
របៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុនដែលគួរយកគំរូតាម! ទោះក្លាយជាអ្នកមានគឺកាន់តែដាក់ខ្លួនខ្លាំងបំផុត
ការរស់នៅ ចំណីអាហារ និងការសិក្សារបស់ជប៉ុន តែងតែបានធ្វើឱ្យពិភពលោកកោតសរសើរជាខ្លាំង ថាជាប្រទេសដែលមានទស្សនវិស័យវែងឆ្ងាយ គិតពីសុខភាព សេចក្តីសុខ និងអនាគតធនធានមនុស្សបានល្អ។ ហើយកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅជប៉ុនក៏មានអ្នកមាន និងមហាសេដ្ឋីច្រើនដែរ តែពួកគេទាំងនោះបែរជាមានជីវិត និងការចាយវាយកាន់តែសាមញ្ញគួរឱ្យសរសើរខ្លាំង ពោលពួកគេគឺរស់នៅធម្មតា ចាយលុយសមល្មម មិនសំភារនិយម និយាយរួមកាន់តែមានពួកគេកាន់តែដាក់ខ្លួនបំផុត ហើយខាងក្រោមនេះ ជារៀបចាយលុយដ៏ឆ្លាតវៃរបស់ជនជាតិជប៉ុន ដែលមានដូចជា ៖ ១. ចូលចិត្តចម្អិនអាហារខ្លួនឯង មិនថាតែអ្នកក្រ អ្នកសាមញ្ញ និង អ្នកមានជប៉ុនទេ ពួកគេចូលចិត្តចំអិនអាហារខ្លួនឯងដោយគិតពីសុខភាពជាចម្បង និងការចំណេញលុយកាក់ផងដែរ។ ហើយសម្រាប់អ្នកមានជប៉ុនទៀត ពួកគេក៏មិនទទួលទានអាហារនៅភោជនីយដ្ឋានអាហារថ្លៃៗនោះដែរ ហើយបើទោះបីជាគេទៅហាងអាហារ…











