ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tn Sadlife Copy
សង្គម

៣ឆ្នាំប្តូរពីសង្សារពីគូដណ្តឹង! ទោះបីគាត់ជាមនុស្សប្រុសមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេ ប៉ុន្តែពួកយើងអាចចាប់ដៃគ្នារកវាបាននៅពេលក្រោយបាន

គូស្នេហ៍ដែលស្រលាញគ្នាស្មោះស្ម័គ្រ ច្បាស់ណាស់ប្រាកដជាចង់ចាប់ដៃគ្នាតាមប្រពៃណីជាគូដណ្តឹង ឬរៀបការតាមប្រពៃណី រួមរស់ជាមួយគ្នាស្របច្បាប់ដើម្បីសាងសុភមង្គល។ តែយ៉ាងណាមានគូស្នេហ៍ជាច្រើនបានបង្អាក់គម្រោងសាងអនាគតរួមគ្នា ដោយសារតែបញ្ហាប្រឹងប្រែងរកលុយ ប្រឹងប្រែងស្វែងរក និងសាងអ្វីឱ្យមានគ្រប់យ៉ាងសិនទើបសម្រេចចាប់ដៃគ្នាទៅអនាគត តែមិនប្រាកដថាការសាងអ្វីគ្រប់យ៉ាងឱ្យបានគ្រប់សព្វប្រើរយៈពេលឆាប់រហ័សឡើយ។ តែគួរឱ្យសរសើរគូស្នេហ៍មួយគូ ដោយហេតុតែក្តីស្រលាញ់ស្មោះស្ម័គ្រ និងមិនចង់បណ្តោយឱ្យពេលវេលាចេះតែទៅមុខឱ្យមនុស្សស្រីដែលខ្លួនរង់ចាំយូរ ក៏បានសម្រេចចិត្តចូលស្តីដណ្តឹងមនុស្សស្រីដែលខ្លួនស្រលាញ់ ហើយចាំតស៊ូលំបាកជាមួយគ្នានាពេលក្រោយវិញ។ តាមរយៈគណនីហ្វេសប៊ុក Soo LiiTa បានរៀបរាប់ពីចំណងស្នេហារបស់ខ្លួនថា៖ «ទោះបីគាត់ជាមនុស្សប្រុសមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេប៉ុន្តែពួកយើងអាចចាប់ដៃគ្នារកវាបាននៅពេលក្រោយ🏡🚖💰🥰💪🏻ខំប្រឹងតស៊ូជាមួយគ្នារឿងលំបាកមិចក៏ជួបតែមិនទាន់អស់ទេនៅមានទៀត😑តែពួកយើងនៅតែមិនព្រមបោះបង់ចោលទេនៅតែខំដើរទៅមុខជាមួយគ្នាអស់រយះពេល3ឆ្នាំក៏សម្រេចចិត្តផ្លាស់ប្តូរពីសង្សារទៅជាជាគូរដណ្តឹង💕🥰ហើយយើងសន្យានឹងខំដើរទៅមុខនឹងខំរកជាមួយគ្នាឪ្យដល់ថ្ងៃរៀបការ🤵👰❤️»។ ពិតគួរជាឱ្យសរសើរគុស្នេហ៍ទាំង២នេះមែន ទោះបីជាមិនទាន់មានអ្វីច្រើនដូចគេ តែក៏ស្ម័គ្រចិត្តកាន់ដៃគ្នាទៅតាមប្រពៃណី និងសុខចិត្តចាប់ដៃគ្នាសាងអនាគតរួមគ្នានាពេលក្រោយបន្តទៀត៕  

Cover Shinta
PR

ស្អាតញាក់សាច់! មកទស្សនារូបភាពពិតស្តែងៗ ដែលអ្នកទេសចរខ្មែរបានទៅស្នាក់នៅ Shintamani Wild Resort ដ៏ប្រណីត បានដឹងថាការស្នាក់ពិតជាស័ក្តសមនឹងតម្លៃមែនដោយសារតែហេតុផល ៥ចំណុចនេះ

រូបភាពរីហ្សតក្បែរទឹកជ្រោះជាមួយនឹងការបេះតង់លើព្រៃភ្នំពណ៌បៃតងខៀវស្រងាត់ មានទេសភាពស្រស់ស្អាតខ្លាំងមួយកន្លែងដែលគ្រប់គ្នាមិននឹកស្មានថាជារីហ្សតដ៏ប្រណីតស្ថិតនៅក្នុងប្រទេសកម្ពុជា  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរមានកន្លែងស្រស់ស្អាតប្រណីតបែបនេះសោះ ​ដោយរីហ្សតនេះមានឈ្មោះថា Shintamani Wild Resort។ អាចចូលអានបន្ថែមអត្ថបទ៖ ស្រុកខ្មែរស្អាតខ្លាំងណាស់! ​តែមិនដឹងមានសំណាងបានទៅអត់ បើលក្ខខ័ណ្ឌត្រូវស្នាក់នៅយ៉ាងតិច ២យប់ យ៉ាងណាតាមប្រភពពីព័ត៌មានច្បាស់ការនោះបានឱ្យដឹងថា រីហ្សតនេះមានតម្លៃនៃការស្នាក់នៅក៏មិនធម្មតាដែរ ដល់ទៅខ្ទង់ជិត ៣ពាន់ដុល្លារឯណោះក្នុងមួយថ្ងៃ។ តែប្រសិនបើយោងតាមប្រភពភ្ញៀវទេសចរដែលបានទៅស្នាក់នៅកម្សាន្តននៅរីហ្សតនេះផ្ទាល់ទើបដឹងថា រីហ្សតនេះពិតជាប្រណីតពិសេសស័ក្តសមតម្លៃពិតមែន ស្នាក់នៅហើយប្រាកដជាទទួលបានអារម្មណ៍ស្រស់ថ្លាពិសេសមិនស្តាយថវិការដែលបានចំណាយនោះទេ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក KARET HAIR បានបង្ហោះរូបភាពនៃការទៅកម្សាន្តរបស់ខ្លួនដោយបានថែមទាំងរៀបរាប់ផងដែរថា៖ « Shintamani Wild ជាResort ដែលស្អាតបំផុតដែលខ្ញុំមិនធ្លាប់បានឃើញជាមួយទេសភាព ទឹកជ្រោះ និងព្រៃឈើធម្មជាតិស្ថិតនៅក្នុងកណ្ដាលព្រៃជ្រៅក្នុងប្រទេសកម្ពុជាយើង ។…

Rayuth
សង្គម

​អ្នកនិពន្ធក្នុងផលិកម្មថោន លោក ម៉ានិត វីរ៉ាយុត្ត “អ្នកនិពន្ធបទចំរៀងស្នេហា ត្រូវតែស្គាល់ច្បាស់ពីស្នេហា”(មានវីឌីអូ)

អ្នកនិពន្ធទំនុកច្រៀងមានសមត្ថភាពមួយរូបក្នុងផលិតកម្មថោន លោក ម៉ានិត វីរ៉ាយុត្ត ដែលជាអ្នកនិពន្ធតែងតែនិពន្ធបទចម្រៀងចាក់ដោតចំបេះដូងយុវវ័យ មិនថាបទញាក់ មនោសច្ចេតនា Slow Rock  18+ ឬ ចង្វាក់ប្រពៃណីនោះទេ គឺលោកតែងតែធ្វើបានល្អជានិច្ច ទាំងទំនុកច្រៀងនិងអត្ថន័យ។ ទោះបីជាបទចម្រៀងរបស់លោកចេញផ្សាយតិចជាងគេក៏ពិតមែន, ប៉ុន្តែនូវរាល់បទចម្រៀងដែលចេញផ្សាយ សុទ្ធសឹងតែជាបទចម្រៀងដែលមានការគាំទ្រខ្លាំងពីមហាជន។ លោក ម៉ានិត វីរ៉ាយុត្ត បានបង្ហាញថា “អ្នកនិពន្ធបទស្នេហា ត្រូវតែស្គាល់ច្បាស់ពីស្នេហា” មួយឃ្លានេះពិតជាមានអត្ថន័យពិតមែន ហើយក៏អាចសបញ្ជាក់បានថា ដោយសារតែលោកជាមនុស្សម្នាក់ដែលមានស្នេហា ទើបអាចសរសេរបទស្នេហាបានល្អបែបនេះ។ ថ្មីៗនេះដោយសារតែលោករវល់ច្រើនជាមួយនឹងការបង្កើតស្នេហាផ្អែមល្ហែម ទើបមិនសូវជាឃើញមានស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកនៅក្នុងផលិតកម្មទៀតៈ ទាំងនេះគឺជាបទចម្រៀងមួយចំនួនដែលលោកបាននិពន្ធៈ -បទ ចង់អោយបងសងស្នាមញញឹម (កញ្ញា មាស​…

Tn Sadlife Copy
សង្គម

ពេញដោយសមត្ថភាពពិត! ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្តល់ព្រះកិត្តិយស ចូលរូមជាទូតសុឆន្ទៈនៃក្រុមហ៊ុនខនដូល្បីមួយកន្លែងក្រោយការអញ្ជើញឱ្យទ្រង់ចូលរួមដោយផ្ទាល់

ដូចដែលយើងបានដឹងហើយថា សែរាជវង្សខ្មែរគ្រប់ព្រះអង្គ ក្រៅពីមានសេចក្តីថ្លៃថ្នូរគួរជាទីគោរពសម្រាប់កូនខ្មែរហើយ ទ្រង់គ្រប់ព្រះអង្គសុទ្ធតែមានចំណេះវិជ្ជាខ្ពង់ខ្ពស់ស៏ក្តសមជាសែរាជវង្សដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ណាស់។ នៅក្នុងនោះសែរាជវង្សមួយអង្គ ​បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិទៀតហើយ នោះគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវបានឱ្យដឹងថា ទ្រង់បានបញ្ចប់បរិញ្ញាបត្រនយោបាយអន្តរជាតិហើយ ​ពិសេសថែមទាំងទទួលបានពានរង្វាន់សម្រាប់ជានិស្សិតឆ្នើមបំផុតនៅក្នុងសាកលវិទ្យាល័យរបស់ព្រះអង្គទៀតផង។ ពោកទ្រង់មិនត្រឹមតែមានព្រះភក្ត្រផូរផង់ តែព្រះអង្គជាម្ចាស់ក្សត្រី ដែលមានតំរិះវិជ្ជាខ្ពស់គួរឱ្យសរសើរខ្លាំង។ អានអត្ថបទ៖ មិនត្រឹមតែមានព្រះភក្ត្រផូរផង់ តែព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា មានតំរិះវិជ្ជាខ្ពស់ បានបញ្ចប់បរិញ្ញាបត្រនយោបាយអន្តរជាតិ និងទទួលបានរង្វាន់ជានិស្សិតឆ្នើមបំផុតនៅក្នុងសាកលវិទ្យាល័យទៀត កាន់តែភ្ញាក់ផ្អើលក្រោយពីបានទទួលភាពល្បីល្បាញនៅសកលវិទ្យាល័យល្បីលំដាប់ពិភពលោក ពេលនេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្តល់ព្រះកិត្តិយស ចូលរូមជាទូតសុឆន្ទៈនៃក្រុមហ៊ុនខនដូល្បីមួយកន្លែងក្រោយការអញ្ជើញឱ្យទ្រង់ចូលរួមដោយក្រុមហ៊ុននេះដោយផ្ទាល់តែម្តង។ នៅក្នុងគណនីហ្វេសប៊ុកជាផ្លូវការរបស់…

Tn Sadlife Copy
សង្គម

ជាការជួយលើកស្ទួយអក្សរសាស្រ្ត! លោកជំទាវ​ ហ៊ុន​ ដានី​ រដ្ឋលេខាធិកា​រ​ ក្រសួង​ទេសចរណ៍ បានសរសេរអក្សរដៃមួយឃ្លាយ៉ាងស្អាតប្រិតប្រៀង ថែមទាំងមានអត្ថន័យអភិរក្សអក្សរខ្មែរទៀត

ក្រៅពីចំណេះដឹង និងសមត្ថភាពពិតរបស់ប្រជាជនម្នាក់ៗ ការអភិរក្សអក្សរសាស្រ្ត និងអក្សរជាតិគឺជារឿងដែលប្រទេសនីមួយៗត្រូវតែថែរក្សាឱ្យបានភ្ជាប់ផ្ជួនមិនថាអ្នកជាអ្នកណា ឬមានឋានៈអ្វីនោះទេ។ ជាក់ស្តែងថ្មីៗនេះប្រទេសកម្ពុជាយើងហាក់មានបញ្ហា និងមានការមិនពេញចិត្តជាច្រើនចំពោះកូនខ្មែរ រួមទាំងយុវវ័យមួយចំនួនដែលហាក់មិននាំគ្នាអភិរក្សថែរក្សាអក្សរសាស្រ្តខ្មែរសោះ បែរជានាំគ្នាសរសេរតែភាសាអង់គ្លេស និងអក្សរឡាតាំងសំនៀងខ្មែរ ដែលធ្វើឱ្យអក្សរខ្មែរមានការធ្លាក់ចុះជាខ្លាំង និងធ្វើ​ឱ្យក្មេង​ៗជំនាន់ក្រោយកាន់តែភ្លេចការប្រេីប្រាស់​អក្សរ​សាស្រ្ត​ជាតិរបស់ខ្លួន​ ។ នៅក្នុងនោះដើម្បីជាការលើកស្ទួយអក្សរជាតិខ្មែរ លោកជំទាវ​ ហ៊ុន​ ដានី​ រដ្ឋលេខាធិកា​រ​ ក្រសួង​ទេសចរណ៍​ បានរំលេចអក្សរដោយដៃមួយឃ្លាយ៉ាងមានអត្ថន័យ ដោយអក្សរដែលលោកជំទាវសរសេរផ្ទាល់ដៃជាអក្សរស្អាតមានភាពប្រិតប្រៀង និងមានបង្កប់ន័យអភិរក្សអក្សរសាស្ត្រជាតិទៀត ពិតជាគួរឱ្យសរសើរជាខ្លាំង ដែលលោកជំទាវមិនត្រឹមតែមានឋានៈខ្ពង់ខ្ពស់ តែមានចំណេះដឹងពិតទាំងអក្សរសាស្រ្តខ្មែរ និងចំណេះដឹងគោលក្នុងកិច្ចការលោកជំទាវទៀត។ ដើម្បីជ្រាបច្បាស់សូមអានអក្សរដៃដែលសរសេរដោយលោកជំទាវ​ ហ៊ុន​ ដានី​ រដ្ឋលេខាធិកា​រ​ ក្រសួង​ទេសចរណ៏​  ខាងក្រោមនេះ៖

Knongsrok
សេដ្ឋកិច្ច

រយៈពេលនៃទំនាក់ទំនង!!! – ២ខែដើម្បីចាប់ផ្ដើមទំនាក់ទំនង

រយៈពេលនៃទំនាក់ទំនង! – ២ខែដើម្បីចាប់ផ្ដើមទំនាក់ទំនង – ៤ខែ ដើម្បីបង្កើនការចាប់អារម្មណ៍ – ៦ខែ ដើម្បីព្យាយាមយល់ពីគ្នា – ៨ខែ ធ្វើអ្វីៗដើម្បីគ្នា – ១០ខែ ដឹងសុខទុក្ខ ជួយធុរៈគ្នា ចាប់ពី ១២ខែ ឬ១ឆ្នាំ ជាពេលវេលាដែលគួរគីតពីអនាគតជាមួយគ្នា តើអាចបន្តជាមួយគ្នាបានដល់ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬច្រើនជាងនេះដែរទេ? ពេលវេលាដែលបានជួបគ្នា វាប្រហែលជាងាយ ការចាប់ផ្ដើម វាប្រហែលជាលឿនរហ័ស ប៉ុន្តែរយៈពេលនៃការស្ទាបស្ទង់ មើលចិត្តថ្លើមគ្នា វាអាចចំណាយពេល…

Knongsrok
PR

មិនពិបាកទេ ចង់ធ្វើផ្ទះពីកុងតឺន័រ​ងាយដូចបកចេក ហើយតម្លៃសមរម្យទៀត

សម័យនេះមនុស្សតែងតែចង់បានកន្លែងសម្រាក ឬកន្លែងស្នាក់នៅដែលស្រស់ស្អាត ប្លែកថ្មី និងមានផាសុកភាព  ហើយនៅក្នុងការសាងសង់កន្លែងស្នាក់នៅខ្លះមិនចាំបាច់ត្រូវការទីតាំងធំពេក  ឬប្រើប្រាស់សំណង់ធំដុំឡើយ ដោយក្នុងនោះទូកុងតឺនឺចាស់ៗកំពុងតែត្រូវប៉ាន់បានគេយកមកកៃច្នៃជាបន្ទប់ស្នាក់នៅស្រស់ស្អាតប្លែកខ្លាំងមែនទែន។ ដោយទូកុងតឺនឺត្រូវគេស្គាល់ថាមានតម្លៃសមរម្យ និងងាយកែច្នៃខ្លាំងណាស់ អាចយកធ្វើជាកូនបន្ទប់សម្រាកនៅដី ចម្ការ ឬច្នៃជាបន្ទប់រីហ្សត មានម៉ូតស្រស់ស្អាតខ្លាំងទៅតាមតម្រូវការបានយ៉ាងងាយស្រួលច្រើនម៉ាកម៉ូតយ៉ាងងាយស្រួល  តែទាល់តែត្រូវការអ្នកជំនាញក្នុងការសាងសង់កែច្នៃផងដែរ។ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់សាង់សង់ផ្ទះកុងតឺន័រ  ឬការម៉ៅការសំណង់ផ្សេងៗជាមួយនឹងតម្លៃសមរម្យ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 017663168/0883333350 ឬអាចមកទាក់ទងផ្ទាល់អាសយដ្ឋានផ្ទះលេខ ៣៥២ ផ្លូវលេខ ៥៣ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​៕ 👉👉👉មានទទួលតំឡើងផ្ទះ ឬ Office ចល័ត ឬចង់ឆ្នៃធ្វើហាងកាហ្វេ គ្រប់25ខេត្តក្រុង…

១
សេដ្ឋកិច្ច

បើអ្នកជាមនុស្សឆ្លាត អ្នកត្រូវដឹងពី ៥ចំណុចដែលអ្នកមិនគួរនិយាយ ៣សំណួរដែលអ្នកមិនគួរសួរ ដើម្បីបង្ហាញពីតម្លៃនៃសុជីវធម៌របស់អ្នក

សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នរបស់យើង គប្បីប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លានេះ ” ៥ មិនគួរនិយាយ ៣មិនគួរសួរ “។ ទោះបីមានបញ្ហាអ្វីក៏ដោយ សូមព្យាយាមគ្រប់គ្រងកុំឱ្យខ្លួនឯងមានថាមពលអវិជ្ជមានច្រើនពេក ព្រោះថាអ្នកកាន់តែត្អូញត្អែរ មនុស្សជាច្រើននឹងកាន់តែលែងចង់នៅក្បែរខ្លួនអ្នក។ មិនថានៅក្នុងជីវិតការងារ ឬជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាទេ គឺវានឹងពិបាកក្នុងការចៀសវាងការទទួលរងនូវសម្ពាធ និងសូម្បីតែការឈ្លោះប្រកែកគ្នា និងការមិនចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែទោះបីជាមានការប្រាស្រ័យទាក់ទង ភ្ជាក់ពាក្យសម្ដីនឹងគ្នាយ៉ាងណាក៏ដោយ អ្នកគប្បីគិតឱ្យបានល្អិតល្អន់ កុំអាងថាស្និទ្ធស្នាលនឹងគ្នា បែរនិយាយនូវឃ្លា ឬសួរនាំនូវសំណួរមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់នោះឡើយ។ ដូច្នេះប្រសិន បើអ្នកជាមនុស្សវាងវៃ អ្នកគួរតែដឹងពីរបៀបនៃការនិយាយ និងសំណួរដែលត្រូវសួរទៅកាន់មនុស្សដែលនៅចំពោះមុខអ្នក។ យ៉ាងណាក្ដី ខាងក្រោមនេះ ជាពាក្យណែនាំមួយចំនួន ដែលអ្នកគួរដឹងបន្ថែម ក្នុងការនិយាយស្ដី…

Tn Sadlife Copy
សង្គម

ស្នេហាដែលគ្រប់គ្នាចង់បាន! ពីក្មេងធ្លាប់ស្រមៃថា ធំឡើងចង់បានប្តីល្អម្នាក់តែសង្ហាដែរ នៅជាមួយគ្នាខំរកសុីជាមួយគ្នា និងទិញផ្ទះស្អាតៗនៅជាមួយគ្នាបង្កើតគ្រួសារតូចមួយ អ្នកណាទៅដឹងធំឡើងស្រលាញ់គ្នា៣ខែ នាំគ្នាសន្សំទិញផ្ទះមួយបណ្តោយ

ធម្មជាតិរបស់មនុស្សម្នាក់ៗអ្នកណាមិនចង់បានបុរសល្អ សាងគ្រួសារ រកបានសុភមង្គលល្អមួយនោះ ជាពិសេសមនុស្សស្រីតែម្តង គឺទទួលបានបុរសល្អដែលស្រលាញ់ស្មោះស្ម័គ្រនឹងខ្លួន អាចចាប់ដៃគ្នាកសាងគ្រួសារ និងស្វែងរកក្តីសុខជម្រកសមរម្យទ្រព្យសម្បត្តិសមល្មមរស់នៅដោយមានសុមង្គល។ យ៉ាងណាមិញមិនខុសពីនារីដទៃគូស្នេហ៍មួយគូ ត្រូវបានគ្រប់គ្នាកំពុងតែកោតសរសើរជាខ្លាំងព្រោះតែពួកគេទើបតែស្រលាញ់គ្នាសោះ តែបែរជាអាចចាប់ដៃគ្នាប្រឹងប្រែងសាងសង់ផ្ទះដ៏ធំស្កឹមស្កៃដោយញើសឈាមខ្លួនឯងគួរឱ្យសរសើរមែនទែន។ នេះបើតាមរយៈគណនីហ្វេសប៊ុក​ Nov Dalin បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖ «សំរាប់20ខែនេះសំរាប់ការសាងសងផ្ទះមួយនេះ បានចេញជារូបរាងហើយ❤️ មិននឹកស្មានថាយើងទាំងពីរនាក់បានទទួលអ្វីដែលយើងរំពឹងដូចបែបនេះទេ❤️ កាលពីក្មេងធ្លាប់ស្រម៉ៃថា ធំឡើងចង់បានប្តីល្អម្នាក់(តែសង្ហាដែរ🤣)នៅជាមួយគ្នាខំរកសុីជាមួយគ្នានិងទិញផ្ទះស្អាតៗនៅជាមួយគ្នាបង្កើតគ្រួសារតូចមួយ❤️ អ្នកណាទៅដឹង ស្លាញ់គ្នា3ខែ នាំគ្នាសន្សំទិញផ្ទះមួយបណ្តោយ🤣❤️ តែមិនដឹងថាមានសម្ថភាពថាបង់បានគ្រប់អត់ទេ គាត់តែងតែប្រាប់ញ៉ុមថា ពួកយើងនិងអាចធ្វើបាន❤️ ជ្រុលជាស្លាញ់គ្នាហើយ ទាន់មានពេលវេលាល្អៗគួរណាតែសាងតែរឿងល្អៗនិងគ្នា ទុកថ្ងៃអនាគតកុំអោយហួសពេលស្តាយក្រោយ🤗❤️ រាល់ការជោគជ័យទាំងអស់ បើគ្មានការស្លាញ់ លើកទឹកចិត្ត ការគាំទ្រពីដៃគូរប្តីប្រពន្ធទេ…

Download
សង្គម

លោកChadwick Bosemanដែលដើរតួជា Black Panther បានទទួលមរណះភាពកាលពីប៉ុន្មាននាទីមុននេះ

បរទេស ៖ ស្ទើរតែមិនគួរអោយជឿ ដោយលោកChadwick Boseman ដែលត្រូវបានទទួលមរណះភាពក្នុងអាយុ43ឆ្នាំ។ លោកChadWickត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ហើយបានគាត់បានខំប្រឹងរស់នៅតស៊ូជាមួយវាក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះនៅពេលវាឈានដល់ដំណាក់កាលទី ៤ដែលជាដំណាក់កាលធ្ងន់ធ្ងរ ដែលាឆ្លងកាត់ការការវះកាត់រាប់មិនអស់និងការព្យាបាលដោយប្រើគីមីដែលធ្វើអោយសភាពលោកកាន់តែធ្ងន់ធ្ងរ។ ⁣ ⁣ គាត់បានទទួលមរណះភាពនៅក្នុងផ្ទះរបស់គាត់ដោយមានប្រពន្ធនិងក្រុមគ្រួសារនៅក្បែរគាត់មុនពេលដង្ហើមចុងក្រោយរបស់គាត់។ ⁣ យ៉ាងណាមិញ ហ្វេនMarvelទាំងអស់ជាពិសេសអ្នកគាំទ្រខ្សែភាពយន្តBlack Pantherទាំងមូលផ្ទាល់តែម្តង បានបញ្ចេញនូវអារម្មណ៍សោកស្តាយជាអនេក ហើយក៏បានបង្ហោះនូវរូបភាពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះតួអង្គBlack Pantherដែលបានទទួលជោគជ័យខ្លាំងក្នុងវិស័យកុនរហូតឈានដល់ឈ្នះពានOscarផងដែរ។ ប្រភព ៖ បរទេស រក្សាសិទ្ធដោយ :ក្នុងស្រុក

Ac07445003b7146a56d8f68fc0
ប្លែកៗ

ជនជាតិវៀតណាម ២នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទលក់ទូរស័ព្ទមួយទឹកតាមអនឡាញ ដោយគ្មានច្បាប់អនុញ្ញាត

អូសាកា៖ ជនជាតិវៀតណាម ២នាក់ត្រូវបានប៉ូលីសក្រុងបានចាប់ខ្លួនពីបទលក់ស្មាតហ្វូនមួយទឹកដោយគ្មានច្បាប់អនុញ្ញាត។ អ្នកទាំងពីរនាក់បាននិយាយថា ពួកគេបានបង្ហោះលក់ទូរស័ព្ទទំនើបៗមួយទឹកនៅលើ SNS ហើយលក់វាទៅឱ្យជនជាតិវៀតណាម និងអ្នកដទៃផ្សេងទៀតហើយលក់បានប្រហែល ៦ លានយ៉េន (ជាង៥ម៉ឺន៦ពាន់ដុល្លារ)។ ជនជាតិវៀតណាមចំនួន ២នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួន ទីមួយឈ្មោះ Le Van Quyet អាយុ ២៧ ឆ្នាំគ្មានការងារធ្វើ និងទីពីរឈ្មោះ Nguyen Thi Dung អាយុ ២៣ ឆ្នាំដែលបានលក់ទូរស័ព្ទចល័តមួយទឹកនៅក្នុងក្រុងអូសាកាចាប់ពីខែមីនាដល់ខែមេសាឆ្នាំនេះ។ មានការសង្ស័យថា Thi Dung បានទិញទូរស័ព្ទ iPhone…

Knongsrok
សម្រង់

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ​ Knongsrok | calvin​ (Sadlife)