ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Tongtin
សង្គម

អ្នកលេងតុងទីនរាល់ថ្ងៃ មានដឹងថាវាមានប្រភពមកពីណាអត់ ? ចូលមកអានទាំងអស់គ្នា !

ប្រិយមិត្តគ្រប់រូបច្បាស់ជាស្គាល់អំពីតុងទីនហើយតុងទីនគឺពេញនិយមខ្លាំងមែនទែននៅប្រទេសកម្ពុជាយើងដោយហេតុថាវាអាចឲ្យយើងយកប្រាក់អ្នកផ្សេងមករកសីុឫក៏ធ្វើអ្វីម្យ៉ាងបានហើយយើងអាចបង់ម្ដងបន្តិជារៀងរាល់ថ្ងៃ ។ តើតុងទីនមានតាំងពីពេលណា? និងមានខ្លឹមសារដើមយ៉ាងដូចម្ដេចខ្លះ? តុងទីន ជាពាក្យខ្ចីពីភាសាឡាតាំង tontine។ តុងទីនជាប្រភេទ «សមាគមន៍ប្រមូលថវិកា ឬសមាគមន៍សន្សំប្រាក់ – fund raising» ដើម្បីតម្កល់ជាទុនធានារ៉ាប់រងជីវិត (life insurance)។ អ្នកដែលអាចចូលលេងតុងទីនបាន អាចដាក់ថវិកាតិចក្ដី ច្រើនក្ដី ចូលក្នុងសមាគមន៍ហើយបានការប្រាក់តិចច្រើន ទៅតាមទំហំប្រាក់ដែលបានដាក់។ ការប្រាក់នេះ គេហៅតាមភាសាបច្ចេកទេសថា «ភាគលាភ – dividend» ឬនិយាយឲ្យស្រួលស្ដាប់ថា «ផលចំណេញពីការចូលហ៊ុន»។ តាមពិត តុងទីនជាការបង្កើតសមាគមដើម្បីច្រាកលុយចូលគ្នាបង្កើតជាសមាគមប្រាក់។ នេះជាគោលការណ៍ដើមរបស់តុងទីន។ ប្រាក់សម្រាប់បោះទុន…

Web Cover
កីទ្បាក្រៅស្រុក

Manchester United ធ្វើការសម្រេចចិត្តផ្ទេរ Paul Pogba ក្នុងរដូវការដោះដូរកីឡាករនាពេលខាងមុខ

តាមប្រភពពត៌មានបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានសំរេចចិត្តអោយ Paul Pogba ក្នុងឱកាសដោះដូរកីឡាករនាខែមករាខាងមុខនេះ។ដោយសារតែមានចំណាប់អារម្មណ៍ពីក្លឹបយក្យទាំងពីរគឺ Real Madrid និង Juventus កាន់តែខ្លាំងឡើង។ យោងតាមគេហទំព័រ TuttoSport បានអោយដឹងថាក្រុមសេះបង្កង់ Juventus ទំនងជានឹងចុះកុងត្រាជាមួយ Pogba នៅក្នុងរដូវក្តៅខាងមុខនេះហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតទំនាក់ទំនងជាមួយក្រុម Manchester United នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះពួកគេប្រហែលជាមានភាគរយខ្ពស់ជាងក្រុម Real Madrid ក្នុង​ការនាំយក​ Pogba ដើម្បីទៅជួយក្រុម។ ក្រុមសេះបង្កង់ Juventus ទំនងជាយកខ្សែប្រយុទ្ធជើងចាស់ Mario…

Cover Tommy
សង្គម

រំភើបណាស់! ឈុតខ្លីៗវីដេអូចម្រៀងរឿងប្រវត្តិស្នេហាពិតរបស់ សួស វីសា និង ​Tommy ក្តុកក្តួលខ្លាំង (មានវីដេអូ)

ដូចដែលយើងបានដឹងរួចមកហើយថា ​កញ្ញា ​សួស ​វីសា ​តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ​និងលោក ​Tommy  តារាសម្តែងល្បី  មានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរឆ្នាំមកហើយ ​ជាពិសេសបើតាមការរៀបរាប់របស់អ្នកទាំង២ ​ឧបសគ្គស្នេហាពិតជាមានច្រើនមិនធម្មតានោះទេ។ បើទោះបីជាហែរលឆ្លងការលំបាកជាច្រើន ​តែទីបំផុតគូស្នេហ៍ល្បីឈ្មោះមួយគូនេះ ​នៅតែជម្នះ ​កាន់ដៃគ្នាឆ្លងឧបសគ្គរាប់មិនអស់ ​ទីបំផុតក៏បានបើកកកាយរឿងស្នេហារបស់ខ្លួនជាសាធារណៈ ​ថែមទាំងបានប្រកាសការរៀបការធ្វើឱ្យអ្នកគាំទ្ររីករាយផង ​និងអបអរផងដែរ ។ ដោយថ្ងៃរៀបការរបស់កញ្ញា ​សួស ​វីសា ​និងលោក ​Tommy  ត្រូវបានប្រកាសថានឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ​ខែវិច្ឆិកា ​ឆ្នាំ ​២០១៩ ​នេះហើយ ​ដោយកម្មវិធីគ្រោងធ្វើឡើងអធិកអធមមិនចាញ់អ្នកសិល្បៈដទៃនោះទេ ។…

Cover Bosss Staff
សង្គម

បុគ្គលិកធ្វើការយកតែប្រាក់ខែ បែរថៅកែអាងអំណាច ចុងក្រោយខាតបង់អ្នកណា?

សង្គម ៖ មិនថាធ្វើការរដ្ឋរឺឯកជន របត់ការងារវិវាទរវាងមេនិងកូនថៅ , បុគ្គលិកជាមួយមន្ត្រីរាជការតែងតែជួបបញ្ហានៅក្នុងកន្លែងធ្វើការ ដោយពេលខ្លះបុគ្គលិកធ្វើតាមនូវអ្វីមេបញ្ជាដោយមិនគិតថាវាត្រូវរឺខុស ឯពេលខ្លះមេដោយសារតែអំណាចអាងខ្លួនធំជាង បញ្ជាបុគ្គលិកលើសហេតុផល ដែលធ្វើអោយក្រុមហ៊ុននិងស្ថាប័នទាំងមូលមិនរីកចម្រើន ជួបបញ្ហាជាច្រើន ដែលអាចឈានដល់ការប៉ះពាល់នូវហិរញ្ញវត្ថុ។ អត្ថបទខាងក្រោមនេះ សូមអានដោយយកចិត្តទុុកដាក់និងការប្រើត្រិះរិះពិចារណះពីបញ្ហានៃជ្រុងមួយនៅក្នុងសង្គមពិតជាក់ស្តែង រវាងមេនិងកូនចៅ ៖ # ថៅកែនិងអ្នកស្រោចផ្កា ថ្ងៃមួយថៅកែបានចេញមកក្រៅផ្ទះដោយទឹកមុខសប្បាយរីករាយបំផុតដែលបានឃើញអ្នកស្រោចផ្កាព្យាយាមស្រោចយ៉ាងសកម្មនិងមានវិជ្ជាជីវៈ។មុនចូលទៅក្នុងផ្ទះវិញ ថៅកែបានលើកសរសើរដល់អ្នកស្រោចផ្កាថាល្អ ធ្វើបានល្អ ចាំដំឡើងប្រាក់ខែឲ្យបន្ថែម។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ក៏ស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ពេលនោះថៅកែក៏ចេញមកក្រៅផ្ទះ ម្តងទៀត បានឃើញអ្នកស្រោចផ្កាឈប់សម្រាកដោយសារភ្លៀងធ្លាក់ តែសួនផ្កាមិនទាន់ស្រោចរួចរាល់ទេ។ ថៅកែបានខឹងយ៉ាងខ្លាំង ហើយបានស្តីទៅអ្នកស្រោចផ្កាថា ហេតុអ្វីបានជាឈប់ស្រោចផ្កា ហេតុអ្វីមិនស្រោចបន្តទៀត?…

Cover Khmer
សង្គម

បទចម្រៀង « រួមគ្នាឱ្យតម្លៃ »  កំពុងទះស្មារតីយុវវ័យមួយចំនួន ដែលងប់ងល់នឹងបរទេសនិយម ឱ្យភ្ញាក់រព្ញកឡើង (មានវីដេអូ)

ថ្មីៗមានការបញ្ចេញបទចម្រៀងផ្លូវការមួយបទ ក្រោមចំណងជើងថា” រួមគ្នាអោយតម្លៃ ” បានធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរ ​ថែមទាំងមានការភ្ញាក់រព្ញកនឹកឃើញពីជាតិរបស់ខ្លួនផងដែរ។ ដោយបទចម្រៀងនេះ មានអត្ថន័យដ៏ដែនចាក់ដោតយុរវ័យបច្ចុប្បន្នមួយចំនួន ដែលមិនឱ្យតម្លៃ និងមិនគាំទ្រ ​សិល្បៈជាតិខ្លួន បែរជាទៅងប់នឹងជាតិសាសន៍ដទៃ ដែលបុព្វបុរសខំប្រឹងរហូតដល់ថ្ងៃមរណា​ ជាមួយនឹងសិល្បៈបុរាណខ្មែរ​, របាំខ្មែរបន្សល់ទុកតាំងពីបុរាណ​កាល ទុកអោយកូនចៅជំនាន់ក្រោយជួយថែរក្សា​ តែជាយុរជនមួយចំនួនធំហាក់ងប់ខ្លាំងពេកនូវបរទេសនិយមហូចូលភ្លេចសិល្បះដូនតា​ របាំខ្មែរល្ខោនខោលរបស់យេីងអស្ចារ្យទៅវិញ ។ ចង់ដឹងថាបទចម្រៀងនេះរៀបរាប់ពីទុក្ខសោកនៃវប្បធម៌ជាតិយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

Cover Kirirvong
ដើរកម្សាន្ត

ស្អាតអស់ទាស់! រមណីយដ្ឋានធម្មជាតិកែច្នៃគិរីឆាក្ដូង ស្រុកគិរីវង់ ខេត្តតាកែវ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំង

តាកែវ ៖ កម្ពុជា គឺជាប្រទេសមួយដែលមានវប្បធម៏ និង អរិយធម៏ចាស់ជាងគេក្នុងទ្វីបអាស៊ីអាគ្នេយ៍ ថែមទាំងមានតំបន់ទេសចរណ៍ជាច្រើន ដែលភ្ញៀវទេសចរអន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដ៏ស្រស់ស្អាត ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និង តំបន់ទេសចរណ៍កែច្នៃរាប់រយកន្លែង។ ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាគួរបង្វែរចាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មកធ្វើដំណើរកម្សាន្ត ក្នុងស្រុក ដែលចំណាយអស់តិច និង អាចជួយសេដ្ឋកិច្ចកម្ពុជាបានយ៉ាយច្រើន តាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ។ យើងងាកមកមើលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញ ឃើញថាប្រទេសមួយនេះពិតជាមានធនធានធម្មជាតិ និង មានសម្បត្តិបេតិកភ័ណ្ឌជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិឱ្យចូលទស្សនាឥតគណនា។ ដោយឡែកបើយើងក្រឡេកមើលតំបន់ទេសចរណ៍បែបកែច្នៃមួយកន្លែងដែលស្ថិតនៅលើភ្នំដាតាដិល…

Cover Organic
សង្គម

គាំទ្រផង! ទុយោបឺតធ្វើពីស្មៅតម្លៃតែ ១៦០រៀលលុយខ្មែរសោះ តែអាចជួយការពារ និងកាត់បន្ថយជាតិប្លាស្ទិចនៅលើពិភពលោក

ទាំងទុយោ ឬជាតិប្លាស្ទិចផ្សេងៗដែលយើងបានចោលដោយមិនបានគិតពិចារណាអោយស៊ីជម្រៅ វាអាចធ្វើឱ្យប៉ះពាល់ និងបំពុលពិភពលោកខ្លាំងណាស់ ដែលសារធាតុជ័រទាំងអស់ទម្រាំតែរលាយក្លាយជាបំណែកតូចៗ គឺត្រូវចំណាយពេលរហូតដល់ទៅ២០០ឆ្នាំឯណោះ។ ដូច្នេះយើងគួរតែផ្លាស់ប្តូរជាតិប្លាស្ទិច មកជារបស់ធម្មជាតិវិញ។ ចំណែកការប្រើប្រាស់ទុយោប្លាស្ទិចវិញ អ្នកនឹងទទួលបានសារធាតុគីមីដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក។ បើយើងគិតអំពីបរិស្ថាន ឫស្សីនៅតែល្អជាងប្លាស្ទិច។  វាមិនមែនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែពិភពលោកក៏ត្រូវស្វែងយល់ពីបញ្ហានេះពីព្រោះការយល់ដឹងអំពីកាកសំណល់ប្លាស្ទិចរបស់ប្រជាជននៅមានភាពតិចតួចណាស់ហើយកាកសំណល់ប្លាស្ទិចនៅក្នុងប្រទេសកម្ពុជាមានច្រើន។ ភាគច្រើននៃកាកសំណល់ត្រូវបានកាត់បន្ថយតាមរយៈការដុតដែលជាការខូចខាតមួយដោយសារវាបញ្ចេញផ្សែងពុលនិងសារធាតុពុលជាច្រើន។ ថ្ងៃនេះផងដែរ « ក្នុងស្រុក» សូមណែនាំទុយោស្មៅមួយប្រភេទដែលត្រូវបានផលិតនិងដាក់លក់នៅស្រុកខ្មែរយើង ថែមទាំងជារបស់ធម្មជាតិសុទ្ធសាធផងដែរ ដែលបំពង់បឺតធ្វើពីស្មៅនេះ ពុំមានលាយប្លាស្ទិក រូបរាងក៏ស្អាតទៀតផង ដែលលោកអ្នក អាចរកជាវបាននៅផេកហ្វេសប៊ុក « Organic Lifestyle ជីវភាពបែបធម្មជាតិ »។ ដោយទុយោដែលមានដាក់លក់នៅហាងនេះ ​ពិតជាមានតម្លៃសមរម្យបំផុត មួយដើមមានតម្លៃត្រឹមតែ160រ ប៉ុណ្ណោះ តែសម្រាប់ការជាវមួយប្រអប់មាន…

Cover Cat
សង្គម

ជនអនាថាសោះតែមានចិត្តល្អយ៉ាងនេះ! ខំដើរលក់ក្រូចឆ្មារ ដើម្បីយកចិញ្ចឹមសត្វឆ្មាដែលរស់នៅតាមចិញ្ចើមផ្លូវគួរឱ្យសរសើរខ្លាំង!

ថៃ ៖ ពិភពលោកតែមួយក៏ពិតមែន តែជីវិត ជោគវាសនាមនុស្សម្នាក់ៗដែលកើតមកកំណត់អោយមានរឺក្រ ហាក់ខុសឆ្ងាយគ្នាដូចមេឃនិងដី ជាពិសេសគឺអ្នកដែលមានរស់នៅតាមចិញ្ចើមថ្នល់ គ្មានផ្ទះសម្បែងត្រឹមត្រូវ រស់នៅតាមព្រេងវាសនាដែលបានកំណត់ ។ តែទោះជាយ៉ាងណាក្តី ទោះបីជាកូនអ្នករឺកូនអ្នកក្រ តែងមានចិត្តខុសៗគ្នា អាស្រ័យលើបរិបទរស់នៅនិងការអប់រំពីសង្គម។ អ្នកខ្លះមាន ក៏មានចិត្តល្អ ក៏មានចិត្តអាក្រក់ រីឯអ្នកក្រក៏ដូចគ្នា ។ នៅឯប្រទេសថៃឯណោះវិញមានបុរសអនាថាដែលរស់នៅតាមចិញ្ចើមផ្លូវចិត្តធម៌ម្នាក់ឈ្មោះ “ឡុងដុម” ដែលគាត់មានសេចក្តីអំណត់ និងប្រោសប្រណីទៅលើសត្វធាតុ ជាពិសេសសត្វឆ្មាផ្ទាល់តែម្តង ដែលកាត់ប្រកបរបរចិញ្ចឹមជីវិតលក់ក្រូចឆ្មា​ ដើម្បីផ្គត់ផ្គង់ខ្លួនឯងក៏ដូចជាចិញ្ចឹមសត្វឆ្មាដែលវង្វេងនិងរស់នៅចិញ្ចេីមផ្លូវ។ សម្រាប់គាត់វាមិនមានបញ្ហាទេ ប្រសិនបើគាត់អត់មានអីបរិភោគ ព្រោះគាត់ធ្លាប់សាុំនិងអត់អីហូបរួចទៅហើយ។ អ្វីដែលគាត់រកបានពីការលក់ក្រូចឆ្មា​ គាត់នឹងទិញម្ហូបសម្រាប់សត្វឆ្មាតាមចិញ្ចើមផ្លូវនិងអនាថាដូចជារូបគាត់ជាមុនសិន។ ប្រសិនបើរកបានប្រាក់បន្ថែមច្រើននោះ…

Cover Fri
សង្គម

មិត្តភក្តិ ​Goal! សច្ចាមិនយកប្តីយកប្រពន្ធ សម្រេចចិត្តសាងសង់ផ្ទះរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង

បរទេស ៖ ពេលខ្លះអ្នកមិនចាំបាច់ជ្រើសរើសជីវិតមានគ្រួសារប្តីប្រពន្ធក្នុងជីវិតក៏បានប៉ុន្តែអ្នកអាចជ្រើសរើសជីវិតរស់នៅជាមួយមិត្តភក្តិរបស់អ្នកដល់ចាស់សក់ស្កូវ។ ហើយប្រសិនបើអ្នកមានសំណាងហើយជ្រើសរើសដោយឈ្លាសវៃនោះមិត្តល្អរបស់អ្នកពិតជាផ្នែកមួយនៃគ្រួសារអ្នក។ មនុស្សធំឡើង ហើយទទួលបានការងារធ្វើ ឬចាប់ផ្តើមគ្រួសារតែងតែគិតពីអនាគតជីវិតប្តីប្រពន្ធ។ ពិតជារឿងប្លែកណាស់ នៅឯរដ្ឋ Texas ឯណោះវិញ មានមិត្តភក្តិមួយក្រុមបានរួមមតិគ្នាសាងសង់ផ្ទះមួយដើម្បីរស់នៅជាមួយគ្នា ដល់ចាស់ជរា ។ ក្នុងនោះផងដែរពួកគេបានសន្យាគ្នាថា ពួកគេនឹងមិនយកគ្រួសារ(ប្តីប្រពន្ធ)ឡើយហើយពួកគេសំរេចថាពួកគេនឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងចំពោះក្រុមរបស់ពួកគេ ដូច្នេះហើយទើបពួកគេបានចាប់ផ្តើមរៀបចំសន្សំលុយដើម្បីសាងសង់ផ្ទះតូចមួយផ្ទាល់ខ្លួនដ៏ស្ងប់ស្ងាត់ដើម្បីអោយពួកគេចាស់ទៅរស់នៅជាមួយគ្នាជាគោលដៅចុងក្រោយរបស់ពួកគេ។ មិនមែនជារឿងលេងសើចទេ ដែលមិត្តភក្តិបួននាក់ដែលធ្លាប់ជាមិត្តនឹងគ្នាអស់រយៈពេលពីរទសវត្សបានស្វែងយល់ពីចិត្តគ្នាហើយដោយមិនចំណាយពេលច្រើន មិនត្រឹមតែពួកគេចង់ដើរលេងជាមួយគ្នាប៉ុន្តែពួកគេចង់ចាស់ជាមួយគ្នា។ ដូច្នេះពួកគេបានសម្រេចចិត្តវិនិយោគទិញផ្ទះតូចមួយដែលនៅជិតនឹងទន្លេ Lano ក្បែរទីក្រុង Austin រដ្ឋ Texas សម្រាប់រស់នៅដល់ពួកគេចូលនិវត្តន៍នឹងចាស់ជរាជាមួយគ្នាដល់ថ្ងៃអវសាន្ត ៕ ប្រភព : បរទេស រក្សាសិទ្ធដោយ…

Cover Pubstreet
ដើរកម្សាន្ត

ស្គាល់កន្លែងនេះអត់ ស្អាតចឹងមិនមែននៅស្រុកគេទេ តែនៅសៀមរាបយេីងនឹង !

សៀមរាប :​ ប្រិយមិត្តច្បាស់ជាជ្រាបហេីយថា ខេត្តសៀមរាបគឺជាខេត្តមួយដែលសំបូរទៅដោយសំណង់អច្ឆរិយៈខ្មែរបុរាណ ដែលដូនតាបានបន្សល់ទុកជាច្រេីនជំនាន់ណាស់មកហេីយ​ ។ លេីសពីសំណង់បុរាណ សៀមរាបក៏មានកន្លែងកំសាន្តដទៃទៀតជាច្រេីនដែលទាក់ទាញភ្ញៀវទេសចរមកលេងខេត្តនេះច្រេីនឡេីងៗពីមួយឆ្នាំទៅមួយឆ្នាំ​ ។ ថ្ងៃនេះពួកយេីងក៏បានពាំនាំរូបភាពប៉ុន្មានសន្លឹកពីម្ចាស់គណនី​ អាខោន​ ហ្វេសបុកឈ្មោះថា​  Dy Sorakheta​ ដែលបានបង្ហោះរូបភាពទាំងអស់នោះហេីយមានអ្នកស៊ែររាប់ពាន់អ្នកឯណោះ​ ! រូបភាពទាំងអស់នោះគឺ​ ម្ចាស់គណនីបានថតនៅឯ​ Pubstreet សៀមរាបយេីងនឹងដែលជាកន្លែងកំសាន្តមួយដ៏ពេញនិយមសម្រាប់មិត្តយុវវ័យនោះឯង​ ។ សម្រាប់ទីតាំងកន្លែងថតរូបមួយនេះគឺនៅក្នុង​ Pubstreet ផ្ទាល់បេីយេីងចូលតាមផ្សារចាស់គឺនៅខាងឆ្វេងដៃជិតហាងការ៉េម​ Gelato ផ្ទាល់តែម្ដង​ ៕ រក្សាសិទ្ធអត្ថបទក្នុងស្រុក ប្រភពរូបភាព៖Dy Sorakheta 

Cover Latter
សង្គម

ហួសចិត្ត! ខំសរសេរលិខិតសុំទោសទៅមិត្តស្រី តែនាងបែរជាផ្ញើជាមួយពិន្ទុ 61/100 ដែលមិត្តប្រុសខ្លួនសរសេរ

បរទេស ៖ ថ្មីៗនេះការបង្ហោះរឿងដ៏គួរអោយអស់សំណើចមួយបានផ្សព្វផ្សាយពាសពេញ Twitter និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតអំពីបុរសម្នាក់ឈ្មោះ Nick Lutz ដែលបានសសេរលិខិតសុំទោសទៅកាន់មិត្តស្រីរបស់គាត់ ពីកំហុសដែលគាត់បានសាង តែបែរជាមិត្តភក្តិស្រីរបស់ខ្លួនបានផ្ញើសំបុត្រត្រលប់មកគាត់វិញជាមួយពិន្ទុ ៦១/១០០ ដោយមិត្តប្រុសខ្លួនសសេរពាក្យខុសច្រើនពេក ។ នៅក្នុងលិខិតនោះក្មេងស្រីបានសសេរពាក្យប៉ុន្មានម៉ាត់ដោយបញ្ជាក់ប្រាប់ថា៖ « ខ្ញុំចង់បានផ្សះផ្សាជាមួយហេតុផល ព្រមទាំងការបកស្រាយរបស់បង និងចង់ឱ្យបងបកស្រាយរឿងរ៉ាវឱ្យអូនបានយល់ច្បាស់ មិនមែនសំបុត្រដែលបងសសេររៀបរាប់ឱ្យអូនអាណិត រួមទាំងសសេរខុសពាក្យនិងវេយ្យាករណ៍ថែមទៀតនោះទេ » ។ ទោះយ៉ាងណាក្តីបុរសខាងលើក៏បានព្យាយាមសុំផ្សះផ្សាជាមួយមិត្តស្រីរបស់ខ្លួន និងធ្វើការសុំអធ្យាស្រ័យអោយនាងលើកលែងទោស តែក្រោយពីបែកធ្លាយនៅលើTwitter នៃរូបថតនៃមិត្តភក្តិរបស់ខ្លួនផ្តល់ពិន្ទុ 61/100 ធ្វើអោយមហាជនបានផ្ទុះសំណើចហួសចិត្តដែលមានរឿងនេះកើតឡើងទៅវិញ ៕

Cover Porn Tree
សង្គម

អស់ទាស់! គ្រាន់តែចូលទស្សនាវីដេអូ នៅក្នុងគេហទំព័រ Pornhub ប្រៀបបីដូចជាការធ្វើយុទ្ធនាការដាំដើមឈើដើម្បីបរិស្ថាន និងភពផែនដីដែរ!

បរទេស ៖ ឯកអគ្គរដ្ឋទូត Morale បានចេញសេចក្តីជូនដំណឹងពីគេហទំព័រភាពយន្តកូនជ្រូកដ៏ល្បីល្បាញដ៏មានប្រជាប្រិយភាព ‘PornHub’ នឹងបង្កើតយុទ្ធនាការដាំដើមឈើដើម្បីពិភពលោកសម្រាប់រាល់ ១០០ វីដេអូដែលបានមើល។ ក្នុងនោះផងដែរសម្រាប់ការជ្រើសរើសលើទីតាំងទទួលបានការមើលរាប់រយលាននាក់ក្នុងមួយថ្ងៃៗនឹងយកកន្លែងណាដែលព្រៃឈើកំពុងត្រូវបានបំផ្លិចបំផ្លាញ សូម្បីតែកន្លែងដែលគ្មានកូនឈើដូចជាវាលខ្សាច់សាហារ៉ា ក៏អាចក្លាយជាឋានសួគ៌ត្រូពិកបានដែរ។ តាមរយៈគ្រោងការណ៍ដែលបានស្នើឡើង វាត្រូវបានគេសន្និដ្ឋានថាភពផែនដីនេះអាចនឹងក្លាយជាទីធ្លាទំនេរពាសពេញភពផែនដី ដោយសារកំណើននៃការអស់ព្រៃឈើយ៉ាងឆាប់រហ័ស មានន័យថាផែនដីនឹងក្លាយជាភពព្រះច័ន្ទទី២។ យោងតាមសំដីរបស់មន្ត្រីមួយរូបបានមានប្រសាសន៍ថា៖ « អ្នកណាក៏ដោយ គ្រាន់តែមើលកូនជ្រូករបស់ Pornhub ពេលនោះអ្នកដូចកំពុងជួយសង្គ្រោះផែនដីពីឥទ្ធិពលនៃការរំលោភបំពានរាប់រយឆ្នាំពីមនុស្សជាតិ » ដោយលោកមានប្រសាសន៍បន្តបន្ថែមថា៖  « ការព្រួយបារម្ភពិតប្រាកដមួយចំពោះសំណើនេះគឺថាក្នុងរយៈពេលពីរបីថ្ងៃទៀតនឹងមិនមានដីទំនេរគ្រប់គ្រាន់ដើម្បីដាំដើមឈើនោះទេ។ ប្រសិនបើរឿងនោះកើតឡើងមែននោះយើងប្រហែលជាត្រូវចាប់ផ្តើមដាំដើមឈើសារជាថ្មីម្តងទៀត ក្រោយយុទ្ធនាការជាមួយwebsite Pornhub » ។ គួរបញ្ជាក់ផងដែរថា…