រៀបការ​ចំ​មនុស្ស​ខុស មនុស្ស​ស្រី​មិនបាច់​ទ្រាំ​ទេ ដើរ​ចេញ​សន្សំ​កម្លាំង​មើលថែ​កូន​វិញវាល្អជាង

2
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីភាគច្រើនចូលចិត្តទ្រាំ ទ្រាំនឹងជីវិតគូដែលមិនសមប្រកប ទ្រាំធ្វើជាប្រពន្ធកម្ម រស់នៅជាមួយប្ដីដែលមិនល្អ សុខចិត្តទ្រាំលំបាកវេទនា សឹងតែថា រកលុយចិញ្ចឹមប្ដីទៀត គ្រប់យ៉ាងនាងទ្រាំក៏ព្រោះតែ មិនចង់ឱ្យញាតិមិត្តជិតខាង ឬបងប្អូនសើចចំអក ពេបជ្រាយ មើលងាយថាខ្លួនជាស្រីមេម៉ាយ ទ្រាំព្រោះមិនចង់ឱ្យកូនកំព្រាឪពុក ខ្លាចកូនខ្វះភាពកក់ក្ដៅ ខ្លាចូនរស់នៅគ្មានឪហៅដូចគេ ខ្លាចមិត្តភក្តិសើចចំអកកូនៗ តែអ្នកដឹងទេថា ការដែលអ្នកទ្រាំវេទនាបែបនេះ វាជារឿងដែលខុសឆ្គង និងចងកម្មឱ្យខ្លួនឯងខ្លាំងប៉ុនណា?

ជាការពិត កើតមកជាមនុស្សស្រី ជាប្រពន្ធ ត្រូវតែចិត្តធ្ងន់ ធ្វើម៉េច យើងជាប្រពន្ធគេ ត្រូវតែចេះអត់ធ្មត់ សង្កត់ចិត្តបែបហ្នឹងហើយ តែមិនមែនឱ្យអ្នកត្រូវមកទ្រាំ អត់ធ្មត់សង្កត់ចិត្តជាមួយនឹងប្ដីមិនកំណើត ប្ដីដែលធ្វើបាបចិត្តកាយអ្នកស្ទើរតែរាល់ថ្ងៃនោះទេ។ អ្នកជាមនុស្សស្រី ជាប្រពន្ធពិតមែន តែជាក់ស្ដែង អ្នកក៏ជាម្ដាយម្នាក់ អ្នកត្រូវតែរឹងមាំ អាចរើបម្រាស់ អាចរស់នៅពឹងលើខ្លួនឯង និងអាចមើលថែកូនបានដោយខ្លួនឯង មិនបាច់ទៅពឹងប្ដីដែលមានតែឈ្មោះ តែគ្មានទំនួលខុសត្រូវក្នុងនាមជាមេគ្រួសារ។

ការផ្សាយពាណិជ្ជកម្ម
Aff_taksaorn_36476187_229627317761764_4724215269684150272_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការទ្រាំត្រូវតែមានដែនកំណត់ បើអ្នកប្រាកដចិត្តហើយថា ប្ដីអ្នកមិនល្អ ប្ដីអ្នកនាំតែបញ្ហា ការលំបាក និងភាពឈឺចាប់ឱ្យអ្នក សូមកុំទ្រាំអី លែងលះឱ្យដាច់ស្រេច ដើរចេញពីមនុស្សបែបហ្នឹងទៅ រស់នៅគ្មានប្រុសមិនស្លាប់ទេ តែបើអ្នកទ្រាំរស់នៅជាមួយប្រុសមិនល្អ ប្រុសមិនកំណើត អ្នកដូចស្លាប់ក្នុងនរកទាំងរស់អ៊ីចឹង។

អ្នកមិនបាច់ទ្រាំ ព្រោះតែខ្លាចគេថាជាស្រីមេម៉ាយ គ្មានប្ដីជាទីពុំនាក់នោះទេ ព្រោះបើមានប្ដីមិនល្អ នៅម្នាក់ឯងវិញល្អជាង មានសេរីភាព សុខកាយ សប្បាយចិត្ត ដ្បិតថាត្រូវរកស៊ីធ្វើការហត់ តែវាក៏មិនវេទនា ទ្រាំងឱបកម្មនឹងមនុស្សមិនល្អដែរ។ ក៏មិនបាច់ទ្រាំ​ ព្រោះតែខ្លាចកូនគមានឪពុកហៅ ព្រោះតែខ្លាចកូនកំព្រាឪពុកនោះទេ ព្រោះពេលដែលកូនធំដឹងក្ដី កូននឹងដឹងហើយថា ការដែលគេគ្មានឪពុក វាល្អជាងមាន ព្រោះឪពុកគេមិនល្អ ឪពុកគេធ្វើបាបម្ដាយគេ អ៊ីចឹងហើយកូនក៏មិនអាចឱ្យអ្នកទ្រាំនឹងជីវិតបែបនេះដែរ។

ការផ្សាយពាណិជ្ជកម្ម

ជីវិតអ្នក អ្នកមានជម្រើស ជ្រើសផ្លូវមួយដែលល្អសម្រាប់អ្នកខ្លួនឯងទៅ កុំទៅខ្វល់ពីសម្ដី ឬការគិតរបស់អ្នកដទៃអី សំខាន់អ្នកមានក្ដីសុខ អ្នកមានសេរីភាព អ្នកអាចមើលថែ និងដឹកនាំជីវិតខ្លួនឯងបាន ប៉ុណ្ណឹងគឺល្អហើយ លែងប្ដីដែលមិនកំណើតចោល សន្សំកម្លាំង ដើម្បីមើលថែ ការពារកូនៗវិញវាល្អជាង៕

0 164 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6(231)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑