សុខចិត្តមេម៉ាយ ទឹកភ្នែកតែមួយរយៈពេលខ្លី ល្អជាងរស់នៅមានប្ដី តែរងកម្ម ទឹកភ្នែក គ្រាំទ្រូងមួយជីវិត

2
ការផ្សាយពាណិជ្ជកម្ម

គ្មានមនុស្សស្រីណា ចង់រស់នៅមានឈ្មោះថា ជាស្រីមេម៉ាយនោះឡើយ ហើយក៏គ្មានមនុស្សស្រីណា សុខចិត្តរស់នៅគ្រាំទ្រូង ឈឺចាប់ ខូចចិត្ត ទឹកភ្នែករាល់ថ្ងៃនោះដែរ។ ប៉ុន្តែ ទោះជាយ៉ាងណា វាក៏មានជម្រើសតែមួយគត់ ប្រសិនបើជួបប្ដីមិនល្អ គ្មានកំណើត គឺត្រូវជ្រើសមានឈ្មោះជាស្រីមេម៉ាយ ឬសុខចិត្តគ្រាំទ្រូងមិនលែងប្ដី ព្រោះតែខ្លាចខ្មាសគេ?

ស្រីៗគ្មានប្ដី អ្នកអាចរស់នៅបាន យ៉ាងមានក្ដីសុខ អាចរឹងមាំ អាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកដឹងហើយថាប្ដីមិនល្អ ប្ដីគ្មានកំណើត ធ្វើតែរឿងឱ្យអ្នកឈឺចាប់គ្រាំគ្រា តែអ្នកនៅតែបន្តរស់នៅ មិនព្រមចាកចេញ នោះជីវិតអ្នកគ្មានសូម្បីតែសេរីភាព ទាំងកាយ និងចិត្ត ជីវិតដូចរស់នៅក្នុងរណ្ដៅកម្ម ពេលខ្លះ ប្រពន្ធខ្លះ កម្មឱ្យគេវាយទាត់ធាក់ហើយ នៅរកស៊ីចិញ្ចឹមគេទៀត សួរថា ទ្រាំដើម្បីអ្វី? កម្មនេះ មិនមែនកម្មពីអតីតទេ តែវាជាកម្មដែលអ្នកដាក់ឱ្យខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

ឈ្មោះថា ស្រ្តីមេម៉ាយ អាចទឹកភ្នែក និងឈឺចាប់ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែបើអ្នកទ្រាំរស់នៅជាមួយមនុស្សដែលមិនដែលស្រឡាញ់ គោរព និងឱ្យតម្លៃអ្នកទេ នោះជីវិតអ្នក នឹងត្រូវរងទុក្ខ ខូចចិត្ត ទឹកភ្នែកមួយជីវិតមិនខានឡើយ ដូច្នេះហើយ ចូរគិតឱ្យបានច្បាស់ តើអ្នកចង់មានជីវិតរស់នៅដោយបែបណា៕

97f60ac81a5a4a4b7be25a4cb2b857dd4b5fc2e2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9067ad06113e4894263250bfc31dd08e451c5618
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម