ហេតុអីមនុស្សស្រី ចូលចិត្តគិត និងសង្ស័យច្រើនម៉េះ?

72891063_1420520861430625_16279171592355840_n
ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា វាជាចរិត ឬជាទម្លាប់ទៅហើយ ដែលមនុស្សស្រីជាមនុស្សដែលពូកែគិត និងចូលចិត្តសង្ស័យច្រើន ជាពិសេសគឺ​ គិតនេះគិតនោះ ខ្វល់នេះខ្វល់នោះ សង្ស័យតែម្នាក់ឯង គិតតែម្នាក់ឯង ហើយក៏ត្រូវមកពិបាកចិត្តតែម្នាក់ឯង អាចនិយាយបានថា វាជាទម្លាប់ ឬជាចរិតរបស់នាងក៏ថាបានដែរ ប៉ុន្តែវាក៏មានចំណែកមួយទៀតគឺ មកពីមនុស្សដែលនាងគិត ឬសង្ស័យ ចូលចិត្តបញ្ចេញនូវចរិត និងធ្វើឱ្យនាងលែងទុកចិត្តក៏ថាបាន។

និយាយជារួមទៅ អាការៈពូកែគិតច្រើន និងស្ស័យច្រើនរបស់មនុស្សស្រី នាងបញ្ចេញ និងមានតែចំពោះមនុស្សដែលនាងស្រឡាញ់តែប៉ុណ្ណោះ ហើយបញ្ហានេះដែរ វាកើតឡើងនៅពេលដែល មនុស្សដែលនាងស្រឡាញ់ ចាប់ផ្ដើមប្លែក ចាប់ផ្ដើមធ្វើអ្វីៗ ឬកាយវិការលែងដូចមុន វាជាហេតុដែលនាំឱ្យនាង កើតមាននូវអារម្មណ៍សង្ស័យ និងគិតច្រើនតែម្នាក់ឯង។ ប៉ុន្តែនាងប្រហែលមិនដឹងទេថា ការដែលនាងគិត និងសង្ស័យច្រើននេះហើយ ក៏ជាហេតុធ្វើឱ្យមនុស្សដែលនាងស្រឡាញ់ ឬមនុស្សជុំវិញខ្លួននាង មានអារម្មណ៍ថា ធុញទ្រាន់ និងលែងចង់នៅក្បែរនាងដូចគ្នាដែរ។

ការផ្សាយពាណិជ្ជកម្ម

គ្មានមនុស្សប្រុសណា ចូលចិត្តឱ្យមនុស្សស្រីដែលខ្លួនស្រឡាញ់ មកហួងហែង ឬសង្ស័យមុខក្រោយលើខ្លួននោះឡើយ ហើយក៏គេមិនសប្បាយចិត្តដែរ ដែលត្រូវមានទំនាក់ទំនងមួយដែលមិនចេះទុកចិត្ត និងជឿជាក់លើគ្នាបែបនេះ។ យ៉ាងណាមិញ បើស្រឡាញ់គ្នាមែន ត្រូវចេះទុកចិត្ត និងជឿជាក់លើគ្នា មនុស្សប្រុស បើអ្នកស្រឡាញ់នាង សូមកុំធ្វើឱ្យនាងមានអារម្មណ៍ថា មិនមានសុវត្ថិភាព ព្រោះតែភាពខុសប្លែករបស់អ្នក សូមកុំធ្វើឱ្យនាងកើតមានអារម្មណ៍សង្ស័យ និងអស់ជំនឿលើអ្នកឱ្យសោះ៕

6b855a5f6ab946e4d95450588df3a88a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
80176fd6c101df12b0212d60da010a93
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
275303de327a2c112db746b777b92f0b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្
ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑