ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
ប្លែកៗ

រូបភាពចំនួន ១៨ ដែលកម្របានឃើញ! តោះសាកចុចមើលថាវាប្លែកខ្លាំងឬអត់!!!

ប្រសិនបើយើងនិយាយឬសួរនាំអំពីពណ៌នៃវត្ថុផ្សេងរបស់ធម្មជាតិដែលនៅជុំវិញយើងប្រហែលជានិយាយថាពណ៌បៃតងសម្រាប់សត្វកណ្តូប និងពណ៌ខ្មៅសម្រាប់សត្វឃ្មុំនិងពណ៌ក្រហមសម្រាប់ខាងក្នុងនៃផ្លែឪឡឹក។ ហើយឥឡូវនេះសាកស្រមៃគិតអំពីពិភពលោកដែលមានឪឡឹកអាចមានពណ៌ស ឃ្មុំអាចមានពណ៌ខៀវ សត្វកណ្តូបអាចមានពណ៌ស្វាយ ហើយក៏មានដំឡូងពណ៌ស្វាយ​ កំប្រុកខ្មៅផងដែរ។ ពេលដែលយើងបានស្តាប់ឮរឿងរ៉ាងខាងលើមុខជាគិតថាពិភពលោកពិតជាដូចប្រលោមលោកហើយរវើរវាយប៉ុន្តែវាជាការពិតដែលយើងកំពុងរស់នៅហើយពេលនេះយើងនឹងបង្ហាញភស្តុតាងដល់អ្នកនូវខាងក្រោមនេះ។ យើងបានជ្រើសរើសរូបភាពចំនួន ១៨ សម្រាប់អ្នកដែលបង្ហាញពីអ្វីដែលកើតឡើងលើធម្មជាតិ។ តោះទៅតាមដានទាំងអស់គ្នាថាមានអ្វីខ្លះខុសប្លែកពីធម្មតា៖   Preview photo credit FACE_MEAT / Reddit, loopyboy55 / Reddit ប្រភព៖ Brigtside.me

Cover MakMak
ទស្សនៈ

ម៉ាក់ៗសាច់ចាំ! កើតកូនបាន១៥ថ្ងៃ ប្រើតែរបស់ធម្មជាតិនេះ ស្អាតរលោងម៉ដ្ឋខៃយកទៅណាអស់

ស្ត្រីគ្រប់រូបតែងតែចង់បានសម្រស់ស្រស់ស្អាត មិនថាតែស្ត្រីក្រមុំ ឬក្លាយជាអ្នកម៉ាក់របស់គេនោះទេ តែពេលវេលាមិនទៀងទាត់ នោះទេ សម្រស់មនុស្សស្រីក៏កាន់តែងាយប្រែប្រួលទៅតាមពេលវេលា ពិសេសពេលពរពោះ និងពេលសម្រាលកូនរួចតែម្តង។ តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីរូបមន្តធម្មជាតិសាច់សខ្មី ម៉ដ្ឋខៃ និងរលោងគ្មានស្នាម ឬរន្ធរោម ដែលបានចែកចាយដោយម៉ាក់ៗស្រស់ស្អាតមួយរូបដូចខាងក្រោមនេះ ៖ រូបជេីងដែលខ្ញុំផុសនេះ​ ពេលកេីតកូនបាន​ 15ថ្ងៃ​ ត្រូវចូលរួម​មង្គលការគេខ្ញុំបង្រៀនអ្នកទាំងអស់គ្នា​អំពីរបៀប​ធ្វេីស្ក្រាប់​ធម្មជាតិដូចជា៖ #គ្រឿងផ្សំ -ម្នាស់​ ៣ ផ្លែ​ (ចិតសំបករួច​ កិនអោយម៉ត់) -ស្រាស​ ២​ លីត្រ​ ស្រាសុទ្ធ​ ខ្លាំង -ពន្លៃស្រស់​ ១​ គីឡូ​…

Cover Daiku
សង្គម

ជំនឿ ទាក់ទងនឹងនិស្ស័យ បង្ហាញឱ្យដឹងថា មនុស្សម្នាក់នោះគឺជា ដៃគូជីវិតពិតរបស់អ្នក

ចូរកុំច្រលំពាក្យថាដៃគូ និងគូជីវិតឱ្យសោះ ​ព្រោះថាពាក្យថាដៃគូ  គឺការប្រើកែវភ្នែកសម្លឹងមើលអ្នកដែលស័ក្តិសមនឹងខ្លួន ​ដែលរួមមានទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ការងារ និងភាពស័ក្តិសមត្រូវនឹងខ្លួនប៉ុណ្ណោះ ​តែពាក្យថាដៃគូជីវិត Soulmate គឺជាអ្នករួមសុខទុក្ខពិតអស់មួយជីវិត ហើយខួរក្បាល និងបេះដូងរបស់អ្នក​គឺជាអ្នកជ្រើសរើសដោយស្វ័យប្រវត្តិដោយមិនអាចប្រកែកបាន ​ពិសេសពេលអ្នកជួបគ្នា ​អ្នកទាំង២នឹង ៖ -មាននិស្ស័យនឹងគ្នា ​ហាក់បីដូចជាធ្លាប់ស្គាល់ជិតស្និទ្ធគ្នាពីមុន ពោរពេញដោយអារម្មណ៍រំភើបចម្លែក -ហាក់មានអារម្មណ៍ និងវិញ្ញាណជ្រាលជ្រៅម្យ៉ាងដែលបាញ់ទៅរកគ្នា -មានអារម្មណ៍ថាចូលចិត្តគ្នា ​ត្រូវការគ្នា យល់ពីគ្នា គិតពីគ្នា -មានការគិត ចំណូលចិត្ត គុណសម្បត្តិ និងគុណវិបត្តិ ស្រដៀងគ្នា -ជាមិត្តជិតស្និទ្ធ ​ជាទីប្រឹក្សាពិត…

Cover Style
ទស្សនៈ

ស្រីៗមិនអាចមើលរំលងក្បាច់ថតរូបពេញនិយមទាំងនេះ! ដូរស្ទីលតែបន្តិច ថតរូបបានស្អាត ហើយបានរាងស្គមស្រឡូនស៊ិចស៊ីបញ្ចេញរាងបានល្អទៀត

ដំណើរកម្សាន្ត  ដើរលេង និងទៅហាងនានា  មនុស្សស្រីពិតជាមិនអាចខ្វះបានឡើយនូវទម្លាប់ថតរូបលេងជាការកម្សាន្តផង និងសម្រាប់ការបង្ហោះរូបលេងនៅក្នុងបណ្តាញសង្គមដ៏ពេញនិយមផងដែរ។ តែមិនប្រាកដថាមនុស្សស្រីគ្រប់រូបសុទ្ធតែចេះថតរូបបានស្អាត ស័ក្តសមនឹងដងខ្លួននោះឡើយ បើមិនមានក្បាច់ អាថ៌កំបាំង និងស្ទីលថតរូបនោះទេ  ទោះអ្នកមានមុខមាត់រូបរាងស្អាតក៏ធ្វើឱ្យប្រែជាមិនស្អាតបានដែរ តែបើអ្នកចេះក្បាច់ថតរូបស្អាតអ្នកដែលមានរូបរាងមិនសូវស្អាតក៏អាចប្រែជាស្រស់ស្អាតបានដូចគ្នា។ តោះ កុំឱ្យខាតពេលវេលាយូរ សាកមករៀនក្បាច់ថតរូបពិសេសៗទាំងនេះ ធានាថាស្អាតស្ទើរមិនគួរឱ្យជឿ ៖

Cover Nature
សេដ្ឋកិច្ច

មេរៀនគួរចងចាំ! ជីវិតមនុស្សសម័យនេះជឿនលឿនយ៉ាងណា ក៏មិនអាចប្រឆាំងនឹងកម្លាំងធម្មជាតិបានដែរ

មនុស្សសម័យមុន  ទោះជាមិនបានជឿនលឿនខ្លាំង  និងរស់នៅដោយធម្មជាតិ  តែមនុស្សភាគច្រើនសុទ្ធតែមានសុខភាពល្អ  មានសុទិដ្ឋនិយមច្រើន ហើយពិសេសគឺមានអាយុវែងខុសពីមនុស្សសម័យនេះ។ បច្ចុប្បន្ននេះ មនុស្សហាក់មានការរីកចំរើនច្រើន បច្ចេកវិទ្យាក៏កាន់តែជឿនលឿន ហើយការរស់នៅក៏កាន់តែមានភាពងាយស្រួល តែចិត្តមនុស្សបែរជាប្រែប្រួលមិនសូវមានសាមគ្គីភាព មានការយោគយល់គ្នា ប្រទេសលើពិភពលោកមិនសូវមានសន្តិភាព ហើយដោយសារតែជីវិតហាក់មានភាពស៊ីវីល័យច្រើនមនុស្សចាប់ផ្តើមខ្ជិលច្រអូស និងធ្វើទង្វើជាច្រើនប្រឆាំនឹងកម្លាំងធម្មជាតិ ដែលនេះហើយបានជាជីវិតមនុស្សត្រូវបានធម្មជាតិដាក់ទោសទាំងបរិស្ថាន និងសុខភាពជីវិតមនុស្សដែលកាន់តែហោចទៅ។ ចូររស់នៅទៅតាមកម្លាំងធម្មជាតិ ដែលខាងក្រោមនេះជាមេរៀនខ្លីៗនៃធម្មជាតិដែលមិនអាចប្រកែកបាន ៖ -ចង់រកប្រភពទឹកស្អាត​បរិសុទ្ធ​ ចូរផឹកទឹក​ ពីស្រះ​ ទន្លេ​ បឹង​ ដែលសេះផឹក​ ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ -ចង់គេងលក់ស្រួល​ ចូររៀបចំដំណេក និងរក្សាឥរិយាបថលេីគ្រែគេង​ ឱ្យដូចសត្វឆ្មា អ្នកនឹងគេងលក់ស្កប់ស្កល់ដូចឆ្មា…

03270c57ffb2d0bd481b2ab616
សេដ្ឋកិច្ច

កំហុសក្នុងការដើរទិញឥវ៉ាន់ ៤ ដែលអាចធ្វើឱ្យអ្នកមើលទៅមិនសម និងកាន់តែអាក្រក់

តើអ្នកធ្លាប់ទិញរបស់អ្វីមួយដែលមានទំហំមិនត្រឹមត្រូវរាលពេលអ្នកសាកវានៅផ្ទះទេ? អ្នកប្រហែលជាស្ថិតក្នុងស្ថានភាពបែបនេះជាពិសេសប្រសិនបើអ្នកធ្លាប់ទិញទំនិញតាមអ៊ីនធឺណិត។ ប៉ុន្តែសូម្បីតែសម្លៀកបំពាក់ដែលមានទំហំត្រឹមត្រូវច្រើនតែតូចឬធំពេកបន្ទាប់ពីអ្នកបោកសម្អាតវា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកគ្រាន់តែអនុវត្តតាមក្បួនសាមញ្ញមួយចំនួនអ្នកអាចទិញខោខូវប៊យ ឬអាវយឺតដែលនឹងមើលទៅល្អឥតខ្ចោះសម្រាប់អ្នក។ បើតាមគេហទំព័រ Bright Side បានរៀបចំក្បួនណែនាំមួយចំនួនសម្រាប់អ្នក អំពីរបៀបវាស់វែងជ្រើសរើសទំហំត្រឹមត្រូវ និងអ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលទិញអ្វីមួយដើម្បីចៀសវាងខុសទំហំខ្លួនរបស់អ្នក។ 1. ទទួលបានការវាស់វែងត្រឹមត្រូវ © depositphotos.com បន្ទាប់ពីអ្នកបានវាស់វែងរួចរាល់ហើយ ប្រៀបធៀបលទ្ធផលជាមួយតារាងនេះហើយជ្រើសរើសទំហំត្រឹមត្រូវរបស់អ្នក។ US – ទំហំរបស់ជនជាតិអាមេរិក INT – ទំហំអន្តរជាតិ EU – ទំហំរបស់ជនជាតិអឺរ៉ុប 2. យើងមិនយកចិត្តទុកដាក់លើការណែនាំពីអ្នកផលិត © depositphotos.com © depositphotos.com © depositphotos.com នៅពេលជ្រើសរើសសម្លៀកបំពាក់តាមអ៊ិនធើណេតសូមចាំថាទំហំអាចខុសគ្នារវាងក្រុមហ៊ុនផលិតផ្សេងៗគ្នា។ គេហទំព័រនីមួយៗមានគំនូសតាងផ្ទាល់ខ្លួនជាមួយប៉ារ៉ាម៉ែត្រដែលអ្នកគួរពិចារណា។…

Cover Kapik
PR

 អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)

បើនិយាយពីសាច់អាំង  គឺជាអាហារមួយដែលជាចំណូលចិត្តរបស់ប្រជាជនជាច្រើននៅលើពិភពលោក ដែលជាហេតុធ្វើឱ្យអាហារមួយនេះមានភាពល្បីល្បាញខ្លាំងថាស្រួលធ្វើ និងមានរសជាតិឆ្ងាញ់  ហើយសាច់អាំងនេះក៏មានប្រភេទខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើងក៏និយមទទួលទានសាច់អាំងដូចគ្នា តែសាច់អាំងមួួយប្រភេទប្លែក ហើយល្បីថាឆ្ងាញ់ ដែលល្បីល្បាញទាំងជនបទ និងអ្នកភ្នំពេញដែលមានប្រភពមកពីខេត្តត្បូងឃ្មុំ ត្រូវបានគេស្គាល់ថា  គឺជា  សាច់អាំងទឹកកាពិ។ សាច់អាំងទឹកកាពិ  ត្រូវបានគេដឹងថាខេត្តត្បូងឃ្មុំគឺជាម្ចាស់រស់ជាតិដើម  ដែលយកសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងគ្រឿងសមុទ្រយកអាំងដូចជាសាច់អាំងដទៃ  តែអ្វីដែលប្លែកខុសពីសាច់អាំងដៃនោះ គឺទឹកជ្រលក់សាច់អាំងនេះមិនមែនជាទឹកសៀង  ទឹកតៅហ៊ូ  ឬទឹកជ្រលក់ដែលយើងធ្លាប់បានឃើញនោះទេ  គឺជាទឹកជ្រលក់ដែលមានលាយកាពិ និងតៅហ៊ូ  ល្បីថាឆ្ងាញ់ខ្លាំងប្លែកមាត់។ មុខម្ហូបសាច់អាំងដែលល្បីលើទឹកជ្រលក់មួយនេះ ត្រូវបានប្រជាជនក្នុងតំប់ខេត្តត្បូងឃ្មុំ និងអ្នកភ្នំពេញទទួលស្គាល់ថាឆ្ងាញ់ប្លែកមែន  ល្បីរហូតដល់អ្នកភ្នំពេញខ្លះនឹកស្រមៃរសជាតិសាច់អាំងមួយនេះហ៊ានចំណាយពេលជិះឡានមកទទួលទានផ្ទាល់ក៏មាន  ហើយក៏មានភោជនីយដ្ឋានខ្លះក៏បានយកមុខម្ហូបនេះទៅធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញផងដែរ …

Untitled 1 Recovered 14 (1)
ប្លែកៗ

២០ រឿងរ៉ាវប្លែកៗ នៅក្នុងប្រទេសចិន ប៉ុន្តែពិភពលោកមើលឃើញថាជារឿងចម្លែកហួសចិត្ត!

តើអ្នកដឹងទេថាប្រទេសចិនគឺជាប្រទេសដែលមានផ្ទៃដីធំជាងគេទី ៤ នៅលើពិភពលោកដែលមានចំនួន ៧ ភាគរយនៃផ្ទៃផែនដី ហើយលេខ ១ នៅលើពិភពលោកដែលមានប្រជាជន ១.៣៨៦ លាននាក់មានព្រំប្រទល់ជាប់ប្រទេសចំនួន ១៤ និងមានជនជាតិភាគតិចជាង ៥៦ ប្រភេទដែលរស់នៅលើដីគោកនៃប្រទេសចិន។ មានប្រជាជនម៉ូស្លីម ១៨ នាក់ គ្រីស្ទាន ១៩ នាក់ និងវេជ្ជបណ្ឌិត ១,៩ នាក់ក្នុងចំណោមប្រជាជន ១០០០ នាក់បើគិតជាមធ្យម។ ដូច្នេះហើយទើបប្រទេសចិនមានវេជ្ជបណ្ឌិតច្រើនជាងប្រទេសដទៃនៅលើពិភពលោក។ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់ពីរឿងចម្លែកជាច្រើននៅក្នុងប្រទេសចិន។ បស្ចិមប្រទេសឬសូម្បីតែនៅក្នុងប្រទេសរបស់យើងអាចមើលទៅចម្លែក ប៉ុន្តែវាជារឿងធម្មតាដែលយើងឃើញនៅគ្រប់ទីកន្លែងក្នុងប្រទេសចិន។ 1. បន្ទប់ទឹកមានម៉ាស៊ីនបោកគក់ មានផ្កាឈូកងូតទឹក…

Untitled 1 12
ប្លែកៗ

២៥ រូបភាពដែលចៃដន្យបំផុត នោះពិតជាអស្ចារ្យណាស់ ដែលមិនធ្លាប់ជួបប្រទះ!

ភាពចៃដន្យអាចកើតឡើងជានិច្ច។ ប៉ុន្តែពេលខ្លះវាជារឿងចៃដន្យដូចជារឿងរ៉ាវនៅក្នុងប្រលោមលោក។ ខាងក្រោមនេះជារូបភាពចំនួន ២៥ សន្លឹកនៃភាពចៃដន្យបំផុតដែលមនុស្សមានជោគវាសនាបានកំណត់មកបានជួបប្រទះនៅក្នុងព្រឹត្តការណ៍ទាំងនេះ។ 1 ក្មេងប្រុសម្នាក់ដែលមានក្តីសុបិន្ត ធំឡើងចង់ក្លាយជាអ្នកបើកយន្ដហោះនិងជាអ្នកបើកយន្តហោះនៃឧទ្ធម្ភាគចក្រដដែលដែលធ្លាប់អង្គុយ។ 2 បក្សីនេះចូលមកអានអំពីខ្លួនឯង។ 3 រូបភាពនេះមានឱកាសតិចតួចណាស់មើលឃើញដោយភ្នែកពីរ។ 4 កូនឆ្កែទី ១ ទី ២ និងទី ៣ មានចំណុចដៅពណ៌ខ្មៅរាងគ្នាប្លែក។ 5 សំណាងល្អនៅក្នុងគ្រោះថ្នាក់។ 6 ការផ្សាយពាណិជ្ជកម្មដែលចៃដន្យដូចគ្នានឹងភ្នំនៅខាងមុខបំផុត។ 7 ពាក់អាវដូចគ្នានឹងលេខម៉ារ៉ាតុង ហើយបញ្ចប់ដល់ទីក្នុងពេលតែមួយជាមួយលេខដូចគ្នាទៀត។ 8 លើក្នុងខ្សែភាពយន្តទៅទៀត! 9 Cookie Monster…

Untitled 1 116
ប្លែកៗ

២០ រូបភាពពីកំពូលអ្នកឌីហ្សាញ ដែលបង្កើតឡើងដើម្បីភាពងាយស្រួល ក្នុងជីវិតប្រចាំថ្ងៃ

ភាពវៃឆ្លាតក្នុងការច្នៃប្រឌិតផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សកាន់តែធ្វើឲ្យពួកយើងមានភាពងាយស្រួលទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះ។ ស្មាតហ្វូនត្រូវបានរចនាឡើងដើម្បីធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួល។ ទោះយ៉ាងណាក៏ដោយមានការរចនាផលិតផលដែលមានទំហំតូចជាងនេះទៀត ប៉ុន្តែតម្រូវការច្រើន និងចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះនៅថ្ងៃនេះក្រុមការងារសម្ព័ន្ធ Knongsrok បានធ្វើការប្រមូលនូវការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនដែលផលិតផលភាគច្រើនគឺពិសេសសម្រាប់ស្ត្រីដែលធ្វើឲ្យស្ត្រីមានភាពធូរស្រាល់ក្នុងជីវិតប្រចាំថ្ងៃ។ 1. របាំងការពារផ្ទៃមុខពេលងូតទឹក សម្រាប់ស្រ្តីដែលទើបតែកែសម្ផស្ស ឬចង់រក្សាការផាត់មុខ 2. ខ្នើយកើយប្រភេទថ្មីផលិតឡើងសម្រាប់ស្រ្តីការពារស្បែកមុខពីស្នាមជ្រីវជ្រួញ 3. ទោងយោលបង្កើតឡើងសម្រាប់ស្រ្តីជាម្តាយនិងកូនជិះលេងជាមួយគ្នា 4. ផ្លូវដើរលើគំរបលូដែលមានប្រហោង រចនាឡើងសម្រាប់តែស្រ្តីពាក់ស្បែកជើងកែង 5. ឧបករណ៍ដែលអាចបម្លែងទឹកទៅជាចំហាយទឹក 6. បន្ទប់ទឹកសម្រាប់ស្រ្តីដែលមានកូនតូច 7. ឧបករណ៍បង្ហាញសញ្ញាប្រាប់ពីបន្ទប់ទឹកដែលទំនេរឬកំពុងមានមនសុស្ស (ដើម្បីកំឲ្យខាតពេល)  8. ថ្នាំដុសធ្មេញដែលពណ៌នាពីធាតុផ្សំនីមួយៗយ៉ាងលម្អិត និងបង្ហាញពីអត្ថប្រយោជន៍នៃធាតុផ្សំនោះ 9. ឧបករណ៍កោរោមជើងសម្រាប់ស្រ្តីមានភាពងាយស្រួល…

Untitled 1 35
ប្លែកៗ

មនុស្សដ៏អស្ចារ្យ ៧ រូបដែលជ្រើសរើសយកឧបករណ៍បច្ចេកវិទ្យាខ្ពស់​ មកបំពាក់នៅលើដងខ្លួន!

យើងមិនអាចបដិសេធថាបច្ចេកវិទ្យាមិនបានបង្កើតភាពងាយស្រួលយ៉ាងច្រើនសម្រាប់យើងទេ។ ហើយប្រសិនបើភាពងាយស្រួលកាន់តែប្រសើរប្រសិនបើយើងមិនចាំបាច់កាន់ឧបករណ៍បច្ចេកវិទ្យាទាំងនេះនៅកន្លែងណាទៀតទេ ព្រោះយើងនឹងបញ្ចូលវាទៅក្នុងខ្លួនដើម្បីរឹតតែងាយស្រួលប្រើប្រាស់ ស្តាប់មើលទៅហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែវាពិតជាបានកើតឡើងមែន តោះទៅពិនិត្យមើលទាំងអស់គ្នា។ #1 Neil Harbisson អង់តែនត្រូវបានគេកប់នៅក្បាលដើម្បីកាត់បន្ថយភាពងងឹតនៃពណ៌។ Neil Harbisson កើតមកមានបញ្ហាមិនធម្មតានៃចក្ខុមិនអាចមើលឃើញពណ៌ទាំងអស់ ប៉ុន្តែបន្ទាប់ពីគាត់បានបង្កប់ឧបករណ៍ Eyeborg នៅក្នុងក្បាល គាត់អាចមើលឃើញពណ៌ផ្សេងៗដូចជាមនុស្សធម្មតា។ ដែលឧបករណ៍នេះនឹងបំលែងពណ៌ដែលមើលឃើញទៅជាសញ្ញាសំឡេងទៅក្នុងខួរក្បាលរបស់គាត់ អនុញ្ញាតឱ្យគាត់ទទួលបានបទពិសោធន៍ពិភពលោកថ្មី។ គំនូសតាងលំហូរអង់តែន #2 Amal Graafstra កប់បន្ទះឈីប RFID នៅក្នុងដៃរបស់គាត់ Amal Graafstra បានបង្កប់បន្ទះឈីប RFID នៅក្នុងដៃរបស់គាត់គ្រប់ម្រាមដៃ ភាពអស្ចារ្យរបស់បន្ទះឈីបនេះគឺជាកម្មវិធីជួយដោះសោរថយន្តនិងកុំព្យូទ័រ។…

Untitled 1
សេដ្ឋកិច្ច

៩ លំហាត់ប្រាណ ដែលស្ត្រីអាចធ្វើបាន ក្នុងអំឡុងពេលមានផ្ទៃពោះ កាត់បន្ថយការឈឺចាប់ពេលសម្រាល និងងាយស្រួលសម្រាលដោយរលូនធម្មតា!

វេជ្ជបណ្ឌិតបាននិយាយថាការពរពោះគឺដូចជាការរត់ម៉ារ៉ាតុង។ វាត្រូវការការខិតខំប្រឹងប្រែង ការត្រៀមលក្ខណៈ និងការធ្វើលំហាត់ប្រាណច្រើនប្រសិនបើអ្នកចង់មានផ្ទៃពោះងាយស្រួលក្នុងការសម្រាលដោយរលូនធម្មតា។ ទោះជាយ៉ាងណាក៏ដោយវាពិតជាសំខាន់ណាស់ក្នុងការពិភាក្សាជាមួយគ្រូពេទ្យជាមុនហើយផ្តល់តម្រូវការឲ្យរាងកាយរបស់អ្នក។ យោងតាមគេហទំព័រ Bright Side បានដាក់បញ្ចូលគ្នានូវលំហាត់មួយចំនួនដែលនឹងជួយអ្នកម្តាយឱ្យរាងកាយត្រៀមខ្លួនសម្រាប់ការសម្រាលកូនក៏ដូចជាដើម្បីកាត់បន្ថយការឈឺចាប់នាពេលសម្រាលកូន ចំពោះម្តាយគ្រប់រូប។ កាលពីមុនគេនិយាយថាវាប្រហែលជាមិនមែនជារឿងល្អនោះទេក្នុងការខំប្រឹងហាត់ប្រាណនៅពេលដែលកំពុងមានផ្ទៃពោះនោះទេ។ ប្រសិនបើការមានផ្ទៃពោះរបស់អ្នកមិនមានហានិភ័យផ្សេងទៀតដែលអ្នកត្រូវបានហាមឃាត់ពីគ្រូពេទ្យទេ នោះទម្លាប់នៃការធ្វើលំហាត់ប្រាណរបស់អ្នកតាមបែបស្រាលពិតជាល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។ វាជាការយល់ច្រឡំ និងជារឿងមិនពិតទេដែលការធ្វើលំហាត់ប្រាណស្រាលៗអាចនាំឱ្យរលូតកូន។ ការធ្វើចលនាដូចជាការដើរឬការហែលទឹកនឹងជួយពង្រឹងនូវកម្លាំងដែលអ្នកត្រូវការក្នុងកំឡុងពេលមានផ្ទៃពោះ ហើយវាក៏អាចបន្ថយហានិភ័យ ផ្នែក C (risk of having a C-section) ឬទារកទើបនឹងកើតមានទម្ងន់ធ្ងន់ខុសធម្មតា។ ដូច្នេះនេះគឺជាលំហាត់ដ៏ល្អបំផុតស្រ្តីមានផ្ទៃពោះ ។ ១. លើកជើងមួយចំហៀង​ (Side leg lifts) ៖ ការធ្វើលំហាត់ប្រាណនេះនឹងជួយអ្នកឱ្យធ្វើឱ្យសាច់ដុំភ្លៅរបស់អ្នកស្រឡូន: -គេងផ្អៀងដោយដាក់ដៃខាងឆ្វេងច្រត់ចំត្រចៀក។ ដៃស្តាំរបស់អ្នកដាក់ចំលើពោះ។…