ការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញនៅថ្ងៃនេះថា ព្រោះតែមានការកកឈាម ទើបបណ្ដាលឱ្យការឆ្លង មានការរាំងស្ទះសួត ជាហេតុនាំឱ្យអ្នកជំងឺអាចស្លាប់បាន។
វេជ្ជបណ្ឌិតអៀរឡង់ម្នាក់បានប្រាប់ថា ” បន្ទាប់ពីមានការកកឈាមទាំងនេះ បានធ្វើឱ្យខូចនូវមុខងារសួត ដែលអ្នកវិទ្យាសាស្ត្របានដាក់ការសង្ស័យថា ជាហេតុបណ្តាលឱ្យស្លាប់យ៉ាងឆាប់រហ័ស។
ប្រសិនបើការបរាជ័យផ្លូវដង្ហើមកើតឡើង វាអាចបណ្តាលឱ្យមានកម្រិតអុកស៊ីសែនទាប ដោយដាក់សម្ពាធលើសរីរាង្គដែលទីបំផុតអាចនឹងបរាជ័យ។
ការសិក្សានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីសហរដ្ឋអាមេរិក ដែលថាការកកឈាមបានកើតឡើងលើអ្នកស្លាប់ជាច្រើនដោយសារជំងឺ coronavirus សូម្បីតែក្រោយពីអ្នកជំងឺបានចេញពីមន្ទីរពេទ្យហើយក៏ដោយ។
ចំណែកការសិក្សាផ្សេងទៀតក៏បានបង្ហាញថា ការកកឈាមនេះមិនធម្មតាទេ ចំពោះអ្នកជំងឺ COVID-១៩ វាក៏អាចបណ្តាលឱ្យមានការកើនឡើងនូវហានិភ័យខ្ពស់ ដែលធ្វើឱ្យមានការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀតផង៕



ប្រភព ៖ Daily Mail

