ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dortmund
កីទ្បា

មក​ស្គាល់គ្រូបង្វឹកផ្នែកកម្លាំងដ៏សិចស៊ីបំផុត​របស់​ក្លិបDortmund កីឡាករ​ក្នុង​ក្រុម​លង់ស្នេហ៍​ស្ទើគ្រប់​ៗគ្នា

Alica Schmidt មាន​វ័យ២២ឆ្នាំ​គឺ​ជា​គ្រូបង្វឹក​ផ្នែកកម្លាំង(fitness coach) ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រភព​កាសែត​កីឡា និង​តារាង​មួយចំនួន​ថា​ជា​អត្តពលិកដ៏​លិច​ស៊ីបំផុត​ក្នុង​ពិភពលោក។ ក្នុង​នាម​ជា​គ្រូបង្វឹកផ្នែកកម្លាំង នាង​គឺ​ជា​អ្នក​ជ្រោមជ្រែង​ឲ្យ​កីឡាករ​ក្នុង​ក្រុម​មានកម្លាំង​ព្រឺស​ឡើង​វិញ ហើយ​អ្នក​គាំទ្ររបស់​ក្លិប​ក៏​ចង់​ឃើញ​នាង​នៅ​ជុំវិញ​កីឡាករ​ទាំងអស់​ផង​ដែរ។ វត្តមានរបស់​នាង​ពេល​ខ្លះ​ត្រូវ​បាន​គេ​និយាយ​បែបកំប្លែង​ថា​ជា​មូលហេតុមួយក្នុងចំណោម​១០០ដែលឲ្យ​ Jadon Sancho ​បន្ត​នៅ​ជាមួយក្លិប​ Dortmund ។ Alica Schmidt ធ្លាប់​បាន​ថត​រូប​ជា​ច្រើន​ជាមួយកូនសិស្សកម្លោះៗ​របស់​នាង​នៅ​ឯក្លិប​ហើយ​ថ្មី​ៗនេះ​នាង​ថែម​ទាំង​បាន​រត់​ប្រណាំង​ជាមួយ​ប្រធាន​ក្រុម​ Mats Hummels លើ​ចម្ងាយ​៤០០ម៉ែត្រ​ហើយ​ឈ្នះ​ទៀត។ មើលវីដេអូ​ខាងក្រោម​នេះ​គឺ​ដឹង​ច្បាស់​បំផុត៖ មូលហេតុអ្វី​បាន​ជានាង​រត់​លឿនម្លេះហើយ​លឿន​ជាង​កីឡាករបាល់​ទាត់​ដែល​លេង​លើ​ទីលាន​រាប់​ឆ្នាំ? នាង​គឺ​ជា​កីឡាការិនីរត់ប្រណាំងលំដាប់​អន្តរជាតិ​ជួយឲ្យ​ប្រទេស​អាល្លឺម៉ង់​ឈ្នះ​មេដាយប្រាក់លើ​វិញ្ញាសារត់ប្រណាំងចម្លាយ៤០០ម៉ែត្រក្នុង​ព្រឹត្តិការណ៍​ 2017 European Athletics Under-20 Championships។ កាល​ពី​ឆ្នាំ២០១៩​នាង​ក៏​បាន​ជួយឲ្យ​អាល្លឺម៉ង់​ឈ្នះ​មេដាយសំរឹទ្ធិ​លើ​វិញ្ញាសារត់ប្រណាំងចម្ងាយ៤០០ម៉ែត្រក្នុង​កម្មវិធី​​European U-23 Championships។…

Cover News Copy
សង្គម

កូនខ្មែរកើតនៅបរទេស​ ចង់អួតប្រទេសកម្ពុជាលើសង្វៀនកីឡាកាស ​តែបែរជាត្រូវប្រជាជនក្នុងប្រទេសរិះគន់យ៉ាងចាស់ដៃ

លោក​ ឈុន សុធារ៉ា ត្រូវបានគេស្គាល់ថាជាកីឡាកាសបរទេស ​ជនជាតិខ្មែរដែលបានកើត និងរស់នៅបរទេស ​ហើយលោកក៏តែងតែមានការប្រកួតនៅលើសង្វៀនកីឡាកាសជុំវិញពិភពលោកជាច្រើនផងដែរ ​ដោយកិត្តិនាមរបស់លោកបែរជាមិនត្រូវបានប្រជាជនក្នុងប្រទេសកំណើតខ្លួនស្គាល់នោះឡើយ។ យ៉ាងណាមិញ ​លោកត្រូវបានមហាជនតាមដាន និងស្គាល់លោក តែស្ថិតនៅក្នុងការរិះគន់ទៅវិញ ​ក្រោយពីលោកច្នៃខោខ្លី​ និងខោស្តើងសម្រាប់ឡើងប្រកួតមានរូបទង់ជាតិប្រទេសកម្ពុជា ក្នុងការប្រកួតក្នុង សង្វៀន AEW ​ដោយការធ្វើបែបនេះគ្រាន់តែជាគោលបំណងធំឱ្យបរទេសស្កាល់ប្រទេសកម្ពុជា ​ដែលមានប្រាសាទអង្គវត្តជាអច្ឆរិយវត្ថុពិភពលោកមួយប៉ុណ្ណោះ។ មហាជនមួយចំនួនបានសម្តែងក្តីមិនពេញចិត្តជាខ្លាំងថាលោកមើលងាយ និងជាន់ឈ្លីប្រទេស​ខ្លួន ត្រង់ចំណុចដែល លោក​ ឈុន សុធារ៉ា យកទង់ជាតិខ្មែរមកស្លៀក ​ថែមទាំងជាទង់ជាតិខុសពីទម្រង់ដើមរបស់ទង់ជាតិខ្មែរសព្វថ្ងៃ ​ដោយអ្នកខ្លះថែមទាំងបានរិះគន់ ​ជេរប្រទេចដល់រូបលោកក្នុងពាក្យអសុរោះ ដោយគ្មានការពិចារណាផងដែរ។ ក្នុងនាមជាប្រជាជនខ្មែរ អ្នកថ្លៃថ្នូរ…

Cover News Copy
ដើរកម្សាន្ត

ស្គាល់ហើយកន្លែងពោរពេញដោយភាពស័ក្តសិទ្ធ ទឹកជ្រោះពស់នាគពត់ពែន ​ផ្ទុះល្បីពេញហ្វេសប៊ុកការពិតនៅបាលី ​ឥណ្ឌូនេស៊ី

ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក​ក្រោយរូបភាពទឹកជ្រោះមួយកន្លែង​ដែលមានរូបសំណាកតាឥសី និងរូបពស់នាគពត់ពែនលើផ្ទាំងថ្មក្បែរទឹកជ្រោះ ​មើលទៅគួរឱ្យស្ញើបពេញដោយអាថ៌កំបាំងដូចជាសត្វពស់នាគពិតៗ។ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនយល់ថា ​ទីកន្លែងនេះប្រហែលជាការកាត់តដូចរូបភាពបែកធ្លាយៗមុន ​តែការពិតទៅទីកន្លែងនេះគឺជាទីកន្លែងដែលមានពិត ​ទទួលបានភាពល្បីល្បាញ​ និងពេញដោយជំនឿស័ក្តសិទ្ធរបស់ប្រជាជនបាលី ប្រទេសឥណ្ឌូនេស៊ី ​ដោយទីនេះមានឈ្មោះថា ​ទឹកជ្រោះ «​ Griya Beji Waterfall »។ ទឹកជ្រោះ «​ Griya Beji Waterfall » គឺជាទីកន្លែងស័ក្តសិទ្ធដែលមានអ្នកសច្ចំ ​ប្រុស ​និងស្រី (ព្រះម៉ែពស់នាគ) ​ដែលប្រជាជនក្នុងតំបន់ជឿថាជាអ្នកថែរក្សាដែនដីទីនេះ។ ​ដោយប្រជាជន​ និងអ្នកទេសចរណ៍ ដែលមកលេងកម្សាន្តទឹកជ្រោះនេះ មានជំនឿថាការមកងូតទឹកនៅទីនេះ នឹងជួយឱ្យសុខសប្បាយ…

Cover News Copy
PR

ភាពយន្តខ្លី « រឿង វិប្បដិសារីនៃផ្សែងបារី » កម្សត់​ ហើយបង្កប់អត្ថន័យអប់រំខ្លាំង ថែមទាំងចូលរួមសម្តែងដោយតារា ​Tik Tok សុខ លីន​ (មានវីដេអូ)

ដូចដែលយើងដឹងហើយថា​ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ គឺជាកម្មវិធីថ្មីរបស់លោក​ ហ៊ុយ​ យ៉ាឡេង​ ហៅ​​​ កថាជ័យ​​​ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម​ ដែលមានទាំងការចុះអប់រំប្រជាជនដោយផ្ទាល់​ និងការផលិតវីដេអូអប់រំផងដែរ។ ថ្មីៗនេះ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ បានផលិត​ភាពយន្តខ្លីបែបអប់រំមួយផ្សេងទៀតហើយ កាន់តែចាប់អារម្មណ៍ជាងមុននោះគឺ​  « រឿង វិប្បដិសារីនៃផ្សែងបារី​​ »​ ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។ អត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា​ បារី​ គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត​ និងអាចសម្លាប់អាយុជីវិតខ្លួនឯង​ រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។​…

Cover Khmer
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈមុន​កូវីដមានរូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

៣
ព័ត៌មានជាតិ

ត្រឹមតែលេខកូដ៤ខ្ទង់ *1200# អាចផ្ដាច់សេវាផ្សេងៗលើទូរសព្ទគ្រប់ប្រព័ន្ធទាំងអស់

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើលេខកូដ៤ខ្ទង់ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ ហើយលេខកូដនេះដែរ គឺអាចប្រើបានគ្រប់ប្រព័ន្ធទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ ៖ -សេវាទូរសព្ទចល័ត (Mobile Service) សម្ដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអ៊ីនធឺណេត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែជាដើម។ -សេវាឌីជីថល (Digital Service) សម្ដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកម្សាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម…

២
សង្គម

វិថីសុភមង្គល តើយកប្រពន្ធមកដើម្បីអ្វី?

អត្ថបទអ្នកលេង Facebook ៖ “តើយកប្រពន្ធមកដើម្បីអ្វី? គ្រួសារមួយមានភាពចុះសំរុងនឹងគ្នា គោលជំហររបស់ប្ដីគឺសំខាន់បំផុត!!! ម្ដាយខ្ញុំគឺជានារីជនបទដែលបានទទួលការសិក្សាដែរ បើនិយាយពីររូបរាង គឺមិនអាចចាត់ទុកថានារីស្អាតទេ។ ចឹងហើយប្អូនស្រីបង្កើតរបស់ប៉ាខ្ញុំតែងនិយាយចាក់រុកដាក់ត្រចៀកយាយរបស់ខ្ញុំថា “មើលទៅបងថ្លៃមានរូបរាងទាប ទន់ខ្សោយប្រហែលមិនអាចកើតកូនបានទេមើលទៅ!”។ ពេលប៉ាខ្ញុំស្ដាប់ឮហើយខឹងណាស់តបវិញថា ” ខ្ញុំស្រលាញ់រូបរាងនាងបែបនឹងទើបសមជាអ្នករៀនសូត្រ អ្នកដៃជើងធំបានតែធ្វើការងារធ្ងន់ដូចឯងហ្នឹង!”។ ប៉ាខ្ញុំគឺជាមន្ត្រីរាជការក្នុងភូមិ យាយខ្ញុំគិតថាម្ដាយខ្ញុំបានការជាមួយកូនគាត់គឺសំណាងធ្លាក់ពីលើមេឃហើយ ចឹងម្ដាយខ្ញុំត្រូវធ្វើគោធ្វើសេះ គឺជារឿងសមហេតុផលណាស់។ ដូច្នេះហើយមានថ្ងៃមួយ ប៉ាខ្ញុំមកដល់ផ្ទះទាំងស្រវឹងស្រែកឡូឡានិយាយថា ” មួយជីវិតខ្ញុំនេះបាននាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ គឺជាសំណាងខ្ញុំណាស់ កាលឆ្នាំណោះអ្នកតាមនាងមានច្រើនគរគោក មានឋានៈធំមានលុយច្រើនជាងខ្ញុំទៀត តែនាងបែរជាជ្រើសរើសមកតាមខ្ញុំវិញ។ ខ្ញុំសន្យាថាក្រៅពីម្តាយចេញ អ្នកណាក៏មិនអាចធ្វើឲ្យនាងខូចចិត្តបានដែរ ខ្ញុំនឹងការពារនាងទោះត្រូវដាច់ក្បាលក៏ដោយ។” អ្នកក្នុងផ្ទះបើកភ្នែកធំមើលមុខគ្នា…

Tn Sadlife Copy
តោះញ៉ាំ

នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម? តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍

កាលពីនៅបឋម និងកាលពីនៅតូចៗ​ យើងប្រាកដជាដឹងហើយថាសម័យនោះគ្មានអាហារ​ ចំណី និងការ៉េមទំនើបៗសម្បុរបែបដូចបច្ចុប្បន្ននោះទេ​ ហើយចំណីដែលក្មេងៗគ្រប់គ្នាចូលចិត្តមិនអាចបំភ្លេចបានគឺការ៉េមបំពង់ធ្វើពីសណ្តែកក្រហម និងសណ្តែកខៀវ។ ដូច្នេះដើម្បីរម្លឹកពីកុមាររភាពថ្ងៃនេះយើងខ្ញុំសូមដកស្រង់ពិវិធីធ្វើការ៉េមដ៏ពេញនិយមកាលពីសម័យកុមារ​ និងនៅតែនឹកជាប់មិនភ្លេចដល់បច្ចុប្បន្ននេះដូចខាងក្រោម​ ៖ #របៀបធ្វើការ៉េមសណ្តែកខៀនិងសណ្ដែកក្រហម #គ្រឿងផ្សំ៖ -សណ្តែកខៀវ ក្រហមយកត្រាំទឹក២ទៅ៣ម៉ោងហើយយកស្ងោអោយឆ្អឹន A -ទឹកដោះគោស្រស់ -ទឹកដោះគោខាប់ -ខ្ទិះដូង -អំបិលបន្តិច -ស្ករស -ម្សៅវ៉ាន់នី -ម្សៅឆាបន្តិច #វិធីធ្វើ -យកគ្រឿងផ្សំAលាយចូលគ្នាហើយយកទៅដាំលើភ្លើងអោយពុះ(បើកភ្លើងតិចៗ) ដាក់ម្សៅវ៉ាន់នី ហើយកូរផងកុំអោយខ្លោចបាតឆ្នាំ ។ ពុះហើយដាក់សណ្តែកខៀវ-រឺក្រហមចូលទុកអោយពុះម្តងទៀត ទើបដាក់ម្សៅឆាចូល (ម្សៅឆាលាយទឹកសិនសឹមចាកចូលម្តងបន្តិចៗ) ។ឆ្អិនទុកអោយត្រជាក់ យកច្រកថង់…

២
ប្លែកៗ

ប្លែកភ្នែកខ្លាំង និងសើចបិទមាត់មិនជិតទេ ពេលអ្នកឃើញសត្វទាំងនេះ ស្រាប់តែប្ដូរដាក់មុខជាសត្វឆ្មា មើលទៅវា Cute ខ្លាំងតែម្ដង

ដូចដែលដឹងហើយថា នៅលើពិភពលោកយើងនេះ តែងតែមានរឿងហេតុភេទប្លែកៗជាច្រើនបានកើតឡើងដោយស្មានមិនដល់ តែសម្រាប់រឿងខ្លួនផ្សេងមុខផ្សឹង បែបមិនអាចកើតមានបានទេ ជាពិសេសគឺកើតឡើងលើសត្វ និងមនុស្សយើង។ យ៉ាងណាមិញ ចុះបើយើងកាត់តរូបភាព ដោយយកខ្លួនសត្វផ្សេង ហើយដាក់ក្បាលឆ្មាវិ ទើរូបភាពនឹងគួរឱ្យទាក់ទាញ Cute Cute គួរឱ្យស្រឡាញ់យ៉ាងណាទៅ? តោះ! យើងទៅមើលរូបភាពជាច្រើនសន្លឹក ដែលអ្នកកាត់ត គាត់បានកាត់តដាក់ក្បាលឆ្មា ជាមួយនឹងខ្លួនសត្វផ្សេងៗគ្នា ឃើញហើយ អស់សំណើច ហួសចិត្ត តែក៏គិតថាវា Cute គួរឱ្យស្រឡាញ់ម្យ៉ាងដែរ ប្លែកភ្នែកណាស់ ៖ Credit Photo : @koty_vezde

១
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។ ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។ ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។ ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក…

Cover News Copy
សង្គម

អស្ចារ្យមែន! ​មិននឹកស្មានសោះថាកូនខ្មែរយើង គឺជាម្ចាស់ប្រាសាទបុរាណ​ Brandenbourg ដែលស្ថិតនៅក្នុងប្រទេស​លុចសាំប៊ួរ​

លុចហ្សំបួរ គឺជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហគមន៍​អឺរ៉ុប​ ដែលមាន​ព្រំប្រទល់​ខាង​ខាងលិច​ជាប់​ជាមួយ​បែលហ្សិក​ ​ខាង​ជើង​ជាប់​ប្រទេស​អាល្លឺម៉ង់ និង​ភាគ​ភាគ​ខាងត្បូង​ជាប់​បារាំង។ ដោយប្រទេសនេះមានទេសភាពធម្មជាតិ​ និងសម្រស់ស្រស់ស្អាតមិនចាញ់ប្រទេសអឺរ៉ុបនានាផងដែរ ​ ​ជាពិសេសគឺប្រាសាទបុរាណ Brandenbourg (Château-fort de Brandenbourg)  ។ ​តែមិននឹកស្មានសោះថា ​ថ្មីៗនេះស្រាប់តែលេចព័ត៌មានថាប្រាសាទនៅទ្វីបអឺរ៉ុបដែលសាងសង់នៅក្នុង សតវត្សរ៍ទី​១០  មានម្ចាស់គឺជាជនជាតិខ្មែរទៅវិញ។ តាមរយៈគណនីហ្វេសប៊ុក ម៉ានិច្ច ម៉ៅ បានរៀបរាប់ថា ៖ ​« ​សួស្តីមហាមិត្តទាំងអស់​ 😉 យេីងខ្ញុំជាម្ចាស់ប្រាសាទ​​ Brandenbourg (Château-fort de Brandenbourg) ដែលស្ថិតនៅក្នុងប្រទេស​លុចសាំប៊ួរ​…

Cover News Copy
សង្គម

ជីវិតស្នេហា១៣ឆ្នាំ! គូស្នេហ៍មួយគូ កែលម្អផ្ទះសល់​ ៣ជំនាន់ អស់ទឹកប្រាក់ដល់ទៅជាង៦ម៉ឺនដុល្លារ​ ប្រែរូបរាងថ្មីស្អាតអស្ចារ្យជាមួយប្រវត្តិស្នេហាដ៏ជូរចត់

ជារឿងមួយដ៏រំភើបអស្ចារ្យមួយ​ សម្រាប់គូស្នេហ៍ជនជាតិថៃមួយគូ ​ដែលស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ និងមានទ្រព្យសម្បត្តិសមរម្យអាចទិញផ្ទះរស់នៅធំស្កឹមស្កៃបាន ​តែបែរជានាំគ្នារៀបចំផ្ទះចាស់មួយដែលមានអាយុ៣០ឆ្នាំ ​កែច្នៃជាផ្ទះទំនើបស្រស់ស្អាតគួរឱ្យចង់រស់នៅទៅវិញ។ នាង​​ Pear Junglin និងលោក​ Nont Taechahasadin គឺជាគូស្នេហ៍មួយគូដែលបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ​ហើយក៏ជាម្ចាស់អគារចំណាស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ មួយនេះផងដែរ ដោយផ្ទះនេះគឺជាផ្ទះរបស់ប៉ាលោក Nont Taechahasadin បន្សល់ទុកឱ្យលោក ដែលបានទិញអស់រយៈពេល៣០ឆ្នាំមកហើយ ​ហើយក៏មិនធ្លាប់តុបតែងកែច្នៃអ្វីទាំងអស់រហូតដល់ពេលនេះ។ ដោយសារតែចង់រម្លឹកអនុស្សាវរីយ៍នៃផ្ទះចាស់ផងនោះ​ លោក Nont Taechahasadin ដែលជាស្ថាបត្យករស្រាប់ និងមិត្តស្រីបានរួមគ្នាកែច្នៃផ្ទះនេះដោយខ្លួនឯង ទាំងការគូរប្លង់ ​ដេគ័រគ្រប់យ៉ាង ​រួមទាំងបន្ទប់ទទួលភ្ញៀវ ​បន្ទប់គេង…