ភាពវៃឆ្លាតក្នុងការច្នៃប្រឌិតផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សកាន់តែធ្វើឲ្យពួកយើងមានភាពងាយស្រួលទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះ។ ស្មាតហ្វូនត្រូវបានរចនាឡើងដើម្បីធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួល។ ទោះយ៉ាងណាក៏ដោយមានការរចនាផលិតផលដែលមានទំហំតូចជាងនេះទៀត ប៉ុន្តែតម្រូវការច្រើន និងចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃ។
ដូច្នេះនៅថ្ងៃនេះក្រុមការងារសម្ព័ន្ធ Knongsrok បានធ្វើការប្រមូលនូវការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនដែលផលិតផលភាគច្រើនគឺពិសេសសម្រាប់ស្ត្រីដែលធ្វើឲ្យស្ត្រីមានភាពធូរស្រាល់ក្នុងជីវិតប្រចាំថ្ងៃ។
1. របាំងការពារផ្ទៃមុខពេលងូតទឹក សម្រាប់ស្រ្តីដែលទើបតែកែសម្ផស្ស ឬចង់រក្សាការផាត់មុខ

2. ខ្នើយកើយប្រភេទថ្មីផលិតឡើងសម្រាប់ស្រ្តីការពារស្បែកមុខពីស្នាមជ្រីវជ្រួញ

3. ទោងយោលបង្កើតឡើងសម្រាប់ស្រ្តីជាម្តាយនិងកូនជិះលេងជាមួយគ្នា

4. ផ្លូវដើរលើគំរបលូដែលមានប្រហោង រចនាឡើងសម្រាប់តែស្រ្តីពាក់ស្បែកជើងកែង

5. ឧបករណ៍ដែលអាចបម្លែងទឹកទៅជាចំហាយទឹក

6. បន្ទប់ទឹកសម្រាប់ស្រ្តីដែលមានកូនតូច

7. ឧបករណ៍បង្ហាញសញ្ញាប្រាប់ពីបន្ទប់ទឹកដែលទំនេរឬកំពុងមានមនសុស្ស (ដើម្បីកំឲ្យខាតពេល)

8. ថ្នាំដុសធ្មេញដែលពណ៌នាពីធាតុផ្សំនីមួយៗយ៉ាងលម្អិត និងបង្ហាញពីអត្ថប្រយោជន៍នៃធាតុផ្សំនោះ

9. ឧបករណ៍កោរោមជើងសម្រាប់ស្រ្តីមានភាពងាយស្រួល

10. ស្មាអាវសម្រាប់ដាក់រ៉ូបមិនឱ្យជ្រុះធ្លាក់ប្រលាក់

11. កន្សែង TATA ដែលមានផាសុកភាពបន្ថែមស្រូបយកញើសពីសុដន់ ការលិចចេញទឹកដោះម្តាយនិងទប់សុដន់។

12. ឧបករណ៍ដាក់ដបថ្នាំក្រចកសម្រាប់ពេលលាបថ្នាំក្រចកដោយខ្លួនឯង

13. កងដៃអាចដាក់កៅស៊ូចងសក់បាន ងាយស្រួលសម្រាប់ស្ត្រីពេលត្រូវការចង់សក់ ហើយមើលទៅស្រស់ស្អាតថែមទៀត
View this post on Instagram
14. រោមភ្នែកដែលអាចប្រើប្រាស់បានច្រើនដង និងចាំបាច់ប្រើកាវបិទ

15. ក្រាស់សិតសក់ដែលអាចលាក់លុយ

16. ខ្នើយកើយ និងអាចឱបបាន មានភាពសុខស្រួលសម្រាប់ស្រ្តីមានផ្ទៃពោះ
View this post on Instagram
17. ប៉ុងដែលអាចជម្រះពណ៌ផាត់មុខពីជក់ផាត់មុខ

18. រទេះរុញដើរទិញទំនិញដែលមានម៉ាស៊ីនគិតលុយភ្ជាប់ជាមួយ

19. កន្សែងបង់កដែលច្រក់ទូរស័ព្ទ លុយ ឬរបស់ផ្សេងបាន

អត្ថបទដោយ៖ វីរៈ

