ហេតុអី មនុស្សប្រុសខ្លះ ស្រឡាញ់ប្រពន្ធដែរ ខ្លាចប្រពន្ធដែរ តែនៅមិនចោលចរិតខូចខិល?

New Copy
ការផ្សាយពាណិជ្ជកម្ម

ធម្មជាតិមនុស្សប្រុស គឺសុទ្ធតែមានចរិតខូចខិលដូចគ្នាទាំងអស់ មួយណាក៏ដូចមួយណា គ្រាន់តែថា តិច ឬច្រើនតែប៉ុណ្ណោះ។ ក៏មានមនុស្សប្រុសខ្លះ ទោះខិលខូចប៉ុនណា ក៏មិនចោលប្រពន្ធកូនដែរ ចំណែកមនុស្សប្រុសខ្លះទៀត ចោលម្សៀតចំតួ សុខចិត្តបោះបង់ប្រពន្ធកូន ដើម្បីស្រីកំណាន់ ឬស្រីសាហាយ។

ក៏មានមនុស្សប្រុសមួយប្រភេទទៀត ស្រឡាញ់ប្រពន្ធកូន បារម្ភ យកចិត្តទុកដាក់ ខ្លាចបាត់បង់ដែរ ប៉ុន្តែ បែរជាមិនអាចបោះបង់ចរិតខូចខិល លួចលាក់ ទាក់ទងស្រីខាងក្រៅដដែល សួរថា ហេតុអ្វីបានជាបែបហ្នឹង? នេះក៏ព្រោះតែ វាជាចរិតធម្មជាតិរបស់មនុស្សប្រុស ចរិតចោលម្សៀត ដែលមិនអាចកាត់ផ្ដាច់បាន វាជារឿងដែលមិនគប្បីសម្រាប់កូនប្រពន្ធឡើយ ហើយក៏រឹតតែមិនសម នេះគេហៅថា មិនលែង ហើយក៏មិនកាត់ផ្ដាច់។

ការផ្សាយពាណិជ្ជកម្ម
31284904_2449502325075321_1775932053062156288_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សុខចិត្តឱ្យក្នុងគ្រួសារឈ្លោះប្រកែក មានជម្លោះរាល់ថ្ងៃ តែក៏មិនព្រមកែប្រែអ្វី ក៏រឹតតែមិនព្រមដោះលែងប្រពន្ធកូន ដូចពាក្យចាស់ពោលថា​ ស្រឡាញ់ទាំងអស់ស្មោះតែមួយ នេះហើយជាចរិតធម្មជាតិរបស់មនុស្សប្រុស។

តែយ៉ាងណាក៏ដោយ អ្នកជាប្ដី អាចនឹងសប្បាយ ព្រោះបានបំពេញនូវចំណង់របស់ខ្លួន តែកុំភ្លេចថា អ្នកកំពុងតែសប្បាយ លើគំនរទុក្ខ និងទឹកភ្នែកប្រពន្ធកូនរបស់អ្នក ជាពិសេស អ្នកកំពុងតែធ្វើបាប មនុស្សម្នាក់ដែលមានភេទដូចម្ដាយអ្នក អ្នកកំពុងតែជាន់ឈ្លី ទឹកចិត្ត ក្ដីស្រឡាញ់ និងការលះបង់ ដែលនាងមានចំពោះអ្នកហើយ។ បើអាច គួរតែលះបង់ចោលទៅ បើអាចសូមកុំប្រព្រឹត្តទង្វើស្មោគគ្រោក អាត្មានិយម និងថោកទាបបែបនេះអី យកអារម្មណ៍អ្នក​ធ្វើជាកូនៗម្ដង ថាប្រសិនបើ ឪពុករបស់អ្នក ធ្វើបែបហ្នឹងចំពោះម្ដាយរបស់អ្នក តើអ្នកឈឺចាប់ប៉ុនណា ជឿថាអ្នកក៏នឹងស្អប់ខ្ពើម រអើមឪពុកអ្នកដូចគ្នា៕

ការផ្សាយពាណិជ្ជកម្ម
31356915_2449502355075318_1743033681611587584_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑