ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Trash
សង្គម

ធុងសម្រាមច្នៃពីកង់ឡាន ស្នាដៃកូនខ្មែរដើម្បីបរិស្ថាន ស្រស់ស្អាត និងប្លែកថ្មី ឯតម្លៃក៏សមរម្យ កុំភ្លេចគាំទ្រផលិតផលខ្មែរផង!

ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹកនៃការផលិតធុងសម្រាមបរិស្ថានមួយ បានធ្វើឱ្យមហាជនមានការកោតសរសើរនូវការច្នៃប្រតិដ្ឋថ្មី ​ដោយយកកង់ឡានជារបស់ប៉ះពាល់បរិស្ថាន មកប្រើប្រាស់ឡើងវិញធ្វើជាធុងសម្រាមដើម្បីការពារបរិស្ថានទៅវិញ។ តាមរយៈគណនីហ្វេសប៊ុកផេក ​Davin  Shop  បានបង្ហោះរូបភាព ថែមទាំងរៀបរាប់ថា៖ « ស្នាដៃខ្មែរយើងគួរតែខំលើកស្ទួយ កុំបណ្ដោយអោយដង្ហើមខ្មែរស្ទើរផុត គំាទ្រគេក្ដីសង្ឃឹមយើងរលត់ ម្ដេចនឹងផុតពីវិបត្តិគ្រោះក្រីក្រ។ សូមអរគុណដល់ពុកម៉ែបងប្អូនដែរស្រលាញ់បរិស្ថាន និងជួយគាំទ្រធុងសំរាមយើងខ្ញុំ ០៨១ ៨៥៧ ៨០០​»។ គួរឱ្យដឹងផងដែរថា ធុងបរិស្ថានពណ៌ខ្មៅមួយតំលៃ 25$ ឯពណ៌បៃតងមានតំលៃ 27$ តែប៉ុណ្ណោះ ។ កុំភ្លេចូលរួមគាំទ្រ និងជាវផលិតផលធុងសម្រាមបរិស្ថានពីស្នាដៃកូនខ្មែរយើងផង ​ដោយការជាវ នឹងមានការដឹកជូនដល់ទីកន្លែងសម្រាប់នៅក្រុងភ្នំពេញផងដែរ ​ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 081…

New Copy
សង្គម

ធ្លាប់ត្រូវសង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់រៀបការចោលទេ?

អ្នកណាថា មនុស្សពីរនាក់ឱ្យតែស្រឡាញ់គ្នា មានចិត្តស្មោះត្រង់ចំពោះគ្នា ប្រាកដជាបានរស់នៅជាមួយគ្នាដល់ចាស់ អាចកាន់ដៃគ្នាចូលរោងការ មានមេបា ញាតិបងប្អូន មិត្តជិតឆ្ងាយចូលរួមអបអរសាទរនោះ គឺមិនអាចក្លាយជាការពិតទាំងអស់នោះឡើយ ចុងក្រោយនៃទំនាក់ទំនងស្នេហាមួយចំនួន ប្រហែលយើងបានត្រឹមតែជាភ្ញៀវចូលរួមមង្គលការរបស់មនុស្សដែលយើងស្រឡាញ់តែប៉ុណ្ណោះ។ ធ្លាប់គិតថា រាល់ការស្រឡាញ់សុទ្ធតែមានន័យ មានតម្លៃ អាចក្លាយជាប្រពន្ធប្ដី កាន់ដៃគ្នាចូលរោងការយ៉ាងមានក្ដីសុខ និងសុភមង្គល តែពេលជួបរឿងផ្ទាល់ទើបយល់ច្បាស់ថា ការពិតទៅ ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម ឬការស្រឡាញ់ដ៏ស្មោះស្ម័គ្រ វាគ្រាន់តែជាការសាកល្បង ឬការសាងទំនាក់ទំនងមួយ ដើម្បីឈានទៅរកដៃគូពិតប្រាកដនាថ្ងៃខាងមុខតែប៉ុណ្ណោះ។ មនុស្សដែលយើងស្រឡាញ់ពេលនេះ មនុស្សដែលយើងព្យាយាមថែរក្សាពេលនេះ មិនមែនសុទ្ធតែអាចចាប់ដៃគ្នាបានរហូតនោះឡើយ ថ្ងៃនេះយើងនិងគេស្រឡាញ់គ្នា តែថ្ងៃមុខ អ្នកដែលអាចរៀបការជាមួយយើងបានអាចមិនមែនគេ ឬអ្នកដែលរៀបការជាមួយគេក៏មិនមែនយើងដែរ នេះហើយស្នេហា…

New Copy
សង្គម

ស្រឡាញ់ស្ទើរលេប! មានតែអ្នកមានក្ដីស្រឡាញ់ពិត មានស្នេហាពិត ទើបយល់នូវអារម្មណ៍មួយនេះ

មនុស្សកំពុងមានស្នេហា មនុស្សដែលកំពុងតែស្រឡាញ់ដៃគូដ៏ងប់ងល់ ប្រាកដជាដឹងច្បាស់ថា ភាសានៃក្ដីស្រឡាញ់ អារម្មណ៍នៃក្ដីស្រឡាញ់ គឺស្រឡាញ់ស្ទើរលេប ស្រឡាញ់ស្មើជីវិត ពិតជាមិនមានអ្វីអាចបរិយាយបានឡើយ។ អារម្មណ៍នៃក្ដីស្រឡាញ់គឺ មិនចង់ឃ្លាតឆ្ងាយពីគ្នា ចង់តែនៅក្បែរៗគ្នា និយាយគ្នា ជជែកគ្នា ឮសំឡេងគ្នា ឃើញមុខគ្នា បានកាន់ដៃគ្នា នេះហើយជាអារម្មណ៍នៃសេចក្ដីស្រឡាញ់ … មិនថាធ្វើអ្វី និយាយអ្វី នៅទីណា ដល់កន្លែងណា ជាមួយអ្នកណា ក៏មិនភ្លេចមនុស្សដែលខ្លួនស្រឡាញ់ដែរ បិទភ្នែកបើកភ្នែក ដង្ហើមចេញ ដង្ហើមចូល គឺមានតែមនុស្សម្នាក់ហ្នឹង មិនអាចបំភ្លេចបាន សូម្បីតែមួយវិនាទី។ សេចក្ដីស្រឡាញ់ដែលកំពុងតែងប់ងល់ ទោះមានអ្វីមករារាំងក៏មិនអាចបង្ខាំង…

Cover Koh
សង្គម

ធ្លាប់ស្រមៃថាស្មុគចិត្តពេកចង់តែរត់ទៅកណ្តាលកោះ! ពេលនេះកន្លែងពិសេសមួយនេះជួយអ្នកបានហើយ

ម៉ាឡេស៊ី៖ មានមនុស្សមិនតិចអ្នកនោះទេ ​ចូលចិត្តនិយាយលេងថា  ពិបាកចិត្តពេកចង់តែរស់នៅកណ្តាលកោះ ​ព្រោះពួកគេយល់ថាជាទីស្ងាត់ឆ្ងាយពីគេឯង  និងធ្វើឱ្យអារម្មណ៍ធូរស្រាលអាចចេញឆ្ងាយពីពិភពអ៊ូអរបាន។ ជារឿងពិសេសណាស់ ​រីហ្សតមួយកន្លែងនៅប្រទេសម៉ាឡេស៊ី ​គឺជារីហ្សតដែលស្ថិតនៅដីកោះមួយដុំកណ្តាលទឹកសមុទ្ រជួនកាលលិចទឹកស្ទើរពេញមួយឆ្នាំ ​ពេលខ្លះទឹកក៏នាចបន្សល់ដីទួល មើលទៅពិតជាមានអារម្មណ៍ស្រស់ស្រាយមែនទែនចំពោះការសម្រាកលំហែនៅកណ្តាលសមុទ្រធំល្វឹងល្វើយបែបនេះ។ រីសតមួយនេះមានឈ្មោះថា Sipadan Kapalai Dive Resort ធ្វើដំណើរពីកោះ Sipadan និងកោះ Mabul តែប៉ុន្មាននាទីប៉ុណ្ណោះ ​អ្នកនឹងប្រទះនឹងការរៀបចំបឹងហ្គាឡូជាប់ៗគ្នាជាជួរ ​ដូចនៅកោះម៉ាឌីវដែរ ហើយរចនាម៉ូដស្រដៀងនឹងផ្ទះបែបបុរាណខ្មែរគួរជាទីមនោរម្យមែនទែន ពោលគឺប្រៀបបីដូចជាស្ថិតនៅក្នុងពិភពមួយទៀតដាច់ដោយឡែកពីគេឯង។ ទីនេះប្រៀបបីដូចជាភូមិដ៏ស្រស់ស្អាតមួយដែលងើបចេញពីផ្ទៃទឹកសមុទ្រ ស្ថិតនៅកណ្តាលសាគរល្វឹងល្បើយ ​ជាពិសេសអ្នកអាចគយគន់ហ្វូងត្រីរាប់ពាន់នៅផ្ទៃទឹកខាងក្រោមបានច្បាស់ល្អ  ឯការស្នាក់នៅគឺទំនើប និងមានផាសុកភាពល្អ។ ហើយអ្វីដែលរំភើបមិនអាចបំភ្លេចបាន…

KNONGSROK
សង្គម

ការចុះអេតាសុីវិល មិនតំណាងឱ្យការហាមឃាត់មនុស្សដែលចង់ក្បត់នោះទេ!

ការចុះអេតាស៊ីវិល អាចនិយាយបានថាជារឿងដែលសំខាន់ សម្រាប់គូស្វាមីភរិយាថ្មីដែលទើបនឹងរៀបការរួចថ្មីថ្មោង ដែលត្រូវនាំគ្នាទៅចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍បន្ទាប់ពីរៀបការរួច ដើម្បីបញ្ជាក់ថាជាប្ដីប្រពន្ធនឹងគ្នាស្របច្បាប់។ ដ្បិតថាអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍មួយសន្លឹក មិនអាចបញ្ឈប់ចិត្តក្បត់ផិត ឬការលួចលាក់របស់ភាគីម្ខាងណា ដែលចង់ក្បត់ ចង់មានថ្មីបានក៏ពិតមែន តែជាក់ស្ដែង យ៉ាងហោចណាស់ក៏សំបុត្រមួយសន្លឹកនេះ ក៏អាចយកឈ្នះលើការក្បត់លួចលាក់ ប្រសិនបើប្ដីលួចទៅមានស្រី ឬមានប្រពន្ធចុង ក្នុងនាមយើងជាប្រពន្ធដើម ប្រពន្ធស្របច្បាប់ ក៏អាចឈ្នះមីស្រីលួចលាក់ដែលទាក់ទងប្ដីគេ យ៉ាងហោចណាស់ ក៏អាចឈ្នះក្នុងផ្លូវច្បាប់ ប្រសិនបើមានករណីលែងលះឡើងតុលាការ ឈ្នះដែលអាចចែកទ្រព្យសម្បត្តិ ឬអ្វីផ្សេងៗ យ៉ាងហោចណាស់ក៏ មិនបាច់ត្រូវទៅលួចលាក់ ឬចាញ់ប្រៀបប្ដី និងមីស្រីស្រែកឃ្លានប្ដីគេ។ សម័យនេះ មិនអាចធ្វើដូចសម័យយាយតា ប៉ាម៉ាក់យើងបានទេ…

Cover Ghost
ដើរកម្សាន្ត

ញាក់សាច់! ៥ កន្លែងនៅលើពិភពលោក ដែលមានខ្មោចលងសាហាវៗ និងប្រវត្តិដ៏គួរឱ្យខ្លាច

បរទេស ៖ ជាការពិតណាស់ គ្រប់កន្លែងមិនថាព្រះវិហារ វិមាន រឺផ្ទះធំៗដែលមានការទុកចោល លែងមានមនុស្សនៅអស់ជាច្រើនឆ្នាំតែងតែមានរឿងរ៉ាវអាថ៌កំបាំងកប់ទុកទៅទីកន្លែងនោះ ដែលពេលខ្លះធ្វើទីកន្លែងដ៏ស្រស់ស្អាតមានភ្ញៀវទេសចរណ៍ចូលទស្សនា បានប្រែក្លាយជាតំបន់លងបន្លាចដ៏គួរអោយព្រឺឆ្អឹងខ្នង នៅសុទ្ធសឹងតែរឿងពិតដែលមានគេនិយាយតគ្នាៗពីតំបន់ទាំងអស់នោះជុំវិញពិភពលោក ៖ ១. ” ព្រះវិហារ Chaonei ”ទីក្រុងប៉េកាំងប្រទេសចិន នៅច្រកចូលព្រះវិហារ Chaonei អ្នកនឹងឃើញមានជាសេចក្តីជូនដំណឹងបញ្ជាក់ថា មិនមានខ្មោចលងនៅក្នុថព្រះវិហារទេ។ ប៉ុន្តែរឿងព្រេងដ៏អាថ៌កំបាំងបែរជានិយាយផ្ទុយពីកន្លែងដែលគេថាគ្មានខ្មោចលងទៅវិញ។ ចាស់ៗនៅជិតតំបន់នោះបាននិយាយពីទីកន្លែងនោះថារឿងនិទានមួយនិយាយអំពីស្រីកំណាន់របស់មន្រ្តីរដ្ឋាភិបាលម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាតនៅក្នុងផ្ទះបន្ទាប់ពីមន្ត្រីរូបនោះបានចាកចេញពីនាងអំឡុងសង្គ្រាមកុម្មុយនិស្ត។ នាងត្រូវបានគេនិយាយថាឥឡូវនេះវិញ្ញាណនាងតែងលងបន្លាចអ្នកមកវិហារនោះជាពិសេស តែងលឺសម្លេងនាងស្រែករាល់យប់។ រឿងព្រេងនិទានមួយទៀតនិយាយថាគេហដ្ឋាននេះត្រូវបានប្រគល់ឱ្យដោយសង្ឃជនជាតិអង់គ្លេសដែលមានបំណងចង់អោយវាក្លាយជាព្រះវិហារប៉ុន្តែអ្នកជុសជុលព្រះវិហារទាំងនោះបែរជាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងមុនពេលការសាងសង់ត្រូវបានបញ្ចប់ទៅវិញ។បន្ទាប់មកមានកម្មករសំណង់ស្រវឹងបីនាក់ក៏បានបាត់ខ្លួននៅលើនៅក្នុងព្រះវិហារនេះដែរ បើយោងតាមសារព័ត៌មាន Vintage News ។ ២. ប្រាសាទChâteau de…

Cover Sea 1
ប្លែកៗ

សត្វក្នុងមហាសមុទ្រធំៗ ៤ ប្រភេទ ដែលគួរឱ្យខ្លាចបំផុតនៅលើពិភពលោក

បរទេស ៖ តើអ្នកដឹងទេ?ពិភពលោកយើងនេះគឺមានរឿងអាថ៌កំបាំងនិងចម្លែកៗជាច្រើនដែលមិនទាន់មានការបកស្រាយបាន ។ជាពិសេសគឺមហាសមុទ្រផ្ទាល់តែម្តង ដែលពោរពេញដោយផ្ទៃទឹកធំល្វីងល្វើយ និងមានរឿងអាថ៏កំបាំងជាច្រើនៗដែលក្រោមសមុទ្រដែល សូម្បីតែអ្នកវិទ្យាសាស្ត្រក៏រកឃើញរឿងរ៉ាវផ្សេងពីសត្វចម្លែកៗនៅក្នុងបាតសមុទ្រត្រឹមតែ4%ប៉ុណ្ណោះ ជាមួយសត្វចម្លែកៗដ៏គួរអោយខ្លាច ដែលក្នុងចំណោមសត្វទាំងអស់សុទ្ធសឹងតែជាសត្វដែលមានទំហំធំ ដែលរស់នៅក្រោមបាតសមុទ្រជម្រៅជ្រៅដែលមនុស្សពិបាកចូលទៅដល់ ។ ១. Megalodon កំពូលអ្នកប្រហារប្រចាំបាតសមុទ្រ ឆ្លាមប្រភេទនេះមានទំហំជាង ៥០ ហ្វីត ដែលជាប្រភេទត្រីឆ្លាមដែលគេស្គាល់ច្រើនជាងគេបំផុតតាមរយះការថតនៃខ្សែភាពយន្ត។ ថ្គាមរបស់វាមានទំហំធំល្មម សម្រាប់ត្របាក់មនុស្សបាន20-30នាក់ក្នុងពេលតែមួយប៉ព្រិចភ្នែកដោយភាពងាយស្រួលហើយពួកគេបានប្រើថ្គាមទាំងនោះដើម្បីបរបាញ់ត្រីបាឡែនធំៗ។ យោងតាមសំដីពីទស្សនវិទូអ្នកស្រាវជ្រាវ Peter Klimey មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅ Davis បាននិយាយថា“ កាលដែលពួកត្រីឆ្លាមយក្ស នេះបានផុតពូជនៃ គឺធ្វើអោយពពួកត្រីបាឡែនឈានដល់ទំហំដ៏ធំសម្បើម ដោយសារតែគ្មានការដេញសម្លាប់ពីពពួកត្រីឆ្លាមយក្ស ដែលពួកគេត្រូវបានគេស្គាល់សព្វថ្ងៃ។ ២.…

Cover Kolab
ដើរកម្សាន្ត

អ្នកណាម៉ូយ បាយកុលាបខ្លះ? ក្រៅពីម្ហូបឆ្ងាញ់ ​ពេលនេះឡើងស៊េរីមានស្រាក្រឡុកឡូយសន្លប់

យុវវ័យភាគច្រើន ​ប្រាកដជាបានស្គាល់ហើយ ​ថាហាង  បាយកុលាប ​កឺជាហាងអាហារបែប ​Street  Food  ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសគឺបាយសាច់ជ្រូកអាំង ​គ្រឿងសមុទ្រអាំង  និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ជាក់ស្តែងពេលនេះ ​បាយកុលាប២ ​បានធ្វើការកែប្រែហាងកាន់តែស្រស់ស្អាតជាងមុន  មានទាំងសម្រាប់ការរៀបចំកម្មវិធីជប់លៀង ​និងខួបកំណើត  ជាពិសេសមានបន្ថែមអាហារឆ្ងាញ់ៗជាច្រើនមុខ ​ជាពិសេសថែមទាំងមានគ្រឿងភេសជ្ជៈស្រាបៀរ និងស្រាក្រឡុកជាច្រើនមុខជាច្រើនរសជាតិ ជាមួយតម្លៃសមរម្យដោយស្រាក្រឡុកតមានតម្លៃត្រឹម 6$ ប៉ុណ្ណោះ ដោយការទទួលទាន 3ថូ ថែមជូន 1 ថូទៀតផង។ គួរឱ្យដឹងផងដែរថា «  បាយកុលាប ​»…

Cover Lhong
សង្គម

ហាងតូច ​តែម្ហូបឡើងទំនង  ជាពិសេសគឺបុកល្ហុងអំពិលខ្ចី ​គ្រាន់តែឮក៏លេបទឹកមាត់ដែរ!

ភ្នំពេញ៖ ហាងបុកល្ហុងនៅស្រុកខ្មែរ មានច្រើនកន្លែងមែនទែន ​សម្រាប់រកទទួលទាន ​ដោយមានរសជាតិឆ្ងាញ់ៗខុសប្លែកពីគ្នាទៅតាមគ្រឿងផ្សំប្រចាំហាងនីមួយៗ។ នៅក្នុងថ្ងៃនេះដែរ ​«ក្នុងស្រុក ​» សូមណែនាំហាងបុកល្ហុងមួយកន្លែងទៀតហើយ ​កំពុងតែមានឈ្មោះល្បី ​ និងមានភ្ញៀវចូលទទួលទានមិនចេះដាច់នោះគឺ ហាង « បុកល្ហុងអំពិលខ្ចី (រសជាតិដើម)​»។ បុកល្ហុងអំពិលខ្ចី (រសជាតិដើម)»ទោះបីជាមានទីតាំងរាងតូចបន្តិចមែន ​តែមានភ្ញៀវចេញចូលទទួលទានមិនចេះដាច់នោះទេ ​ថែមទាំងគ្មានកន្លែងអង្គុយផងដែរព្រោះតែមានភ្ញៀវពេញៗហាង។ ហាងមួយនេះមានបុកល្ហុងជាច្រើនប្រភេទ ជាពិសេសនោះគឺ ​បុកល្ហុងអំពិលខ្ចី ដូចជាឈ្មោះហាងតែម្តង ​ហើយមានរសជាតិឆ្ងាញ់ប្លែក ​ដែលអ្នកមកទទួលទាននៅហាងតែងតែកំម៉ុងទទួលទានរាល់ពេល ​ហើយក៏មានមុខម្ហូបបែបបុកល្ហុង និងញ៉ាំដទៃទៀតជាច្រើនមុខផងដែរ ​ដែលសុទ្ធសឹងតែទទួលបានការពេញនិយមដូចជា ​បុកក្តាមសមុទ្រ ​បុកងាវ ​បុកបង្គារ…

Cover Takoun
សង្គម

ថ្មីសន្លាង! នៅស្រុកស្អាងយើងហ្នឹង រមណីយដ្ឋានបើកថ្មីឃើញហើយ ដឹងតែចង់ទៅលេងភ្លាមហ្មង

កណ្តាល៖ ជាធម្មតាមនុស្សយើងទោះបីជាការងារ និងការសិក្សាសំខាន់យ៉ាងណាក្តី តែយើងនៅតែត្រូវការសម្រាក និងពេលលំហែអារម្មណ៍ខ្លះ ដើម្បីបង្កើនភាពរីករាយ និងបំបាតស្ត្រេសផងដែរ ដោយភាគច្រើនយើងតែងតែរកកន្លែងដើរលេងសប្បាយៗនានាដើម្បីទៅកម្សាន្ត។ ពេលនេះមិនបាច់ទៅដល់ខេត្តឆ្ងាយនោះទេ សម្រាប់អ្នកដែលមិនសូវមានពេលវេលាច្រើន និងមិនចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ រមណីយដ្ឋានមួយកន្លែងបើកថ្មីនៅជិតបង្កើយ ដ៏ស្រស់ស្អាតកំពុងតែរង់ចាំលោកអ្នកហើយនោះគឺ រមណីយដ្ឋាន « ភូមិផ្កាត្រកួន»។ រមណីយដ្ឋានមួយនេះ មានអាកាសធាតុត្រជាក់បរិសុទ្ធដែលបានមកពីជំនោរទឹកទន្លេនៅជុំវិញ ថែមទាំងមានការរៀបចំទីកន្លែងដោយសួនផ្កា និងដំណាំបន្លែយ៉ាងស្រស់ស្អាតប្លែកគួរជាទីមនោរ្យផងដែរលើផ្ទៃដីធំល្វឹងល្វាយដល់ទៅជាង ៦០ហិចតា។ កាន់តែពិសេសអ្នកដែលមកលេងកម្សាន្តអាចដើរលេងថតរូបកម្សាន្តបានយ៉ាងរីករាយជាមួយនឹងទិដ្ឋភាពក្នុងរមណីយដ្ឋាននេះផ្ទាល់ អាចជិះទូកលេងកម្សាន្ត អង្គុយកញ្ចុះមាត់ទឹកទទួលទានអាហារឆ្ងាញ់ៗបែបអ្នកស្រុក និងអាចទស្សនាថ្ងៃរៀបលិចដ៏អស្ចារ្យនៅពេលល្ងាចបានទៀតផង។ សម្រាប់អ្នកដែលចង់មកកម្សាន្ត រមណីយដ្ឋាន « ភូមិផ្កាត្រកួន» នេះមានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង…

Knongsrok
សម្រង់

E-commerce ក្តីស្រមៃដ៏សែនឆ្ងាយ … សម្រាប់កម្ពុជា

ដូចយើងសង្កេតឃើញហើយថា វិស័យបច្ចេកវិទ្យាកំពុងរីកចំរើនយ៉ាងខ្លាំងខ្លាគួរអោយកត់សម្គាល់នៅក្នុងរយៈពេលថ្មីៗនេះ។ បើផ្អែកតាមរបាយការណ៍ Hootsuite កាលពីខែ មករា ឆ្នាំ ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១២,៥ លានអ្នក ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទិញដោះដូរទំនិញតាមអនឡាញ។ ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok) បានសំភាសជាមួយលោក ប្លង់ ផល្លា ជាសហស្ថាបនិក បាយឡូយ (Buyloy.com) ដើម្បីស្វែងយល់ពីនិន្នាការវិស័យ E-commerce នៅកម្ពុជា។  បាយឡូយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨…

Cover Thai Phuket
សង្គម

ដើរលេងភូកេត ប្រទេសថៃបានម៉ាសប្បាយ ហើយដើរចាយអស់ម្នាក់ត្រឹមតែ ​250$  ដោយវិធីងាយៗមួយនេះ!

ថៃ៖ ភូកេតប្រទេសថៃ ​គឺជាទីកន្លែងទេសចរណ៍ដ៏សម្បូរបែបមួយបន្ទាប់ពីទីក្រុងបាងកក ​ជាពិសេសទីនោះមានប្រជុំកោះស្អាតៗ និងល្បីៗជាច្រើន កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត។ ការទៅលេងលក្ខណៈជា ​Trips  ជាមួយនឹងមិត្តភក្តិគឺជារឿងមួយដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ចំណាយលុយតិច ព្រោះបើតាមការរៀបរាប់ពីម្ចាស់គណនីហ្វេសប៊ុក ​Nimol  បាននិយាយពីបទពិសោធន៍របស់ខ្លួនជាមួយនឹងដំណើរកម្សាន្តមួយនេះផងដែរថា  ការចំណាយពេលដើរលេងនៅភូកេត ​រយៈពេល ​៣ថ្ងៃ ​ក្នុងម្នាក់ចំណាយអស់ត្រឹមតែ ​ខ្ទង់ ​200$  ទៅ​​250$  ម្នាក់ប៉ុណ្ណោះ ឯថ្លៃហោះហើរយន្តហោះប្រមាណជា ​100$  (តម្លៃអាចផ្លាស់ប្តូរទៅតាមរដូវកាល)។ នេះជាការៀបរាប់សង្ខេបត្រួសៗនៃដំណើរកម្សាន្តរបស់ម្ចាស់គណនី ​Nimol នៅក្នុងនោះការស្នាក់នៅក្នុងរីហ្សតមួយកន្លែង ចំនួន ​២បន្ទប់ ​រយៈពេល ​៣យប់ តម្លៃ 5,130baht…