ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Janang
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

Cover Flower
ដើរកម្សាន្ត

អ្នកស្រលាញ់ចូលចិត្តផ្កា​ ប្រាកដជាប្រាថ្នាចង់មកដើរកម្សាន្ត​ និងទទួលទានអាហារនៅទីនេះមិនខាន

សម្រាប់អ្នកដែលស្រលាញ់ផ្កា​ ពិតជាចង់ឃើញទិដ្ឋភាពសួនផ្កា​ និងកន្លែងដែលមានតុបតែងរបៀបផ្កាៗ​ ដែលមានភាពស្រស់ស្រាយជាមិនខាន​ ដូច្នេះ Baan rai i arun (บ้านไร่ ไออรุณ)​ មិនធ្វើឱ្យលោកអ្នកខកបំណងនោះទេ។ Baan rai i arun (บ้านไร่ ไออรุณ)​​គឺជាហាងកាហ្វេ​​ និងភោជនីយដ្ឋាន​ ដែលបើកបម្រើចាប់ពីម៉ោង​​៨ព្រឹក​​ដល់ម៉ោង៥ល្ងាច​​មានអាហារឆ្ងាញ់ៗទទួលទានជាច្រើនដូចជា​ អាហារថៃ​ អាហារសម្រន់​ អាហារបែបចិន​​​ អាហារក្នុងតំបន់​ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ៗជាប់ចិត្តដែលមានការរៀបចំតុបតែងលម្អដោយផ្កាមើលទៅគួរឱ្យចង់ទទួលទាន​ ដែលអាចជ្រើសរើសទទួលនៅក្នុងហាងក៏បាន​ ឬអាចទទួលទាននៅខាងក្រៅជាមួយបរិយាកាសបែបធម្មជាតិក៏បាន។ ក្រៅពីអាចទទួលទានអាហារឆ្ងាញ់ៗ​ ជាមួយនឹងបរិយាកាសស្រស់ស្រាយភ្ញៀវទេសចរណ៍ក៏អាចដើរកម្សាន្តថតរូបលេងបានតាមចិត្ត​​ដែលមានទាំងសួនផ្កា​ ទឹកជ្រោះ​ និងកន្លែងបែបធម្មជាតិជាតិច្រើនកន្លែងទៀត​​​ ពិសេសក៏មានហាងលក់អនុស្សាវរីយ៍ដែលធ្វើចេញស្នាដៃប្រជាជនក្នុងស្រុកផងដែរ។…

KNONGSROK
PR

មូលនិធិព្រូដិនស៍ ដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរកបចេ្ចកវិទ្យាក្នុងការពង្រឹង​សមត្ថភាពសង្គ្រោះអាយុជីវិត​ទប់​ទល់​នឹង​​គ្រោះមហន្តរាយ!

មូលនិធិព្រូដិនស៍ ដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរកបចេ្ចកវិទ្យាក្នុងការពង្រឹង​សមត្ថភាពសង្គ្រោះអាយុជីវិត​ទប់​ទល់​នឹង​​គ្រោះមហន្តរាយ ម្ចាស់ជ័យលាភីនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ​ឱកាស​ក្នុង​ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញ និង ការបង្កើត​បណ្តាញ​ទំនាក់​ទំនង ដើម្បី​ពង្រីកដំណោះ​ស្រាយ​បច្ចេកវិទ្យា​ប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ទីក្រុងហុងកុង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០៖ មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍របស់​ក្រុម​ហ៊ុន ព្រូដិនសល​ ក្នុងទ្វីបអាស៊ី​ និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធ​អន្តរជាតិ​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅ​ថ្ងៃ​នេះ​បាន​ដាក់​ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH)…

Cover News Copy
សង្គម

ញាក់សាច់! ​ IPhone 12 Pro Max ដាំពេជ្រ ធ្វើពីមាស 18K Limited Edition ត្រូវបានបញ្ជាវទិញដោយឧកញ៉ានៅស្រុកខ្មែរមានតម្លៃជាង ​១ម៉ឺនដុល្លារឯណោះ

ទូរស័ព្ទស៊េរី ​Iphone ត្រូវគេដឹងហើយថាជាទូរស័ព្ទដែលពេញនិយម ​និងមានតម្លៃមិនថោកនោះទេ ​ជាពិសេសក្រោយស៊េរីថ្មីចេញ ​iphone12 iphoner12 pro max បានចេញថ្មីរឹតតែធ្វើឱ្យអារម្មណ៍អ្នកប្រើទូរស័ព្ទអន្ទះអន្ទែងចង់ក្លាយជាម្ចាស់ទូរស័ព្ទស៊េរីទំនើបចុងក្រោយមួយនេះ។ សម្រាប់ប្រទេសកម្ពុជាវិញ ​ទូរស័ព្ទ  iphone12  នេះមានតម្លៃខ្ទង់  ១ពាន់ក្រាស់ ​ដែលជាតម្លៃញាក់សាច់ មិនធម្មតានោះទេ ​អាចនិយាយបានថាអ្នកមានលុយល្មមៗក៏មិនចង់ស្រវាលុយទិញវាដែរ ​តែសម្រាប់អ្នកស្រលាញ់ស៊េរីថ្មីៗប្រាកដជាខ្វារកទិញជាមិនខាន។ យ៉ាងណាមិញទូរស័ព្ទ iphone12 iphoner12 pro max  ត្រូវបានគេដឹងថាមានការចេញលក់ស៊េរី ​limited edition  ផងដែរ ​ដែលជារៀងរាល់ឆ្នាំតែងតែមានការផលិតបែបនេះដូចៗគ្នា  ជាទូរស័ព្ទស្រោបមាស ​និងដាំពេជ្រមានតម្លៃកប់ពពក។  ដោយឡែកសម្រាប់…

Desktop Screen Mockup
PR

ក្រុមហ៊ុន EZECOM ផ្តល់​ប្រាក់​​រង្វាន់​​​ដល់​គ្រូបង្រៀន​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​​កម្ពុជា​ប្រ​ចាំឆ្នាំ​២០២០​

ភ្នំពេញ (០៧ ធ្នូ ២០២០)៖ ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​វិស័យ​អប់រំ​អនឡាញ​ តាម​រយៈ​​ការឧបត្ថម្ភ​ប្រាក់​​​រង្វាន់​​​ដល់​អ្នក​ឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​​​កម្ពុជា។ ក្រុមហ៊ុន EZECOM ដែលជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​អនឡាញ បាន​ផ្តល់​ប្រាក់​រង្វាន់​ចំនួន ១.២៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​ជូន​ដល់​លោក ថុល ថាន់ថន ដែលជា​អ្នក​ឈ្នះពានរង្វាន់​គ្រូ​បង្រៀន​​ដែល​​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ប្រចាំ​​ឆ្នាំ២០២០ នេះ។ ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​ យុវជន និងកីឡា ដោយ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea។ ក្រុមហ៊ុន EZECOM…

Cover News Copy
សង្គម

វាសនាចារលើចរិត ចរិតបែបណាវាសនាបែបនោះ! តាំងពីផ្ទះ១ខែ១២ដុល្លារ ពេលនេះនៅផ្ទះ៤លានដុល្លារ ជិះឡាន១០ម៉ឺន ប្រវត្តិពិតជាអស្ចារ្យណាស់!

មនុស្សជោគជ័យភាគច្រើនកើតចេញពីការតស៊ូ និងស្ថានភាពលំបាក ដែលជាកម្លាំងចិត្តជម្នះឧបសគ្គនានាបាន។ ដោយក្រៅពីការតស៊ូនោះ ចរិតល្អ អត់ធ្មត់ និងស៊ូទ្រាំ ក៏អាចនាំឱ្យវាសនាប្រែប្រួលប្រសើរជាងមុនផងដែរ។ នៅក្នុងនោះថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុកមួយរូបបានដាច់ចិត្តរៀបរាប់ពីជីវប្រវត្តិពិតរបស់ខ្លួនដែលមានភាពក្រលំបាកខ្លាំងកាលពី១២ឆ្នាំមុន ដែលភាពជោគជ័យនាពេលនេះគឺមកពីអត្តចរិតផ្ទាល់ខ្លួន។ តាមរយៈគណនីហ្វេសប៊ុក ម៉ានិច្ច ម៉ៅ បានរៀបរាប់ឱ្យដឹងថា៖ « វាសនាចារលេីចរិត ចរិតបែបណាវាសនាបែបនោះ 🙏 12ឆ្នាំមុន ខ្ញុំជួលបន្ទប់គេនៅ15$/ខែ(បង្គន់រួម) ពេលភ្លៀងម្តងៗលិចទឹក ស្អុយលូ កណ្តុររត់ពេញបន្ទប់ ខ្ញុំដេីរពេលខ្លះមានលុយតិចតួចក៏ជិះម៉ូតូឌុបទៅធ្វេីការ ដោយសារខ្លួនខ្ញុំក្រនិងរូបរាងមិនស្អាតទៀតនោះក៏ត្រូវគេមេីលងាយ រេីសអេីង រិះគន់ និយាយដេីម សេីចចំអក គេមិនរាប់អាន.. ☹️😭 តែថ្ងៃនេះខ្ញុំនៅផ្ទះតំលៃ4លានដុល្លារ…

XWMCAX4EXFF7PK4KAUXVZQXXQM
បច្ចេកវិទ្យា

រុស្សីលក់​អាវុធឱ្យបរទេសក្នុង​រយៈ​ពេល​២០​ឆ្នាំចុង​ក្រោយ​ចំណេញបាន ១៨០ ពាន់លានដុល្លារ តែ​តាមក្រោយ USA

ខណៈពេលដែលសហរដ្ឋអាមេរិកអាចលក់បានច្រើនជាងមុន​ទៅ​ទៀត​នោះ រដ្ឋាភិបាលទីក្រុងមូស្គូក៏រកលុយបានច្រើនពីការលក់អាវុធត្រឡប់មកវិញក្នុងរយៈពេលជាច្រើនឆ្នាំនេះ​ផង​ដែរ។ ពីរទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ បាន​ក្លាយ​ជា​ពេល​វេលា​មួយ​ដ៏​ល្អរបស់អ្នកម៉ៅការយោធា។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលលក់អាវុធច្រើនជាងគេ ហើយក្នុងរយៈពេល ៥ ឆ្នាំគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ នាំចេញគ្រឿងរឹងផ្នែកយោធាទៅកាន់ប្រទេសចំនួន ៩៦ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ។ សហរដ្ឋអាមេរិកមានចំនួន ៣៦ ភាគរយនៃការនាំអាវុធចេញសរុបទូទាំងពិភពលោកក្នុងរយៈពេលនោះ។ បន្ទាប់មកគឺប្រទេសរុស្ស៊ីដែលមានចំនួន ២១ ភាគរយនៃការនាំចេញអាវុធ។ ក្នុងសប្តាហ៍នេះកាសែត Tass បានរាយការណ៍ថា ក្រុមហ៊ុនផលិត​អាវុធ Rosobornexport របស់​សហភាពរុស្សី ដែលជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យា Rostec បានប្រគល់គ្រឿងបន្លាស់យោធាដែលមានតម្លៃ…

២
ព័ត៌មានជាតិ

ដើម្បីកម្ពុជា! យើងចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ មក ក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីជួយដល់រដ្ឋាភិបាល។ យ៉ាងណាមិញ ក៏មានសប្បុរសជនខ្លះ ក៏បានសំណូមពរដល់សម្ដេចបង្កើតនូវកុងធនាគារមួយដើម្បីងាយស្រួលដល់សប្បុរសជនដទៃទៀតដែលចង់ចូលរួមក្នុងបេសកកម្មមួយនេះដើម្បីកម្ពុជា។ ដោយហេតុនេះដែរ នៅព្រឹកថ្ងៃទី ០៨ ធ្នូ ២០២០នេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានសម្រេចអនុម័តចាត់ចែងតាមច្រកពីរផ្សេងទៀត ដើម្បីងាយស្រួលសម្រាប់បងប្អូនដែលចង់ចូលរួមក្នុងបេសកកម្មនេះ ក្នុងនោះរួមមាន ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176)…

Cover Domino
សង្គម

ទឹកចិត្តក្នុងនាមខ្មែរដូចគ្នា! កងទ័ពអាវខៀវរបស់ដូមីណូភីហ្សា ក្រោកតាំងពីម៉ោងជាង២ភ្លឺ ធ្វើភីហ្សាចំនួន 1,500​ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ច ដែលត្រៀមនឹងទទួលពិនិត្យធ្វើតេស្តិ៍លើកទី2 កូវីត១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក

ដោយសារតែព្រឹត្តិការណ៍ ​២៨វិច្ឆិកា មានអ្នកផ្ទូកវីរុសកូវីត១៩ ​បានទៅផ្សារទំនើបអេអន១ នោះ ​បានធ្វើឱ្យផ្សារទំនើបនេះបានបិទាំទ្វារប្រមាណជា ​២ថ្ងៃ ​ហើយបើកដំណើរការនៅថ្ងៃទី ​២ ​ធ្នូរវិញ ​តែសម្រាប់បុគ្គលិក ​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើតេស្តរកកូវីត១៩ ​ប្រមាណជា៦០០០នាក់ ​តែអវិជ្ជមានទាំងអស់។ សម្រាប់ថ្ងៃទី ៨ ​ខែធ្នូ នេះ ​គឺជាការធ្វើតេស្តលើកទី២ នៅក្នុងរកជំងឺកូវីត១៩ ​ដែលត្រូវធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។  នៅក្នុងនោះព្រោះតែទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា ​ហាងភីហ្សាល្បីគឺ ​ដូមីណូភីហ្សា​ បានចេញយុទ្ធនាការ  ធញវើភីហ្សាដល់ទៅជាង ​១០០០ដុំចែកជូនក្រុមគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសម្ថកិច្ចជាអាហារពេលព្រឹក ដែលជាទង្វើគួរឱ្យសរសើរខ្លាំងមែនទែន។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ​Domino…

3
សង្គម

បើស្រឡាញ់ ត្រូវហ៊ានដើចេញ និងដោះលែងគេឱ្យចេញទៅ!

ការស្រឡាញ់ងប់ងល់ ធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបានឱបក្រសោបមនុស្សដែលខ្លួនស្រឡាញ់។ តើមានមនុស្សប៉ុន្មាននាក់ ដែលព្រមដោះលែងឱ្យមនុស្សដែលខ្លួនស្រឡាញ់ទៅអ្នកផ្សេងមើលថែ ប្រហែលជាគ្មានទេមើលទៅ តែតាមការពិត ការដោះលែងឱ្យគេចេញទៅ វាជារឿងដែលគប្បីនឹងធ្វើ បើយើងពិតជាស្រឡាញ់គេមែន។ មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស មានការសម្រេចចិត្តរៀងៗខ្លួន កុំថាឡើយត្រឹមសង្សារ គូដណ្ដឹង ទោះជាប្ដីប្រពន្ធ ក៏យើងគ្មានសិទ្ធ ឱបក្រសោប ឃុំឃាំង រារាំងគេដែរ មនុស្សមិនមែនសត្វ ដែលអាចដាក់ចំណងចងបាននោះទេ ទោះយើងអាចចងខ្លួនគេបាន តែមិនអាចទាញចិត្តគេបានឡើ់យ បើគេអស់ចិត្តហើយ បើគេប្រួលប្រែហើយ បើគេចង់ចាកចេញទៅហើយ ក៏ឱ្យគេទោះចុះ ដោះលែងគេទៅ ចាត់ទុកថាធ្វើបុណ្យជាមួយគេ ដើម្បីឱ្យខ្លួនឯងអស់កម្មពៀរនឹងគេក៏បានដែរ។ បង្ខំឱ្យខ្លួនឯងឈប់ស្រឡាញ់គេ…

3
បច្ចេកវិទ្យា

សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messennger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម៖ – ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ…

3
ព័ត៌មានជាតិ

ពិតជាប្រសើរពេកក្រៃ! ឧកញ៉ាជាច្រើនរូប ពួតដៃគ្នាបរិច្ចាគទឹកប្រាក់ភ្លាមៗ ដើម្បីបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជា

បន្ទាប់ពីមានសារបង្ហោះនៅលើគេហទំព័ររបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការត្រៀមថវិកាបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជារួចមក ភ្លាមៗនោះ ស្រាប់តែឧកញ៉ាៗជាច្រើនរូបដែលបានសម្រុកបវិច្ចាគទឹកប្រាក់ភ្លាមៗ ជូនរដ្ឋាភិបាល។ រាយនាមសប្បុរជនដែលបានចូលរួមបរិច្ចាគ ៖ ១. លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ថវិកា ១ លានដុល្លារ ២. អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ៣. អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ ថវិកា…