
ចូលដល់វ័យកណ្តាលមាន ៣ ប្រភេទដែលអ្នកមិនគួរកាន់កាប់ និង ៣ ប្រភេទដែលមិនគួរលោភលន់
បុរាណរំឭកថា លោភលន់ចង់បានចំណេញតិចតួចអាចបណ្តាលអោយខាតធំ ដូច្នេះហើយទើបបុរាណផ្តាំថា ចូលដល់វ័យកណ្តាលអ្នកគួរតែជៀសវាងរឿង៣ ប្រភេទដែលអ្នកមិនគួរកាន់កាប់ និង ៣ ប្រភេទដែលមិនគួរលោភលន់ បើមិនចង់ជួបគ្រោះធំ។ ហេតុនេះបើអ្នកមិនចង់ខាតលាភ ឬ លោភលន់ខុសរឿងអ្នកអាចចងចាំនូវចំណុចខាងក្រោមនេះបាន៖ #រឿង៣យ៉ាងដែលមិនអាចកាន់កាប់បាន ១.រវាងអ្នកស្គាល់គ្នា ជំនួយគឺមនោសញ្ចេតនា៖ ព្យាយាមមិនទាញយកប្រយោជន៍ពីអ្នកស្គាល់គ្នាសម្រាប់អ្វីដែលអ្នកអាចដោះស្រាយដោយខ្លួនឯងបាន។ ជំនួសឱ្យការជឿថាអ្នកស្គាល់គ្នាងាយស្រួលពឹងពាក់ អ្នកគួរព្យាយាមទទួលខុសត្រូវ ហើយធ្វើវាដោយខ្លួនឯង។ ទំនាក់ទំនងមនុស្សប្រៀបដូចដាវដែលបើកផ្លូវ ប៉ុន្តែវាក៏ជាដុំថ្មដែលចងខ្លួនឯងដែរ ដូច្នេះរឿងដែលអាចកាន់កាប់ខ្លួនឯងបាន ចូរកុំរំខានអ្នកដទៃ។ ២.កុំកេងប្រវ័ញ្ចទៅលើអ្នកទន់ខ្សោយ៖ កុំប្រកួតប្រជែងជាមួយអ្នកណាដែលខ្សោយជាងអ្នក និងកុំកេងប្រវ័ញ្ចទៅលើពួកគេ។ ការឆ្លៀតយកផលប្រយោជន៍តូចមួយនេះ សម្រាប់អ្នកវាគ្រាន់តែជាលាភសក្ការៈតិចតួចប៉ុណ្ណោះ សម្រាប់ពួកគេវាអាចជាអាហារ និងសំលៀកបំពាក់សម្រាប់គ្រួសារមួយទាំងមូល។ ៣.តម្លាភាពគឺតែងតែមាន៖ បុរាណរំឭកថា…










