ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy (2)
សង្គម

មនុស្សដែលមានប្រជ្រុយ៣នេះ នឹងមានជីវិតសុខស្រួល ទាក់ទាញមាសប្រាក់ និងមានអនាគតរុងរឿង

នៅក្នុងវប្បធម៌ហុងស៊ុយ ប្រជ្រុយមិនត្រឹមតែជារបស់មួយនៅលើរូបរាងកាយប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជា “ទំនាយ” នៃជោគវាសនាផងដែរ។ មនុស្សបុរាណតែងតែសង្កេតមើលទីតាំង ពណ៌ និងទំហំនៃប្រជ្រុយ ដើម្បីទស្សន៍ទាយថាតើជីវិតរបស់មនុស្សនឹងជួបទុក្ខ ឬ រីករាយ។ មានទីតាំងប្រជ្រុយបីដែលត្រូវបានគេចាត់ទុកថាជា “សំណាងគោះទ្វារ” នាំមកនូវជីវិតសុខស្រួលនិងទាក់ទាញមាសប្រាក់។ ១.ប្រជ្រុយនៅលើបាតដៃ៖ ដៃដែលកាន់ទ្រព្យសម្បត្តិ ជាដំបូងយើងត្រូវលើកឡើងអំពីប្រជ្រុយដែលស្ថិតនៅលើបាតដៃ – ទីតាំងដែលគេស្គាល់ថាជា «កំណប់ឋានសួគ៌»។ តាមសរីរវិទ្យា មនុស្សដែលមានប្រជ្រុយនេះច្រើនតែមានជោគវាសនាសម្បូរលុយកាក់ចូលមកដោយមិនបាច់ខំប្រឹងពេក។ ជាពិសេស ប្រសិនបើប្រជ្រុយមានពណ៌ក្រហម ឬ ខ្មៅ ដែលស្ថិតនៅចំកណ្តាលបាតដៃ នោះគឺជាសញ្ញានៃភាពរុងរឿងយូរអង្វែង។ ២.ប្រជ្រុយនៅកណ្តាលថ្ងាស៖ ប្រជ្រុយដែលមានទីតាំងនៅកណ្តាលថ្ងាស – ទីតាំងដែលត្រូវបានគេចាត់ទុកថាជា…

Cover Copy (2)
សង្គម

មនុស្ស ២ ប្រភេទដែលអ្នកមិនគួរសេពគប់ជាមួយ ទោះបីជាពួកគេជាអ្នកមានក៏ដោយ

ប្រសិនបើអ្នកសេពគប់ជាមួយមនុស្សមិនត្រឹមត្រូវ អ្នកនឹងមិនត្រឹមតែខកចិត្តប៉ុណ្ណោះទេ តែវាក៏ធ្វើអោយអ្នកខាតពេលវេលា និងប្រយោជន៍ខ្លួនឯងផងដែរ ដូច្នេះហើយទើបអ្នកត្រូវមើលមនុស្សអោយបានច្បាស់សិនមុននឹងសម្រេចចិត្តរាប់អានជាមិត្តនឹងគ្នា។ ជាពិសេសបើមនុស្សម្នាក់នោះមានអត្តចរិត២ប្រភេទដូចខាងក្រោមនេះ អ្នករឹតតែត្រូវគេចចេញពីពួកគេព្រោះមនុស្សទាំងនេះ ពិបាកនឹងយកជាគ្នាណាស់៖ ១.មនុស្សគ្មានព្រំដែន៖ នៅក្នុងជីវិត ការកសាង និងរក្សាទំនាក់ទំនងគឺមានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានតម្លៃបង្កើតមិត្តជាមួយនោះទេ។ ប្រភេទមួយដែលអ្នកគួរនៅឲ្យឆ្ងាយ ទោះអ្នកមានប៉ុណ្ណាក៏ដោយ គឺមនុស្សដែលគ្មានព្រំដែន។ មនុស្សប្រភេទនេះច្រើនតែឈ្លានពានកន្លែងផ្ទាល់ខ្លួន ពេលវេលា និងសូម្បីតែឯកជនភាពរបស់អ្នកដទៃខ្លាំងពេក។ មនុស្សដែលខ្វះព្រំដែន ជារឿយៗបង្ហាញអាកប្បកិរិយាដូចជាការហៅទូរសព្ទ ឬ ផ្ញើសារឥតឈប់ឈរនៅពេលទំនេរ សួរសំណួរផ្ទាល់ខ្លួនហួសហេតុ ការផ្តល់ដំបូន្មានដែលមិនចង់បាន និងធ្វើការសម្រេចចិត្តអំពីអ្នកដោយមិនពិគ្រោះជាមួយអ្នក។ ប្រសិនបើអ្នកសេពគប់ជាមួយមនុស្សដែលគ្មានព្រំដែន នោះសំណាងរបស់អ្នកនឹងធ្លាក់ចុះ។ ដោយសារតែពួកគេនឹងខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកយ៉ាងច្រើនទៅលើរបស់ដែលគ្មានប្រយោជន៍ ធ្វើឱ្យអ្នកគ្មានគំនិតផ្តោតទៅលើការងារ។ ការនៅជាមួយនឹងមនុស្សប្រភេទនេះនឹងធ្វើឱ្យអ្នកនឿយហត់…

Cover Copy (2)
សង្គម

“ស៊ុត” គឺជាអាហារសុខភាពល្អបំផុតនៅលើពិភពលោក ដែលមានជីវជាតិលើសពីការរំពឹងទុក និងតម្លៃថោក

តើអ្នកដឹងទេថា អាហារប្រភេទនេះ ដែលត្រូវបានអ្នកជំនាញផ្នែកអាហារូបត្ថម្ភចាត់ទុកថា ជាអាហារមានសុខភាពល្អបំផុតក្នុងពិភពលោក អាចរកទិញបានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងតម្លៃសមរម្យបំផុត! លោក Rob Hobson ប្រធានផ្នែកអាហារូបត្ថម្ភនៅ Healthspan ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់ចក្រភពអង់គ្លេសដែលផ្តល់វីតាមីន សារធាតុរ៉ែ និងអាហារបំប៉ន បានបញ្ជាក់ថា ស៊ុតគឺជាអាហារដែលមានជីវជាតិច្រើនបំផុតដែលមនុស្សគួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។   លោក Hobson បាននិយាយថា “ស៊ុតមិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពចម្រុះមិនគួរឱ្យជឿផងដែរ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អាហារគ្រប់ពេលវេលា ហើយភាពល្អនៃស៊ុតគឺជាទម្រង់អាហារូបត្ថម្ភដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ។ យោងតាមការសិក្សាវិទ្យាសាស្ត្រជាច្រើន ស៊ុតមានសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើនដូចជា ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ រួមជាមួយនឹងខ្លាញ់ដែលមានសុខភាពល្អ។ លើសពីនេះ ស៊ុតក៏ផ្តល់សារធាតុចិញ្ចឹមជាច្រើនដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ ស៊ុតមួយផ្តល់នូវការផ្គត់ផ្គង់ដ៏សម្បូរបែបនៃវីតាមីនដូចជា…

Cover Copy (2)
សង្គម

មនុស្សស្រីក្រោយរៀបការ ត្រូវតែមានរបស់ ៤ យ៉ាងនេះជាប់ខ្លួន ទើបអាចរីករាយនឹងជីវិតបាន

ស្រ្តីក្រោយរៀបការនឹងមានជីវិតមួយដែលខុសប្លែក និងមានបន្ទុកច្រើនជាងពេលមិនទាន់រៀបការ ហើយរឿងនេះសឹងតែក្លាយជារឿងទូទៅហើយដែលមនុស្សស្រីគ្រប់រូបតែងតែជួប គ្រាន់តែថាវាខុសគ្នាទៅតាមសមត្ថភាពរៀងខ្លួនខ្លះដែរ។ ឧទាហរណ៍ដូចរឿងជាងក្រោមនេះអញ្ចឹង មនុស្សស្រីណាក៏ប្រាថ្នាចង់បានវាដែរ តែទាស់ត្រង់ថាអ្នកខ្លះអាចធ្វើបាន រីឯអ្នកខ្លះទៀតគឺធ្វើមិនបាន។ ១.តែងតែមានលុយនៅក្នុងហោប៉ៅរបស់អ្នក៖ លុយនៅក្នុងហោប៉ៅរបស់ស្ត្រីគឺជាវត្ថុតែមួយគត់នាងធ្វើអោយនាងមានអារម្មណ៍ថាសុវត្ថិភាពបំផុត។ មនុស្សស្រីដែលអាចកាន់កាប់លុយបាននឹងមានផ្លូវចិត្តប្រសើរ និងអាចរីករាយធ្វើរឿងនៅក្នុងជីវិតដែលនាងចង់បាន។ ស្ត្រីគ្មានលុយត្រូវអាម៉ាស់ខ្លាំងណាស់ ធ្វើអ្វីក៏ត្រូវមើលមុខអ្នកដទៃដែរជាពិសេសគឺប្តី ដូច្នេះស្ត្រីត្រូវចាំថា សុភមង្គលមិនមែនរកប្ដីអ្នកមានទេ តែត្រូវធ្វើជាអ្នកមានខ្លួនឯង។ ២.មានការងារធ្វើដើម្បីចិញ្ចឹមជីវិត៖ ស្ត្រីអ្នកដឹងហើយថាបើអ្នកមិនមានលុយត្រូវសុំប្តីគ្រប់យ៉ាង សូម្បីតែចង់ទិញរបស់ដែលខ្លួនចង់បានក៏ពិបាកនោះ ជីវិតអ្នកនឹងនៅតែពិបាកបែបនេះរហូត។ ដូច្នេះវិធីដែលល្អបំផុតគឺត្រូវមានការងារធ្វើហើយមានប្រាក់ចំណូលស្ថិរភាពដើម្បីមើលថែខ្លួនឯង និងអាចធ្វើអោយប្តីគោរពអ្នកដែលជាមនុស្សមានចំណូលផ្ទាល់ខ្លួនផងដែរ។ ៣.ពេលឪពុកម្ដាយជួបការលំបាកមានមធ្យោបាយជួយ៖ គុណបំណាច់នៃការចិញ្ចឹមមាតាបិតាប្រៀបដូចជាមេឃ និងសមុទ្រ មិនអាចវាស់វែង ឬ ថ្លឹងថ្លែងបានឡើយ។ ក្នុងនាមជាស្ត្រីត្រូវព្យាយាមរកប្រាក់ដើម្បីអាចជួយឪពុកម្តាយរបស់អ្នកពេលដែលពួកគាត់ចាស់ជរា និងទន់ខ្សោយ។ ក្នុងជីវិតនេះ…

Cover Copy (2)
សង្គម

៣យ៉ាងដែលបុរសមិនគួរធ្វើភ្លាមៗក្រោយពេលរួមភេទ បើមិនចង់ដាច់សរសៃឈាមខួរក្បាល

ការរួមភេទមិនគ្រាន់តែជាបញ្ហានៃសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដែលទាមទារកម្លាំង និងការគ្រប់គ្រងរាងកាយផងដែរ។ សម្រាប់បុរស បន្ទាប់ពីមានអារម្មណ៍រំភើប រាងកាយត្រូវការពេលវេលាដើម្បីសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនដោយសារតែខ្វះចំណេះដឹង បានធ្វើរឿងដែលមានគ្រោះថ្នាក់ដោយអចេតនា ប៉ុន្តែអាចបណ្តាលឱ្យស្លាប់ភ្លាមៗ។ យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ មានរឿង ៣យ៉ាង ដែលបុរសមិនគួរធ្វើភ្លាមៗក្រោយពេលរួមភេទ ដើម្បីការពារសុខភាព និងអាយុជីវិត។ ១.ងូតទឹកត្រជាក់ភ្លាមៗ – “សត្រូវ” នៃប្រព័ន្ធសរសៃឈាមបេះដូង ក្រោយពេលរួមភេទ រាងកាយបុរសតែងតែធ្លាក់ក្នុងសភាពអស់កម្លាំង ប៉ុន្តែនៅតែក្តៅ និងបែកញើស។ មនុស្សជាច្រើនគិតថា ការងូតទឹកត្រជាក់នៅពេលនេះនឹងជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ និងមានស្មារតីល្អជាងមុន។ ទោះជាយ៉ាងណាក៏ដោយនេះគឺជាកំហុសដ៏គ្រោះថ្នាក់ដែលអាចនាំឱ្យស្លាប់ភ្លាមៗ។ នៅពេលដែលទើបតែ “បញ្ចប់” ចង្វាក់បេះដូង និងសម្ពាធឈាមរបស់បុរសនៅតែខ្ពស់…

Cover Copy (2)
គ្រួសារ

ស្ត្រីល្ងង់បំផុតគឺជាស្រ្តីដែលមិនចេះសុំរឿង៣យ៉ាងនេះពីប្តីរបស់ខ្លួន

ក្នុងនាមជាប្រពន្ធម្នាក់វាពិតជាល្អនៅក្នុងការចេះគោរព និងឱ្យតម្លៃប្តី ក៏ប៉ុន្តែអ្នកមិនគួរដល់ថ្នាក់មិនហ៊ានសូម្បីតែប្រើប្រាស់សិទ្ធសម្រាប់ខ្លួនឯងនោះទេ។ ប្រពន្ធឆ្លាតគឺត្រូវតែចេះប្រើប្រាស់តួនាទីជាប្រពន្ធបានត្រឹមត្រូវ និងស្មើភាពចំពោះខ្លួនឯង ពោលគឺមិនមែនធ្វើអ្វីតាមតែប្តីចង់បាន ឬ លះបង់គ្រប់យ៉ាងដើម្បីតែចងចិត្តប្តីអោយនៅជាមួយខ្លួននោះទេ។ អ្នកលះបង់ច្រើនសម្រាប់គ្រួសារទៅហើយ ដូច្នេះអ្នកក៏សក្តិសមក្នុងការទាមទារយកអ្វីដែលអ្នកត្រូវការដូចគ្នា៖ ១.ទាមទារការគោរពពីស្វាមី៖ មិនត្រឹមតែក្នុងជីវិតអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែក្នុងទំនាក់ទំនងណាក៏ដោយ យើងត្រូវតែមានការគោរពគ្នាទៅវិញទៅមក។ អាពាហ៍ពិពាហ៍ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ ភាពសុខដុមទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយជាពិសេសការជឿទុកចិត្ត និងការគោរពរវាងមនុស្សទាំងពីរ។ ស្ត្រីដែលមិនទទួលបានការគោរពពីស្វាមីប្រាកដជាមិនមានសុភមង្គលឡើយ។ ពេលរៀបការ យើងលែងជាព្រះនាងរបស់ឪពុកម្តាយយើងទៀតហើយ តែក៏មិនមែនមានន័យថាយើងលែងទទួលបានការគោរពនោះដែរ។ ២.ទាមទារភាពស្មោះត្រង់ពីប្តី៖ ស្ត្រីជាច្រើនសុខចិត្តខាំធ្មេញសង្កត់ចិត្ត ហើយអភ័យទោសចំពោះភាពមិនស្មោះត្រង់របស់ស្វាមីម្តងហើយម្តងទៀត។ នេះមិនមែនជាការលះបង់ទេ ហើយក៏មិនមែនជាកាយវិការដ៏ថ្លៃថ្នូដែរ។ នេះជាការគិតខុស ជាទង្វើនៃការបន្ទាបខ្លួន។ អ្នកកំពុងតាំងខ្លួនឯងជាមនុស្សទន់ខ្សោយ ជាមនុស្សកំសាក…

Cover Copy (2)
ទស្សនៈ

តាមក្បួនហុងស៊ុយ បើចង់មានលុយហូរចូល អ្នកត្រូវសម្អាតរបស់ ៥ យ៉ាងនេះឡើងវិញ

តាមក្បួនហុងស៊ុយ កាលដែលចង់អោយមានពរជ័យ និងលុយហូរចូលគឺមិនពិបាកនោះទេ អោយតែអ្នកព្យាយាមអនុវត្តទៅតាមវិធីដែលគេប្រាប់។ ត្បិតថានេះជាជំនឿដើម្បីបង្កើនប្រាក់ចំណូល តែលទ្ធផលដែលបានមកពីការជឿនេះ ក៏ល្អសម្រាប់សុខភាព និងការរស់នៅរបស់អ្នកផងដែរ ដូច្នេះជឿទៅលើរឿងបែបនេះមានតែផលល្អ គ្មានការខាតបង់អ្វីនោះទេ។ តោះបងៗ ប្រសិនបើចង់អោយលុយហូរចូលជាលំដាប់ ត្រូវចាប់ផ្តើមសម្អាត និងរៀបចំរបស់៥យ៉ាងនេះឡើងវិញ ដើម្បីបើករាសី ទទួលលាភជ័យធំៗ៖ ១.រៀបចំកាបូបរបស់អ្នកឡើងវិញ៖ កាបូបគឺជាកន្លែងដែលមនុស្សម្នាក់ៗទុកលុយ កាត ATM កាតឥណទាន… ដូច្នេះហើយ វាក៏ជាបណ្តាញដែលលុយងាយខ្ជះខ្ជាយបំផុត។ និយាយតាមន័យធៀប កាបូបគឺគ្មានអ្វីក្រៅពីកញ្ចក់ឆ្លុះបញ្ចាំងពីទម្លាប់ចំណាយរបស់ម្ចាស់វានោះទេ។ បើអ្នកចង់ឲ្យលុយហូរចូលដូចទឹក អ្នកត្រូវរៀបចំកាបូបឲ្យមានរបៀបរៀបរយ។ ផ្នែកណាមានលុយកាក់ ផ្នែកណាមានលុយសេស។ អ្នកដែលមានកាបូបរញ៉េរញ៉ៃមានទំនោរចំណាយប្រាក់ដោយមិនប្រុងប្រយ័ត្ន។ ផ្ទុយទៅវិញ មនុស្សដែលមានកាបូបស្អាតជាមនុស្សដែលឱ្យតម្លៃប្រាក់ដែលខ្លួនខំរកមក។…

Cover Copy (2)
សង្គម

មូលហេតុដែលនារីៗមិនចង់ណាត់បុរសដែលមានវ័យចាស់ចន្លោះពី ៥០ឆ្នាំ ទៅ ៦០ឆ្នាំ

នេះគឺជាហេតុផលចម្បងដែលស្ត្រីវ័យក្មេងមិនចង់ចាប់ផ្តើមទំនាក់ទំនងជាមួយបុរសក្នុងវ័យ 50 និង 60 ឆ្នាំ ព្រោះទាក់ទងជាមួយនឹងបុរសវ័យនេះគឺតែងតែមានបញ្ហាប្រឈម ដែលពិបាកគេចផុតនៅពេលណាត់ជួបបុរសវ័យចំណាស់ជាងខ្លួន។ ខាងក្រោមនេះគឺជាកត្តាចម្បងសំខាន់ៗទាំង៥ដែលនាងនឹងជួបប្រទះ ប្រសិនបើចង់យកប្តីដែលមានវ័យចាស់៖ ១.ភាពខុសគ្នានៃអាយុ៖ គម្លាតអាយុដ៏ធំរវាងបុរសក្នុងវ័យ 50 និង 60 ឆ្នាំរបស់ពួកគេ និងស្ត្រីវ័យក្មេងអាចបង្កើតឧបសគ្គក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាភាពខុសគ្នានៃទស្សនវិស័យនៃជីវិត។ នេះអាចបង្កការលំបាកសម្រាប់ស្ត្រីវ័យក្មេងក្នុងការព្យាយាមបង្កើតទំនាក់ទំនងស៊ីជម្រៅ ឬ ស្វែងរកចំណុចរួមជាមួយបុរសវ័យចំណាស់។ ២.បទពិសោធន៍ និងស្ថានភាពសង្គម៖ បុរសវ័យកណ្តាលតែងតែមានបទពិសោធន៍ជីវិតច្រើនជាង អាជីពមានស្ថេរភាព និងឋានៈសង្គមខ្ពស់ជាង។ នេះអាចបង្កើតសម្ពាធដែលមើលមិនឃើញ ដែលធ្វើឱ្យស្ត្រីវ័យក្មេងមានអារម្មណ៍អសន្តិសុខ ឬ ព្រួយបារម្ភអំពីសមត្ថភាពរបស់ពួកគេក្នុងការសម និងទំនាក់ទំនងស្មើភាពគ្នាក្នុងទំនាក់ទំនងមួយនោះ។ ៣.បទពិសោធន៍អារម្មណ៍៖ ស្ត្រីមួយចំនួនបារម្ភថានៅពេលណាត់ជួបបុរសវ័យចំណាស់…

Cover Copy (2)
គ្រួសារ

បុរសដែលអាចរៀបការជាមួយមនុស្សស្រី៤ប្រភេទនេះ ពិតជាមាន «សំណាង» ណាស់

ជីវិតអាពាហ៍ពិពាហ៍មិនប្រាកដថាសុទ្ធតែមានភាពស្រស់ស្អាតទាំងអស់នោះទេ វាគឺអាស្រ័យទៅលើដៃគូដែលយើងបានជ្រើសរើសផងដែរ ថាតើគាត់មានចំណែកជួយអោយជីវិតគូមានក្តីសុខដែរឬអត់? បើយើងរើសដៃគូត្រូវគាត់នឹងក្លាយជាចំណែកដ៏ធំនៃសុភមង្គលរបស់យើង ដែលបើយើងរើសប៉ះមនុស្សខុស គាត់នឹងក្លាយជាសុបិន្តអាក្រក់ដែលយើងមិនចង់ជួប! ១.មានការយល់ដឹង ចេះគួរសម បែងចែកត្រូវពីខុស និងចេះគោរពអ្នកដទៃ៖ ចរិតរបស់ស្ត្រីតែងតែកើតចេញពីការអប់រំរបស់គ្រួសារនាង និងការបណ្ដុះបណ្ដាលខ្លួនឯង។ ស្ត្រីដែលត្រូវចេះបែងចែកត្រូវពីខុស និងមានហេតុផលនឹងអាចបញ្ចុះបញ្ចូលមនុស្សក្នុងស្ថានភាពណាក៏បានដែរ ព្រោះនាងមានចំណេះដឹងក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី។ បើបុរសរៀបការជាមួយស្ត្រីយល់ដឹងបែបនេះ គាត់នឹងទទួលបានប្រពន្ធដ៏ល្អម្នាក់ក្នុងការពួតដៃគ្នាដើរទៅមុខដោយភាពជឿជាក់។ ២.អាណិតអាសូរអាចយល់ពីទុក្ខលំបាករបស់មនុស្សប្រុស៖ អាពាហ៍ពិពាហ៍ល្អគឺជាបញ្ហាប្រឈមធំមួយសម្រាប់ទាំងបុរសនិងស្ត្រី។ ក្នុងនាមជាស្រ្តី អ្នកគួរដឹងពីរបៀបថែទាំ និងស្រឡាញ់ស្វាមីរបស់អ្នក។ យកចិត្តប្តីដាក់ក្នុងចិត្តខ្លួនឯង ហើយកុំប្រៀបធៀបប្តីរបស់អ្នកជាមួយនឹងនរណាម្នាក់ឱ្យសោះ ព្រោះមនុស្សគឺមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា គ្មាននរណាល្អឥតខ្ចោះនោះទេ។ ក្នុងជីវិតនេះ បុរសគ្រប់រូបត្រូវការនារីម្នាក់ដែលអាចយល់ពីគាត់ លើកទឹកចិត្ត និងជួយគាត់ក្នុងគ្រាលំបាក។ ប្រសិនបើស្ត្រីអាចធ្វើបែបនេះបាន…

Phu Nu1 1602
សង្គម

១៤ចំណុចបង្ហាញថា អ្នកជាមនុស្សស្រីដែលមានភាពចាស់ទុំគ្រប់គ្រាន់ហើយ!

ភាពចាស់ទុំមិនមែនសម្ដៅទៅលើតួលេខនៃអាយុរបស់មនុស្សម្នាក់ៗឡើយ ផ្ទុយទៅវិញ គឺវាស្ថិតនៅលើបុគ្គលិកលក្ខណៈ អត្តចរិត និងការប្រើប្រាស់ជីវិតសព្វថ្ងៃរបស់យើង។ តើសម្រាប់អ្នក អ្នកក្លាយជាមនុស្សដែលមានភាពចាស់ទុំហើយឬនៅ? អាននូវចំណុចទាំង១៤ខាងក្រោមនេះ តើពេលនេះ អ្នកមានប៉ុន្មានចំណុចដែរ? មនុស្សស្រីមានភាពចាស់ទុំគ្រប់គ្រាន់ នៅពេលដែល ៖ ១- នាងចេះយកចិត្តទុកដាក់ និងខ្វល់ចំពោះខ្លួនឯង ច្រើនជាងការដែលនាងទៅចំណាយពេលនិយាយ ឬចេះដឹងរឿងអ្នកដទៃ។ ២- នាងមានចិត្តទូលាយ ផ្ដល់ឱ្យដោយមិនគិតការតបស្នង សំខាន់ គឺទឹកចិត្តចែករំលែកដល់មនុស្សជុំវិញខ្លួន។ ៣- នាងមានភាពអត់ធ្មត់ ប្រកបដោយបញ្ញាស្មារតីល្អ នៅពេលដែលជួបនឹងឧបសគ្គ ឬមនុស្សដែលពិបាកនិយាយគ្នា។ ​៤- ពេលមានបញ្ហា នាងតែរក្សាភាពស្ងៀមស្ងាត់ច្រើនជាងការស្រែកឡូឡា រករឿងដោយគ្មានហេតុផល។…

7
សុខភាព

ងាយៗ! គ្រាន់តែផឹកភេសជ្ជៈ ៤ ក្រុមនេះកម្រិតត្រឹមត្រូវ ជួយថ្លើមឲ្យមានសុខភាពល្អបែបធម្មជាតិ

ថ្លើមជាសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ដែលមានតួនាទីទទួលខុសត្រូវចំពោះមុខងារជាច្រើន រួមទាំងការបន្សាបជាតិពុល ការគ្រប់គ្រងសារធាតុចិញ្ចឹម ការធ្វើឱ្យអង់ស៊ីមសកម្ម។ លើសពីនេះ ថ្លើមក៏មានតួនាទី​បញ្ចេញ​ទឹកប្រមាត់ ដើម្បី​ជំរុញ​ដល់​ការរំលាយ​អាហារផងដែរ។ ដើម្បីថែរក្សាថ្លើមឲ្យបានត្រឹមត្រូវនិងមានសុខភាពល្អ សូមជ្រើសរើសភេសជ្ជៈដូចខាងក្រោម៖ កាហ្វេ កាហ្វេជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក ដែលជួយយើងក្នុងការចាប់ផ្តើមថ្ងៃថ្មី និងផ្តល់នូវថាមពលដែលយើងត្រូវការដើម្បីបន្ត។ រិតតែពិសេស ប្រសិនបើផឹកកាហ្វេក្នុងកម្រិតត្រឹមត្រូវអាចជួយលើកកំពស់សុខភាពថ្លើមបានល្អទៀតផង។ យោងតាមការសិក្សាបង្ហាញថា ការទទួលទានកាហ្វេក្នុងកម្រិតមធ្យម ពិតជាអាចជួយរក្សាថ្លើមមិនឲ្យមានជម្ងឺ ជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម និងបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មដោយបង្កើនការផលិត glutathione ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា។ តែបៃតង ការ​សិក្សា​មួយ​ដែលបាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutritional Biochemistry បញ្ជាក់​ថា ការ​ផឹក​តែ​បៃតង​រួម​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​លើក​កម្ពស់​សុខភាព​ថ្លើមយ៉ាងមានប្រសិទ្ធភាព។ ទឹករមៀត រមៀត​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​អាហារ​ទំនើប​មួយ​ប្រភេទ…

8
សុខភាព

កុំមើលរំលង! ផឹកទឹកតាមពេលវេលាមាសទាំង ៥ នេះ ជួយឲ្យស្បែកមានសំណើមស្រស់ថ្លា ភ្លឺរលោងចែងចាំង

ស្បែកនៅលើរាងកាយក៏ជាសរីរាង្គមួយដែលបង្កើតឡើងដោយកោសិកា ហើយត្រូវការទឹកដូចសរីរាង្គដទៃទៀតដែរ។ បើគ្មានការបន្ថែមទឹកគ្រប់គ្រាន់ទេ វាងាយនឹងលាតសន្ធឹង ស្ងួត ខ្វះការបត់បែន។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់គួរតែផឹកទឹកឱ្យបានច្រើន ព្រោះមិនត្រឹមតែអាចរក្សាស្បែកឱ្យមានសុខភាពល្អ និងរស់រវើកប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកស និងល្អសម្រាប់រាងកាយទៀតផង។ ខាងក្រោមនេះ ជាពេលវេលាផឹកទឹកដែលត្រឹមត្រូវ ជួយឲ្យស្បែកមានសុខភាពល្អ ស្រស់ស្អាត៖ បន្ទាប់ពីភ្ញាក់ពីគេង ពេលព្រឹកព្រលឹមបន្ទាប់ពីគេងលក់អស់មួយយប់ រាងកាយខ្វះជាតិទឹកច្រើនណាស់ ដូចនេះក្រោកពីគេងភ្លាមអ្នកគួរតែបន្ថែមទឹកមួយកែវប្រហែល ២៥០មីលីលីត្រ ដើម្បីជួយជំរុញសរីរាង្គក្នុងការកំចាត់ជាតិពុល និងសម្អាតពោះវៀន។ មុន និងក្រោយអាហារថ្ងៃត្រង់ ការផឹកទឹកមួយកែវមុនពេលអាហារថ្ងៃត្រង់ អាចជួយស្ត្រីដែលព្យាយាមគ្រប់គ្រងទម្ងន់បាន ព្រោះអារម្មណ៍នៃភាពឆ្អែតដែលនាំមកដោយទឹកក៏នឹងជួយធ្វើឱ្យញ៉ាំតិចផងដែរ។ លើសពីនេះ បន្ទាប់ពីញ៉ាំរួច គួរបន្ថែមទឹកមួយកែវ ដើម្បីជួយជំរុញការរំលាយអាហារ និងបន្សាបជាតិពុល។…