សាច់ញាតិបងបងប្អូនមួយចំនួន ច្រណែនឈ្នានីស មើលងាយយើង ជាងអ្នកដទៃទៅទៀត

១
ការផ្សាយពាណិជ្ជកម្ម

គេថា ” គ្មានអ្នកណាស្រឡាញ់យើង ស្មោះនឹងយើងជាងបងប្អូន ញាតិសន្ដានយើងឡើយ “ ដូចនេះ រស់នៅ មិនត្រូវភ្លេចបងប្អូន ញាតិសន្ដាននោះទេ។ ប៉ុន្តែសម្រាប់ញាតិបងប្អូនមួយចំនួន ឈ្នានីសយើងសាហាវណាស់ ជាងអ្នកដទៃទៅទៀត។

ដូចដែលធ្លាប់បានដឹង និងជួបច្រើនហើយដែរ បងប្អូនខ្លះ គិតតែពីឈ្លោះគ្នា មិនដែលត្រូវគ្នាម្ដងណាទេ និយាយដើមគ្នាឡើងហុយដី ហែកកេរ្ដិ៍ ដៀមដាម ផ្លែផ្កា ចាក់រុក ឆ្កឹះឆ្កៀល ដៀលត្មិះ គ្មានដឹងបងប្អូន គ្មានដឹងសាច់ញាតិ គ្មានចេះគោរព ស្រឡាញ់គ្នាឡើយ។ អ្នកធ្លាប់ជួប ឬមានបងប្អូនបែបហ្នឹង ទើបយល់អារម្មណ៍ហ្នឹងច្បាស់ ញាតិបងប្អូនខ្លះ ជាពិសេសគឺ សាច់ជីដូនមួយ ជីដូនពីរហ្នឹង នៅពីមុខយើងល្អនឹងយើង ស្រឡាញ់ អែបអប រណបនឹងយើងណាស់ តែកុំមើល ក្រោយខ្នងវិញ ហែកហួរយើងប្រាប់គេឯង ចាក់រុក បំភ្លើស គ្មានដឹងសាច់ឯង សាច់អ៊ំអីទេ សំខាន់ឱ្យតែបាននិយាយដើមបងប្អូនឯង ឱ្យតែបានហែកកេរ្តិ៍គ្នា។

ការផ្សាយពាណិជ្ជកម្ម
4 Phim Thai Sap Ra Mat 2019 Do Broadcast Thai Tv San Xuat Cho Dai Ch3 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មួយវិញទៀត ក៏មានបងប្អូនខ្លះ ជំនាញខាងមើលងាយ ពេបជ្រាយសាច់ឯង ហ៊ានតែយើងក្រជាងគេ អន់ជាងគេ កុំថាឡើយតែនិយាយរក តែមុខយើងហ្នឹង គេមិនចង់ទាំងមើលផង សួរថា បែបហ្នឹងហៅថាបងប្អូនមែនទេ? បងប្អូនគេមានតែជួយគ្នា ជ្រោមជ្រែងគ្នា តែបងប្អូនខ្លះ ចាំតែមើលបំណាំ ចាំតែជាន់ថែមប៉ុណ្ណោះ មិនដែលមានចិត្តស្មោះ ស្រឡាញ់ ការពារគ្នាទេ គិតតែប្រកួតប្រជែង ច្រណែនឈ្នានីសគ្នា សរុបទៅ ពិសពុល អាក្រក់ ល្បិចកល ចាំបំបាក់យើង ជាងអ្នកដទៃទៅទៀត។ បងប្អូនមួយចំនួន គេមិនដែលសប្បាយចិត្ត នឹងឃើញយើងមានបាន បានល្អ ធូរធារនោះឡើយ គេបន់ឱ្យតែយើងហ្នឹងរលំរលាយ វិនាស បែកបាក់តែប៉ុណ្ណោះ ឃើញយើងវេទនាទើបគេសប្បាយចិត្ត នេះហើយចរិតបងប្អូននរក បងប្អូនដែលតាមចងកម្មចងពៀរនឹងគ្នា មានបងប្អូនបែបនេះ សុខចិត្តអត់មានល្អជាង ធ្វើល្អជាមួយអ្នកដទៃ វាប្រសើរជាង រាប់ខ្សែស្រឡាយជាមួយបងប្អូនធុនហ្នឹង៕

562000009448104
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Jmf1568446268
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑