បើមិនប្រាកដនឹងគ្នាទេ កុំចំណាយពេលវេលា យកមនោសញ្ចេតនាមកលេងសើច

២
ការផ្សាយពាណិជ្ជកម្ម

ធំៗអស់ហើយ គ្មាននរណាម្នាក់ចង់មានស្នេហាមិនសមបំណងនោះឡើយ ម្នាក់ៗសុទ្ធតែចង់បានមនុស្សដែលច្បាស់លាស់ មនុស្សដែលអាចកាន់ដៃគ្នា បន្តជាមួយគ្នាបានពេញមួយជីវិត ព្រោះសម័យនេះ ម្នាក់ៗសុទ្ធតែមមាញឹកជាមួយនឹងការធ្វើការ រកលុយ គ្មានពេលឯណា ញ៉ែត្រប៉ែ លេបខាយ ចំណាយពេលរឿងស្នេហាមិនច្បាស់លាស់នោះឡើយ។

តែទោះជាយ៉ាងណា ក៏នៅតែមានអ្នកខ្លះ ហាក់មិនច្បាស់លាស់លើទំនាក់ទំនងដែលកំពុងតែចាប់ផ្ដើម ឬកំពុងតែទាក់ទងគ្នា និយាយថាស្រឡាញ់ តែវាគ្រាន់តែជាអារម្មណ៍មួយឆាវ ឬមួយពេលតែប៉ុណ្ណោះ ព្រោះហាក់ដូចជាកំពុងតែជំពាក់លើមនោសញ្ចេតនា ជាងអារម្មណ៍ស្រឡាញ់ពិតប្រាកដ។

ការផ្សាយពាណិជ្ជកម្ម
1b891fb594b7d89cce7759d9225be54835232342
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជំពាកលុយងាយនឹងសង តែជំពាក់ចិត្ត ជំពាក់មនោសញ្ចេតនានេះ មិនងាយនឹងសង ឬបញ្ឈប់បានឡើយ ដូច្នេះហើយ កុំបណ្ដែតបណ្ដោយឱ្យលង់ចិត្តទាំងមិនច្បាស់លាស់ កុំបង្កើតទំនាក់ទំនងមួយ ដែលជាទំនាក់ទំនង បំផ្លាញមនោសញ្ចេតនា។ មនោសញ្ចេតនាមនុស្សមិនមែនជាល្បែង ទុកសម្រាប់អ្នកណាលេងសើចនោះទេ បំផ្លាញនោសញ្ចេតនា ឬយកមនោសញ្ចេតនាអ្នកណាមកលេងសើច វាជាប់កម្មពៀរណាស់ ដូច្នេះ កុំយកមនោសញ្ចេតនាមកធ្វើជាឈ្នាន់ លេងសើចឱ្យសោះ៕

25037199 172595743492118 2454256763768143872 N 549169856f3be5fd06d1958139a9c51a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑