ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Roum Sok
សម្រង់

ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!

ចង់បានមនុស្សដែលរួមសុខ ពិតជាងាយមែនទែន ​អ្នកអាចមានជម្រើសច្រើននៅក្នុងចំណោមមនុស្សរាប់រយលាននាក់លើពិភពលោក ប៉ុន្តែការរកមនុស្សម្នាក់ដែលព្រមទុក្ខឆ្លងកាត់រាល់ការលំបាកពិតជាមិនងាយនោះទេ សំខាន់តើមានអ្នកព្រមជ្រើសយកយើងពេលដែលយើងគ្មានអ្វីទាំងអស់ដែរឬទេ? ត្រូវចាំថាគ្មានអ្នកណាដែលនឹងរាប់រក ​ឬស្រលាញ់យើងនៅពេលដែលយើងគ្មានអ្វីសោះនោះទេ តែ… – គ្រាក្រស្គាល់ការលំបាក – គ្រាលំបាករកបានមនុស្សស្មោះត្រង់ – ចរិតមនុស្សអាចបញ្ជាក់បានច្បាស់ពេលដែលយើងមិនសល់អ្វីទាំងអស់ រកបានមនុស្សត្រូវចិត្តជារឿងល្អណាស់ តែការរកបានមនុស្សម្នាក់ដែលស្មោះស្ម័គ្រពេលដែលស្ថិតនៅក្នុងក្រលំបាក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ​ពិតជារង្វាន់ពិសេសដែលទេវត្តាប្រទានហើយ។ ដូច្នេះ ​ចូរថែរក្សាមនុស្សម្នាក់នោះឱ្យបានល្អបផុត នោះគឺមនុស្សដែលព្រមកាន់ដៃអ្នកនៅពេលដែលអ្នកមិនសល់អ្នកណាម្នាក់ក្នុងជីវិត៕ រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍

Cover Fat
សង្គម

ម៉ាប់ៗមានអីមិនល្អ! តាមការស្រាវជ្រាវ គេថាអ្នកធាត់ៗមានសាច់ ចិត្តល្អជាងអ្នកស្គមៗ

មនុស្សជាច្រើនប្រហែលជាសម្លឹងទៅកាន់មនុស្សដែលមានរាងកាយស្គមស្លីមច្រើនជាងមនុស្សដែលធាត់ធំមានសាច់ម៉ាប់ៗហើយ ​ព្រោះតែអ្នកស្គមមើលទៅស្រស់ស្អាត គួរឱ្យចង់គយគន់ជាង ​ហើយកត្តាមួយនេះហើយដែលមនុស្សគ្រប់គ្នាក្នងសង្គមមិនសូវជាឱ្យតម្លៃ ​ឬមើលងាយអ្នកធាត់ៗជាដើម។ ជាក់ស្តែងប្រសិនជាក្រឡេកទៅមើលភាពរីករាយ ​និងទឹកចិត្តរបស់អ្នកធាត់ ​អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលធាត់ៗបែរជាមនុស្សដែលមានចិត្តល្អខ្លាំងជាងអ្នកស្គម ​ហើយនិងជាមនុស្សសប្បាយៗរីករាយពីក្នុងខ្លួនជាងមនុស្សធម្មតាទៅវិញ។តាមរយៈការធ្វើពិសោធន៍របស់អាល្លឺម៉ង់បានរកឃើញថា ​អ្នកដែលធាត់ពិតជាមានចិត្តល្អ ​និងចិត្តទូលាយពិតមែនតាមការពិសោធន៍មនុស្សស្គម ២០នាក់ និងមនុស្សធាត់២០នាក់ឱ្យធ្វើការលេងហ្គេមមួយនោះគឺការចែករំលែកលុយរបស់គេជាការដាក់ទានទៅមនុស្សដទៃ ​(អ្នកអត់ឃ្លាន អ្នកសុំទាន​​ឬជនអនាថា) ​បន្ទាប់មកគេរកឃើញថា ​អ្នកដែលស្គមបែរជាមានចិត្តកំណាញ់ និងដាក់ទានទៅឱ្យមនុស្សផ្សេងតិចជាងអ្នកធាត់ៗដល់ទៅ ១៦ភាគរយ។ ភ័ស្តុតាង ​និងអំណះអំណាងជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា ​មនុស្សធាត់ៗពិតជាមានចិត្តទូលាយ ​និងចិត្តល្អជាងអ្នកស្គមៗប្រាកដមែនដោយសារតែ៖ -កត្តាការរស់នៅ ​និងសេដ្ឋកិច្ចរបស់អ្នកធាត់ៗល្អ ​នោះហើយជាហេតុធ្វើឱ្យគេចាយវាយមិនសូវចេះរិះខាំប៉ុន្មាននោះទេ ដូច្នេះពួកគេនឹងទទួលទានអាហារដែលគេចង់ទទួលទាន ​ចាយវាយលើអ្វីដែលពួកគេចង់បានដោយមិនស្តាយប៉ុន្មានឡើយហើយ ​ហើយកត្តាសេដ្ឋកិច្ចនេះហើយជាហេតុធ្វើឱ្យគេធាត់ និងមានសាច់ជាងមនុស្សធម្មតា រួមទាំងធ្វើឱ្យគេមានទឹកចិត្តល្អ…

Knongsrok 28
ប្លែកៗ

តើនឹងមានអ្វីកើតឡើងប្រសិនបើ Superheroes មានកូន?

ចាស់ៗតែងនិយាយថាផ្លែជ្រុះមិនឆ្ងាយពីគល់ ហេីយយេីងអាចនឹងជឿតាម។ ប៉ុន្តែតើវាអាចជ្រុះមកជិតនេះទៀតទេ? វិចិត្រករមានមូលដ្ឋាននៅប្រទេសប្រេស៊ីលគឺលោក Lucas Eduardo Nascimento ដែលត្រូវបានគេស្គាល់ថាជា Dragonarte ដែលមានអ្នកគាំទ្រ 110k នៅលើហ្វេសប៊ុក និងជាង 80k នៅលេី Instagram បានមានគំនិតក្នុងការបង្កេីតរូបភាពនៃកូនរបស់ Superheroes ល្បីៗ។ ជាមួយនឹងភាពដូចគ្នារវាងឪពុក​និង​កូន​ កូនៗរបស់ Superheroes បានធ្វេីអោយឪពុក​ពេញចិត្តខ្លាំងហេីយមេីលទៅ។ ព័​ត៍​មាន​បន្ថែម៖ dragonarte.com.br | Facebook | Instagram #1 កូនរបស់ Batman #2 កូនរបស់ Spider-Man #3 កូនរបស់ Deadpool #4 កូនរបស់ Robocop #5 កូនរបស់ Iron Man #6 កូនរបស់ Chuck Norris…

Cover Saline
សង្គម

គួរតែមានគ្រប់ផ្ទះ! គុណប្រយោជន៍នៃ សេរ៉ូមប្រៃ ដែលអាចយកមកប្រើបានច្រើនលើសលប់ក្រៅពីសម្រាប់បង្គ្រប់ជាតិទឹក

សេរ៉ូម​ប្រៃ​ (Saline Serum) ជា​ថ្នាំ​មួយ​ដែល​ផ្ទុក​ទៅដោយ​សូ​ដ្យូ​ម​ក្ល​រីដ ដែល​ក្រៅពី​ទុក​ព្យួរ​ឱ្យ​អ្នកជំងឺ សម្រាប់​លាងមុខ​របួស បង្គ្រប់​ជាតិ​ទឹក​ក្រោយ​រាគរូស​ខ្លាំង ទឹក​សេរ៉ូម​ប្រៃ (Saline Serum) អាចជួយ​ព្យាបាល​មុន​គ្រប់​ប្រភេទ លើ​ស្បែ​កមុខ​គ្រប់​ប្រភេទ​ទៀត​ អាចលាង​របួស ដំបៅ ស្បែក​ដាច់រយះ បន្តក់​ភ្នែក សម្អាត​ខ្ទុះ​រន្ធ​ច្រមុះ និង​ប្រើស​សម្រាប់​គោលបំណង​ផ្សេងទៀត​ជាច្រើន​រាប់ទាំង​ការ​កម្ចាត់​បាក់តេរី​លើ​មុខ (​ដូច​ជាមុន​ជាដើម​) ផងដែរ ​។ ហើយខាងក្រោមនេះ ជាអត្ថប្រយោជន៍បន្ថែមទាំង ១០ នៃសេរ៉ូមប្រៃ ក្រៅពីសម្រាប់ព្យួរឱ្យអ្នកជំងឺ និងសម្រាប់លាងរបួស ៖ ១. សេរ៉ូមប្រៃ ជាថូន័រ (Toner)…

1
សម្រង់

ពុទ្ធោ! ស្លាប់ទាំងម្ដាយ​ ទាំងទារកក្នុងផ្ទៃ ស្ត្រី​ម្នាក់បានដួលស្លាប់​នៅមុខបន្ទប់ទឹក​ ទាំងខ្លួនមានផ្ទៃពោះ០៧ខែ​ ដោយបន្សល់ស្នាម-ក ហេីយដាច់អណ្ដាតទៀត

នៅវេលាម៉ោង​ ១៨:៥០នាទី ថ្ងៃទី​ ១៩/០៨/២០២០​ នៅ​ចំនុច​ ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ មាន​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​​ ដេក​ស្លាប់​នៅ​មុខ​បន្ទប់​ទឹក​ ក្រោយ​ទទួល​បាន​ពត៌មាន​ កម្លាំងការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ ចុះ​ធ្វើ​កោសល្យវិច័យ​សព​ ។ សពមានឈ្មោះ ធិន លីកា ភេទស្រី ជនជាតិខ្មែរ អាយុ​៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ​ ៧ខែជាង ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​ សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក​ ធ្វើឱ្យដាច់អណ្ដាត​ និងមានស្នាមក​ តាម​ការ​សាកសួរ​ពត៌មាន​ បាន​ឲ្យដឹងថា​…

Cove Suffaron
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

Cover Tnam Khmer
សង្គម

កុំចេះតែហ៊ាន! បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗមុនសម្រាល និងពេលសម្រាល​កូន​រួច មិន​ឱ្យផឹក​ថ្នាំ​ខ្មែរ

តាមជំនឿខ្មែរបុរាណ មុនសម្រាល និងក្រោយ​សម្រាលកូនរួច ​ស្រីៗ​តែងតែនិយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក ដែលពួកគេជឿថាអាចជំនួយសុខភាពស្ត្រីដែលទើបតែសម្រាលរួច។ តែយ៉ាងណាបើតាមវិទ្យាសាស្ត្រការដាំរុក្ខជាតិផ្តេសផ្តាសទទួលទាន អាចធ្វើឱ្យស្ត្រី​ជួបនឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។ #មុនសម្រាល តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក…

Untitled 1
សេដ្ឋកិច្ច

សោកស្តាយណាស់! ក្មេងស្រីវ័យ ២២ ឆ្នាំបានបាត់បង់ជីវិត ដោយសារទម្លាប់ម្យ៉ាង បានក្លាយជាជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ!

បរទេស ៖ ក្មេងស្រីដែលមានពោះធំដូចជាស្ត្រីមានផ្ទៃពោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាអកុសលបន្ទាប់ពីនាងបានមកដល់មន្ទីរពេទ្យគ្រូពេទ្យបានមានប្រសាសន៍ថា “យើងមិនអាចជួយសង្គ្រោះនាងបានទេ” ។ នេះក៏ជាការព្រមានសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ នៅម៉ោង 7 ល្ងាចគ្រូពេទ្យបានទទួលទូរស័ព្ទហើយភ្លាមៗគាត់បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់មួយដើម្បីនាំក្មេងស្រីនោះមកកាន់មន្ទីរពេទ្យ។ នេះគឺជាសញ្ញានៃមនុស្សដែលមានហានិភ័យខ្ពស់នៃការបាត់បង់ជីវិត។ ក្មេងស្រីនោះនៅតែកំពុងរង់ចាំគ្រូពេទ្យជួយ។ ថ្វីបើគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាពក៏ដោយក៏ពួកគេមិនអាចសង្គ្រោះជីវិតរបស់នាងបានដែរ។ កាលពី 3 ខែមុនក្មេងស្រីអាយុ 22 ឆ្នាំនេះបានដើរចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយក្មេងស្រីនោះបាននិយាយទៅកាន់គ្រូពេទ្យថាពោះរបស់នាងឡើងធំមិនធម្មតា។ ក្មេងស្រីដែលមានក្បាលពោះធំមើលទៅដូចជានាងមានផ្ទៃពោះ។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការធ្វើតេស្តរបស់វេជ្ជបណ្ឌិតបានបង្ហាញថាក្មេងស្រីនេះមិនមានផ្ទៃពោះទេ។  មូលហេតុនៃការធ្វើឲ្យពោះរបស់នាងរីកធំនេះគឺព្រោះតែជំងឺមហារីកថ្លើម! ក្មេងស្រីអាយុ 22 ឆ្នាំគឺជានិស្សិតមហាវិទ្យាល័យម្នាក់។ ថ្វីត្បិតតែនាងកើតនៅទីជនបទក៏ដោយនាងមានចិត្តតស៊ូដើម្បីរៀនសូត្រឱ្យមានចំនេះដឹងដើម្បីជីវិតកាន់តែប្រសើរ។ នៅមហាវិទ្យាល័យនាងបានឈ្នះអាហារូបករណ៍ដោយសារតែការសិក្សាជារៀងរាល់យប់និងក្លាយជា “កញ្ចក់” ឆ្លុះបញ្ចាំងសម្រាប់សិស្សដទៃទៀត។ ថ្មីៗនេះក្មេងស្រីនេះមានការឈឺចាប់នៅក្នុងពោះនិងមានការគ្រុនក្តៅផងដែរ។ ទោះជាយ៉ាងណាក៏ដោយនាងមិនគិតថានេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះទេ។ តែនៅពេលក្បាលពោះរបស់នាងកាន់តែធំដូចស្ត្រីមានផ្ទៃពោះ 6…

Web Copy
ប្លែកៗ

ជ្រើសរើសផ្កាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើអ្នកនឹងអាចរកបានមនុស្សល្អជាងអ្នកមុនដែរទេ នាពេលអនាគត?

1. មិនអាចបានជួបទេ អ្នកហាក់ដូចជាធ្លាប់មានបទពិសោធន៍រឿងរ៉ាវជាច្រើន នៅក្នុងវិស័យស្នេហា ដូច្នេះ បើនិយាយចំពោះស្នេហា អ្នកជារៀមច្បងហើយ។ អ្នកធ្លាប់ប្រឡូកជាមួយរឿងឆ្កួតលីលា ក្លាយជាមនុស្សកម្សត់ ធ្លាប់ស្រឡាញ់មនុស្សដែលខុស តែក៏បានជួបមនុស្សល្អគេរាប់អានដោយស្មោះត្រង់ដែរ។ មានតែរឿងល្អ ឬអាក្រក់ទេ គេមិនអាចទៅជាមួយអ្នកដល់ចុងបញ្ចប់បានឡើយ។ វាគួរឱ្យអាណិតណាស់ដែលបង្ហាញថា អ្នកខកខានមិនអាចបានជួបរឿងដែលល្អបំផុតនៅលើផ្លូវស្នេហាឡើយ។ ហើយនៅពេលអនាគត អ្នកនឹងមិនអាចជួបនរណាម្នាក់បានល្អជាងនេះទេ។ ប៉ុន្តែនៅក្នុងជីវិតដែលទោះបីជាអ្នកមិនអាចស្រឡាញ់នរណាម្នាក់បានល្អជាងពេលក្រោយក៏ដោយ អ្នកនៅតែត្រូវបន្តដំណើរដែលមិនទាន់បញ្ចប់ក្នុងការស្រឡាញ់ខ្លួនឯង ហើយរីករាយនឹងបច្ចុប្បន្ន និងរស់នៅក្នុងជីវិតសាមញ្ញនិងសន្តិភាព។ 2. ប្រហែលអាចបានជួប អ្នកនៅតែអាចជួបមនុស្សដែលប្រសើរជាងមុន នៅលើដំណើរស្នេហានាពេលអនាគត។ កាលពីមុនអ្នកប្រហែលជាមិនមានបទពិសោធន៍ក្នុងរឿងស្នេហាច្រើនទេ ឬក៏មិនបានជួបប្រទះនូវរឿងស្នេហាពិតឡើយ។ ហេតុដូច្នេះ អ្នកមិនដឹងពីរបៀបស្វែងរកនរណាម្នាក់ឱ្យស្រឡាញ់ទេ ហើយអ្នកក៏មិនអាចយល់ពីអារម្មណ៍ស្នេហាដ៏ស្មោះត្រង់ផងដែរ។ ប៉ុន្តែកុំបារម្ភ!…

Cover Blockkkk
សង្គម

ស្នេហាស្វីតរបស់គេ! កុំឱ្យខាងស្រីខឹងអីអាងតែ Block ពេក ចូលដណ្តឹងមួយមើលហ៊ាន Block ទៀតអត់

ធម្មតាស្នេហារវាងមនុស្សប្រុសនិងស្រី មិនមែនតែមានរឿងផ្អែមល្ហែមល្អូកល្អើនតែរហូតនោះទេ ស្នេហាដូចជាចានក្នុងរាវ មានស្វីត មានឈ្លោះជារឿងធម្មតា ហើយភាគីខាងស្រីត្រូវគេដឹងថា ពូកែងក់ងរ និងចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់យកចិត្តលួងលោមជារឿងធម្មតាទៅហើយ។ ហើយដោយសាម័យនេះជាសម័យហ្វេសប៊ុកទៀត មនុស្សស្រីជាច្រើនដែលខឹងមនុស្សដែលខ្លួនស្រលាញ់តែងតែយកបណ្តាញសង្គមជាការបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនដូចជាបង្ហោះសារ បង្ហោះរូបភាព បង្ហោះលើ Stories ជាពិសេសអាចយកការប្លុកឆាតជាដើម។ យ៉ាងណាមិញគូស្នេហ៍មួយគូដែលបានតស៊ូស្រលាញ់គ្នាយូរហើយនោះ ក្រោយពីយល់ចិត្តគ្នា និងមិនចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់គិតច្រើនចេះតែខឹង និងប្លុក ក៏បានសម្រេចចិត្តចូលស្តីដណ្តឹងមនុស្សស្រីដែលខ្លួនស្រលាញ់ក្រោមការអបអរសារទរពីញាតិមិត្តបងប្អូនយ៉ាងច្រើនកុះករ។ យោងតាមរយៈគណនី ហ្វេសប៊ុក មួយឈ្មោះ ជី និមិត្ដ ត្រូវជាភាគីខាងបុរស បានបង្ហោះរូបភាពថ្ងៃពិសេសក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន ដោយភ្ជាប់មួយឃ្លាថា៖ « ថ្ងៃពិសេស កុំអោយបុិន ប្លុកពេក 16-o8-2o2o »៕…

Tn Sadlife Copy
សង្គម

ភ្ញាក់ផ្អើលខ្លាំង! តើព្រាប សុវត្ថិ ពិតជាចាកចេញពីទ្រនំចាស់ ទៅកាន់ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រាជាការពិតមែនទេ?

កាលមួយរយៈមុននេះ មានព័ត៌មានក្រៅផ្លូវការបានបង្ហើបថា កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នឹងធ្វើការផ្លាស់ទ្រនំថ្មីទៅកាន់ផលិតកម្មធំមួយទៀតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា​ គឺផលិតកម្ម Galaxy Navatra តែត្រូវមហាជនគិតថាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ។ តែពេលនេះ តាមរយៈលោក យឹម តាស្រង់ នាយកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បានប្រកាសហើយថាកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បានផ្លាស់​ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រាហើយ ដោយព័ត៌មានលម្អិតបន្ថែមនឹង​បង្ហាញជូនជាផ្លូវការនៅក្នុងសន្និសីទ​សារព័ត៌មាន ដែលនឹងរៀបចំឡើង​…

Cover Moola
ដើរកម្សាន្ត

មិនភ័យរឿងអត់អីញ៉ាំ!​ មូឡាកាហ្វេក្រុងសួង ពីព្រឹកទល់យប់បម្រើអាហារ​ កាហ្វេ និងស្រាក្រឡុកគ្រប់មុខ ឯបរិយាកាសពិសេសល្បីប្រចាំក្រុងសួង

មកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ មិនបាច់ភ័យបារម្ភរឿងកន្លែងទទួលទានឡើយ ដោយហាងកាហ្វេ មូឡាកាហ្វេក្រុងសួង (Moola ក្រុងសួង) គឺជាហាងដែលទើបតែបើកដំណើរការមែន តែល្បីថាមានបម្រើម្ហូបអាហារឆ្ងាញ់ និងកាហ្វេមានឱជារសពិសេស។ ហាងកាហ្វេនេះ មានបើកដំណើរការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹក និងថ្ងៃត្រង់ មានបម្រើអាហារជាច្រើនមុខដូចជា បបរសខកង្កែប បាយឆាម្រះព្រៅ លតឆា មីឆាកាពិហិរហោះ សៀវម៉ែ គាវ នំប៉ាវគ្រប់រសជាតិ រួមទាំងភេសជ្ជៈជាច្រើនមុខ មានទាំង អូឡុងទឹកដោះគោ ផាសិន កាហ្វេ រួមទាំងភេសជ្ជៈជាច្រើន មានរសជាតិឆ្ងាញ់…