បើស្រឡាញ់ ត្រូវហ៊ានដើចេញ និងដោះលែងគេឱ្យចេញទៅ!

បើស្រឡាញ់ ត្រូវហ៊ានដើចេញ និងដោះលែងគេឱ្យចេញទៅ!
ការផ្សាយពាណិជ្ជកម្ម

ការស្រឡាញ់ងប់ងល់ ធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបានឱបក្រសោបមនុស្សដែលខ្លួនស្រឡាញ់។ តើមានមនុស្សប៉ុន្មាននាក់ ដែលព្រមដោះលែងឱ្យមនុស្សដែលខ្លួនស្រឡាញ់ទៅអ្នកផ្សេងមើលថែ ប្រហែលជាគ្មានទេមើលទៅ តែតាមការពិត ការដោះលែងឱ្យគេចេញទៅ វាជារឿងដែលគប្បីនឹងធ្វើ បើយើងពិតជាស្រឡាញ់គេមែន។

មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស មានការសម្រេចចិត្តរៀងៗខ្លួន កុំថាឡើយត្រឹមសង្សារ គូដណ្ដឹង ទោះជាប្ដីប្រពន្ធ ក៏យើងគ្មានសិទ្ធ ឱបក្រសោប ឃុំឃាំង រារាំងគេដែរ មនុស្សមិនមែនសត្វ ដែលអាចដាក់ចំណងចងបាននោះទេ ទោះយើងអាចចងខ្លួនគេបាន តែមិនអាចទាញចិត្តគេបានឡើ់យ បើគេអស់ចិត្តហើយ បើគេប្រួលប្រែហើយ បើគេចង់ចាកចេញទៅហើយ ក៏ឱ្យគេទោះចុះ ដោះលែងគេទៅ ចាត់ទុកថាធ្វើបុណ្យជាមួយគេ ដើម្បីឱ្យខ្លួនឯងអស់កម្មពៀរនឹងគេក៏បានដែរ។

ការផ្សាយពាណិជ្ជកម្ម

091caabe629005ed0cb007ddfef1c9a7

បង្ខំឱ្យខ្លួនឯងឈប់ស្រឡាញ់គេ វាមិនពិបាកដូចការដែលបង្ខំគេឱ្យមកស្រឡាញ់ខ្លួនឯងនោះឡើយ ចុងក្រោយ​គឺគួរតែចាកចេញដោយខ្លួនឯង ឈប់ស្រឡាញ់គេ ឈប់រំខានគេ ឈប់ធ្វើបាបចិត្តខ្លួនឯង ហើយក៏ត្រឡប់មកមើលថែខ្លួនឯងវិញឱ្យបានល្អ ក្រែងបានជួបអ្នកថ្មីដែលជាស្នេហាពិត។

ការផ្សាយពាណិជ្ជកម្ម

ត្រូវចាំថា ក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ គឺជាការព្រមដោះលែងគេឱ្យចាកចេញ ប្រសិនបើគេមិនចង់នៅជាមួយយើង។ ជួនកាលពេលដែលគេចេញទៅ គឺគេអាចរកបានមនុស្សដែលគេត្រូវការ មនុស្សដែលគេប្រាថ្នាចង់បាន គេអាចមានក្ដីសុខ សំណាងល្អ ជាងការដែលគេនៅជាមួយនឹងយើង។ កុំប្រឹងឱបក្រសោបគេអី ព្រោះវានឹងធ្វើឱ្យគ្មានក្ដីសុខទាំងគេ និងខ្លួនយើងផ្ទាល់ដែរ៕

1202e32f06bf3b895cb7d299acceb450

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម