
ប្រសិនបើនារីម្នាក់ ចៃដន្យស្រាប់តែធ្វើហាក់ដូចជាមិត្តភក្តិរបស់អ្នកនៅទីសាធារណៈ ទាំងនេះគឺជាមូលហេតុ:
បើយោងតាមអ្នកជំនាញបានឱ្យដឹងថា: ផ្ទុយពីជំនឿដ៏ពេញនិយម ការនិយាយជាមួយមនុស្សចម្លែកពិតជាល្អសម្រាប់សុខភាពរបស់អ្នក។ ទោះយ៉ាងណាក៏ដោយនៅពេលដែលវាអាស្រ័យលើបុគ្គលម្នាក់ៗថាតើពួកគេចង់និយាយជាមួយមនុស្សចម្លែក ឬអត់ប្រសិនបើនារីម្នាក់មករកអ្នកហើយធ្វើពុតជាស្គាល់អ្នក អ្នកមិនគួរមើលស្រាលរឿងនេះទេ។ ប្រហែលជាមានហេតុផលបន្ទាន់សម្រាប់អាកប្បកិរិយារបស់នារីម្នាក់នេះ។ បើយោងតាមគេហទំព័រ Bright Side លើកយករឿងនេះដើម្បីជូនដល់ប្រិយមិត្តអ្នកអានយល់ដឹងឱ្យកាន់តែច្បាស់ថែមទៀត។ ហេតុអ្វីបានជាស្ត្រីដែលមិនស្គាល់អ្នកអាចធ្វើដូចជានាងបានស្គាល់អ្នក? ប្រសិនបើនារីដែលអ្នកមិនធ្លាប់បានស្គាល់ចូលមកជិតអ្នក ហើយបង្កើតការសន្ទនានិងធ្វើដូចជានាងជាមិត្តរបស់អ្នកនាងអាចនឹងមានបញ្ហាអ្វីមួយ។ នាងអាចនឹងត្រូវគេមនុស្សអាក្រក់តាម ឬគំរាម។ ការមកជិតអ្នកអាចជាការស្រែករកជំនួយ។ យោងតាម WHO បានអោយដឹងថាស្ត្រីម្នាក់ក្នុងចំនោមស្ត្រី ៣ នាក់គឺជាជនរងគ្រោះនៃអំពើហឹង្សា និងការរំលោភបំពាន។ នេះជាមូលហេតុដែលអ្នកគួរតែជួយសម្តែងជាមួយនាង ដើម្បីវាយតម្លៃស្ថានភាពឱ្យកាន់តែប្រសើរសូមបន្តនិយាយជាមួយនារីដែលរកជំនួយពីអ្នក ហើយមើលជុំវិញខ្លួន។ ប្រយ័ត្នចំពោះមនុស្ស ឬរបស់អ្វីដែលមើលទៅប្លែកៗ។ ដូចគ្នានេះផងដែរប្រសិនបើនាងមានបញ្ហានាងក៏អាចបែកញើស ដកដង្ហើមលឿនៗ និងបង្ហាញសញ្ញាភ័យស្លន់ស្លោផ្សេងទៀត។ ស្ត្រីរាប់ពាន់នាក់បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះផងដែរ។…











