អ្នករត់គេចពីប្រទេសកូរ៉េខាងជើងម្នាក់អះអាងថា ៩៩% គីម ជុងអ៊ុន ពិតជាស្លាប់មែន ហើយរដ្ឋាភិបាលព្យុងយ៉ាង នឹងប្រកាសនៅចុងសប្ដាហ៍នេះ

New
ការផ្សាយពាណិជ្ជកម្ម

ជីស៊ុង – ហូ ជាអ្នករត់គេចពីប្រទេសខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងថា លោកបានទទួលដំណឹងថា លោកគីមបានស្លាប់កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវះកាត់សរសៃឈាមបេះដូង ហើយរដ្ឋាភិបាលព្យុងយ៉ាង គ្រោងនឹងប្រកាសដំណឹង នៅចុងសប្ដាហ៍នេះហើយ។

ក្នុងខណៈពេលនេះរដ្ឋសម្ងាត់ កំពុងតែរៀបចំដោះស្រាយបញ្ហា ហើយអាចនឹងឱ្យ ប្អូនស្រីរបស់លោក គីម ឈ្មោះ គីម យ៉ូជុង ឡើងបន្តតំណែងជា អ្នកដឹកនាំប្រទេស បន្តវេនពីលោក គីម ជុងអ៊ុន។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា លោក គីម បានអវត្តមាន មិនដែលបង្ហាញមុខជាសាធារណៈចាប់តាំងពីថ្ងៃទី ១១ មេសា មកម្ល៉េះ ជាហេតុធ្វើឱ្យគេដាក់ការសង្ស័យថា លោក គីម ពិតជាមានជំងឺធ្ងន់ធ្ងរពិតមែន ប៉ុន្តែក៏មានការចេញមុខអះអាង និងបដិសេដពីសំណាក់ រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា លោកគីម មិនបានស្លាប់ទេ ថែមទាំងមានសុខភាពល្អថែមទៀតផង៕

27883074 8277471 Image A 14_1588330032278
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27883076 8277471 Image A 15_1588330096081
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ Daily Mail

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម