូវការ​ បរិក្ខា​ប្រេីប្រាស់ក្នុងផ្ទះ​ ឧបករណ៍ស្រែចំការ​ ក៏ដូចជា​សាងសង់ជាដេីមទៅតាមសម្រូវការឱ្យជ្រើសរើសមិនខ្វះនោះឡើយ​ ។ ​ជាពិសេសរាល់មុខទំនិញថ្មីៗ ថែមទាំងមានការដាក់លក់បញ្ចុះតម្លៃពិសេស​ទាបជាងទីផ្សារផងដែរ​ ។ គួរឱ្យដឹងផងដែរថា ផ្សារទំនេីបនេះត្រូវបានដំណេីរការអស់ប្រហែលជាកន្លះឆ្នាំហេីយ…