សុខភាពនាពេលបច្ចុប្បន្នមានមនុស្សជាច្រើនដែលតែងតែនិយកក្នុងការផឹកការហ្វេ មិនថាជាមនុស្ស ឬ ក្មេងនោះទេ។ ប៉ុន្តែប្រហែលេពួកគេមិនបានដឹងទេថាកាហ្វេវផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយអាចជួយបង្កើនសុខភាពរបស់អ្នក។ ដោយយោងទៅតាមការស្រាវជ្រាវក៏បានបង្ហាញផងដែរថាអ្នកផឹកកាហ្វេមានហានិភ័យទាបនឹងជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព ទាំង១៣ របស់កាហ្វេដែលត្រូវបានបញ្ជាក់នៅក្នុងការសិក្សារបស់មនុស្ស៖ ១. កាហ្វេអាចបង្កើនកម្រិតថាមពលនិងធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ កាហ្វេអាចជួយមនុស្សដែលមានអារម្មណ៍អស់កម្លាំង អោយបង្កើនកម្រិតនៃថាមពល។ នេះគឺដោយសារតែវាមានភ្នាក់ងាររំញោចដែលគេហៅថាជាតិកាហ្វេអ៊ីនដែលជាសារធាតុគីមីដែលត្រូវបានប្រើប្រាស់ជាទូទៅបំផុតក្នុងពិភពលោក។ បន្ទាប់ពីអ្នកផឹកកាហ្វេហើយ ជាតិកាហ្វេអ៊ីនត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម។ហើយវាធ្វើដំណើរទៅក្នុងខួរក្បាលរបស់យើង។ នៅក្នុងខួរក្បាលជាតិកាហ្វេអ៊ីនមានតួនាទីរារាំងសារធាតុសរសៃប្រសាទដែលការរារាំងនេះហៅថា Adenosine ។ ២. កាហ្វេអាចជួយអ្នកចំហេះជាតិខ្លាញ់បាន ការសិក្សាជាច្រើនបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនអត្រាមេតាប៉ូលីសពី ៣ ទៅ ១១% ។ ការសិក្សាផ្សេងទៀតបានបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនការដុតរំលាយជាតិខ្លាញ់បានដល់ទៅ ១០% ចំពោះអ្នកធាត់។ ទោះជាយ៉ាងណាវាអាចទៅរួចដែលថាឥទ្ធិពលទាំងនេះនឹងបន្ថយចំពោះអ្នកផឹកកាហ្វេរយៈពេលវែង។ ៣. ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យប្រសើរឡើងនូវដំណើរការរាងកាយ…