មេរៀនគួរចងចាំ! ជីវិតមនុស្សសម័យនេះជឿនលឿនយ៉ាងណា ក៏មិនអាចប្រឆាំងនឹងកម្លាំងធម្មជាតិបានដែរ

មេរៀនគួរចងចាំ! ជីវិតមនុស្សសម័យនេះជឿនលឿនយ៉ាងណា ក៏មិនអាចប្រឆាំងនឹងកម្លាំងធម្មជាតិបានដែរ
ការផ្សាយពាណិជ្ជកម្ម

មនុស្សសម័យមុន  ទោះជាមិនបានជឿនលឿនខ្លាំង  និងរស់នៅដោយធម្មជាតិ  តែមនុស្សភាគច្រើនសុទ្ធតែមានសុខភាពល្អ  មានសុទិដ្ឋនិយមច្រើន ហើយពិសេសគឺមានអាយុវែងខុសពីមនុស្សសម័យនេះ។

បច្ចុប្បន្ននេះ មនុស្សហាក់មានការរីកចំរើនច្រើន បច្ចេកវិទ្យាក៏កាន់តែជឿនលឿន ហើយការរស់នៅក៏កាន់តែមានភាពងាយស្រួល តែចិត្តមនុស្សបែរជាប្រែប្រួលមិនសូវមានសាមគ្គីភាព មានការយោគយល់គ្នា ប្រទេសលើពិភពលោកមិនសូវមានសន្តិភាព ហើយដោយសារតែជីវិតហាក់មានភាពស៊ីវីល័យច្រើនមនុស្សចាប់ផ្តើមខ្ជិលច្រអូស និងធ្វើទង្វើជាច្រើនប្រឆាំនឹងកម្លាំងធម្មជាតិ ដែលនេះហើយបានជាជីវិតមនុស្សត្រូវបានធម្មជាតិដាក់ទោសទាំងបរិស្ថាន និងសុខភាពជីវិតមនុស្សដែលកាន់តែហោចទៅ។

ការផ្សាយពាណិជ្ជកម្ម
72906275_2474408745929544_6917989718718152704_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូររស់នៅទៅតាមកម្លាំងធម្មជាតិ ដែលខាងក្រោមនេះជាមេរៀនខ្លីៗនៃធម្មជាតិដែលមិនអាចប្រកែកបាន ៖

-ចង់រកប្រភពទឹកស្អាត​បរិសុទ្ធ​ ចូរផឹកទឹក​ ពីស្រះ​ ទន្លេ​ បឹង​ ដែលសេះផឹក​ ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ

ការផ្សាយពាណិជ្ជកម្ម

-ចង់គេងលក់ស្រួល​ ចូររៀបចំដំណេក និងរក្សាឥរិយាបថលេីគ្រែគេង​ ឱ្យដូចសត្វឆ្មា អ្នកនឹងគេងលក់ស្កប់ស្កល់ដូចឆ្មា

-ចង់រកផ្លែឈើ​ល្អ​ ចូរបរិភោគផ្លែឈេី​ ដែលត្រូវបានដង្កូវចោះ​ ព្រោះជាផ្លែឈេីធម្មជាតិគ្មានជាតិពុល​ ឬជាតិគីមីឡេីយ

ការផ្សាយពាណិជ្ជកម្ម
99127523_10222890375750904_6061870327078584320_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-ភ័យមិនស្គាល់ប្រភេទផ្សិត​? អ្នកអាចបេះយកផ្សិត​ ដែលមានសត្វល្អិតយកមកទទួលទានបាន​ ព្រោះវាបញ្ជាក់ថានេះជាប្រភេទផ្សិតដែលគ្មានជាតិពុលនោះទេ

-ចង់ធ្វេីដំណាំ និងចម្ការ​ តែមិនដឹងប្រភេទដី? ចូលដាំដំណាំទាំងនោះ​ នៅកន្លែងដែលសត្វកំពីងដូងជីក​ ឬធ្វេីជាជម្រក​ ទីនោះនឹងមានដីជីវជាតិល្អដែលអាចប្រេីប្រាស់បាន

ការផ្សាយពាណិជ្ជកម្ម

-ស្វែងរកជម្រកល្អរស់នៅ​ និងមានផាសុកភាព! ចូរសង់ផ្ទះរបស់អ្នក​ នៅទីដែលធ្លាប់មានពស់រស់នៅ​ ព្រោះវានឹងធ្វេីឱ្យផ្ទះរបស់អ្នកមានភាពកក់ក្តៅខុសពីកន្លែងដទៃ

-ចង់ជីកស្រះ​ ឬទឹកទុកប្រេីប្រាស់មិនដឹងជីកនៅកន្លែងណា! ចូរជីករកប្រភពទឹកនៅកន្លែង​ ដែលបក្សីជ្រកកោនលាក់ខ្លួនពីកំដៅថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

-ចូលគេង​ ហើយភ្ញាក់ឡើងក្នុងពេលតែមួយជាមួយបក្សី​ អ្នកនឹងមានថាមពល​ និងស្មារតីរ៉ឹងប៉ឹងខ្លាំង​ ហេីយមានសុខភាពល្អដូចជាបក្សីដែរ

-ទទួលទានបន្លែ​ និងផ្លែឈេីដែលមានពណ៌បៃតងឱ្យបានច្រេីន​ អ្នកនឹងមានជេីង/រាងកាយរឹងមាំ​ និងបេះដូងមានសុខភាពល្អ​មាំមួន មិនខុសពីព្រៃឈេីទេ

ការផ្សាយពាណិជ្ជកម្ម

-ហែលទឹកឱ្យបានញឹកញាប់​ អ្នកនឹងមានអារម្មណ៍រីករាយ​ ហេីយរាងកាយរស់រវេីកដូចជាសត្វត្រីហែលនៅក្នុងទឹកអ៉ីចឹង

-សម្លឹងមើលទៅលើមេឃឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន​ នោះគំនិត​ និងខួរក្បាលរបស់អ្នកនឹងប្រែជាស្រស់ថ្លា​ ស្រស់បំព្រង​ និងធូរស្រាលពីភាពតានតឹងដូចពន្លឺស្រាលៗនៅលេីផ្ទៃមេឃ

ការផ្សាយពាណិជ្ជកម្ម
117716370_3428354320555503_8679283043805280790_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

-រក្សាភាពស្ងាត់ស្ងៀមឱ្យបានច្រេីន​ និយាយឱ្យកាន់តែតិច​ ហើយស្តាប់ឱ្យបានច្រេីន​ អ្នកនឹងកេីតមានភាពស្ងប់សុខនៅក្នុងចិត្ត​ ហើយព្រលឹងវិញ្ញាណរបស់អ្នកនឹងមានភាពស្ងប់ស្ងាត់​ និងពោរពេញដោយសន្តិភាពផ្លូវចិត្ត​ ។

ខាងលើនេះអាចឱ្យយើងបានដឹងថា  ការរស់នៅទោះបីជាជឿនលឿនយ៉ាងណា មនុស្សនៅតែមិនអាចប្រកែកបានទៅនឹងច្បាប់ធម្មជាតិដដែល គ្មានអ្វីដែលល្អជាងការហូបចុក រស់នៅ និងឥរិយាបថប្រចាំថ្ងៃសម្របទៅតាមធម្មជាតិពិតនោះទេ ការមិនគោរពតាមច្បាប់ធម្មជាតិមិនខុសពីការបំពានធម្មជាតិ  ដែលជាការនាំទុក្ខទោសដល់ខ្លួនឯងនោះឡើយ៕

ប្រភពភាសាបរទេស៖​ Saint Seraphim of Sarove

ប្រែសម្រួលបន្ថែម៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម