ចាំណាកូនៗ ជីវិតប្ដីប្រពន្ធ មិនខុសពីជីវិតបងប្អូនឡើយ

1
ការផ្សាយពាណិជ្ជកម្ម

ពាក្យថា ” ប្ដីប្រពន្ធ “ ជាបាក្យបីម៉ាត់ ស្រួលនិយាយ តែមិនងាយនឹងធ្វើនោះឡើយ​ ជាពិសេសគឺ ធ្វើជាប្ដីប្រពន្ធដែលល្អ​ស្រឡាញ់គ្នា មើលថែការពារគ្នា មិនឈ្លោះប្រកែក ឬមានទំនាស់ជាមួយគ្នា។

ប្ដីប្រពន្ធគ្រប់គូ គឺតែងតែមានបញ្ហា ការប៉ះទង្គិចគ្នា មិនអាចចៀសបានឡើយ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ មិនខុសអីពីជីវិតជាបងប្អូននឹងគ្នានោះឡើយ។ ជាធម្មតា ជាបងប្អូន រមែងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប៉ះទង្គិចពាក្យសម្ដីធ្ងន់ស្រាល តែយ៉ាងណា បងប្អូន នៅតែជាបងប្អូននឹងគ្នា សាច់ឈាមនៅតែមិនអាចកាត់ផ្ដាច់បាន ចំណែកឯជីវិតប្ដីប្រពន្ធ ក៏បែបហ្នឹងដែរ ឈ្លោះយ៉ាងណា ក៏នៅតែជាប្ដីប្រពន្ធ មិនអាចកាត់ផ្ដាច់បានដោយងាយៗឡើយ។

ការផ្សាយពាណិជ្ជកម្ម

ជាប្ដីត្រូវឱ្យតម្លៃប្រពន្ធ ជាប្រពន្ធត្រូវចេះគោរពប្ដី ជាប្ដីប្រពន្ធត្រូវចេះអត់ឱន និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនថាមានរឿងអ្វីនោះទេ ក៏ត្រូវតែចេះសម្រប និងសម្រួលគ្នា កុំចេះតែបង្ករឿងតូចឱ្យក្លាយទៅជារឿងធំ កុំយករឿងក្រៅចូលក្នុងផ្ទះ កុំយកបញ្ហាក្នុងផ្ទះ ទៅផ្សព្វផ្សាយចេញទៅក្រៅ​ រស់នៅជាមួយគ្នា មិនថាក្ដៅត្រជាក់ ឬរងា ក៏មិនត្រូវចោល ឬបោះបង់គ្នាដែរ៕

74153276_2996056030423759_4051071264494714880_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
75264996_2996056423757053_2192380792275992576_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
75332723_2996056487090380_4342613468453535744_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
75491784_2996056373757058_90553587230310400_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ​៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑