ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

2
ព័ត៌មានជាតិ

បុគ្គលិកហាង Pedro ម្នាក់​បានចេញវីដេអូ រៀបរាប់ និងសុំទោសចំពោះកំហុសដោយអចេតនានេះ (មានវីដេអូ)

កាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០​ ខាងអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល បានចុះធ្វើតេស្តសំណាកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ចំពោះបុគ្គលិកនៃហាង Pedro ផ្លូវព្រះសីហនុ។ ជាលទ្ធផល គឺរកឃើញអ្នកមានវិជ្ជមានបន្ថែម ៦នាក់ផ្សេងទៀត​។ មកដល់ពេលនេះដែរ ក៏មានបុគ្គលិកម្នាក់ដែលមានវិជ្ជមានជំងឺ Covid-១៩ បានចេញវីដេអូបកស្រាយនៃដំណើរការនៃការឆ្លងCovid-១៩ ក៏ដូចជាគាត់ ជំនួសឱ្យបុគ្គលិកដទៃទៀត សូមធ្វើការអធ្យាស្រ័យចំពោះកំហុសដោយអចេតនានេះ ដែលបង្កឱ្យមានបញ្ហាដល់អ្នកផ្សេងៗទៀត។ ជាក់ស្ដែង ពួកគាត់ក៏ពុំដឹងថា គាត់បានឆ្លងជំងឺនេះដែរ ព្រោះតែស្ថានភាពសុខភាពរបស់ពួកគាត់ គឺស្ថិតនៅកម្រិតធម្មតា ឬប្រក្រតីនោឡើយទេ។ តោះ! ទៅស្ដាប់វីដេអូនៃការបកស្រាយរបស់គាត់ទាំងគ្នា…

2
ព័ត៌មានជាតិ

ប្ដីរត់តាមស្រីទៅចោលច្រើនខែ ប្រពន្ធឆ្លងទន្លេតែម្នាក់ឯងក្នុងបន្ទប់ទឹក ចេះបានក្រុមសង្គ្រោះ៧១១ ជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ​៖​ កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង បង្កឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយាមានស្ត្រីឈឺពោះសម្រាលកូនម្នាក់ ឈ្មោះ កែម ស្រីនិច អាយុ ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ មានស្រុកកំណើត នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ផងដែរថា កែម ស្រីនិច​ នាងបានរៀបការ អស់រយៈពេលជាង១ឆ្នាំមកហើយ ​ប៉ុន្តែជីវិតប្តីប្រពន្ធរបស់នាង រស់នៅមិនចុះសម្រុងនឹងគ្នាទេ។ បញ្ហានេះក៏ដោយសារតែប្ដីគិតតែពីលួចមានស្រីថ្មី…

2
ព័ត៌មានជាតិ

មានករណីវិជ្ជមានជំងឺ Covid-១៩​ ថ្មី​ ចំនួន​ ១០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០១នាក់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ០៤​ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានចំនួន១០នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកទាំង១០នាក់នេះ គឺមាន៤នាក់ ជាអ្នកដំណើរចូលមកកាន់ប្រទេសកម្ពុជា មិនមានជាប់ពាំក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកានោះទេ។ ចំណែកឯ៦នាក់ទៀត គឺជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិការ ក៏ជាបុគ្គលិកនៅក្នុងហាង ​Pedro ផ្លូវព្រះសីហនុផងដែរ។ អានសេចក្ដីលម្អិត តាមរយៈការប្រកាសរស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

2
ព័ត៌មានជាតិ

អ្នកក្លែងព័ត៌មានអំពី Covid-១៩ ម្នាក់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំ

តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka​ Piink…

Cover Cameramn
សង្គម

បាត់បង់ធនធានវិស័យសិល្បៈដ៏សំខាន់!​​ កាមេរ៉ាមែន និងអ្នកគ្រប់គ្រងប្លង់ថត(DOP)​ដ៏ល្បីមួយរូបបានលាចាកលោកដោយជំងឺគាំងបេះដូងភ្លាមៗ​ ធ្វើឱ្យអ្នកសិល្បៈ និងផលិតករជាច្រើនសម្តែងសាររំលែកទុក្ខគ្រប់ៗគ្នា

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក​ក្នុងចង្កោមអ្នកសិល្បៈ ផលិតករ​ និងអ្នកធ្វើការក្នុងវិស័យភាពយន្តទាំងអស់​ ក្រោយពីលោក ចែ សុភ័ក្រ្ត ដែលជាជាងថតភាពយន្ត​ និងជា​អ្នកជំនាញ​ផ្នែកគ្រប់គ្រងប្លង់ថត​​ (DOP)​​ ដ៏ល្បី​ និងមានសមត្ថភាព​បានបាត់បង់ជីវិតដោយជំងឺគាំងបេះដូងនៅព្រឹកថ្ងៃទី​​៤​ ខែធ្នូ ឆ្នាំ២០២០​ នេះ។​ មរណភាពភ្លាមៗដោយមិនបានត្រៀមចិត្តនេះ បានធ្វើឱ្យអ្នកដែលធ្វើការក្នុងវិស័យភាពយន្តទាំងអស់សម្តែងនូវសេចក្តីសោកស្តាយ និងសង្វេកជាខ្លាំងក្នុងការបាត់បង់មិត្តរួមការងារដ៏មានសមត្ថភាពមួយរូបនេះ ដែលបានកសាងស្នាដៃក្នុងភាពយន្តខ្នាតធំ រឿងភាគ និងរឿងខ្លីជាច្រើនរឿង។​​ហើយអ្វីដែលកាន់តែរន្ធត់នោះ លោក​​​ចែ សុភ័ក្រ្ត​​ បាន​ស្លាប់​បាត់​បង់ជីវិត​​ ក្រោយ​ពី​ភរិយា​របស់លោក​​ទើប​នឹង​សម្រាល​កូន​ស្រី​នៅមន្ទីរពេទ្យបានមួយថ្ងៃប៉ុណ្ណោះ។ មរណភាពរបស់ លោក ចែ សុភ័ក្រ្ត ​ បានធ្វើឱ្យ អ្នកដែលធ្វើការក្នុងវិស័យភាពយន្ត​​ទាំងអស់​ទាំងផលិតករ អ្នកនិពន្ធ​…

1
ប្លែកៗ

១០ ចំនុចនេះគ្មានបានប្រយោជន៍អ្វីទេ ដែលមនុស្សមួយចំនួនបានធ្វើរាល់ថ្ងៃ!!!!

វាមើលទៅដូចជាមានអារម្មណ៍ថាជីវិតពោរពេញទៅដោយភាពផ្សេងៗគ្នា។ យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការនិងមានវិធីផ្ទាល់ខ្លួនដើម្បីព្យាយាមដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់យើង ប៉ុន្តែពេលខ្លះយើងបង្កើតបញ្ហាច្រើនជាងអ្វីដែលយើងបានចាប់ផ្តើម។ យើងទាំងអស់គ្នាត្រូវពិនិត្យពិចារណាឱ្យបានដិតដល់លើខ្លួនយើងហើយឈប់ធ្វើអ្វីមួយដែលមិនបានសម្រេច។ យោងតាមគេហទំព័រ Bright Side បានលើកយកមកនូវរឿងមួយចំនួនដេលយើងធ្វើកំពុងតែប្រព្រឹត្តរាល់ថ្ងៃដែលពិតជាគ្មានន័យ (ហើយសង្ឃឹមថាយើងគួរតែឈប់ធ្វើ) ។ 1. ប្រើថង់យួរពេលទិញទំនិញទាំងដែលអ្នកកំពុងទិញរបស់របរប្លាស្ទិកច្រើនរួចទៅហើយហើយ 2. ចំណាយពេលវេលាច្រើនក្នុងការជ្រើសរើសកម្មវិធីទូរទស្សន៍ផ្សេងទៀតដែលគួរឱ្យធុញទ្រាន់ជាងការមើលកម្មវីធីទូរទស្សន៍តែមួយ។ 3. ការព្រួយបារម្ភអំពីការធ្វើតេស្តឬការដាក់ពាក្យបន្ទាប់ពីបានដាក់ពាក្យរួចរាល់ទៅហើយ។ 4. ញ៉ាំភេសជ្ជៈមានជាតិខ្លាញ់ទាបជាមួយនំនិងខូឃីស៍។ 5. បិទហ្វេសប៊ុករបស់អ្នកហើយបន្ទាប់មកចុចចូលមើលវិញភ្លាម។ 6. បើកទូរទស្សន៍ទុកចោលឲ្យលឺសំលេង។ 7. ទុកប្រអប់ចំណីអាហារទទេនៅក្នុងទូដាក់ចាននិងក្នុងទូរទឹកកក។ 8. ពិនិត្យមើលទូរទឹកកកដើម្បីមើលថាតើអាហារថ្មីលេចចេញមកដោយឯងៗ។ 9. ចុចប៊ូតុងនៅលើឧបករណ៍បញ្ជាពីចម្ងាយដែលបានអស់ថ្មនៅពេលដែលវាពិតជាត្រូវការថ្មថ្មី។ 10. ចុចស៊ីផ្លេម្តងហើយម្តងទៀតដឹងហើយថាចរាចរកំពុងកកស្ទះ។ តើមានអ្វីដែលគ្មានន័យផ្សេងទៀតដែលអ្នកធ្វើរាល់ថ្ងៃទេ? សូមចែករំលែកវាជាមួយពួកយើងនៅក្នុងមតិយោបល់! អត្ថបទដោយ៖…

P=11714
សុខភាព

ពិនិត្យមើលខ្លួនឯង បើមាន ៧ រោគសញ្ញានេះ អ្នកកំពុងប្រឈមនឹងជំងឺតម្រងនោមហើយ

តម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅដូចជាទទួលខុសត្រូវក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវ ជាដើម។ បើតម្រងនោមរបស់អ្នកមានបញ្ហា ឬកើតមានជំងឺតម្រងនោម  វាពិបាកធ្វើរោគវិនិច្ឆ័យ ឬកំណត់នូវរោគសញ្ញាខ្លាំងណាស់។   ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចតាមដានរោគសញ្ញាមួយចំនួនដូចខាងក្រោម ដែលបង្ហាញថា អ្នកកើតមានជំងឺតម្រងនោម៖ ១.  អស់កម្លាំងខ្លាំងខុសពីធម្មតា ៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីការវិវឌ្ឍន៍នៃបញ្ហាតម្រងនោម ដែលជាហេតុធ្វើឲ្យរាងកាយមានការពិបាកនៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។ តម្រងនោមរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមដូច្នេះហើយនៅពេលដែលវាកាន់តែជួបបញ្ហា នោះធ្វើឲ្យការផលិតមិនបានគ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យបញ្ហានេះកើតឡើង។ ២. រមាស់ស្បែក ៖ តម្រងនោម ជាអ្នកបញ្ចេញចោលជាតិពុលតាមរយៈទឹកនោម ដែលត្រូវបានរកឃើញនៅក្នុងចរន្តឈាមរបស់អ្នក។ ដូច្នេះបើតម្រងនោមកើតមានជំងឺ ឬមានមុខងារមិនប្រក្រតី  កាកសំណល់នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។…

2
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនឹងបង្ហាញអត្តសញ្ញាណអ្នកកើត Covid-១៩ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩នៅក្នុងសហគមន៍!

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ០៤ ធ្នូ ២០២០នេះ ស្ដីពីការអនុវត្តវិធានការរបស់សុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរទាំងអស់ដែលបានចូលមកក្នុងប្រទេសកម្ពុជា ដោយគិតចាប់អនុវត្តពីថ្ងៃទី ១២ ធ្នូ ២០២០នេះតទៅ។ – ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ចំពោះអ្នកធ្វើដំណើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើតេស្ត។ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធ័រសុខាភិបាលនៃប្រទេសសមី ដោយបញ្ជាក់ថាគ្មានវិជ្ជមាន Covid-១៩​ ដែលមានសុពលភាពរយៈពេល ៧២ម៉ោងមុនចេញដំណើរ។ – ផ្អាកជាបណ្ដោះអាសន្ននូវការអនុវត្តយន្តការណ៍ធានា ចំពោះអ្នកដំណើរជនបរទេសដែលជាវនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន…

YC74IPJTOZBLRKILDRLGTRFFGQ
ពិភពលោក

សមាជិកសភាតំបន់គ្រីមៀព្រមានថា USA និង​NATO ត្រៀមខ្លួនសម្រាប់“ ការឈ្លានពាន” ហើយ

អនុប្រធានសភា Crimean បានស្រែកប្រកាសអាសន្នអំពីការបង្កើនសកម្មភាពយោធានៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ីដោយអង្គការ NATO និង​ USA ហើយពួកគេទទូចថាអ្នកទាំងអស់ដែលរស់នៅលើឧបទ្វីបកំពុងមានជម្លោះមួយនេះ គ្រាន់តែចង់ទុកឱ្យនៅម្នាក់ឯងប៉ុណ្ណោះ មិន​ចង់ឲ្យនរណា​ម្នាក់​មក​លូក​ដៃ​នោះ​ទេ។ នៅក្នុងសេចក្តីអត្ថាធិប្បាយដែលបានរាយការណ៍ដោយ RIA Novosti លោក Efim Fiks បានព្រមានថា យុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការដាក់កងទ័ពរុស្ស៊ីនៅគ្រីមៀ ដែលបានដាក់ពង្រាយចូលក្នុងប្រទេសនៅឆ្នាំ ២០១៤ កំពុងនាំឱ្យមានភាពតានតឹង​កើនឡើង។ លោក​លោក Efim Fiks ថា៖ “ ប្រទេសរុស្ស៊ីធ្វើការសំរេចចិត្តដែលខ្លួនត្រូវការ ដើម្បីធានាសន្តិសុខទឹកដីព្រំដែន និងរដ្ឋរបស់យើង។ ការសម្រេចចិត្តទាំងនោះគឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ហើយគ្មានហេតុផលដែលអង្គការណាតូ ចូលរួមក្នុងពេលដែលមិនចាំបាច់នេះទេ” ។…

2
ព័ត៌មានជាតិ

ក្ដៅៗ! រកឃើញវិជ្ជមាន​ Covid-១៩ ចំនួន៦នាក់បន្ថែមទៀតនៅល្ងាចនេះ

យោងតាមការរាយករណ៍របស់ លោកស្រី យក់ សម្បត្តិ រដ្ឋាលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាកបានរកឃើញវិជ្ជមាន Covid-១៩ ចំនួន ៦នាក់បន្ថែមទៀត ដែលជាបុគ្គលិកធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ សរុបអ្នកឆ្លងដែលជាបុគ្គលិកហាងនេះទាំងអស់គឺមាន ៧នាក់។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមាន Covid-១៩ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី ០៣ ធ្នូ ២០២០ ដែលរកឃើញវិជ្ជមាន Covid-១៩ ចំពោះបុគ្គលិក១នាក់ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុមក ខាងក្រសួងសុខាភិបាលបានធ្វើការចុះត្រួតពិនិត្យចំពោះបុគ្គលិកទាំងអស់នៅទីនោះ…

Untitled 1
ប្លែកៗ

២៦ រូបភាពចម្លែកៗរបស់ធម្មជាតិ នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលបំផុត

ធម្មជាតិនៅក្នុងលោកយើងនេះពោពេញទៅដោយអព្ភូតហេតុ ពួកវានៅតែរង់ចាំយើងដើម្បីស្វែងរកវាបន្ថែមទៀត។ ពេលខ្លះរូបភាពនៅក្នុងពិភពធម្មជាតិមើលទៅស្រស់ស្អាតអស្ចារ្យណាស់។ ដូចដែលយើងប្រហែលជាបានឃើញនៅក្នុងខ្សែភាពយន្ត។ ប៉ុន្តែមិនដឹងថាតើវាពិតជាមាននៅលើភពផែនដីនេះទេ។ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយតោះទៅមើលទាំងអស់គ្នា។ ១.អ្នកប្រាកដជាពិបាកនិងមើលឃើញវាណាស់មែនទេ ពីព្រោះពីងពាងនេះរូបរាង និងពណ៌ដូចទៅនឹងមែកឈើ បូករួមទាំងតួខ្លួនរាបស្មើ សឹងតែយើងមើលមិនឃើញ។ ២. វាមិនមែនជាបិសាចសមុទ្រនោះទេ តែវាជាសារាយសមុទ្រតែប៉ុណ្ណោះ តែគ្រាន់តែឃើញខ្លាចបាត់ទៅហើយ ចុះបើទំរាំតែឲ្យទៅហែលក្បែទៀតនោះ មិនទេ សុំបដិសេធហើយ។ ៣. វាមិនមែនជាពីងពាងដែលប៉ុនប៉ងចូលមកសំលាប់មនុស្សលើផែនដីនេះទេ វាគ្រាន់តែជាពីងពាងដែលតោងនៅនិងកញ្ចក់តែប៉ុណ្ណោះ។ ៤. ដើម Xylaria Polymorpha ត្រូវបានគេស្គាល់ផងដែរគឺជាប្រភេទផ្សិតម្យ៉ាងមានរាងដូចម្រាមដៃ។ ៥. ពន្លឺភ្លើងដូចជាកូនអំពូលមួយនេះវាកកើតឡើងមកពីពពុះនៅលើផ្សិតនិងចាំងពន្លឺ។ ៦. គ្រោងឆ្អឹងរបស់ត្រីម្យ៉ាង ៧. កង្កែបនេះស្វិតហាក់ដូចជាងាប់…

2
ប្លែកៗ

តោះ!ធ្វើការឈ្វេងយល់ តើមនុស្សប្រ.ភេទណា ដែលសក្តិសមនឹងអ្នកសា.ងស្នេហាជាមួយ?

ជ្រើសរើសរូបដើមឈើស្នេហ៍មួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើមនុស្សប្រភេទណា ដែលសក្តិសមជាមួយនឹងអ្នក? 1. ដើមឈើស្នេហ៍ទី 1 ដើមឈើនេះជាធម្មតាត្រូវបានជ្រើសរើសដោយមនុស្សក្លាហាន មានការប្តេជ្ញាចិត្តខ្ពស់ ប៉ុន្តែក៏ជាមនុស្សរ៉ូមែនទិកផងដែរ។ ឧត្តមគតិសម្រាប់អ្នក គឺជាមនុស្សដែលមានលក្ខណៈជាវិធីសាស្ត្រប្រមូលផ្តុំ និងមានការទទួលខុសត្រូវខ្ពស់ ប៉ុន្តែអ្នកដែលមិនខកខាននាំនឹងការណាត់ជួបបែបរ៉ូមែនទិក ដូចជា ទៅមើលកុន ទៅបារ ឬទៅក្លឹបនោះឡើយ។ 2. ដើមឈើស្នេហ៍ទី 2 អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងប្តេជ្ញាចិត្តដែលមិនដែលយកចិត្តទុកដាក់ចំពោះមតិរបស់អ្នកដទៃ។ នៅក្នុងទំនាក់ទំនង អ្នកគឺជាអ្នកដែលចូលចិត្តគ្រប់គ្រង។ ដូច្នេះមនុស្សល្អបំផុតសម្រាប់ជីវិតរបស់អ្នក គឺជាអ្នកដែលគោរពជំហររបស់អ្នក ប្រភេទដែលមិនចង់ប្រឈមមុខនឹងអ្នក ព្រោះគាត់ដឹងថាអ្នកធ្វើបានល្អបំផុតឆ្ពោះទៅរកសុខុមាលភាពនៃទំនាក់ទំនងដែលពួកគេកំពុងកសាង។ 3. ដើមឈើស្នេហ៍ទី 3…