បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩ ធ្វេីឱ្យសោកការសុខភាពលោកអ្នក។
ខ្ញុំសូមបញ្ជាក់ជូនថា ៖ ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លេីងស្តុបពណ៌ក្រហមនៅឡេីយទេ។ កម្ពុជាស្ថិតនៅស្ថានភាពភ្លេីងស្តុបពណ៌លឿងនៅឡេីយ ប្រសិនបេីមិនគោរពភ្លេីងពណ៌លឿងនេះទេ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វេីឱ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហេីយណា។ សុំចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដេីម្បីចៀសផុតការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា នេះផងណា។
សូមគោរពអរគុណ និងអរគុណ។
គួរបញ្ជាក់ផងដែរថា នេះជាសារដាស់តឿនពីថ្នាក់ដឹកនាំ ក្នុងការព្យាយាមទប់ស្កាត់នូវការរីករាលដាលសាជាថ្មី ដ្បិតអីថា ប្រទេសយើងក្នុងពេលបច្ចុប្បន្ននេះ មិនមានវិជ្ជមានបន្ថែម និងអ្នកជំងឺកំពុងព្យាបាល កំពុងតែជាសះស្បើយជាបន្តបន្ទាប់ក៏ពិតមែន តែជាក់ស្ដែង យើងនៅមិនទាន់ធានាបានទេថា ជំងឺនេះ បានសលត់បាត់ទាំងស្រុងនោះ។ ដូច្នេះហើយ សូមមេត្តាបន្តការការពារ ប្រុងប្រយ័ត្ន និងអនាម័យឱ្យបានខ្ពស់ទាំងអស់គ្នា៕



ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

