ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover KOhKOng
ដើរកម្សាន្ត

ចូលចិត្តភាពស្ងប់ស្ងាត់ទេសភាពអមដោយព្រៃកោងកាង យ៉ាងស្រស់បំព្រង កុំភ្លេចសាកល្បងទៅកម្សាន្តនៅ បឹងកាយ៉ាក ខេត្តកោះកុង

កោះកុង៖ កោះកុង គឺជាខេត្តដែលសមុទ្រមួយ ដែលក្រៅពីមានផ្ទៃសមុទ្រស្រស់ស្អាត ក៏ជាខេត្តដែលសម្បូរទៅដោយព្រៃឈើកោងកាងផងដែរ ដែលមិនត្រឹមជាជម្រកសត្វសមុទ្រ តែក៏ក្លាយទៅជាទេសភាពបែបធម្មជាតិដ៏ស្រស់បំព្រេងផងដែរ។ នៅក្នុងនោះ កោះកុងក៏មានរីសតមួយកន្លែង ដែលល្បីថាមានទេសភាពព្រៃកោងកាងដ៏ស្រស់ស្អាតផងដែរ នោះគឺ រីសតបឹងកាយ៉ាក ( Mangrove Sanctuary Resort ) ដែលជាផ្ទះស្នាក់នៅយ៉ាងប្រណីត ដែលមានផ្ទះ សំណាក់ បឹងហ្គាឡូ ដែឡលោកអ្នកមិនត្រឹមតែអាចស្នាក់នៅជាមួយនឹងទេសភាពបែបស្ងប់ស្ងាត់ហើយ អ្នកក៏អាចគយគន់ទេសភាពព្រៃកោងកាងយ៉ាងស្រស់ស្អាតនៅជុំវិញតំបន់នោះផងដែរ។ ជាពិសេសនៅទីនោះក៏មានភោជនីយដ្ឋានទទួលទានអាហារឆ្ងាញ់ៗ អាងហែលទឹកកណ្តាលធម្មជាតិ ការធ្វើដំណើរកម្សាន្តតាមទូកនិងការមើលអំពឹលអំពែកនៅពេលយប់ទៀតផង ។ គួរឱ្យដឹងផងដែរថា រីសតបឹងកាយ៉ាក មានទីតាំងស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា…

KNONGSROK
សម្រង់

ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

ភ្នំពេញ៖ សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តាំងបង្ហាញនៅទីតាំង និងការដើរបង្ហាញម៉ូដសំលៀកបំពាក់ នៅហាងកាហ្វេក្បែររបងបែបច្នៃប្រឌិតមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងមកនេះ។ ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទាំង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុង​គម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗ​ទៀតសម្រាប់គ្រប់លំដាប់អតិថិជនទាំងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។ ​គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និង​សម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion) គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។ តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទាំង៣រូប បានឲ្យដឹងថា…

Hg
សង្គម

បើ​កូរ​ពោះ​ពាក់​កណ្តាល​យប់ អាចទៅ​បើក​ទូ​រក​អាហារ ៣ ប្រភេទ​នេះ ញុាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប សុខៗ​នៅ​ពាក់​កណ្តាល​យប់​ក៏​កូរ​ពោះ ហាក់​ដូច​ជា​មិន​ទាន់​ឆ្អែត​នូវ​ការ​ទទួល​ទាន​ពី​ភ្លឺ ហើយ​បើ​មិន​រក​អ្វី​មក​ប៉ះប៉ូវ​ក្រពះ​ទេ គឺ​ចូល​គេង​មិន​លក់​ឡើយ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហាញ​នូវ​អាហារ ៣ ប្រភេទ ដែល​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពាក់​កណ្តាល​យប់ ហើយ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​ទម្ងន់​នោះ​ដែរ។ ៣) ផ្លែ​ប៉ោម មិន​ថា​ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​ឬ​បៃតង​គឺ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ហើយ​ឆាប់​ចម្អែត​ក្រពះ​បាន​លឿន និង​មាន​ជាតិ​កាឡូរី​ទាប។ ២) ផ្លែ​ក្រូច ផ្លែ​ក្រូច​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន C ហើយ​ក៏​មាន​ជាតិ​កាឡូរី​ទាប​ដែរ នាំ​ឲ្យ​ការ​ទទួល​ទាន​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ដល់​ការ​ឡើង​ទម្ងន់​អ្វី​ឡើយ។ ដោយឡែក​សម្រាប់​អ្នក​និយម​ធ្វើការ​ដាច់​យប់ អាច​ទទួល​ទាន​ផ្លែ​ក្រូច​បាន ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​និង​ផ្អែម​លាយជូរ ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន។ ១) តៅហ៊ូ ទទួល​ទាន​តៅហ៊ូ​ក៏​ល្អ​ដូច​គ្នា ហើយ​មិន​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ តែ​កុំ​ដាក់​ស្ករ​ខ្លាំង​ពេក។…

Ccover Chinese
សង្គម

ឆ្ងល់ទេ! ហេតុអ្វីបានជាកូនចៅសែស្រឡាយចិនមួយចំនួន តែងបិតក្រដាសអក្សរសំណាង 福 បញ្ច្រាស់ទៅវិញ?

ជារៀងរាល់ឆ្នាំ ​ឱ្យតែដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ​កូនចៅសែស្រឡាយចិន ​តែងតែមានការរៀបចំតុបតែងផ្ទះយ៉ាងស្អាតបាត ​និងត្រៀមរៀនចំគ្រឿងសែនតង្វាយផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួន។ នៅក្នុងនោះ ​ការតុបតែងបិតអក្សរចិននៅក្ខោងទ្វារផ្ទះ ​គឺជាប្រពៃណីដែលជនជាតិចិនតែងតែធ្វើ ​ដោយអក្សរចិននោះមានជាអក្សរពណ៌មាស ​ឬខ្មៅ ​ចារលើក្រដាសពណ៌ក្រហម  ដោយតួអក្សរ 福 ( Fu) ដែលតួអក្សរនេះមានន័យថា  «  ទ្រព្យ ឬ សំណាងល្អ » ។ ដោយតួ 福  ​(Fu) នេះផងដែរ ជាតួអក្សរប្រពៃណីមួយរបស់ប្រជាជនចិនក្នុងអំឡុងពេល 春节 [Chun-Jie] ឬបុណ្យនិទាឃរដូវ (ចូលឆ្នាំថ្មី) ជារៀងរាល់ឆ្នាំ។…

Tr
សង្គម

កុំ​ទៅ​ឆោត​លះបង់​ ៦ យ៉ាង​នេះ​ឲ្យ​បុរស ​ប្រយ័ត្ន​ចុងក្រោយ​ទឹកភ្នែក​ជូត​ក្បាល​ជង្គង់​តែ​ម្នាក់​ឯង

បុរស​ដែល​ស្រលាញ់​អ្នក​ពិត គេ​ប្រាកដ​ជា​សាទរ​និង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​សម្រេច​នូវ​អ្វី​មួយ​ដែល​ជា​ក្តីសុខ​និង​ក្តី​ប្រាថ្នា​ពិត​ប្រាកដ​របស់​អ្នក។ ប៉ុន្តែ​បុរស​ខ្លះ​វិញ តែងតែ​ទទូច​ចង់​បាន​នេះ​ចង់​បាន​នោះ​ពី​អ្នក​ឥត​ឈប់ នោះ​ពុំ​មែន​ជា​ចំណុច​ល្អ​ឡើយ។ ខាង​ក្រោម​នេះ​យើង​បង្ហាញ ៦ ចំណុច​ដែល​អ្នក​ដាច់ខាត​មិន​ត្រូវ​លះបង់​សម្រាប់​គេ ទោះ​ស្រលាញ់​គេ​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​ចុងក្រោយ​មាន​តែ​យើង​ជា​នារី​ទេ​ដែល​ជា​អ្នក​ឈឺចាប់៖ ១) បញ្ចប់​ទំនាក់ទំនង​មិត្តភាព ពេល​ខ្លះ​ដោយសារ​ចង់​ប្រើ​ពេលវេលា​សម្រាប់​ដៃ​គូ ដល់​ថ្នាក់​អ្នក​លែង​មាន​ពេលវេលា​សម្រាប់​មិត្តភក្តិ។ យូរៗ​ទៅ​អ្នក​ក៏​បញ្ចប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ឬ​ពេល​ខ្លះ​សូម្បី​តែ​ជាមួយ​ញាតិសន្ដាន អ្នក​ត្រូវ​ចាំ​ថា ចុងក្រោយ​បុរស​នោះ​អាច​នឹង​ចាកចេញ តែ​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​គេ​នឹង​មិន​ទៅ​ណា​ទេ។ ២) ផ្លាស់ប្តូរ​តម្លៃ​ខ្លួន​ឯង ដោយសារ​ចង់​បំពេញ​តម្រូវ​ការ ឬ​ការ​ចង់​បាន​របស់​គេ​ហួសហេតុ ដល់​ថ្នាក់​លែង​ផ្តល់​តម្លៃ​សម្រាប់​ខ្លួន​ឯង ហើយ​បាន​ផ្លាស់ប្ដូរ​អត្តចរិត​មួយ​ចំនួន​ដោយសារ។ សូម​ចាំ​កុំ​ធ្វើ​ការ​ផ្លាស់ប្តូរ​ធម្មជាតិ​ដែល​ល្អ​របស់​អ្នក​ឲ្យ​សោះ តែ​បើ​ចំណុច​ខ្លះ​អាក្រក់​ការ​ផ្លាស់ប្តូរ​វា​ពុំ​មែន​ជា​បញ្ហា​ចោទ​ឡើយ។ ៣) ភ្លេច​ថា​ខ្លួន​ឯង​ជា​នរណា កុំ​ព្យាយាម​ធ្វើ​នៅ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ កុំ​រហូត​ដល់​ពេល​ខ្លះ​រឿង​ខ្លះ​ដឹង រឿង​ខ្លះ​លឺ តែ​ធ្វើ​មិន​ដឹង…

BB1dmnJR
កីទ្បា

Shola Shoretire យុវជន U-18 ទើប​ទទួលបាន​កុងត្រាអាជីពដំបូងពី Man Utd ជា​នរណា?

Shola Shoretire បានចុះហត្ថលេខាលើកិច្ចសន្យាជាកីឡាករអាជីពដំបូងរបស់គាត់ជាមួយក្រុម Manchester United ហើយបានហ្វឹកហាត់ជាមួយក្រុមឈុត​ធំ​របស់​បិសាចក្រហមរួចទៅហើយ។ ខ្សែប្រយុទ្ធរូបនេះដែលមក​ហ្វឹកហាត់ក្នុងឈុតយុវជនថ្នាលក្រុមបិសាចក្រហមតាំងពីអាយុ ៩ ឆ្នាំម្នាក់​នេះ បានចុះហត្ថលេខាលើក្រដាសកុងត្រាជាកីឡាករអាជីពកាលពីសប្តាហ៍មុន បន្ទាប់ពីឈានដល់អាយុ ១៧ ឆ្នាំ។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោសល្យវ័យក្មេង ដ៏ភ្លឺស្វាងម្នាក់នៅក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់​ Manchester United និងបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ក្នុងជ័យជម្នះ ៦-៤ របស់ពួកគេជាមួយក្រុម Blackburn Rovers កាលពីរាត្រីថ្ងៃសុក្រ។ កិច្ចប្រឹងប្រែង​របស់គាត់មិនបាន​គេច​ផុត​ពី​ក្រុម​គ្រូក្រុម​អ្នកជំនាញមើល​ជើង​កីឡាកររបស់​ក្លិប​នោះ​ទេ​ស្រប​ពេលោក Ole Gunnar Solskjaer បានស្នើសុំឱ្យគាត់ចូលរួមហ្វឹកហាត់​ជាមួយក្រុម​ឈុត​ធំ។…

The Feather You Choose Will Reveal Hidden Aspects Of Your Inner Be (1)
សង្គម

ស្លាប​បក្សី​មួយ​ដែល​អ្នក​រើស អាច​ទម្លាយ​ចំៗ​នូវ​ចំណុចខ្លាំងពីកំណើតរបស់អ្នក

សត្វ​បក្សី​អាច​មាន​សមត្ថភាព​ហោះ​ហើរ​ទៅ​បាន ក៏​ដោយសារ​ស្លាប​ដ៏​ស្រាល​និង​ទន់​របស់​វា។ ធៀប​នឹង​ដំណើរ​ជីវិត​វា​ប្រៀប​បាន​ជា​គ្រឿង​បំភ្លឺ​ដួងចិត្ត​របស់​យើង​អ៊ីចឹង​ដែរ។ តាម​រយៈ​ការ​តេស្ត​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នៅ​ស្លាប​បក្សី​មួយ ហើយ​យើង​អាច​ទស្សន៍ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ​របស់​អ្នក​ដែល​បាន​លាក់​ទុក​បាន៖ ស្លាប​បក្សី​ទី ១ អ្នក​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​សាមញ្ញ​និង​ការ​រស់នៅ​បែប​សាមញ្ញ ជា​ជាង​ការ​ចង់​បាន​អ្វី​ទាំង​អស់។ អ្នក​រមែង​ព្យាយាម​ទាញ​ខ្លួន​ឯង​​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ស្មុគស្មាញ​និង​ពិបាក​ចិត្ត ហើយ​អ្នក​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​និង​ការ​គិត​វិនិច្ឆ័យ​ដោយ​មើល​តាម​កាយវិការ​របស់​នរណា​ម្នាក់។ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ អ្នក​គឺ​តែងតែ​ឈាន​ដល់​ចំណុច​ស្នូល​បាន​ឆាប់​រហ័ស ហើយ​អាច​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ភាព​វាងវៃ។ ស្លាប​បក្សី​ទី ២ អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​នៅ​មួយ​កន្លែង ដោយ​ចូលចិត្ត​បម្រែបម្រួល​ថ្មី​ក្នុង​ជីវិត។ មិន​ថា​តែ​ការ​ហូប​ចុក ដំណើរ​កម្សាន្ត អ្នក​មិន​ចូលចិត្ត​ទៅ​កន្លែង​ដដែលៗ​ទេ ពោល​ចូលចិត្ត​ភ្លក់​រសជាតិ​ជីវិត​ថ្មី ហើយ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​វិញ​រៀងរាល់​ពីរ​បី​ឆ្នាំ​ម្តង​រមែង​មាន​ការ​ផ្លាស់ប្តូរ​ហើយ។ មនុស្ស​ប្រភេទ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ហើយ​តែងតែ​រវល់​នូវ​ការ​បង្កើត​ផែនការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ស្លាប​បក្ស​ទី ៣ អ្នក​ចង់​បាន​ជីវិត​ដែល​មាន​សម្បូរបែប​និង​មាន​ន័យ ហើយ​អ្នក​បាន​គូសវាស​វា​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន។ អ្នក​ដទៃ​គេ​ឲ្យ​តម្លៃ​និង​ស្រលាញ់​រាប់​អាន​អ្នក…

6
ប្លែកៗ

តើអ្នកជាមនុស្ស ដែលមានភាពទាក់ទាញកម្រិតណា?

ជ្រើសរើសរូបមួយ ដើម្បីដឹងថាតើអ្នកជាមនុស្សដែលមានភាពទាក់ទាញកម្រិតណាដែរ? 1. រូបទី 1 ការទាក់ទាញរបស់អ្នកនឹងទទួលបាន ៣០ ពិន្ទុ។ យោងទៅតាមអារម្មណ៍របស់អ្នកដែលនៅជុំវិញអ្នក អ្នកជាមនុស្សដែលមានចរិតល្អ រួសរាយរាក់ទាក់ងាយនឹងរាប់អានមនុស្សជុំវិញ។ ប៉ុន្តែនៅពេលដែលអ្នកឈានដល់កម្រិតនៃភាពស្និទ្ធស្នាលខ្ពស់ អ្នកនឹងដឹងថាផ្ទៃខាងក្នុងរបស់អ្នកមិនមានភាពទាក់ទាញដូចបុគ្គលិកលក្ខណៈខាងក្រៅរបស់អ្នកទេ ព្រោះអ្នកជាមនុស្សតឹងតែខ្លាំង ហើយផ្ទុកនូវអារម្មណ៍អវិជ្ជមានជាច្រើន។ បន្ទាប់មកមនុស្សនឹងទទួលឥទ្ធិពលពីអារម្មណ៍ខាងក្នុងរបស់អ្នកបន្តិចម្តងៗ ដែលពិន្ទុសម្រាប់អ្នកក៏នឹងថយចុះច្រើនដែរ។ 2. រូបទី 2 ការទាក់ទាញរបស់អ្នកនឹងទទួលបានពិន្ទុ ១០០ ។ អ្នកជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍ និងលេងសើចតែងតែដើរតួជាតួកំប្លែងនៅក្នុងក្រុម។ រូបរាងរបស់អ្នកនឹងនាំមកនូវបរិយាកាសរីករាយដល់អ្នករាល់គ្នា។ បុគ្គលិកលក្ខណៈរបស់អ្នកបង្កើតការទាក់ទាញដ៏ធំមួយដែលអ្នកណាម្នាក់ស្ទើរតែមិនអាចបដិសេធបាន ដូច្នេះមានមនុស្សជាច្រើនដែលយកចិត្តទុកដាក់ចំពោះអ្នក ហើយមានបំណងចាប់អ្នក។ ថ្ងៃដែលនៅជាមួយអ្នកប្រាកដជាពោរពេញដោយអំណរ និងសំណើច។ 3.…

6
ប្លែកៗ

តើអ្វីទៅ ដែលជាទម្លាប់ដ៏អាក្រក់បំផុតរបស់អ្នក?

តាមរយៈការជ្រើសរើសរូបមួយ នោះនឹងអាចទស្សន៍ទាយដឹងថា តើរាល់ថ្ងៃនេះ អ្នកមានទម្លាប់អាក្រក់អ្វីខ្លះ? A. រូបនៅអក្សរ A អ្នកដូចជាក្មេងដែលចង់ដឹងចង់ឃើញ តែងតែចង់រៀនអ្វីៗគ្រប់យ៉ាងដែលថ្មី។ ប៉ុន្តែអ្នកមិនចេះតស៊ូអត់ធ្មត់ប៉ុន្មានឡើយ ហើយងាយនឹងរំជើបរំជួលបន្តិចបន្តួច ហើយក៏ងាយនឹងបោះបង់ចោលនៅកណ្តាលទីផងដែរ។ អ្នករៀនបានលឿន ប៉ុន្តែងាយបាត់បង់ចំណាប់អារម្មណ៍ ងាយនឹងធុញទ្រាន់យ៉ាងឆាប់រហ័ស ដូច្នេះវាពិបាកណាស់សម្រាប់អ្នក ប្រសិនបើចង់ជោគជ័យចំពោះអ្វីមួយនោះ។ ដូចគ្នានេះផងដែរ ដោយសារតែអ្នកឆាប់តធុញទ្រាន់ ដូច្នេះអ្នកក៏មិនមានទិសដៅច្បាស់លាស់នៅក្នុងជីវិតឡើយ អ្វីៗទាំងអស់គឺគ្រាន់តែជាគំរូ និងការលេងមួយពេលប៉ុណ្ណោះសម្រាប់អ្នក។ អ្នកត្រូវកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនអ្នក ទោះបីអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រូវប្តេជ្ញាចិត្តដើម្បីឈានដល់ទីបញ្ចប់។ បើមិនដូច្នោះទេ អ្នកនឹងស្ថិតនៅក្នុងរង្វង់ផ្ទាល់ខ្លួនរបស់អ្នកជារៀងរហូត ដោយមិនអាចមានអ្វីដែលល្អ និងជោគជ័យដូចគេឡើយ។ B. រូបនៅអក្សរ B…

Shakira Pique Nuk M Euml L Euml T Euml B Euml J Video Me Meshkuj_hd 1200x630
កីទ្បាក្រៅស្រុក

Gérard Pique រំលឹក​រឿងសុំស្នេហ៍ ​Shakira កាលអេស្ប៉ាញប្រកួត World Cup ២០១០

ខ្សែការពារ​ក្លិប​ FC Barcelona កីឡាករ Gerard Piqué គឺ​ជាស្វាមីរបស់អ្នក​និពន្ធបទចម្រៀង​ និង​តារាចម្រៀងសញ្ជាតិន​កូឡុំប៊ីលំដាប់ពិភពលោក Shakira នៅ​ឆ្នាំ​២០១០។​ ពួក​គេ​ជួប​គ្នាដំបូង​ពេល​ដែល​ថត​បទសម្រៀង “Waka Waka (This Time for Africa)”ដែល​ជាបទចម្រៀងផ្លូវការរបស់​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទាត់ 2010 FIFA World Cup។ Piqué និង Shakira មាន​ថ្ងៃខែកំណើត​ដូចគ្នា គ្រាន់​តែ​ឆ្នាំកំណើតខុស​គ្នា​១០​ឆ្នាំ(Shakira អាយុច្រើន​ជាង​ Piqué ១០ឆ្នាំគត់)។ មក​ដល់​ពេល​នេះអ្នក​ទាំងពីរ​មាន​បុត្រាបុត្រី២​នាក់​ហើយ។ ក្នុង​កម្មវិធី​មួយ Piqué…

Gh
ប្លែកៗ

ឃើញ​ហើយ​នឹក​ស្មាន​មិន​ដល់​ថា​អាច​ធ្វើ​ទៅ​បាន នេះ​បង្រៀន​តិចនិក​ចាប់​ប្លង់​ថត​ទាំង ២០ សន្លឹក

ការ​ថតរូប​សព្វថ្ងៃ​ជា​សកម្មភាព​ពេញនិយម​មួយ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​ចែករំលែក​ពី​ទីតាំង​ដ៏​ស្រស់ស្អាត ឬ​សកម្មភាព​នានា​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ។ ជាក់ស្តែង​សម្រាប់​អត្ថបទ​នេះ ប្រសិន​អ្នក​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​ចូលចិត្ត​ថត​រូប​ទៀត​នោះ យើង​ណែនាំ​ឲ្យ​ដឹង​ពី​ប្លង់​ចាប់​ជ្រុង​ថត​ទាំង ២០ សន្លឹក​នៅ​ទីតាំង​កម្សាន្ត​ឬ​តំបន់​ផ្សេងៗ​ពី​គ្នា ដែល​អាច​ឲ្យ​អ្នក​ផលិត​នូវ​រូបភាព​ដ៏​ល្អ​ឥតខ្ចោះ​មួយ។ ប្លង់នេះឲ្យតែយើងឈរនៅក្រោមអគារអាចសាកបានហើយ ថ្ងៃណានៅកណ្តាលផ្លូវអត់ឡានអត់ម៉ូតូគួរសាកលមើល ពេលបានទៅសួនកម្សាន្តឬកន្លែងមានកន្រ្តកហោះកុំភ្លេចស្ទាយនេះណា ពេលមានមិត្តភក្តិឬខ្លួនឯងរៀបការអី អាចសាកមួយសន្លឹកនេះបាន

Rt
សង្គម

តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ? អាច​បង្ហាញ​ពី​អារម្មណ៍​លាក់​ទុក​ក្នុង​ចិត្ត​របស់​អ្នក​នៅ​ពេល​នេះ​បាន

នៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ តើ​អ្នក​មើល​ឃើញ​អ្វី​មុន​គេ​បង្អស់? រូបភាព​ច្បាស់លាស់​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ នឹង​អាច​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​របស់​អ្នក​នៅ​ពេល​នេះ​បាន៖ ១) ប្រសិន​មើល​ឃើញ​ល្អាង ប្រសិន​ជា​អ្នក​សម្លឹង​ទៅ​មើល​ឃើញ​ល្អាង​នោះ​មាន​ន័យ​ថា អារម្មណ៍​របស់​អ្នក​ពេល​នេះ​កំពុង​ធុញថប់​តប់ប្រមល់​ខ្លាំង​ណាស់ ហើយ​អ្នក​មាន​រឿងរ៉ាវ​និង​បញ្ហា​ជា​ច្រើន​តាម​យាយី​ក្នុង​ចិត្ត។ អារម្មណ៍​ទាំង​អស់​នេះ​ហើយ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​រីករាយ​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ និង​ពេល​ខ្លះ​សឹង​តែ​រក​សេចក្ដី​ស្ងប់​ដាក់​ខ្លួន​មិន​បាន។ ការ​ឆ្លុះ​បញ្ចាំង​របស់​អ្នក បាន​នាំ​ឲ្យ​អ្នក​រមែង​គិត​អំពី​ភាព​អវិជ្ជមាន ហើយ​អ្នក​គួរ​តែ​ព្យាយាម​គិត​អំពី​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន ទើប​ជីវិត​អ្នក​អាច​មាន​ពន្លឺ​ត្រចះត្រចង់​មក​វិញ។ ២) ប្រសិន​មើល​ឃើញ​សមុទ្រ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ស្រលាញ់ អាណិតអាសូរ ហើយ​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ភ្នែក​របស់​អ្នក​សម្លឹង​ឃើញ​រូបភាព​សមុទ្រ​មុន​គេ។ អ្នក​មាន​បេះដូង​ធំ ហើយ​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ​គឺ​អ្នក​ដាក់​ចិត្ត​ដាក់​កាយ​ខ្លាំង​ណាស់។ សេចក្តី​ស្រលាញ់​ចំពោះ​គ្រួសារ គឺ​ជា​អាទិភាព​ទី​មួយ​ក្នុង​ចិត្ត​អ្នក​នៅ​ពេល​នេះ។ ៣) ប្រសិន​មើល​ឃើញ​ទម្រង់​មុខ​មនុស្ស​ប្រុស ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ចុង​ក្រោយ​នេះ គឺ​គ្មាន​អ្វី​លាក់បាំង​ទេ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​ធម្មជាតិ។ ភាព​ជា​បុគ្គល គឺ​ជា​ចំណុច​លេចធ្លោ​និង​រឹងមាំ​មួយ​របស់​អ្នក…