ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
ប្លែកៗ

ប្លែកភ្នែក! គ្រាន់តែស៊ុតសោះ ក៏អាចច្នៃប្រតិដ្ឋ ចេញជារូបភាពគួរឱ្យទាក់ចិត្តដក់ថ្នាក់ហ្នឹង

ស៊ុត គឺជាវត្ថុធាតុដើម ដែលមានជីវជាតិបំប៉នច្រើនបំផុត ហើយក៏មានតម្លៃធូរថ្លៃផងដែរ។ ដូច្នេះហើយ ទើបស៊ុតបានក្លាយជាគ្រឿងផ្សំដ៏សំខាន់ ឬជាអាហារមូលដ្ឋានសម្រាប់មនុស្សគ្រប់រូប​។ តែក្រៅពីនេះ ភាពច្នៃប្រតិដ្ឋដ៏ជំនាញ ក៏អាចធ្វើឱ្យស៊ុតក្លាយជាអាហារដ៏ទាក់ទាញថែំទៀតផង។ ថ្មីៗនេះ មាននិស្សិតពេទ្យម្នាក់ ឈ្មោះ ម៉ៃឃើល អាយុ២១ឆ្នាំ រស់នៅម៉ិចស៊ីកូ មានគំនិតច្នៃប្រតិដ្ឋលើមុខម្ហូប គាត់បានចាប់អារម្មណ៍បង្កើតសិល្បៈដ៏ទាក់ទាញជាមួយនឹងស៊ុតចៀន គាត់បានធ្វើការច្នៃស៊ុតចៀន ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ឃើញហើយពិតជាមិនសរសើរមិនបានមែន។ ខាងក្រោមនេះ ជារូបភាពនៃការច្នៃប្រតិដ្ឋរបស់ ម៉ៃឃើល ៖ ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) ប្រភព ៖…

Green Berret
ពិភពលោក

អាមេរិក​បញ្ចេញ​ក្រុម​ទាហាន​ពិសេស ​Green Beret ជំនាន់​ថ្មី​ពិត​ជា​សាហាវ​(វីដេអូ)

អាមេរិក​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រទេស​មួយ​ចំណាយ​លុយ​ទៅ​លើ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​យោធា​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ពិសេស​ទៅ​លើ​សព្វាវុធ​ធ្ងន់​-ស្រាល យន្តហោះ​ចម្បាំង នាវា​ចម្បាំង នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ចំណាយ​ទៅ​លើ​ការ​បង្កើន​សមត្ថភាព​កងទ័ព​គ្រប់​ប្រភេទ ​ទាំង​ជើង​អាកាស​ កង​ថ្មើរជើង​ (ជើង​គោក) កងទ័ព​ជើង​ទឹក​ជា​ដើម។ ក្នុង​ចំណោម​ការ​អភិវឌ្ឍន៍​ទាំង​នេះ​ ក្រុម​ទាហាន​ពិសេស​ថ្មើរជើង​ Green Beret ជំនាន់​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ និង​ហ្វឹក​ហាត់​ជំនាញ​ពិសេស​ និង​ទាន់​សម័យ​កាល​បំផុត ​ដែល​ប្រទេស​ផ្សេង​មិន​ទាន់​គិត​ដល់។ តាម​ពិត​ទៅ​កង​ទាហាន​ពិសេស Green Beret​ នេះ​មាន​កំណើត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​កង​កុម្ម៉ង់ដូ​អង់គ្លេស​ជា​អ្នក​បង្កើត​មុន​គេ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ទាហាន​អាមេរិក។តាម​ពិតទៅ! Green Beret បង្កើត​ឡើង​តាំង​ក្នុង​សង្គ្រាម​លោក​លើ​ទី​២​ម្ល៉េះ ប៉ុន្តែ​មិន​ពេល​នោះ​មិន​ទាន់​រាប់​ក្នុង​កងទាហាន​ពិសេស​នៅ​ឡើយទ។ តែ​បច្ចុប្បន្ន​ Green Beret ក៏​ជា​ផ្នែក​មួយ​នៃ​កងទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក…

New
សម្រង់

ចិន! ជំងឺ COVID-១៩ នឹងក្លាយជាជំងឺកើតឡើងតាមរដូវកាល ដូចផ្ដាសាយដែរ វាមិនអាចកម្ចាត់បាត់សូន្យទាំងស្រុងនោះឡើយ

ក្រុមអ្នកស្រាវជ្រាវបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា វីរុសកូរ៉ូណា ទំនងជាមិនអាចរលាយបាត់ ដូចជាវីរុស SARS នោះទេ ព្រោះវាជាវីរុសម៉្យាងដែលឆ្លងទៅលើមនុស្សមួយចំនួន ដោយមិនបង្ហាញរោគសញ្ញាដូចជាគ្រុនក្ដៅ និងក្អកឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រចិនក៏បានបន្ថែមទៀតថា ជំងឺនេះ នឹងអាចកើតមានទៅតាមរដូវកាល ដូចជាជំងឺផ្ដាសាយអ៊ីចឹងដែរ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតនៅទូទាំងពិភពលោកបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីរុសនេះទំនងជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងនោះទេ បើទោះជានៅតាមបណ្ដាប្រទេសនៅលើសកលលោកនេះ បានចាត់វិធានការ និងការរឹតបន្តឹងក្នុងប្រទេសខ្លាំងប៉ុនណាក៏ដោយ។ យ៉ាងណាមិញ ក្រុមអ្នកសិក្សាស្រាវជ្រាវក៏បានសន្ឋិដ្ឋានដែរថា ជំងឺនេះ អាចនឹងស្ងប់ស្ងាត់ទៅវិញ នៅរដូវក្ដៅ តែវានឹងអាចកើតឡើងជាថ្មី នៅពេលដែលមានអាកាសធាតុត្រជាក់៕ ប្រភព ៖ Daily Mail

New
សម្រង់

រដ្ឋាភិបាលជប៉ុន បន្តរឹតត្បិតជនបរទេសមកពីប្រទេសមួយចំនួន រួមទាំងកម្ពុជា មិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ក្នុងកំឡុងពេលនេះ រដ្ឋាភិបាលជប៉ុន បានធ្វើសេចក្ដីប្រកាសតាមរយៈ​ ស្ថានឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​បាន​ប្រកាស​ថា ” ប្រទេសជប៉ុន នៅតែបន្តរឹតត្បិតដោយ​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​មកពីប្រទេសមួយ​ចំនួន​ ​ក្នុង​នោះ​រួម​មានទាំង​កម្ពុជា​យើងផងដែរ ដែល​បាន​ទទួល​ទិដ្ឋា​ការចេញដំណើរ​ត្រឹម​ថ្ងៃ​ទី​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​ចូល​ប្រទេស​ជប៉ុន​ឡើយ​។ បន្ថែមពីនេះទៀត គ្រប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​ប្រទេស​ជប៉ុន​ ​រួម​ទាំង​និស្សិត​ ​និង​កម្មសិក្សាការី​ខ្មែរ​ដែល​បាន​ទៅ​កម្ពុជា​មួយ​រយៈ​ ​និង​ត្រូវ​ស្នាក់​នៅ​ទីកន្លែង​កំណត់​ដោយ​ប្រធាន​ស្ថា​នី​យ៍​ច​ត្តា​ឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​ ហើយ​ចៀសវាង​ប្រើប្រាស់​មធ្យោ​​បាយ​ធ្វើដំណើរ​សាធារណៈ ​រួម​មាន​យន្តហោះ​ ​រថភ្លើង​ ​រថយន្តក្រុង​ ​និង​តាក់ស៊ី​៕

Knongsrok
សង្គម

សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀត “បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា…”

ការអនុវត្តន៍អនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍នៅលើទំព័រ ហ្វេសប៊ុក ផេក ផ្លូវការរបស់សម្តេច ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។ សម្តេចតេជោ ក៏បានបង្ហោះសារមួយឃ្លាស្តីការរឹតបន្តឹងច្បាប់ចរាចរណ៍ថា៖ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់…

២
សម្រង់

អាជ្រួញមួយក្បាល ត្រូវបានគេរកឃើញឆ្លងជំងឺ COVID-១៩ នៅសហរដ្ឋអាមេរិក

សត្វឆ្កែមួយក្បាលមានឈ្មោះថា វីនស្តុន គឺជាឆ្កែដំបូងគេនៅអាមេរិក ដែលបានធ្វើតេស្ត៍ឃើញវិជ្ជមានជំងឺ COVID-១៩ បន្ទាប់ពីឆ្លងពីម្ចាស់របស់វាដែលមានផ្ទុកមេរោគនេះ។ វីនស្តុន ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារម៉ាកលែន ដែលរស់នៅក្នុងទីក្រុងឆាឡិនហ៊ីល រដ្ឋខារ៉ូលីណា សហរដ្ឋអាមេរិក។ ក្រុមគ្រួសារបានចូលរួមក្នុងការសិក្សាមួយនៅឯអ្នកឧកញ៉ាដែលក្នុងនោះសត្វចិញ្ចឹមក៏ត្រូវបានគេធ្វើតេស្ត៍និងធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះផងដែរកាលពីថ្ងៃទី ១ ខែមេសា។ Helen McLean និងប្តីរបស់នាងឈ្មោះ Samuelដែលធ្វើការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយកូនប្រុសរបស់នាងឈ្មោះ Ben សុទ្ធតែធ្វើតេស្តវិជ្ជមាន ប៉ុន្តែគ្មានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ចំណែកឯកូនស្រីម្នាក់នៅក្នុងគ្រួសារនេះ មិនមានវិជ្ជមាននោះឡើយ៕ ប្រភព​ ៖ Daily Mail

2
សង្គម

សុខចិត្តមេម៉ាយ ទឹកភ្នែកតែមួយរយៈពេលខ្លី ល្អជាងរស់នៅមានប្ដី តែរងកម្ម ទឹកភ្នែក គ្រាំទ្រូងមួយជីវិត

គ្មានមនុស្សស្រីណា ចង់រស់នៅមានឈ្មោះថា ជាស្រីមេម៉ាយនោះឡើយ ហើយក៏គ្មានមនុស្សស្រីណា សុខចិត្តរស់នៅគ្រាំទ្រូង ឈឺចាប់ ខូចចិត្ត ទឹកភ្នែករាល់ថ្ងៃនោះដែរ។ ប៉ុន្តែ ទោះជាយ៉ាងណា វាក៏មានជម្រើសតែមួយគត់ ប្រសិនបើជួបប្ដីមិនល្អ គ្មានកំណើត គឺត្រូវជ្រើសមានឈ្មោះជាស្រីមេម៉ាយ ឬសុខចិត្តគ្រាំទ្រូងមិនលែងប្ដី ព្រោះតែខ្លាចខ្មាសគេ? ស្រីៗគ្មានប្ដី អ្នកអាចរស់នៅបាន យ៉ាងមានក្ដីសុខ អាចរឹងមាំ អាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកដឹងហើយថាប្ដីមិនល្អ ប្ដីគ្មានកំណើត ធ្វើតែរឿងឱ្យអ្នកឈឺចាប់គ្រាំគ្រា តែអ្នកនៅតែបន្តរស់នៅ មិនព្រមចាកចេញ នោះជីវិតអ្នកគ្មានសូម្បីតែសេរីភាព ទាំងកាយ និងចិត្ត ជីវិតដូចរស់នៅក្នុងរណ្ដៅកម្ម ពេលខ្លះ ប្រពន្ធខ្លះ…

2
សង្គម

នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំង ហើយអ្នកព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេតែម្ខាង នោះតម្លៃអ្នកបានត្រឹមក្រោមបាតជើងគេប៉ុណ្ណោះ

មិនថាអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏មិនត្រូវឱ្យតម្លៃគេខ្លាំងបេក រហូតដល់លុបអស់តម្លៃនៃខ្លួនឯងនោះទេ។ ទោះគេល្អប៉ុនណា ទោះអ្នកស្រឡាញ់គេខ្លាំងយ៉ាងណា តែអ្នកខ្លួនឯងក៏មានតម្លៃដែរ គឺតម្លៃត្រង់ អ្នកមានក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ អ្នកមានចិត្តស្មោះ ចំពោះមនុស្សដែលអ្នកស្រឡាញ់ នេះហើយជាគុណតម្លៃរបស់អ្នក។ ត្រុវចាំថា ស្រឡាញ់គេប៉ុនណា ទោះអ្នកផ្គាប់ចិត្ត គោរព ឱ្យតម្លៃគេខ្លាំងប៉ុនណា ក៏មិនប្រាកដថា អាចបន្ទន់ចិត្ត ឬទាក់ចិត្តគេឱ្យស្រឡាញ់ និងស្មោះចំពោះអ្នករហូតបានដែរ បើចិត្តគេមិនចង់ បើគេគ្មានចិត្ត គ្មានអារម្មណ៍ចំបោះអ្នកផងនោះ ចុងក្រោយ ការលះបង់ដែលអ្នកមានឱ្យគេ វាងាចបានត្រឹមជាតម្លៃ ក្រោមបាតជើងគេតែប៉ុណ្ណោះ។ ពេលខ្លះ ការលះបង់ច្រើនហួសហេតុពេក អាចក្លាយជាចំណុចហួសកម្រិត ដែលធ្វើឱ្យគេមើលមិនឃើញទៅវិញក៏ថាបានដែរ តែបើគេស្រឡាញ់អ្នក…

Untitled 2
សង្គម

រោងភាពយន្តនៅក្នុងរដ្ឋ texas សហរដ្ឋអាមេរិច គ្រោងនិងបើកទ្វារឡើងវិញហើយនៅថ្ងៃសុក្រសប្តាហ៍នេះ

ក្រោយពេលដែលជំងឺថ្មី Covid 19 បានវាយលុកពិភពលោក យរយៈមក រោងភាពយន្តជាច្រើននៅជុំវិញពិភពលោកក៏ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់រដ្ឋ Texas ដែលស្ថិតនៅក្នុងប៉ែកខាងជើងនៃសហរដ្ឋអាមេរិច បានសម្រេចចិត្តប្រកាស់អោយរោងភាពយន្នៅក្នុងរដ្ឋរបស់ខ្លួនបើកដំណើរការឡើងវិញហើយនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ផ្សារទំនើប ទីកន្លែងហាត់ប្រាណ ព្រមទាំងកន្លែងជួបជុំនានា នៅមិនទាន់ប្រកាស់អោយបើកឡើងវិញនៅឡើយទេ ដោយរដ្ឋាភិបាលបានប្រកាស់ប្រាប់ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយមាននៅក្នុងផ្ទះរហូតដល់ថ្ងៃទី១៥ ខែឧសភា ហើយចំណែកឯទីក្រុង California រដ្ឋាភិបាលបានចេញសេចក្តីប្រកាស់រហូតទៅដល់ថ្ងៃទី១ ខែមិថុនាឯណោះ ។ គួរបញ្ចាក់ផងដែរថា បើទោះបីជារោងភាពយន្តមួយជំនួននៅក្នុងរដ្ឋ Texas បើកដំណើរការវិញក៏ដោយក៏ប៉ុន្តែអាចនិងពុំមានខ្សែភាពយន្តថ្មីៗសម្រាប់ចាក់បញ្ចាំនោះទេ ដោយខ្សែភាពយន្តជាច្រើនបានសម្រេចចិត្តពន្យារថ្ងៃសម្រាប់ចាក់បញ្ចាំងបាត់ទៅហើយ…

87
សង្គម

មានគេសួរខ្ញុំថា ៖ ហេតុអីឧស្សាហ៍ឃើញទៅណាមកណាម្នាក់ឯងម៉េះ ញាំអីតែម្នាក់ឯង អត់អផ្សុកទេ?

តាមពិតទៅ វាពិតជាអផ្សុក ហើយក៏លើសពីឯកាទៅទៀត តែក៏អាចនិយាយបានថា ខ្ញុំទម្លាប់នឹងសភាពមួយនេះហើយ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ចថា ត្រូវតែគប្បីខ្លះជាមួយខ្លួនឯង ធំហើយ មិនមែនក្មេងទេ ត្រូវតែចេះកំដរខ្លួនឯង និងមើលថែខ្លួនឯង។ ជាការពិត មនុស្សយើងធំៗអស់ហើយ ប្រាកដជាដឹងច្បាស់ថា ខ្លួនឯងមានចំណង់ចំណូលចិត្តបែបណា។ ចង់ទៅណាក៏ទៅហ្នឹងទៅ ចង់ញ៉ាំអីក៏ញ៉ាំហ្នឹងទៅ ចង់ធ្វើអីក៏ធ្វើហ្នឹងទៅ កុំចាំអ្នកណាជូនទៅ កុំចាំគេ ព្រោះគេអាចនឹងចាំអ្នកផ្សេង ហើយជួនកាលអ្នកផ្សេងនោះ បែបមិនចូលចិត្តដូចគេផងក៏ថាបាន។ ពេលខ្លះ ការដែលយើងចេះតែចាំអ្នកនេះ ឬអ្នកនោះ យើងអាចនឹងសាងកំហុសចំពោះខ្លួនឯងកាន់តែច្រើន ព្រោះបើគេមិនតាមយើង យើងប្រាកដជាត្រូវចាំគេមួយជីវិតមែនទេ។ ចាំគេធ្វើអី ព្រោះថាពេលខ្លះ យើងខ្លួនឯងជាអ្នកចង់…

២
សម្រង់

សមត្ថកិច្ចធ្វេីការឃាត់ខ្លួនម៉ែចាស់ អាយុ៧៥ឆ្នាំ មេឈ្មួញជួញដូរគ្រឿងញៀនដ៏កក្រើកប្រចាំក្រុងបាត់ដំបង

កាលពីថ្ងៃ​ច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០​២០ វេលាម៉ោង​១៥ និង៣៥ នាទី នៅចំណុចក្រុម​ទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ក៏ដូចជាយោបល់ណែនាំលេីការងារជំនា​ញ​ពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រងផែន​ការងារគ្រឿងញៀន​នៃស្នងការដ្ឋាន​ នគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនី​យ៍​ឯក​ ឆាង​វណ្ណឆៃ​ ជាអធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក​ដឹក​ជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី​ និងឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ…

New
សង្គម

កុំធ្វើជាមនុស្សស្រី ដេករំពឹងរង់ចាំតែសំណាង បើចង់ឱ្យខ្លួនឯងមានគ្រប់យ៉ាងតាមតម្រូវការ អ្នកត្រូវធ្វើជាមនុស្សស្រីរឹងមាំដោយខ្លួនឯង

ដូចពាក្យគេថា “ទម្ពក់មិនដូចដៃ ពឹងអ្នកដទៃ មិនដូចពឹងខ្លួនឯងទេ” បើទោះបីយើងជាមនុស្សស្រ៏ក៏ដោយ ក៏មិនត្រូវទន់ជ្រាយ ដេករំពឹងរង់ចាំសំណាងធ្លាក់ពីលើមេឃមកដែរ។ ស្រីៗត្រូវចាំថា មានតែការដែលយើងរឹងមាំ ចេះដឹកនាំជីវិតយើងខ្លួនឯង ទើបអាចឱ្យខ្លួនឯងសមបំណងច្រើនរឿង។ ដ្បិតថា មនុស្សស្រីរឹងមាំ មិនសូវមានសំណាងបានដេកសោយសុខ បានអ្នកណាមកថ្នាក់ថ្នម យកចិត្ត តែវាក៏ល្អជាងការដែលយើងធ្វើខ្លួនទន់ជ្រាយ រង់ចាំតែគេមកជួយជ្រោមជ្រែង ឬរង់ចាំសំណាងទេវតាប្រទានឱ្យ។ សុខចិត្តធ្វើជាមនុស្សស្រីរឹងមាំ អាចគ្រប់គ្រងរាល់ដំណើរជីវិត និងផ្លាស់ប្ដូរខ្សែជីវិតខ្លួនឯង ល្អជាងរង់ចាំឱ្យអ្នកផ្សេងមកជួយ និងរង់ចាំឱ្យគេចិញ្ចឹម វាមិនមែនអាចរស់នៅសុខស្រួលទេ ការរស់នៅតាមតែគេបញ្ជា ឬតាមតែគេផ្ដល់ឱ្យ យើងនឹងកាន់តែទន់ជ្រាយ ហើយស្ថិតតែក្រោមការគ្រប់គ្រងរបស់គេតែប៉ុណ្ណោះ។ សុខចិត្តក្ដោបក្ដាប់ជីវិតខ្លួនឯង ល្អជាងឱ្យគេមកចង្អុលផ្លូវ គូសគោលដៅឱ្យយើងដើរ…