ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សម្រង់

អ៊ីរ៉ង់ និងរុស្សី កំពុងតែព្យាយាម Hack ចូលទិន្នន័យរបស់សាកលវិទ្យាល័យអង់គ្លេស ដើម្បីលួចយកវ៉ាក់សាំងការពារជំងឺ កូវីដ១៩

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អង់គ្លេស នៅព្រឹកថ្ងៃអាទិត្យនេះបានឱ្យដឹងថា ស្ថាប័នអង់គ្លេសដែលកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19 បានទទួលរងការវាយប្រហារតាមអ៊ិនធឺរណែត ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់។ ពួក Hacker ភ្ជាប់ទៅនឹងរដ្ឋអរិភាពបានផ្តោតគោលដៅទៅលើសាកលវិទ្យាល័យចក្រភពអង់គ្លេស ដែលព្យាយាមផលិតវ៉ាក់សាំង និងឧបករណ៍ធ្វើតេស្ត ក៏ដូចជាអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតដែលកំពុងសិក្សារកវ៉ាក់សាំងវីរុស។ ថៅកែចារកម្មនៅមជ្ឈមណ្ឌលសន្តិសុខអ៊ិនធើណែតបានចាត់ទុកការវាយប្រហារថា ជារឿងគួរឱ្យស្អប់ខ្ពើម និងបានបញ្ជាក់ថាពួកគេកំពុងធ្វើការ ដើម្បីការពារសង្រ្គាមតាមអ៊ិនធរណេតនេះ។ ប្រភពសន្តិសុខដាច់ដោយឡែកមួយបាននិយាយថា “បញ្ហានេះ គឺជាការលួចកម្មសិទ្ធិបញ្ញា និងភាពព្រាលរវាងរដ្ឋ និងបទឧក្រិដ្ឋធ្ងន់ធ្ងរបានកើតឡើងមួយរយៈហើយ ប៉ុន្តែបច្ចុប្បន្ននេះមានតម្រូវការកើនឡើងដើម្បីធានាថា យើងការពារចក្រភពអង់គ្លេសភីអិលស៊ី និងទ្រព្យសម្បត្តិរបស់ខ្លួន” ។ ទោះយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថារហូតមកដល់ពេលនេះ គ្មានការវាយប្រហារធំណាមួយត្រូវបានទទួលជោគជ័យទេ – ហើយគ្មានការវាយប្រហារលើប្រព័ន្ធកុំព្យួទ័ររបស់…

New
សង្គម

ចំណាំមើលទៅ! មនុស្សស្រីឱ្យតែឃើញតែងខ្លួនស្អាតប្លែក សុទ្ធតែខូចចិត្ត ឬទើបតែបែកពីសង្សារហើយ

មនុស្សស្រីស្ទើរតែ៩០% ឱ្យតែខូចចិត្ត បែកបាក់ស្នេហា ឬទើបតែបែកពីសង្សារ គឺតែងតែធ្វើខ្លួនស្អាតប្លែក ស៊ិចស៊ី ហាយសូ ផ្លាស់ប្ដូរអត្តចរិត កែប្រែទម្លាប់ ជាពិសេសទៀតនោះគឺ ដើរលេង ស៊ីផឹក អ្នកខ្លះ កែប្រែខ្លួនឯង ចេះចូលក្លឹប រាំរែក រាប់អានមិត្តភក្តិប្រុសស្រី ដើរលេងសប្បាយរហូត។ មនុស្សស្រី នៅពេលដែលខូចចិត្ត ឬបែកបាក់ស្នេហាហើយ គឺផ្លាស់ប្ដូរខ្លួនឯងទាំងស្រុង ព្រោះបំណង ចង់ឱ្យមនុស្សដែលបោះបង់នាងនោះ ស្ដាយក្រោយដែលមិនចេះថែរក្សានាង និងមួយទៀតគឺ ព្យាយាមធ្វើខ្លួនឱ្យស្អាតៗ ដើម្បីឱ្យខ្លួនឯងមានកម្លាំងចិត្ត និងទំនុកចិត្ត ដើរលេងសប្បាយស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថាខ្លួននេះមិនបានកើតទុក្ខទេ គឺសប្បាយណាស់…

New
សង្គម

គេមិនខ្លាចទេ អ្នកមិនសូវចេះនិយាយ តែគេខ្លាច និងស្អប់ ក្រុមមនុស្សដែលនិយាយមិនសូវចេះគិត

មនុស្សខ្លះ មានកម្រិតសិក្សាខ្ពស់ តែដល់ពេលរៀនបានខ្ពស់ពេកទៅ ទៅជានិយាយស្ដីលែងគិតខុសត្រូវ លែងដឹងល្អអាក្រក់ រឹតតែសំខាន់គឺ លែងមានសីលធម៌ក្នុងខ្លួន មើលងាយអ្នកដទៃ និយាយស្ដីចេញមក គិតថាខ្លួនឯងខ្លាំងពូកែ ឆ្លាត រៀនបានច្រើន … តែកុំភ្លេចថា ទោះបីអ្នកជាអ្នកណា រៀនបានខ្ពស់កម្រិតណា មានទ្រព្យសម្បត្តិច្រើនប៉ុនណា ក៏គ្មានអ្នកណាគោរព និងឱ្យតម្លៃអ្នកដែរ បើក្នុងខ្លួនអ្នក គ្មានគុណធម៌ គ្មានសីលធម៌ និយាយស្ដីគ្មានការគិតនោះ។ សម្ដីខ្លះ ចេញពីមាត់អ្នករៀនបានខ្ពស់ តែវាមិនមែនចេញពីខូររបស់មនុស្សចេះដឹងទេ។ ចំណេះដឹងពិត គឺស្ថិតក្នុងខួរក្បាល មនុស្សចេះគិតពិចារណា ដឹងល្អ ស្គាល់អាក្រក់ ទើបជាអ្នកចេះពិតប្រាកដ…

New
ប្លែកៗ

ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?

១. ព្រះពុទ្ធលេខ ១ បើអ្នកជ្រើសរើសយករូបព្រទី១ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់គ្រប់ស្ថានការណ៍ មិនថាមានរឿងអ្វីកើតឡើងទេ ក៏ចិត្តរបស់អ្នកមិនដែលឆ្លេឆ្លានោះឡើយ គឺព្យាយាមដោះស្រាយដោយសន្តិវិធី និងបានល្អបំផុត ព្រោះអ្នកជាមនុស្សដែលចេះវិភាគ ថ្លឹងថ្លែង។ សារព្រះពុទ្ធ ៖ ដឹងច្បាស់ពីអ្វីដែលនាំអ្នកឆ្ពោះទៅមុខ និងអ្វីដែលនឹងរារាំងអ្នក ហើយជ្រើសរើសផ្លូវដ៏ល្អដោយការប្រើប្រាជ្ញា។   ២. ព្រះពុទ្ធលេខ ២ បើអ្នកជ្រើសរើសយករូបព្រះទី២ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យ និងរឹងមាំបំផុត។ អ្នកជាមនុស្សដែលមិនចូលចិត្តរំពឹង ឬពឹងផ្អែកលើអ្នកណាទេ គឺតែងតែព្យាយាមដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើន និងទេពកោសល្យកាន់តែរីកដុះដាល។ អ្នកមិនចូលចិត្តធ្វើអ្វីដែលប្រថុយប្រថានឡើយ អ្នកជាមនុស្សដែលច្បាស់លាស់…

2
សង្គម

រវាងមនុស្សឆ្លាតជ្រុល និងមនុស្សស្មោះត្រង់តែមិនសូវឆ្លាត តើគួរជ្រើសយកមួយណា?

គេថាជ្រើសដៃគូជីវិត មិនគួរចង់បានអ្នកមានពេក ស្អាតពេល ឆ្លាតពេក ពូកែពេកនោះទេ ព្រោះពាក្យថា ពេក មិនមែនជារឿងល្អនោះឡើយ។ យ៉ាងណាមិញ រវាងមនុស្សឆ្លាតជ្រុល និងមនុស្សស្មោះត្រង់តែមិនសូវឆ្លាត តើគួរជ្រើសយកមួយណា? មិនពិបាកឆ្លើយទេ ប្រាកដណាស់ថា ត្រូវជ្រើសយកមនុស្សដែលមិនសូវឆ្លាត តែស្មោះត្រង់នឹងយើងហើយ ព្រោះសម័យនេះ ចង់បានមនុស្សស្មោះត្រង់ គឺមិនងាយទេ។ មនុស្សឆ្លាតពេក គេអាចនឹងមើលងាយយើង ដើរខ្សែយើង មិនគោរព និងឱ្យតម្លៃយើងឡើយ។ ដែលផ្ទុយស្រឡះពី មនុស្សមិនសូវឆ្លាត តែស្មោះត្រង់ ដ្បិតថា គាត់មិនសូវជាឆ្លាត តែគាត់ប្រាកដជាមនុស្សដែលស្ដាប់ និងធ្វើតាមយើងគ្រប់យ៉ាង ជាពិសេសគឺ​​…

Cover Oknha
ដើរកម្សាន្ត

សម័យមុនមិនមែនបានងារជាឧកញ៉ាងាយៗទេ! ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និងលោកជំទាវ នេត យ៉ង់ សាងស្នាដៃធំធេងដើម្បីសង្គម និងជាតិ មានគុណបំណាច់ក្នុងខេត្តបាត់ដំបង ពិសេសប្រាសាទផ្នូរបុរាណ

អ្នកនៅក្នុងខេត្តបាត់ដំបង ប្រហែលជាស្គាល់ពាក្យ នេតយ៉ង់  ដោយសារតែឈ្មោះនេះ គឺជាឈ្មោះវិទ្យាល័យដ៏ល្បីនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រវត្តិសាស្រ្តដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជា  ហើយក៏ជាខេត្តដែលមានទំនាស់ប្រទាញប្រទង់ដ៏រ៉ាំរ៉ៃកាលពីសម័យមុនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ការពិត នេតយ៉ង់ គឺជាឈ្មោះបុគ្គលដ៏មានគុណបំណាច់មួយក្នុងខេត្តបាត់ដំបង  ពោលគឺជាលោកជំទាវ ដែលជាភរិយារបស់ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ តាំងសម័យមុនសង្គ្រាមលោកលើកទី២ឯណោះ។ តោះ! មកដឹងពីប្រវត្តិនៃកញ៉ាបំរុងរដ្ឋ សោ ហឺ និង លោកជំទាវ នេត យ៉ង់ ៖ #ជីវប្រវត្តិនៃ ឧកញ៉ាបំរុងរដ្ឋ សោ ហឺ និង នេត…

New
សម្រង់

អ្នករត់គេចពីប្រទេសកូរ៉េខាងជើងម្នាក់អះអាងថា ៩៩% គីម ជុងអ៊ុន ពិតជាស្លាប់មែន ហើយរដ្ឋាភិបាលព្យុងយ៉ាង នឹងប្រកាសនៅចុងសប្ដាហ៍នេះ

ជីស៊ុង – ហូ ជាអ្នករត់គេចពីប្រទេសខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងថា លោកបានទទួលដំណឹងថា លោកគីមបានស្លាប់កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវះកាត់សរសៃឈាមបេះដូង ហើយរដ្ឋាភិបាលព្យុងយ៉ាង គ្រោងនឹងប្រកាសដំណឹង នៅចុងសប្ដាហ៍នេះហើយ។ ក្នុងខណៈពេលនេះរដ្ឋសម្ងាត់ កំពុងតែរៀបចំដោះស្រាយបញ្ហា ហើយអាចនឹងឱ្យ ប្អូនស្រីរបស់លោក គីម ឈ្មោះ គីម យ៉ូជុង ឡើងបន្តតំណែងជា អ្នកដឹកនាំប្រទេស បន្តវេនពីលោក គីម ជុងអ៊ុន។ គួរបញ្ជាក់ផងដែរថា លោក គីម បានអវត្តមាន មិនដែលបង្ហាញមុខជាសាធារណៈចាប់តាំងពីថ្ងៃទី ១១ មេសា មកម្ល៉េះ…

5
សម្រង់

ប្រធានអង្គសុខភាពពិភពលោក ធ្វើការព្រមានសាជាថ្មី ដាស់តឿនឱ្យបណ្ដាប្រទេសអឺរ៉ុប គួរតែត្រៀមខ្លួនដើម្បីប្រឈមនឹងការផ្ទុះជំងឺ COVID-១៩ ជាលើកទី២

វេជ្ជបណ្ឌិត Hans Kluge បាននិយាយថា អឺរ៉ុបនៅតែស្ថិតក្នុងការគ្រប់គ្រងនៃរោគរាតត្បាតយ៉ាងខ្លាំងទោះបីជា តំបន់ខ្លះមានការកាត់បន្ថយករណីថ្មីៗក៏ដោយ។ លោក Kluge បានព្រមានថា “ Covid-19 នឹងមិនបាត់ទៅវិញក្នុងពេលឆាប់ៗនេះទេ” នៅទីប្រជុំជន ទីសាធារណៈ ត្រូវតែមានសុវត្ថិភាព និងផាសុកភាពជានិច្ច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកអឺរ៉ុប លោកវេជ្ជបណ្ឌិតក្លូវបានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនានា ដើម្បីត្រៀមសម្រាប់ការផ្ទុះឡើងនាពេលអនាគតនៅពេលដែលឈានដល់កម្រិតកំពូលដំបូង។ លោកក៏បានបន្ថែមថា “ ប្រសិនបើរលកទីមួយបាត់ទៅហើយ បញ្ហាសំខាន់គឺយើងត្រូវការពេលវេលាដើម្បីត្រៀមប្រឈមជាមួយនឹងរលកទីពីរ ឬទីបី ជាពិសេសប្រសិនបើគ្មានវ៉ាក់សាំងណាមួយត្រូវបានសាចរឱ្យប្រើសប្រាស់ជាផ្លូវការ៕ ប្រភព ៖ Daily Mail

៥
សម្រង់

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន! បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ សូមបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់

បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ​ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន​ ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩​ ធ្វេីឱ្យសោកការសុខភាពលោកអ្នក។ ខ្ញុំសូមបញ្ជាក់ជូនថា ៖​ ចរាចរវីរុសកូវីដ-១៩​ នៅមិនទាន់មានភ្លេីងស្តុបពណ៌ក្រហមនៅឡេីយទេ។ កម្ពុជា​ស្ថិតនៅស្ថានភាពភ្លេីងស្តុបពណ៌លឿងនៅឡេីយ​ ប្រសិនបេីមិនគោរពភ្លេីងពណ៌លឿងនេះទេ​ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ​ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩​ ធ្វេីឱ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩​ នេះហេីយណា។ សុំចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង​ និងការណែនាំនានារបស់ក្រសួងសុខាភិបាល​ ដេីម្បីចៀសផុតការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩​ នៅកម្ពុជាឱ្យបានគ្រប់ៗគ្នា។ ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ​ ០១​ ឧសភា​ នេះផងណា។ សូមគោរពអរគុណ​ និងអរគុណ។…

2
សម្រង់

មានអ្នកណាចង់ទិញដាក់តាំងផ្ទះទេ? ដុំថ្មនៅឋានព្រះចន្ទ្រមួយដុំត្រូវបានគេដាក់លក់ក្នុងតម្លៃ ២,៥ លានដុល្លារ

ដុំថ្មនៅឋានព្រះចន្ទ្រមួយដុំ ត្រូវបានអាកាសយានិកអាប៉ូឡូនាំយកពីឋានព្រះចន្ទ្រមក មានទម្ងន់ ៣០ ផោន បច្ចុប្បន្ន កំពុងតែត្រូវាបានគេដាក់ឱ្យដេញថ្លៃនៅឯផ្ទះលក់ដេញថ្លៃរបស់គ្រីស្ទី។ ដុំថ្មមួយនេះ បើគិតតាមច័ន្ទគតិត្រុវបានគេស្គាល់ថា NWA 12691 បានធ្លាក់មកផែនដី ហើយត្រូវបានគេរកឃើញកាលពី ២ ឆ្នាំមុននៅវាលខ្សាច់សាហារ៉ានេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Christie’s ។ លោក Christie’s បាននិយាយថា តម្លៃដែលត្រុវបានគេស្នើរឱ្យដាក់ដេញថ្លៃគឺ ២,៥ លានដុល្លារ។ វាជាការលក់ឯកជនជំនួសឱ្យការដេញថ្លៃ ដូច្នេះអ្នកដែលមានលុយអាចទិញបានភ្លាមៗតែម្ដង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ថ្មព្រះចន្ទ្រនេះមានទម្ងន់ត្រឹមតែក្រោម ៣០ ផោន (១៣.៥ គីឡូក្រាម) និងជាបំណែកព្រះចន្ទ្រធំជាងគេទី…

5
សម្រង់

ការសិក្សាថ្មីបើកបង្ហាញពី ដំណើរការនៃការរីករាលដាលជំងឺ COVID-១៩ ដែលធ្វើឱ្យអ្នកជំងឺឈានដល់ការបាត់បង់ជីវិត

ការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញនៅថ្ងៃនេះថា ព្រោះតែមានការកកឈាម ទើបបណ្ដាលឱ្យការឆ្លង មានការរាំងស្ទះសួត ជាហេតុនាំឱ្យអ្នកជំងឺអាចស្លាប់បាន។ វេជ្ជបណ្ឌិតអៀរឡង់ម្នាក់បានប្រាប់ថា ” បន្ទាប់ពីមានការកកឈាមទាំងនេះ បានធ្វើឱ្យខូចនូវមុខងារសួត ដែលអ្នកវិទ្យាសាស្ត្របានដាក់ការសង្ស័យថា ជាហេតុបណ្តាលឱ្យស្លាប់យ៉ាងឆាប់រហ័ស។ ប្រសិនបើការបរាជ័យផ្លូវដង្ហើមកើតឡើង វាអាចបណ្តាលឱ្យមានកម្រិតអុកស៊ីសែនទាប ដោយដាក់សម្ពាធលើសរីរាង្គដែលទីបំផុតអាចនឹងបរាជ័យ។ ការសិក្សានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីសហរដ្ឋអាមេរិក ដែលថាការកកឈាមបានកើតឡើងលើអ្នកស្លាប់ជាច្រើនដោយសារជំងឺ coronavirus សូម្បីតែក្រោយពីអ្នកជំងឺបានចេញពីមន្ទីរពេទ្យហើយក៏ដោយ។ ចំណែកការសិក្សាផ្សេងទៀតក៏បានបង្ហាញថា ការកកឈាមនេះមិនធម្មតាទេ ចំពោះអ្នកជំងឺ COVID-១៩ វាក៏អាចបណ្តាលឱ្យមានការកើនឡើងនូវហានិភ័យខ្ពស់ ដែលធ្វើឱ្យមានការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀតផង៕ ប្រភព ៖ Daily Mail