ប្លែកៗអ្វីដែលយើងមើលឃើញទាក់យកអារម្មណ៍របស់យើងផ្ទុកនូវអាថ៌កំបាំងជាច្រើន។ វាអាចបង្ហាញយើងពីអ្វីដែលរំខានយើងនិងបំណងប្រាថ្នាសម្ងាត់របស់យើង។ អ្នកស្រាវជ្រាវបានបង្ហាញថាអ្វីៗដែលនៅជុំវិញខ្លួនរបស់យើងពិតជាប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងអារម្មណ៍របស់យើង។ បើយោងតាមគេហទំព័រ Brightside ណែនាំឱ្យធ្វើតេស្តចិត្តសាស្រ្តសាមញ្ញនេះដើម្បីកំណត់ពីស្ថានភាពអារម្មណ៍របស់អ្នក។ ចូរស្រមៃថាអ្នកស្ថិតនៅក្នុងបន្ទប់ក្រោមដី។ មានរបស់របរផ្សេងៗគ្នាជាច្រើន។ មើលជុំវិញខ្លួន។ មានរបស់អ្វីដែលទាក់ភ្នែករបស់អ្នកទេ? ប្រហែលជាអ្នកត្រូវការវា? ជ្រើសរើសរបស់មួយនៅក្នុងរូបភាពខាងលើហើយមើលលទ្ធផលខាងក្រោម។ ទោងយោល ទោងយោលជានិមិត្តរូបនៃល្បែងលេងកំសាន្តសប្បាយ និងបំណងប្រាថ្នា។ វាមានន័យថាអ្នកមានការគិតមមៃវែងឆ្ងាយ និងបើធ្វើអ្វីគឺធ្វើរហូតដល់បានសម្រេច។ តុក្កតា តុក្កតាតំណាងឱ្យការតភ្ជាប់ទំនាក់ទំនងរបស់អ្នកពីកុមារភាព។ អ្នកមិនចង់ធំឡើងទេហើយអ្នកព្យាយាមមើលទៅកាន់មនុស្សក្មេងជាងអ្នក។ កំប៉ុងថ្នាំលាបបើកគម្រប ថ្នាំលាបបើកចំហអាចតំណាងឱ្យបំណងប្រាថ្នារបស់អ្នកដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក និងបញ្ជាក់ពីចំណុចគោលដៅរបស់អ្នក។ កំប៉ុងថ្នាំលាបបិទគម្រប ថ្នាំលាបបិទជិតអាចជានិមិត្តរូបនៃភាពគឃ្លើន កង្វល់នៅក្នុងចិត្ត និងអសន្តិសុខដែលអ្នកកំពុងព្យាយាមលាក់ខ្លួនពីអ្នកដែលនៅជុំវិញអ្នក។ ការដកខ្លួនចេញពីសង្គមរបស់អ្នកគឺជាហេតុផលសម្រាប់បញ្ហារបស់អ្នកជាមួយមនុស្សផ្សេងទៀត។ កង់ កង់តំណាងឱ្យតុល្យភាពខាងក្នុងនិងបំណងប្រាថ្នារបស់អ្នកដើម្បីស្វែងរកអ្វីដែលថ្មីរួមមានបរិយាកាស គុណសម្បត្តិថ្មី និងការផ្លាស់ប្តូរ។…