៣ឆ្នាំប្តូរពីសង្សារពីគូដណ្តឹង! ទោះបីគាត់ជាមនុស្សប្រុសមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេ ប៉ុន្តែពួកយើងអាចចាប់ដៃគ្នារកវាបាននៅពេលក្រោយបាន

៣ឆ្នាំប្តូរពីសង្សារពីគូដណ្តឹង! ទោះបីគាត់ជាមនុស្សប្រុសមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេ ប៉ុន្តែពួកយើងអាចចាប់ដៃគ្នារកវាបាននៅពេលក្រោយបាន
ការផ្សាយពាណិជ្ជកម្ម

គូស្នេហ៍ដែលស្រលាញគ្នាស្មោះស្ម័គ្រ ច្បាស់ណាស់ប្រាកដជាចង់ចាប់ដៃគ្នាតាមប្រពៃណីជាគូដណ្តឹង ឬរៀបការតាមប្រពៃណី រួមរស់ជាមួយគ្នាស្របច្បាប់ដើម្បីសាងសុភមង្គល។

តែយ៉ាងណាមានគូស្នេហ៍ជាច្រើនបានបង្អាក់គម្រោងសាងអនាគតរួមគ្នា ដោយសារតែបញ្ហាប្រឹងប្រែងរកលុយ ប្រឹងប្រែងស្វែងរក និងសាងអ្វីឱ្យមានគ្រប់យ៉ាងសិនទើបសម្រេចចាប់ដៃគ្នាទៅអនាគត តែមិនប្រាកដថាការសាងអ្វីគ្រប់យ៉ាងឱ្យបានគ្រប់សព្វប្រើរយៈពេលឆាប់រហ័សឡើយ។

ការផ្សាយពាណិជ្ជកម្ម

តែគួរឱ្យសរសើរគូស្នេហ៍មួយគូ ដោយហេតុតែក្តីស្រលាញ់ស្មោះស្ម័គ្រ និងមិនចង់បណ្តោយឱ្យពេលវេលាចេះតែទៅមុខឱ្យមនុស្សស្រីដែលខ្លួនរង់ចាំយូរ ក៏បានសម្រេចចិត្តចូលស្តីដណ្តឹងមនុស្សស្រីដែលខ្លួនស្រលាញ់ ហើយចាំតស៊ូលំបាកជាមួយគ្នានាពេលក្រោយវិញ។

118588993_301228677841348_1256816436338876402_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុក Soo LiiTa បានរៀបរាប់ពីចំណងស្នេហារបស់ខ្លួនថា៖ «ទោះបីគាត់ជាមនុស្សប្រុសមិនទាន់មានអ្វីគ្រប់យ៉ាងដូចគេប៉ុន្តែពួកយើងអាចចាប់ដៃគ្នារកវាបាននៅពេលក្រោយ🏡🚖💰🥰💪🏻ខំប្រឹងតស៊ូជាមួយគ្នារឿងលំបាកមិចក៏ជួបតែមិនទាន់អស់ទេនៅមានទៀត😑តែពួកយើងនៅតែមិនព្រមបោះបង់ចោលទេនៅតែខំដើរទៅមុខជាមួយគ្នាអស់រយះពេល3ឆ្នាំក៏សម្រេចចិត្តផ្លាស់ប្តូរពីសង្សារទៅជាជាគូរដណ្តឹង💕🥰ហើយយើងសន្យានឹងខំដើរទៅមុខនឹងខំរកជាមួយគ្នាឪ្យដល់ថ្ងៃរៀបការ🤵👰❤️»។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 08 30 At 6.05.39 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពិតគួរជាឱ្យសរសើរគុស្នេហ៍ទាំង២នេះមែន ទោះបីជាមិនទាន់មានអ្វីច្រើនដូចគេ តែក៏ស្ម័គ្រចិត្តកាន់ដៃគ្នាទៅតាមប្រពៃណី និងសុខចិត្តចាប់ដៃគ្នាសាងអនាគតរួមគ្នានាពេលក្រោយបន្តទៀត៕

118285284_301230147841201_3346120976031377694_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118285284_301228784508004_3736884320923440136_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118403108_301228801174669_7311437284256513425_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
118579508_301228754508007_9102719719099959483_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម