អ្នកលេងតុងទីនរាល់ថ្ងៃ មានដឹងថាវាមានប្រភពមកពីណាអត់ ? ចូលមកអានទាំងអស់គ្នា !

Cover Tongtin
ការផ្សាយពាណិជ្ជកម្ម

ប្រិយមិត្តគ្រប់រូបច្បាស់ជាស្គាល់អំពីតុងទីនហើយតុងទីនគឺពេញនិយមខ្លាំងមែនទែននៅប្រទេសកម្ពុជាយើងដោយហេតុថាវាអាចឲ្យយើងយកប្រាក់អ្នកផ្សេងមករកសីុឫក៏ធ្វើអ្វីម្យ៉ាងបានហើយយើងអាចបង់ម្ដងបន្តិជារៀងរាល់ថ្ងៃ ។

០០១

ការផ្សាយពាណិជ្ជកម្ម

តើតុងទីនមានតាំងពីពេលណា? និងមានខ្លឹមសារដើមយ៉ាងដូចម្ដេចខ្លះ?

តុងទីន ជាពាក្យខ្ចីពីភាសាឡាតាំង tontine។ តុងទីនជាប្រភេទ «សមាគមន៍ប្រមូលថវិកា ឬសមាគមន៍សន្សំប្រាក់ – fund raising» ដើម្បីតម្កល់ជាទុនធានារ៉ាប់រងជីវិត (life insurance)។ អ្នកដែលអាចចូលលេងតុងទីនបាន អាចដាក់ថវិកាតិចក្ដី ច្រើនក្ដី ចូលក្នុងសមាគមន៍ហើយបានការប្រាក់តិចច្រើន ទៅតាមទំហំប្រាក់ដែលបានដាក់។ ការប្រាក់នេះ គេហៅតាមភាសាបច្ចេកទេសថា «ភាគលាភ – dividend» ឬនិយាយឲ្យស្រួលស្ដាប់ថា «ផលចំណេញពីការចូលហ៊ុន»។

ការផ្សាយពាណិជ្ជកម្ម

តាមពិត តុងទីនជាការបង្កើតសមាគមដើម្បីច្រាកលុយចូលគ្នាបង្កើតជាសមាគមប្រាក់។ នេះជាគោលការណ៍ដើមរបស់តុងទីន។

ប្រាក់សម្រាប់បោះទុន ឬប្រាក់ដើម (principal) ដែលកូនហ៊ុនម្នាក់ៗបានដាក់ទៅក្នុងសមាគមន៍តុងទីន គឺកូនហ៊ុនមិនអាចដកយកវិញបានជាដាច់ខាត ប៉ុន្តែចាំតែស៊ីការប្រាក់ជាការស្រេច គឺស៊ីការប្រាក់រហូតទៅទល់នឹងថ្ងៃស្លាប់។ ប្រសិនបើកូនហ៊ុនណាម្នាក់ដោយប្រការណាមួយ អ្នកដទៃទៀតនៅក្នុងសមាគមន៍ រីកថ្លៃដើមកាន់តែច្រើន ដោយបានទទួលចំណែកដែលបន្សល់ទុកពីអ្នកស្លាប់។

ការផ្សាយពាណិជ្ជកម្ម

Feature221

តុងទីន មានប្រភពកើតចេញពីគំនិតរបស់លោក Lorenzo de Tonti ជាធនាគារិក សញ្ជាតិអ៊ីតាលី។ លោកផ្ដួចផ្ដើមគំនិតនេះកាលពីទសវត្សទី១៧ ដោយកាលណោះ តុងទីនជាសមាគមន៍ ដែលមានរដ្ឋាភិបាលជាមេចំណែក។ ក្នុងករណីដែល កូនហ៊ុនក្នុងសមាគមន៍តុងទីនណាមួយស្លាប់អស់ គឺរដ្ឋមានសិទ្ធិកើបយកប្រាក់ទាំងនោះដាក់ចូលជាសម្បត្តិរដ្ឋ។ នៅសហរដ្ឋអាមេរិក ក៏ធ្លាប់មានកម្មវិធីលេងតុងទីននេះដែរ។ កាលពីសតវត្សទឺ១៩ គេលេងតុងទីននៅសហរដ្ឋអាមេរិក ជាលក្ខណៈច្រាកលុយគ្នាដើម្បីទិញសេវាធានារ៉ាប់រងជីវិត (Life Insurance)។

ការផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្ន សមាគមន៍តុងទីនត្រូវរដ្ឋបំបិទលែងឲ្យមាន និងត្រូវបានចាត់ទុកជាល្បែងខុសច្បាប់នៅសហរដ្ឋអាមេរិក នៅស្ទើរតែគ្រប់រដ្ឋទាំងអស់។ សមាគមលុយ បែបតុងទីននេះ ត្រូវគេយកទៅអនុវត្តយ៉ាងផុលផុសកាលពីអំឡុងសតវត្សទី១៨ និង១៩។ កាលណោះ សមាជិកមានសិទ្ធិទទួលបានការប្រាក់ប្រចាំឆ្នាំ (annuity) និងមានសិទ្ធិចូលរួមក្នុងកម្មវិធីឆ្នោតផ្សងសំណាង (lottery)។

សមាគមតុងទីន ត្រូវបានផ្ដួចផ្ដើមគំនិតដំបូងគេបង្អស់ ដោយអ្នកជំនាញខាងធនាគារម្នាក់សញ្ជាតិអ៊ីតាលី ឈ្មោះលោក Lorenzo de Tonti កាលពីឆ្នាំ១៦៥៣ នៅប្រទេសបារាំង។ បន្ទាប់ពីលោកយកផែនការនេះដាក់ជូនទៅរដ្ឋាភិបាលបារាំង ហើយស្នើបន្តទៅសភាបារាំង ក៏ត្រូវសភាបារាំងមិនអនុម័តយល់ព្រមទេ។ នៅទីបំផុត គំនិតនេះបានចេញជារូបរាងនៅប្រទេសហុល្លង់កាលពីឆ្នាំ១៦៧០ ចំណែកនៅប្រទេសបារាំង តុងទីនត្រូវបានទទួលស្គាល់ជាផ្លូវរដ្ឋកាលពីឆ្នាំ១៦៨៩។ ក្រោយមក តុងទីនដែលមានលក្ខណៈជាផ្លូវរដ្ឋត្រូវបានអនុវត្តនៅប្រទេសអឺរ៉ុបដទៃទៀតដូចជា៖ អង់គ្លេស – អាល្លឺម៉ង់ – បារាំង – ហុល្លង់។

ការផ្សាយពាណិជ្ជកម្ម

120725_10b

តុងទីន តាមន័យបស្ចិមប្រទេស មានបទបញ្ញត្តិសំខាន់ៗដូចជា៖ ១- អ្នកដែលចូលរួមក្នុងសមាគមនេះត្រូវដាក់ប្រាក់ចូលគ្នា។ ២- បន្ទាប់មក សមាជិកម្នាក់ៗទទួលបានការប្រាក់មួយឆ្នាំម្ដងៗ។ ៣- នៅពេលសមាជិកម្នាក់ ឬច្រើននាក់ស្លាប់ សមាជិកដែលនៅរស់ទទួលបានចំណែកសាច់ប្រាក់ដែលបន្សល់ទុកពីអ្នកស្លាប់ (ប៉ុន្តែលុយនេះក៏យកទៅណាដែរ គឺវិលនៅក្នុងតុងទីនដដែល)។ អនុវត្តរបៀបនេះរហូតដល់ក្នុងសមាគម នៅសល់តែមនុស្សម្នាក់។ ៤- ប្រាក់ដែលដាក់ចូលក្នុងសមាគមហើយ កូនហ៊ុនមិនអាចដកវិញទេ ហើយរង់ចាំតែស៊ីការប្រាក់ប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភពៈ TBNews

ការផ្សាយពាណិជ្ជកម្ម
↑