តាមក្បួនហុងស៊ុយ បើចង់មានលុយហូរចូល អ្នកត្រូវសម្អាតរបស់ ៥ យ៉ាងនេះឡើងវិញ

Cover Copy (2)
ការផ្សាយពាណិជ្ជកម្ម

តាមក្បួនហុងស៊ុយ កាលដែលចង់អោយមានពរជ័យ និងលុយហូរចូលគឺមិនពិបាកនោះទេ អោយតែអ្នកព្យាយាមអនុវត្តទៅតាមវិធីដែលគេប្រាប់។ ត្បិតថានេះជាជំនឿដើម្បីបង្កើនប្រាក់ចំណូល តែលទ្ធផលដែលបានមកពីការជឿនេះ ក៏ល្អសម្រាប់សុខភាព និងការរស់នៅរបស់អ្នកផងដែរ ដូច្នេះជឿទៅលើរឿងបែបនេះមានតែផលល្អ គ្មានការខាតបង់អ្វីនោះទេ។

តោះបងៗ ប្រសិនបើចង់អោយលុយហូរចូលជាលំដាប់ ត្រូវចាប់ផ្តើមសម្អាត និងរៀបចំរបស់៥យ៉ាងនេះឡើងវិញ ដើម្បីបើករាសី ទទួលលាភជ័យធំៗ៖

ការផ្សាយពាណិជ្ជកម្ម
Cover Copy (2)
រូបភាពដំណាង

១.រៀបចំកាបូបរបស់អ្នកឡើងវិញ៖ កាបូបគឺជាកន្លែងដែលមនុស្សម្នាក់ៗទុកលុយ កាត ATM កាតឥណទាន… ដូច្នេះហើយ វាក៏ជាបណ្តាញដែលលុយងាយខ្ជះខ្ជាយបំផុត។ និយាយតាមន័យធៀប កាបូបគឺគ្មានអ្វីក្រៅពីកញ្ចក់ឆ្លុះបញ្ចាំងពីទម្លាប់ចំណាយរបស់ម្ចាស់វានោះទេ។

បើអ្នកចង់ឲ្យលុយហូរចូលដូចទឹក អ្នកត្រូវរៀបចំកាបូបឲ្យមានរបៀបរៀបរយ។ ផ្នែកណាមានលុយកាក់ ផ្នែកណាមានលុយសេស។ អ្នកដែលមានកាបូបរញ៉េរញ៉ៃមានទំនោរចំណាយប្រាក់ដោយមិនប្រុងប្រយ័ត្ន។ ផ្ទុយទៅវិញ មនុស្សដែលមានកាបូបស្អាតជាមនុស្សដែលឱ្យតម្លៃប្រាក់ដែលខ្លួនខំរកមក។

ការផ្សាយពាណិជ្ជកម្ម
Il_1080xN.1831237840_9z3v
រូបភាពដំណាង

២.លាងសម្អាតទូទឹកកកឱ្យបានទៀងទាត់៖ នៅពេលដែលទូរទឹកកកពោរពេញដោយអាហាររញ៉េរញ៉ៃ វានឹងពិបាកក្នុងការស្វែងរកអ្វីដែលអ្នកត្រូវការ។ វាអាចទៅរួចដែលអ្នកប្រហែលជាភ្លេចអំពីអាហារមួយចំនួន តែទម្រាំដល់ពេលគេរកឃើញវាបានខូចអស់ហើយ ដែលរឿងនេះបណ្តាលឱ្យខ្ជះខ្ជាយលុយយ៉ាងច្រើន។

Young,Woman,Cleaning,Fridge,In,Hygiene,Concept
រូបភាពដំណាង

៣.រៀបចំសៀវភៅសន្សំឡើងវិញ៖ ប្រសិនបើអ្នកបែងចែកលុយរបស់អ្នកទៅជាការសន្សំផ្សេងៗ នោះវាគឺជាការផ្លាស់ប្តូរដ៏ឆ្លាតវៃ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយអ្នកមានលុយក្នុងពេលមានអាសន្ន និងតម្រូវការភ្លាមៗ ដោយមិនបាច់ពិបាកទៅខ្ចីលុយគេ ដើម្បីយកមកដោះស្រាយ។

ការផ្សាយពាណិជ្ជកម្ម

ហើយប្រសិនបើអ្នកមិនមានបញ្ហាអ្វីនោះទេ ដូច្នេះលុយទាំងនោះនឹងក្លាយជាលុយសន្សំមួយផ្នែកដែលង្នកអាចយកទៅទិញ ឬ ប្រើការលើអ្វីដែលចាំបាច់ក្នុងជីវិតបាន។

How To Make A Budget
រូបភាពដំណាង

៤.កែប្រែការចំណាយរបស់អ្នក៖ ការរក្សាកំណត់ត្រានៃការចំណាយរបស់អ្នក គឺជាទម្លាប់ដ៏ល្អមួយ ដែលអ្នកពិតជាគួររក្សា។ ដូច្នេះអ្នកដឹងពីកម្រិតចំណាយរបស់អ្នក ក៏ដូចជាចំនួនលុយដែលនៅសល់ក្នុងគណនីរបស់អ្នក។ ធ្វើបែបនេះអ្នកនឹងអាចដឹងថាខ្លួនចំណាយអស់ប៉ុន្មាន និងទៅលើអ្វីខ្លះ? វាក៏ជួយក្នុងការទប់ចិត្តសម្រាប់ការចំណាយមិនចាំបាច់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Household Savings 2021 1611606081
រូបភាពដំណាង

៥.រៀបចំផ្ទះឡើងវិញ៖ ការក្រឡេកមើលផ្ទះរបស់មនុស្ស អ្នកអាចវិនិច្ឆ័យផ្នែកខ្លះនៃបុគ្គលិកលក្ខណៈ ទម្លាប់ និងរបៀបរស់នៅរបស់មនុស្សនោះ។

លើសពីនេះទៀត យើងក៏ត្រូវដឹងពីអាកប្បកិរិយារបស់មនុស្សនោះចំពោះលុយផងដែរ។ គ្រួសារដែលចេះទិញរបស់ដែលខ្លួនត្រូវការ ហើយមិនខ្ជះខ្ជាយនឹងបានរីកចម្រើនឡើង រីឯផ្ទះក៏មិនមានរបស់របរទុកចោលរញ៉េរញ៉ៃនោះដែរ៕

ការផ្សាយពាណិជ្ជកម្ម
Helping Hands Cleaning Services Deep Cleaning
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម