មានអ្នកណាចង់ទិញដាក់តាំងផ្ទះទេ? ដុំថ្មនៅឋានព្រះចន្ទ្រមួយដុំត្រូវបានគេដាក់លក់ក្នុងតម្លៃ ២,៥ លានដុល្លារ

2
ការផ្សាយពាណិជ្ជកម្ម

ដុំថ្មនៅឋានព្រះចន្ទ្រមួយដុំ ត្រូវបានអាកាសយានិកអាប៉ូឡូនាំយកពីឋានព្រះចន្ទ្រមក មានទម្ងន់ ៣០ ផោន បច្ចុប្បន្ន កំពុងតែត្រូវាបានគេដាក់ឱ្យដេញថ្លៃនៅឯផ្ទះលក់ដេញថ្លៃរបស់គ្រីស្ទី។

ដុំថ្មមួយនេះ បើគិតតាមច័ន្ទគតិត្រុវបានគេស្គាល់ថា NWA 12691 បានធ្លាក់មកផែនដី ហើយត្រូវបានគេរកឃើញកាលពី ២ ឆ្នាំមុននៅវាលខ្សាច់សាហារ៉ានេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Christie’s ។

ការផ្សាយពាណិជ្ជកម្ម

លោក Christie’s បាននិយាយថា តម្លៃដែលត្រុវបានគេស្នើរឱ្យដាក់ដេញថ្លៃគឺ ២,៥ លានដុល្លារ។ វាជាការលក់ឯកជនជំនួសឱ្យការដេញថ្លៃ ដូច្នេះអ្នកដែលមានលុយអាចទិញបានភ្លាមៗតែម្ដង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ថ្មព្រះចន្ទ្រនេះមានទម្ងន់ត្រឹមតែក្រោម ៣០ ផោន (១៣.៥ គីឡូក្រាម) និងជាបំណែកព្រះចន្ទ្រធំជាងគេទី ៥ នៅលើផែនដី៕

ការផ្សាយពាណិជ្ជកម្ម
1018b4a47bab6afb0c4e417dbedd5e45964ba775
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Christie’s
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ CNN

ការផ្សាយពាណិជ្ជកម្ម