ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Pink Maroon Minimalist Aesthetic Simple Presentation
PR

គន្លឹះ ១១ ដើម្បីប្រឆាំងនឹងភាពចាស់

១. ការផឹកទឹកដោះគោជូរមុនពេលចូលគេង សូមបញ្ជាក់ថា គឺផឹកទឹកដោះគោជូរ  មិនមែនផឹកទឹកដោះគោសាបធម្មតានោះទេ   ចំពោះអ្នកឧស្សាហ៍ឡើងមុនច្រើន ការផឹកទឹកដោះគោងាយនឹងបន្សល់ស្នាមមុន  ការផឹកទឹកដោះគោជូរមិនត្រឹមតែអាចជួយសម្រួលដល់សុខភាពពោះវៀនរបស់លោកអ្នកទេ  នៅអាចជួយកែសម្រួលគុណភាពការគេង  ហើយក៏មានសារសំខាន់ចំពោះស្បែកផងដែរ។ ២.ផឹកទឹកសណ្តែកនៅពេលព្រឹក សម្រាប់ទឹកសណ្តែកដែលអ្នកទិញនៅខាងក្រៅមិនហ៊ានធានាថាអាចជួយដល់សុខភាពលោកអ្នកនោះទេ  មានតែទឹកសណ្តែកដែលធ្វើដោយផ្ទាល់ដៃទើបពិតជាផ្តល់សារជាតិបំប៉ន់ដល់រូបរាងកាយលោកអ្នកពិតប្រាកដ  ការផឹកទឹកសណ្តែងមួយកែវនៅពេលព្រឹកអាចផ្តល់ថាមពលដល់រាងកាយរបស់លោកអ្នកបានពេញមួយថ្ងៃ។   ៣. បរិភោគពុទ្ធ្រាក្រហម ពទ្រ្ធាក្រហមគឺជំនួយឈាម   វាអាចយកមករំងាស់ជាស៊ុប ឬអាចឆុងទឹកក្តៅអ៊ុនៗផឹកក៏បាន  ការព្យាយាមហូបពុទ្ធ្រាក្រហមអាចធ្វើឲ្យស្បែកលោកអ្នកមានពន្លឺភ្លឺថ្លាចេញពីខាងក្នុង។   ៤. ទម្លាប់ត្រាំជើងក្នុងទឹកក្តៅអ៊ុនមុនពេលចូលគេង ការត្រាំជើងក្នុងទឹកក្តៅអ៊ុនៗជួយសម្រួលដល់សសៃឈាម និងជួយម៉ាស្សាបាតជើងលោកអ្នក  អាចធ្វើឲ្យចរន្តឈាមក្នុងខ្លួនលោកអ្នកដើរបានល្អ  ហើយក៏អាចជម្រុញដល់គុណភាពការគេងលក់របស់លោកអ្នកបានល្អផងដែរ។   ៥. ហូបផ្លែប៉េងប៉ោះ ការព្យាយាមហូបផ្លែប៉េងបោះជារៀងរាល់ថ្ងៃ​…

Cover Copy (2)
សង្គម

បុរសមានចរិត៥យ៉ាងនេះពិបាកធ្វើជាប្តីល្អណាស់ ដូច្នេះស្រីៗគ្នាយើងត្រូវគិតឱ្យច្បាស់

ខាងក្រោមនេះគឺជាសញ្ញាបញ្ជាក់ថាបុរសម្នាក់នោះមិនសមអោយអ្នកផ្ញើជីវិតទៅលើគាត់ឡើយ ព្រោះទៅថ្ងៃអនាគតគាត់នឹងមិនអាចក្លាយជាប្តីល្អបាននោះទេ។ ដូច្នេះហើយស្រីៗមុនរើសប្តីត្រូវគិតឱ្យបានច្បាស់ ត្រូវសម្លឹងមើលលើអត្តចរិតអោយបានម៉តចត់មិនមែនមើលតែរូបរាងខាងក្រៅនោះឡើយ ទើបថ្ងៃក្រោយទៅមិនខកចិត្តស្តាយក្រោយថាខ្លួនរើសប៉ះប្តីមិនល្អ។ ១.មានចរិតក្តៅក្រហាយ, ឈ្លើយ៖ មានបុរសជាច្រើនដែលមានអាកប្បកិរិយាឈ្លើយចំពោះគូស្នេហ៍ ដូចជាប្រើពាក្យប្រមាថ និងរិះគន់ ឬ ប្រើអំពើហិង្សា។ ក្រោយពីមានកំហុសម្តងៗ គេរកលេសថាមកពីខ្លួនចិត្តក្ដៅមួយឆាវ មិនអាចគ្រប់គ្រងអារម្មណ៍បាន ទើបប្រព្រឹត្តិរឿងបែបនេះ។ ស្ត្រីត្រូវចាំថា បុរសបើបង្ហាញចរិតបែបនេះហើយ ថ្ងៃក្រោយទៅមិនកែទេ កាលណាអ្នកអភ័យទោសកាន់តែច្រើន ពួកគេនឹងកាន់តែមើលងាយអ្នក។ ២.អាត្មានិយម៖ ប្រសិនបើបុរសដែលអ្នកស្គាល់ថាអាត្មានិយម គិតតែពីខ្លួនឯង និងមិនខ្វល់ពីអារម្មណ៍អ្នក អ្នកគួរតែបញ្ចប់ទំនាក់ទំនងនោះទៅ។ ពួកគេអាចនឹងព្យាបាលអ្នកបានល្អនៅថ្ងៃធម្មតា ប៉ុន្តែនៅពេលដែលអ្នកមានបញ្ហា ពួកគេនឹងចាកចេញពីអ្នកភ្លាម។ អត្មានិយមមិនថាជារឿងប្រាក់ និងអត្ថប្រយោជន៍ ខ្ញុំប្រាកដថាបុរសម្នាក់នោហមិនគួរអោយទុកចិត្តឡើយ។…

Cover Copy (2)
សង្គម

ក្រៅពីសេចក្ដីស្នេហា មនុស្សស្រីក៏ត្រូវការអោយបុរសនៅជិតនាងក្នុងគ្រាទាំង៣នេះផងដែរ

ក្នុងទំនាក់ទំនងស្នេហា ភាពស្និទ្ធស្នាលខាងផ្លូវកាយរវាងបុរស និងស្ត្រី គឺជាការបង្ហាញពីធម្មជាតិនៃសេចក្តីស្រឡាញ់ និងការតាំងចិត្ត។ ទោះយ៉ាងណាក៏ដោយមានពេលខ្លះដែលស្ត្រីមករកអ្នកមិនមែនដោយសារតែតម្រូវការខាងរាងកាយនោះទេប៉ុន្តែសម្រាប់ហេតុផលកាន់តែស៊ីជម្រៅ ដែលបង្ហាញពីសេចក្តីស្រឡាញ់ដោយស្មោះនិងការដឹងគុណចំពោះទំនាក់ទំនង។ ក្រៅពីតម្រូវការស្នេហានិងភាពស្និទ្ធស្នាល មនុស្សស្រីក៏ចង់ឲ្យបុរសនៅក្បែរខ្លួនក្នុងពេល៣នេះដែរ៖ ១.ពេលប្រឈមនឹងការល្បួងពីភេទផ្ទុយ នាងនៅតែប្រកាន់ជំហរនៅក្បែរអ្នក៖ នៅក្នុងសង្គមសម័យទំនើប ការទំនាក់ទំនង និងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សភេទផ្ទុយគ្នាជាច្រើនគឺជៀសមិនរួច។ ការអញ្ជើញ និងការល្បួងអាចកើតមានគ្រប់ពេល ជាពិសេសពីបុរសមានអំណាច និងអ្នកមាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីរបស់អ្នកបើកចំហចំពោះការល្បួងទាំងនេះ ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ នោះវាបង្ហាញថានាងគោរព និងស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅ។ ភាពស្មោះត្រង់ និងភាពខ្ជាប់ខ្ជួនក្នុងស្នេហា គឺជាសញ្ញាច្បាស់លាស់នៃសេចក្តីស្រឡាញ់ពិត ដែលមិនរង្គោះរង្គើដោយវត្ថុសម្ភារៈ ឬកេរ្តិ៍ឈ្មោះ។ ២.ពេលមានជម្លោះនាងនៅតែចង់នៅជិតអ្នកនិងមើលថែអ្នក៖ ជម្លោះ និងការឈ្លោះប្រកែកគ្នាគឺជៀសមិនរួចនៅក្នុងទំនាក់ទំនងណាមួយ។ ទោះជាយ៉ាងណាក៏ដោយ…

Pink Maroon Minimalist Aesthetic Simple Presentation
សេដ្ឋកិច្ច

ឃើញថាមនុស្សស្រីទន់ខ្សោយប៉ុន្តែមានថាមពលខ្លាំងខ្លាតែងមានចំនុចរួមដូចគ្នា

ក្នុងជីវិតយើងតែងតែជួបមនុស្សស្រីបែបនេះ៖ ពួកគេមើលទៅខាងក្រៅទន់ខ្សោយ ហាក់ដូចខ្យល់បក់រលំ ប៉ុន្តែនៅពេលអ្នកបានទាក់ទងជាមួយពួកគេ អ្នកនឹងឃើញថាថាមពលខាងក្នុងរបស់ពួកគេគឺខ្លាំងជាងមនុស្សជាច្រើនដែលមើលទៅរាងកាយរឹងមាំទៅទៀត។ ថ្វីត្បិតតែពួកគេទាំងនេះ ប្រហែលជាមិនមានកាយសម្បទាល្អឥតខ្ចោះក៏ដោយ ប៉ុន្តែភាពរឹងមាំ និងភាពអត់ធ្មត់របស់ពួកគេតែងតែទាក់ទាញដល់គេឯង ។ បន្ទាប់ពីការសង្កេតយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានរកឃើញថា មនុស្សស្រីដែលទន់ខ្សោយ ប៉ុន្តែមានថាមពលខ្លាំងខ្លា តែងមានចំណុចដូចគ្នាគឺ ពួកគេមិនដែលខ្វល់ច្រើនចំពោះអំពីនរណាម្នាក់ឡើយ ពួកគេនឹងមិនអនុញ្ញាតឱ្យមានការរំខានពីពិភពខាងក្រៅ និងមនុស្សដែលមិនពាក់ព័ន្ធមកប៉ះពាល់ដល់ខ្លួនរបស់ពួកគេដែរ ប៉ុន្តែពួកគេនឹងផ្តោតលើការរីកចំរើនលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេ ។ ដោយសារ​កម្រិត​រាងកាយ​របស់​ពួកគេ មនុស្សស្រី​ទន់ខ្សោយ​ងាយនឹង​ហត់នឿយ​ថាមពល​របស់​ពួកគេ​យ៉ាង​ងាយ​ជាង​មនុស្ស​ធម្មតា។ ភាពទន់ខ្សោយរបស់មនុស្សស្រី ដោយសារតែកត្តាកំរិតលក្ខខណ្ឌពីធម្មជាតិ បានធ្វើឲ្យកម្លាំងស្មារតីងាយនិងបាត់បង់ ឆាប់នឿយហត់ជាងមនុស្សប្រុស។ ប៉ុន្តែ ភាពទន់ខ្សោយ នេះហើយបានជំរុញឱ្យពួកគេរៀនពីរបៀបជ្រើសរើសប្រកបដោយប្រាជ្ញាក្នុងជីវិត និងមិនខ្ជះខ្ជាយថាមពលសូម្បីតែបន្តិច។ ពួកគេដឹងពីរបៀបការពារថាមពលរបស់ពួកគេ…

Cover Copy (2)
គ្រួសារ

៣ យ៉ាងដែលម្តាយក្មេកមិននិយាយ ប៉ុន្តែកូនប្រសារស្រីគួរតែដឹង និងចៀសវាងកុំធ្វើវាដាច់ខាត

សម្រាប់គូស្វាមីភរិយាថ្មី ការមានអាកប្បកិរិយាគួរឲ្យស្រលាញ់គឺជារឿងជៀសមិនរួច។ សម្រាប់មនុស្សវ័យក្មេង នេះជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជំនាន់ចាស់ នេះជាទង្វើអសីលធម៌។ មិនមែនថាមនុស្សចាស់ប្រកាន់ច្រើននោះទេ តែពួកគាត់មានបទពិសោធន៍ច្រើនជាង ដូច្នេះហើយទើបចង់ណែនាំអោយក្មេកជំនាន់ក្រោយបានដឹង។ ខាងក្រោមនេះជារឿង៣យ៉ាងដែលម្តាយក្មេកខ្លះមិននិយាយទេ តែក្នុងចិត្តគាត់គឺមិនចង់អោយយើងធ្វើឡើយ ដូច្នេះហើយកូនប្រសារស្រីត្រូវតែចៀសវាងធ្វើ ដើម្បីកុំអោយមានការអន់ចិត្តរវាងម្តាយក្មេងនិងកូនប្រសារ៖ ១.បញ្ជាប្តីរបស់អ្នកឱ្យធ្វើការ៖ ក្នុងក្រសែភ្នែកម្តាយក្មេក កូនប្រុសរបស់គាត់គឺជាកំណប់ទ្រព្យដែលគាត់បានប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ទោះបីកូនរៀបការក៏ដោយ ក៏គាត់មិនចង់ឱ្យកូនប្រុសជួបទុក្ខលំបាកដែរ។ កូនក្រមុំជាច្រើននៅពេលរៀបការ តែងតែបញ្ជាឱ្យប្តីធ្វើកិច្ចការផ្ទះ នេះគឺជារឿងដែលម្តាយក្មេកភាគច្រើនមិនពេញចិត្ត។ ដូច្នេះអ្នកគួរតែកុំបញ្ជាប្តីពេលម្តាយក្មេកនៅទីនោះ ព្រោះគាត់ឃើញហើយច្បាស់ជាមិនពេញចិត្តឡើយ ។ ២.ស្រលាញ់ប្តីពេក៖ សម្រាប់គូស្វាមីភរិយាថ្មី ការមានអាកប្បកិរិយាគួរឲ្យស្រលាញ់គឺជារឿងជៀសមិនរួច។ សម្រាប់មនុស្សវ័យក្មេង នេះជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជំនាន់ចាស់ នេះជាទង្វើអសីលធម៌។ ទោះបីជាអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធហើយក៏ដោយ…

Cover Copy (2)
គ្រួសារ

មនុស្សប្រុស ៥ ប្រភេទនេះមិនស្មោះត្រង់នឹងដៃគូទេ

នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតាដែលថាមនុស្សប្រុសអាចនឹងមិនសូវមានមនោសញ្ចេតនាដូចមនុស្សស្រី តែកុំដោយសារតែរឿងនេះធ្វើអោយអ្នកមិនដាច់ចិត្តចាកចេញពីមនុស្សប្រុសដែលមិនស្មោះត្រង់។ ខាងក្រោមនេះគឺជាប្រភេទទាំង៥នៃមនុស្សប្រុស ដែលមិនមានភាពស្មោះត្រង់នៅក្នុងខ្លួន និងមិនអាចអោយអ្នកផ្ញើជីវិតទៅលើពួកគេបានឡើយ៖ ​ ១.ផិតក្បត់៖ ប្រភេទនៃការក្បត់នេះកើតឡើងនៅពេលដែលមនុស្សម្នាក់មានប្រពន្ធហើយតែបែរជាមានចំណង់ផ្លូវភេទជាមួយមនុស្សច្រើននាក់ក្នុងពេលតែមួយ។ ថ្វីត្បិតតែយើងយល់ឃើញថាគាត់មានស្នេហ៍ពិតចំពោះប្រពន្ធតែម្នាក់ក៏ដោយ តែការដែលមិនមានភាពស្មោះត្រង់បែបនេះត្រុវបានគេហៅថាផិតក្បត់ហើយ ទោះបីត្រឹមលួចស្រឡាញ់អ្នកផ្សេងក្រៅពីប្រពន្ធខ្លួនក៏ដោយ។ ២.ឱកាសនិយម៖ ​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​គូស្នេហ៍ ឬ ​ដៃគូ ប៉ុន្តែ​គាត់​មិន​អាច​គ្រប់គ្រង​ចំណង់​របស់​ខ្លួន​ចំពោះ​អ្នក​ផ្សេង​បាន​នោះហៅថាបុគ្គលមិនចេះស្កប់ស្កល់។ ស្ត្រីត្រូវចងចាំថាមិនមែនបុរសទាំងអស់ដែលបោកប្រាស់រៀបចំទុកជាមុននោះទេ។ ពេលខ្លះពួកគេស្រឡាញ់អ្នកណាស់ តែថ្ងៃមួយពួកគេទៅក្រៅផឹកស្រាហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន រួចទៅគេងជាមួយស្ត្រីផ្សេងទៀត វាបានបង្ហាញថាប្តីអ្នកជាជណឱកាសនិយមហើយ។ ៣.ការបោកប្រាស់តាមស្ទីលស្វែងរកមិត្តរួមព្រលឹង៖ នេះគឺជាប្រភេទស្នេហាដ៏គ្រោះថ្នាក់បំផុត ពីព្រោះពួកគេបង្កើតអារម្មណ៍ពិត និងមានទំនោរទៅរកអ្នកដទៃ។ ប៉ុន្តែ​ពេល​មាន​រឿង​អ្វី​កើត​ឡើង​គេ​មិន​ជឿ​ដៃ​គូ​ទេ តែ​ស្វែង​រក​អ្នក​ដទៃដែល​ចេះ​ចែក​រំលែក និង​អាណិតពួកគេទៅវិញ។ បុរសបែបនេះមានប្រពន្ធ តែនៅតែមានទំនោរចង់មានទំនាក់ទំនងស្នេហាជាមួយអ្នកដទៃទៀត។ ៤.បុរសល្មោភកាម៖ បុរស​ប្រភេទ​នេះ​នឹង​ជួល​ផ្ទះសំណាក់​ដើម្បី​បំពេញចំណង់​របស់​ខ្លួន…

Cover Copy (2)
សង្គម

ស្ត្រីដែលមាន៣ចំណុចនេះ មានភាពលេចធ្លោខ្លាំងបំផុត

មនុស្សស្រីមិនចាំាបាច់ទាល់តែស្អាត ឬ រាងស្វែលទើបមានភាពលេចធ្លោនោះទេ តាមពិតមនុស្សស្រីអោយតែមានចំណុចទាំង៣នេះ នឹងមានភាពទាក់ទាញខ្លាំងបំផុត ព្រោះចំណុចទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីអត្តចរិតដ៏ល្អរបស់ពួកគេ។ បើអ្នកចង់ដឹងថាចំណុចទាំង៣នោះជាអ្វី តោះមកដឹងទាំងអស់គ្នា៖ ១.ទំនុកចិត្ត៖ ស្ត្រីដែលមានទំនុកចិត្តច្រើនតែមានផែនការច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅអំពីជីវិតរបស់នាង។ ពួកគេនឹងមិនសង្ស័យខ្លួនឯង ឬ សូម្បីតែផ្លាស់ប្តូរខ្លួនឯងដោយគ្រាន់តែពាក្យសម្ដីរបស់អ្នកដទៃនោះទេ។ ពួកគេតែងតែមានទំនុកចិត្ត និងមានភាពក្លាហានក្នុងការប្រឈមមុខនឹងការសង្ស័យទាំងអស់។ ពេលប្រឈមមុខនឹងអ្នកដែលនិយាយអាក្រក់ពីគេ គេមិនចង់ប្រកែកទេ ហើយថែមទាំងមិនប្រកាន់ទៀត។ ពួកគេយល់ថា ការនិយាយបង្កាច់បង្ខូចអ្នកដទៃមិនបានធ្វើឲ្យជីវិតរបស់ពួកគេនឿយហត់តិចឡើយ។ បើពួកគេកាន់តែស្ងប់ស្ងាត់ អ្នកដទៃដែលនិយាយអាក្រក់ពីពួកគេនឹងកាន់តែភ័យស្លន់ស្លោ។ ជាមួយនឹងទំនុកចិត្តបែបនេះនាងនឹងមិនភ័យខ្លាចការសង្ស័យណាមួយឡើយ។ ២.រក្សាគោលការណ៍នៃជីវិត៖ ប្រភេទមនុស្សស្រីដែលអ្នកដទៃគោរពតែងតែមានចំណុចសំខាន់រៀងខ្លួន លុះត្រាតែនាងរក្សាចំណុចសំខាន់ៗរបស់នាង ទើបនាងមានគុណធម៌ផ្ទាល់ខ្លួន។ ស្ត្រីដែលត្រូវបានគេគោរពពីអ្នកដទៃច្រើនតែមានចំណុចសំខាន់របស់ខ្លួនតែដោយការរក្សាចំណុចសំខាន់របស់នាងប៉ុណ្ណោះ ទើបនាងអាចរក្សាសេចក្តីថ្លៃថ្នូរបាន។ តើអ្វីជាចំណុចសំខាន់របស់មនុស្សស្រី? ពោលគឺនាងមានសមត្ថភាព…

Knongsrok Thumbnail
បច្ចេកវិទ្យា

ប្រុងប្រយ័ត្ន!!! ដើម្បីការពារការបំពានសុវត្ថិភាព iPhone ឲ្យបិទចោលនូវមុខងារទាំង៣នេះ ខណៈអ្នកប្រើ ភាគច្រើនបើកចោលដោយមិនដឹងខ្លួន

ដើម្បីការពារការបំពានសុវត្ថិភាពនៅលើ iPhone មានមុខងារមួយចំនួនដែលអ្នកប្រើប្រាស់ភាគច្រើនទុកចោលបើកដោយមិនដឹងខ្លួន ដែលអាចបង្កឱ្យមានហានិភ័យផ្នែកឯកជនភាព និងសុវត្ថិភាព។ ខាងក្រោមនេះជាមុខងារទាំង៣ដែលគួរបិទចោល ដើម្បីបង្កើនសុវត្ថិភាព iPhone របស់អ្នក ព្រមទាំងការណែនាំអំពីរបៀបបិទ និងអត្ថន័យនៃមុខងារទាំងនេះ៖ ១. ការបង្ហាញការជូនដំណឹងនៅលើអេក្រង់ចាក់សោ (Lock Screen Notifications) ហេតុអ្វីត្រូវបិទ?៖ តាមលំនាំដើម iPhone បង្ហាញការជូនដំណឹង (Notifications) នៅលើអេក្រង់ចាក់សោ ដែលអនុញ្ញាតឱ្យនរណាម្នាក់អាចឃើញសារដែលចូលមក ដូចជាសារពី WhatsApp ឬអ៊ីមែល ដោយមិនចាំបាច់ដោះសោទូរស័ព្ទ។ នេះអាចបង្កឱ្យអ្នកដទៃឃើញព័ត៌មានឯកជន ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបានទុកចោល។ របៀបបិទ៖ ចូលទៅ Settings…

Knongsrok Thumbnail
PR

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!!!

នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ​ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបានលើកកម្ពស់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា អោយកាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារារ៉េបដ៏ល្បីបំផុតប្រចាំប្រទេសគីលោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ស្រាបៀរ ​ថៃហ្គ័រ ភាពឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាពជាដៃគូនេះមានគោលបំណងនាំយកសិល្បករដែលពោពេញដោយសមត្ថភាពបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ​ថៃហ្គ័រ ក្នុងការគាំទ្រតន្ត្រីខ្មែរ។ លោក VannDa បាន​បំបែក​កំណត់​ត្រា​ដោយ​ក្លាយ​ជា​តារា​រ៉េបនៅតំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ដែល​​បាន​ចូល​រួម​សម្ដែង​ក្នុងកម្មវិធីបិទកីឡា​អូឡាំពិក​នៅទីក្រុង​ប៉ារីស ហើយ​លោកមាន​បំណងឆ្ពោះ​ទៅមុខ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ តាមរយៈភាពជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រនឹងជំរុញឱ្យលោក VannDa បន្ថែមជាមួយនឹងការប្រគុំតន្រ្តី Super Concert លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដោយនឹងកំណត់ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។ ក្រៅពីប្រទេសកម្ពុជា លោក VannDa…

Cover Copy (2)
សង្គម

មនុស្សស្រីដែលមានលក្ខណៈទាំង៥យ៉ាងនេះ អនាគតនឹងក្លាយជាប្រពន្ធល្អដែលជួយស្វាមីឱ្យយកឈ្នះលើការលំបាក ក្លាយជាមនុស្សជោគជ័យ

នៅក្នុងជីវិតស្នេហា និងអាពាហ៍ពិពាហ៍មិនត្រឹមតែជាទំនាក់ទំនងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អាជីព និងភាពជោគជ័យរបស់មនុស្សម្នាក់ៗផងដែរ។ ភរិយាល្អមិនត្រឹមតែជាមនុស្សដែលចែករំលែកក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាប្រភពដ៏សំខាន់នៃកម្លាំងចិត្ត និងការគាំទ្រដើម្បីជួយស្វាមីឱ្យយកឈ្នះលើការលំបាក អភិវឌ្ឍខ្លួនឯង និងសម្រេចបានជោគជ័យ។ បុរសឆ្លាតយល់ថាប្រពន្ធដែលមានលក្ខណៈទាំងនេះនឹងនាំមកនូវតម្លៃជាច្រើនដល់ជីវិតរបស់ពួកគេជួយឱ្យពួកគេទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ។ ១.ប្រពន្ធឆ្លាត និងចេះដោះស្រាយបញ្ហា៖ ស្ត្រីឆ្លាតវៃមិនត្រឹមតែមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពដោះស្រាយបញ្ហាដោយបត់បែន និងមានប្រសិទ្ធភាពទៀតផង។ បុរសដែលរៀបការជាមួយស្ត្រីឆ្លាតប្រៀបដូចជាទទួលបានដៃគូដ៏ល្អដែលអាចជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការងារ និងជីវិត។ ស្ថានភាពលំបាកនឹងលែងជាឧបសគ្គទៀតហើយ ប្រសិនបើអ្នកមានប្រពន្ធដែលចេះគិតឱ្យបានហ្មត់ចត់ និងដោះស្រាយដោយសមហេតុផល។ ស្ថានភាពវិបត្តិនៅកន្លែងធ្វើការ ការលំបាកផ្នែកហិរញ្ញវត្ថុ ឬ ពេលវេលានឿយហត់ក្នុងជីវិត នឹងត្រូវបានទទួលដឹងដោយភរិយាដ៏ឆ្លាតវៃ និងជួយស្វាមីឱ្យយកឈ្នះលើរឿងទាំងនោះយ៉ាងងាយស្រួល។ ២.ប្រពន្ធល្អ ចេះគ្រប់គ្រងគ្រួសារ៖ ប្រពន្ធល្អដែលចេះមើលថែគ្រួសារ ថែរក្សាផ្ទះ និងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យមានប្រសិទ្ធភាព គឺជាកត្តាសំខាន់មួយដែលជួយបុរសឱ្យជោគជ័យ។…

NO
គ្រួសារ

ហេតុផល ៥យ៉ាង ដែលបុរសស្រឡាញ់ប្រពន្ធខ្លាំង ប៉ុន្តែនៅតែដេកជាមួយស្រីផ្សេង

ដូចពាក្យគេថា មនុស្សប្រុសនៅតែជាមនុស្សប្រុស ក្នុងករណីខ្លះទោះមនុស្សប្រុសម្នាក់នោះស្រឡាញ់ប្រពន្ធរបស់ខ្លួនខ្លាំងយ៉ាងណាក៏ដោយ គាត់នៅតែអាចក្បត់ប្រពន្ធដើម្បីទៅដេកជាមួយស្រីផ្សេង ក្រោមហេតុផលទាំង៥យ៉ាងខាងក្រោមនេះ។ ក្នុងនាមជាប្រពន្ធម្នាក់ដែលឆ្លាត អ្នកគួរតែសិក្សាពីចំណុចទាំងនេះដើម្បីអាចគ្រប់គ្រងប្តីរបស់អ្នកមិនអោយបែកឆ្វេងបាន៖ ១.បុរសចូលចិត្តសាកល្បងសមត្ថភាពផ្លូវភេទរបស់អ្នក៖ បុរសរហូតដល់ 99% ចាត់ទុកការរួមភេទជាកម្លាំងរបស់ពួកគេ។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលបុរសខ្លាចថាថ្ងៃណាមួយពួកគេនឹងលែងរឹងមាំ។ ដោយសារហេតុផលនេះ ពេលខ្លះពួកគេនឹងមានអារម្មណ៍ទន់ខ្សោយក្នុងការស្រលាញ់ប្រពន្ធ។ ដូច្នេះហើយ ពួកគេមានអារម្មណ៍តានតឹង និងភ័យខ្លាចយ៉ាងខ្លាំង។ ត្រង់ចំណុចនេះ ពួកគេគ្រាន់តែចង់ចេញទៅពិនិត្យមើលថា តើកំហុសនោះជាកំហុសរបស់គេ ឬ កំហុសរបស់ប្រពន្ធ។ ២.អារម្មណ៍ស្រលាញ់ ចង់គ្រប់គ្រង៖ បុរសពិតជាចូលចិត្តអារម្មណ៍គ្រប់គ្រងពេលរួមភេទ។ ដូច្នេះជាប្រពន្ធដែលឆ្លាតអ្នកគួរតែដឹងយ៉ាងច្បាស់នូវអ្វីដែលបុរសត្រូវការ ដើម្បីធ្វើឱ្យបុរសចាប់អារម្មណ៍ និងមិនអាចខ្វះអ្នកបាន។ អ្នកគួរតែរៀនធ្វើជាទន់ខ្សោយខ្លះ ដើម្បីធ្វើអោយប្តីរបស់អ្នកមានអារម្មណ៍ថាពួកគេជាបុរសខ្លាំង និងអាចគ្រប់គ្រងអ្នកបាន។ ៣.ធុញនឹងបាយដដែលៗ៖…

Love
ទស្សនៈ

ស្ត្រីដែលមាន៣ចំណុចនេះ តែងតែមានសំណាងក្នុងរឿងស្នេហាព្រោះនាងយល់ពីគន្លឹះពិសេស

ក្នុងសម័យនេះ មនុស្សគ្រប់គ្នាយល់ថាជីវិតមិនងាយស្រួលទេ ពួកគេអាចជួបប្រទះនឹងការបរាជ័យក្នុងអាពាហ៍ពិពាហ៍ ការក្បត់ក្នុងស្នេហា។ តែបើចំពោះស្រ្តីដែលមានចំណុចពិសេស៣យ៉ាងនេះ ទៅថ្ងៃអនាគតនឹងមានសំណាងក្នុងរឿងស្នេហា ទទួលបានការស្រឡាញ់ពិត និងសេចក្តីសុខក្នុងជីវិតគូ៖ ១.គ្មានការត្អូញត្អែរ៖ គ្មាននរណាអាចធានាថាជីវិតនឹងរលូនល្អជារៀងរហូតនោះទេ។ នៅពេលដែលជោគវាសនាធ្វើបាបមនុស្សយ៉ាងធ្ងន់ធ្ងរ មនុស្សផ្សេងគ្នានឹងមានប្រតិកម្មខុសៗគ្នា ហើយនឹងមានវាសនាខុសគ្នា។ បើមនុស្សស្រីចូលចិត្តត្អូញត្អែរ គេតែងតែអន់ចិត្ត ហើយបន្ទោសអ្នកដទៃ។ នារីដែលចូលចិត្តត្អូញត្អែរ និងស្តីបន្ទោសច្បាស់ជាជួបរឿងលំបាក និងរដិបរដុប។ ដោយសារតែពួកគេតែងតែបន្ទោសស្ថានការណ៍របស់ខ្លួន ពួកគេមិនអាចគេចផុតពីជោគវាសនាដ៏វេទនារបស់ពួកគេបានឡើយ។ ប៉ុន្តែប្រសិនបើស្ត្រីមិនត្អូញត្អែរទេនោះពួកគេនឹងដឹងពីរបៀបស្វែងរកឱកាសក្នុងវិបត្តិ និងដោះស្រាយបញ្ហាទាំងអស់យ៉ាងសកម្ម។ នារីដែលមានភាពវៃឆ្លាតបែបនេះ នឹងមានឱកាសទទួលបានជីវិតដ៏រីករាយ និងសុភមង្គលនាពេលអនាគត។ ២.មិនរស់នៅក្នុងអតីតកាល៖ មានមនុស្សដែលជ្រួតជ្រាបក្នុងអតីតកាល មិនអាចរស់នៅបានសុខក្នុងបច្ចុប្បន្នកាល ដោយសារតែមិនអាចកាត់ចិត្ត។ អំណាចនៃជីវិតស្ថិតនៅក្នុងដៃអ្នកដែលមិនរស់នៅក្នុងអតីតកាល។ មានតែការរស់នៅក្នុងបច្ចុប្បន្ននោះទេ…