
ផ្នែកពុលខ្លាំងនៃ “បង្គា” ដែលអ្នកមិនគួរទទួលទាន ព្រោះវានឹងនាំគ្រោះថ្នាក់ចំពោះសុខភាព
ដើម្បីធានាសុវត្ថិភាពនៅពេលបរិភោគបង្គា អ្នកប្រើប្រាស់ត្រូវយកចិត្តទុកដាក់សម្អាតផ្នែកខ្លះចេញ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកឯកទេសខាងអាហារូបត្ថម្ភណែនាំប្រឆាំងនឹងការបរិភោគបង្គា ៣ ផ្នែកដែលមានជាតិពុលខ្លាំង ក្រោយទទួលទានអាចមានគ្រោះថ្នាក់ចំពោះសុខភាពរបស់លោកអ្នក៖ ១.ក្បាលបង្គា៖ ជាកន្លែងផ្ទុកនូវលោហធាតុធ្ងន់ និងកាកសំណល់ជាច្រើន ក្បាលបង្គាមានសរីរាង្គខាងក្នុងសំខាន់ៗដូចជា ថ្លើម លំពែង ក្រពះ និងប្រព័ន្ធបញ្ចេញចោល។ នេះគឺជាកន្លែងដែលកាកសំណល់ជាច្រើនកកកុញដែលមិនត្រូវបានលុបចោលទាំងស្រុង រួមទាំងអាហារដែលមិនទាន់រំលាយផងដែរ។ លើសពីនេះ ក្បាលបង្គាក៏ប្រឈមនឹងហានិភ័យនៃការផ្ទុកនូវលោហៈធ្ងន់ដូចជា អាសេនិច សំណ និងបារត ដែលជាសារធាតុដែលអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។ កម្រិតនៃការចម្លងរោគលោហធាតុធ្ងន់អាស្រ័យលើបរិយាកាសរស់នៅរបស់បង្គា។ ប្រសិនបើបង្គាត្រូវបានចិញ្ចឹម ឬ ចាប់បាននៅតំបន់ដែលមានជាតិពុល នោះបរិមាណជាតិពុលនៅក្នុងក្បាលបង្គាកាន់តែខ្ពស់។ ការទទួលទានជាប្រចាំអាចនាំអោយមានការពុល ខ្សោយថ្លើម ខ្សោយតំរងនោម និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ…










