ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ghhg
សង្គម

អាហារ ៤ ប្រភេទ​ដែល​សម្បូរ​ជាតិ​អូមេហ្គា-៣ ល្អចំពោះអ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

អាហារ​ដែល​យើង​ទទួល​ទាន​សព្វថ្ងៃ តើ​អ្នក​បាន​ដឹង​អស់​ទេ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ? ប្រសិន​អ្នក​សិក្សា​ស៊ីជម្រៅ​និង​បាន​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​អាហារ​នីមួយៗ នោះ​សុខភាព​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​ងាយ​ជួប​ប្រទះ​ជំងឺ​ឈឺថ្កាត់​អ្វី​ឡើយ។ ថ្ងៃ​នេះ Knongsrok នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​អំពី អូមេហ្គា-៣ និង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព? អូមេហ្គា-៣ គឺ​ជា​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​មួយ វា​មាន​សារៈសំខាន់​លើ​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន ដែល​អាស៊ីត​ខ្លាញ់​រាងកាយ​របស់​យើង​មិន​អាច​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន​ទេ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ តួ​យ៉ាង​ដូច​ជា​ត្រី គ្រាប់​ធញ្ញជាតិ​អ្វី​ជា​ដើម។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ រួម​មាន​ដូច​ជា​ត្រី​ស្បៃកា អូយស្ទឺរ សារ៉ាយ​សមុទ្រ និង​អាហារ​សមុទ្រ។ និយាយ​ពី​អត្ថប្រយោជន៍​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម៖ កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត (Depression) អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬ​ឆាប់​ធុញ​ថប់​អារម្មណ៍ សូម​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ ព្រោះ​វា​អាច​កាត់​បន្ថយ​ជំងឺ​ទាំង​នោះ​បាន​លឿន។ ល្អ​ចំពោះ​សុខភាព​ភ្នែក ក្នុង​អាស៊ីត​ខ្លាញ់​វា​មាន​ផ្ទុក​នូវ​…

Hggh
សង្គម

បើ​នៅ​អាល័យ​អ្នក​ចាស់ (Ex) មក​សាក ៤ វិធី​នេះ ដើម្បី​ឲ្យ​គេ​ក្លាយ​ជា​សង្សារ​ថ្មី​យើង​បាន

ទំនាក់ទំនង​ស្នេហា​ពេល​ខ្លះ​ឈាន​ដល់​ការ​បែក​បាក់ ជួន​កាល​ក៏​អាច​មក​ពី​ពេលវេលា​មិន​សក្ដិសម ឬ​ពេល​ខ្លះ​អ្នក​ទាំង​ពីរ​មិន​ទាន់​យល់​ចិត្ត​គ្នា​ស៊ីជម្រៅ។ ការ​បែក​ខ្លះ ក៏​នៅ​តែ​បន្សល់​ឱកាស​នាំ​ឲ្យ​យើង​អាច​ចាប់ដៃ​ត្រូវរ៉ូវ​គ្នា​វិញ ដោយ​មាន​ច្រើន​គូ​ហើយ​ដែល​ជោគជ័យ​លើ​គន្លង​បង្វិល​ពី Ex មក​ក្លាយ​ជា​សង្សារ​ថ្មី ឬ​គូជីវិត​ច្បាស់លាស់​បែប​នេះ។ សម្រាប់​អ្នក​មាន​អារម្មណ៍​សល់ ឬ​មិន​ទាន់​អស់​អាល័យ​ពី Ex ឬ​សង្សារ​ចាស់ ហើយ​ឃើញ​គេ​នៅ​ទំនេរ​មិន​ទាន់​មាន​គូ និង​ចង់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គេ​សារ​ជា​ថ្មី សូម​អនុវត្ត​ ៤ វិធី​នេះ ប្រសិន​បេះដូង​គេ​បើក​ផ្លូវ​ដែរ នោះ​អ្នក​ប្រាកដ​ជា​នឹង​ជោគជ័យ​លើ​ភាគរយ​ខ្ពស់៖ ១) ធ្វើ​ឲ្យ​គេ​ដឹង​ថា​យើង​ចង់​មាន​ឱកាស​ជួប​គេ​ម្តង​ទៀត អ្នក​ខ្លះ​បែក​គ្នា​ហើយ​លែង​បាន​ជួប​មុខ​គ្នា និង​អ្នក​ខ្លះ​ទៀត​សូម្បី​តែ​មុខ​មិន​ចង់​មើល​ផង។ ប៉ុន្តែ​បើ​ចិត្ត​មិន​ទាន់​ដាច់ ហើយ​គេ​នៅ​ទំនេរ​ដែរ​នោះ អ្នក​គួរ​តែ​សាកល្បង​ធ្វើ​បែប​ណា​ឲ្យ​គេ​ដឹង​ថា អ្នក​នៅ​តែ​ចង់​ជួប​គេ​ទោះ​ក្នុង​ពេលវេលា​ណា​ក៏​ដោយ។ ជា​ឧទាហរណ៍​អាច​សាកល្បង​ហៅ​គេ​ជួបជុំ​គ្នា​ដោយ​មាន​មិត្តភ័ក្ដិ​នៅ​ជាមួយ ឬ​ការ​ជួប​តែ​ពីរ​នាក់​នៅ​ហាង​កាហ្វេ​អ្វី​ជា​ដើម។ ជួន​ខ្លះ​ណាត់​គេ គេ​មិន​ជួប…

Cover Prohok
ដើរកម្សាន្ត

ឆ្ងាញ់កប់មាត់តែម្តង!​ ប្រហុក លើជ្រុញអាំង ល្បីខ្លាំងនៅក្បែរអង្គរ

ដំណើរកម្សាន្តទៅលេងខេត្តសៀមរាប ​អ្នកប្រាកដជាចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំខេត្តវប្បធម៌នេះតែម្តង  ដោយឱ្យតែនិយាយដល់ខេត្តសៀមរាប ​និងប្រាសាទអង្គរវត្ត ​អ្នកប្រហែលជានឹកឃើញដល់អាហារបែបជនបទ  ត្រីអាំង  ស្វាយជ្រក់  នំបញ្ចុក ​ទឹកគ្រឿង ​ប្រហុកដុត ​និងម្ហូបអាហារឆ្ងាញ់ៗជាច្រើនតែម្តង។ តែសម្រាប់ពេលនេះ ​យើងខ្ញុំសូមណែនាំ ​អាហារមួយកន្លែងដែលកំពុងតែពេញនិយមខ្លាំងនៅក្បែរអង្គរវត្តខេត្តសៀមរាប ​នោះគឺ  ហាង « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» ​ដែលអ្នកសៀមរាប ​និងអ្នកដែលមកលេងកម្សាន្តនៅសៀមរាបអង្គរដែលមកលេងកម្សាន្តមិនអាចមើលរំឡងបានតែម្តង។ « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» មានម្ហូបបែបខ្មែរ ស្រុកស្រែចំការឆ្ងាញ់ៗជាច្រើនមុខសុទ្ធតែមានឱជារស  ពិសេសគឺមុខម្ហូបប្រហុកអាំង ​ប្រហុកអាំងលើជ្រុញ ​តែម្តង ​ដោយមុខម្ហូបគឺមានតម្លៃសមរម្យ   រួមជាមួយបរិយាកាសបែបធម្មជាតិត្រជាក់ៗស្រស់ស្រាយបាញ់ឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា…

Best Defenders
កីទ្បា

Didier Drogba ថា​កាល​ជំនាន់គាត់​លេង​នៅ​ Premier League មាន​តែ​ខ្សែការពារ​២​រូបនេះប៉ុណ្ណោះដែល​ពិបាកប្រឈមមុខជាងគេ

ខណៈដែលកំពុងលេងឲ្យ Chelsea Drogba មិន​បាន​ស៊ុត​បញ្ចូល​ទីច្រើន​នោះ​ទេ​ ទល់​នឹង​ក្រុមបិសាចក្រហម Manchester United ។ ត្រឡប់​ទៅ​កាលពី​ឆ្នាំ២០១៥ Rio Ferdinand ​សម្ភាសខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Didier Drogba ក្នុង​កម្មវិធីមួយរបស់ BT Sport។ វីរបុរស Chelsea រូបនេះ​និយាយ​ថា៖” ដើម្បី​ស៊ុតបញ្ចូល​ទី​ទល់និង​ក្រុម United មានន័យថា​ទាល់​តែ​ខ្ញុំមាន​ការ​ប្រកួតមួយដ៏​ល្អ។ តាម​ការ​រំពឹង​ទុកខ្ញុំពិត​ជាចាប់​អារម្មណ៍​មក​លើ​ខ្សេការពារ​ក្នុង​ Premier League ២​នាក់”។ អតីតខ្សែការពារ Manchester United បាន​សួរ​ទៅ​កាន់​…

Y
សង្គម

តើអ្នកចំណូលលាបថ្នាំក្រចកពណ៌អ្វី ជ្រើសរើសមួយអាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

បច្ចុប្បន្ននេះលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងការជួយលើកកម្រិតសោភ័ណភាពម្រាមដៃរបស់ ស្ត្រី ។ ព្រោះហាងកែសម្ផស្សលេចវត្តមានស្លេកស្កះស្ទើរតែគ្រប់ទីកន្លែង សូម្បីតែក្នុងហាងតូចតាចក៏មានកូនតុទទួលបម្រើសេវានេះផងដែរ ។ ក្រៅពីរឿងសោភ័ណភាពហើយនោះពណ៌ថ្នាំក្រចក ដែលអ្នកជ្រើសរើសលាបក៏បង្ហាញពីអត្តចរិតបានផងដែរ ។ ប្រសិនបើអ្នកចង់ជ្រាបច្បាស់ថាពណ៌ដែលអ្នកជ្រើសរើសទុកជាទីសំណព្វចិត្តមានអត្ថន័យបែបណានោះសូមអាន ការទស្សន៍ទាយដូចខាងក្រោមនេះ ពណ៌ស៊ីជម្ពូ អាចបង្ហាញថា ជាស្រ្តីមានសមត្ថភាពពូកែមានការតាំងចិត្ត ម៉ឺងម៉ាត់ល្អមានភាពព្យាយាមនិងអត់ធន់ យ៉ាងប្រសើរ ។ ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វី ដោយតែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវ ពុះពារឧបសគ្គយ៉ាងណាក៏ដោយចុះ មនុស្សនេះមិនចេះរាថយ សូម្បីមួយជំហាន ។ ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី ចិត្តល្អចេះជួយសង្គ្រោះមនុស្សដូចគ្នាទើបក្លាយទៅជាមនុស្សសំណព្វចិត្តក្នុងចំណោមមិត្តភ័ក្ដិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អ របស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យខ្លួនឯងវិញនៅថ្ងៃក្រោយ ។ ពណ៌ក្រហម ជាសុភាពស្រ្តីមានអារម្មណ៍រីករាយស្រស់ថ្លាមិនចេះស្គាល់…

Cover Ele
ដើរកម្សាន្ត

«ព្រៃដំរីភ្នំគូលេន» ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន

បើនិយាយពីសក្តានុពលខេត្តសៀមរាប ​លោកអ្នកប្រាកដជាដឹងថាដែនដីនេះសម្បូរទៅដោយប្រាសាទបុរាណជាច្រើន ​ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈពិភពលោកតែម្តង។ ​ តែដែនដីដ៏ពិសិដ្ឋនេះ ក៏មានកន្លែងធម្មជាតិ និងទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ​ និងអន្តរជាតិចូលកម្សាន្តជាមួយអារម្មណ៍រីករាយឥតជិនណាយផងដែរ។ ​ដោយថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងថ្មីមួយកន្លែងទៀតដែលមិនសូវមានអ្នកទេសចរណ៍ជាតិស្គាល់ ​តែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនោះគឺ «KULEN ELEPHANT FOREST» ។ «KULEN ELEPHANT FOREST» ឬ​ព្រៃដំរីភ្នំគូលេន គឺជាដែនជម្រកមួយសម្រាប់ដំរីចូលនិវត្តន៍ ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនោះមានដំរី១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះ និងថែរក្សាសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង៥០០ក្បាលប៉ុណ្ណោះនៅកម្ពុជា។ លោកអ្នកអាចចូលកម្សាន្តនៅទីនេះ​ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។…

H
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​បង្ហាញ​ពី​ចំណុច​អ្វី​ដែល​អ្នក​ដទៃ​កំពុង​គិត​មក​លើ​អ្នក

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​យល់​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ដទៃ​មើល​ឃើញ​និង​គិត​មក​លើ​អ្នក ហើយ​ក៏​រឿង​ដែល​អ្នក​អាច​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ផង​ដែរ។ រូបភាព​ទី ១ អ្នក​គឺ​ជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ជា “ភាព​ស្មោះត្រង់”។ អ្នក​ចេះ​អភ័យទោស​និង​បំភ្លេច​នូវ​កំហុស​របស់​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​លើកលែង​តែ​សម្រាប់​ទង្វើ​ដែល​មិនមែន​ជា​ការ​កុហក​ឬ​ការ​លាក់​ពុត​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ខ្លះ​គេ​បាន​គិត​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ជ្រុល តែ​ជាក់ស្តែង​អ្នក​មិន​មែន​ដូច្នោះ​ទេ។ ក៏​មាន​មតិ​ខ្លះ​ទៀត​គិត​ថា​អ្នក​ជា​មនុស្ស​ចចេស​រឹងរូស តែ​ការ​ពិត​វា​គ្រាន់​ជា​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ អ្នក​ក៏​ត្រូវ​បាន​គេ​កោតសរសើរ​អំពី​សមត្ថភាព​ក្នុង​ការ​ក្លាយ​ជា​មិត្ត​ពិត​ប្រាកដ​ជាមួយ​នឹង​នរណា​ម្នាក់ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ភាព​ស្មោះត្រង់​នោះ​ផ្ទាល់​តែ​ម្តង។ រូបភាព​ទី ២ អ្នក​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​នូវ​ចំណុច​ល្អ​របស់​អ្នក តាម​រយៈ​ភាព​ស្ងប់ស្ងាត់ ឆ្លាតវៃ និង​កក់ក្ដៅ នៅ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​អំពី​ភាព​សាមញ្ញ​របស់​អ្នក ហើយ​ពេល​នៅ​ជាមួយ​អ្នក​តែងតែ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។ រូបភាព​ទី ៣ អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ និង​រហ័ស​ក្នុង​ការ​រក​វិធី​ដោះស្រាយ​នៅ​ស្ថានភាព​លំបាក​នានា។ អ្នក​មិន​ខ្លាច​ការ​សាកល្បង​ថ្មី​នោះ​ទេ…

1edca824 55e3 4b56 89e8 C41001d9eef8
កីទ្បា

Sir Alex Fergusonទម្លាយ​ថា​កាល​ជំនាន់លោកដឹកនាំ Man Utd មាន​កីឡាករ​លំដាប់​ World Class តែ​បួន​នាក់គត់

-លោក Sir Alex បាន​បង្វឹក​កីឡាករ​សឹង​ថា​រាប់រយនាក់ទៅ​ហើយ​អំឡុង​ពេល​២៦​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​គ្រូបង្វឹក​និង​អ្នក​ចាត់នៅ​កីឡដ្ឋាន Old Trafford. -Giggs, Scholes, Cantona និង Ronaldo បួន​នាក់​នេះគឺ​ជា​កីឡាករលំដាប់​ពិភពលោកសម្រាប់​គាត់​ហើយ តែ​លោក​បែរ​ជាមិននិយាយសរសើរ​ទៅ​វិញ។ និយាយក្នុង​កាសែត Sky Sports កាល​ពី​ឆ្នាំ២០១៥ Sir Alex Ferguson ថ្លែងបែបនេះ: “ ខ្ញុំមិនបានបន្ទាបបន្ថោក ឬរិះគន់កីឡាករបាល់ទាត់ឆ្នើមៗរបស់​ក្លិប ឬកីឡាករណាម្នាក់ដែលបានលេងឱ្យខ្ញុំ ក្នុងអំឡុងពេលកាន់អាជីពដឹកនាំ ២៦ ឆ្នាំរបស់ខ្ញុំនៅ Manchester United នោះទេប៉ុន្តែមានតែបួននាក់ប៉ុណ្ណោះ ដែលជាកីឡាករលំដាប់ពិភពលោក(World…

Cover Chinese
សង្គម

មិនថាក្រុមគ្រួសារ ​ឬបងប្អូនមិត្តភក្តិ បើទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ

ចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែឈានខិតជិតមកដល់ហើយ ហើយជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ជនជាតិចិន តែងតែអញ្ជើញបងប្អូន ញាតិមិត្ត និងមិត្តភក្តិដើម្បីចូលរួមប្រារព្វពិធីអបអរបុណ្យចូលឆ្នាំថ្មី ដូចជាការទទួលទានអាហារជុំគ្នា ឬមានកម្មវិធីជប់លៀងជាដើម។ នៅក្នុងនោះអំណោយ គឺជារបស់ដែលចៀសមិនផុតឡើយសម្រាប់ពិធីជួបជុំគ្នាទាំងអស់នោះ សម្រាប់ជូនគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ទៅកាន់ក្រុមគ្រួសារ ឪពុកម្តាយ សាច់ថ្លៃ បងប្អូន និងមិត្តភក្តិជាដើម ដែលការជូនអំណោយ ត្រូវតែចេះជ្រើសរើសឱ្យស័ក្តិសម និងត្រូវតាមទំនៀមទម្លាប់ជនជាតិចិនជាពណ៌ក្រហម និងពណ៌មាស ដើម្បីតំណាងឱ្យលាភសំណាងល្អ និងសុខសប្បាយផងដែរ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយក អំណោយមួយចំនួនដែលអ្នកអាចជូនទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកឱ្យស័ក្តសមបំផុតដូចខាងក្រោមនេះ៖ ១. អាំងប៉ាវ ឬហុងប៉ាវ ប្រសិនជាភ្ញៀវ ឬម្ចាស់ផ្ទះ…

Cover Cloth
ប្លែកៗ

ញាក់សាច់!​ ម៉ូតសំលៀកបំពាក់ថ្មីឆ្នាំ​២០២១ ​ឃើញហើយរញ្ជួយអារម្មណ៍ណាស់ មានអ្នកចង់ពាក់ទេ?

ជារៀងរាល់ឆ្នាំ ​អ្នកច្នៃម៉ូតសំលៀកបំពាក់ តែងតែប្រឹងប្រែងរិះរកគំនិតថ្មីៗច្នៃ​​​ម៉ូតឱ្យមានលក្ខណៈថ្មី ស្រស់ស្អាត ប្លែក និងទទួលបានការចាប់អារម្មណ៍ពីមហាជន។ យ៉ាងណាមិញការរចនាម៉ូតរបស់អ្នកជំនាញបរទេសពិតជាមិនធម្មតានោះទេ ​ដោយភាគច្រើនការរចនាពីជាងចំណានៗពីបរទេស តែងតែមានភាពប្លែកខ្លាំង ធានាថាឃើញហើយញាក់សាច់រហូតមិនមានអ្នកណាម្នាក់ហ៊ានស្លៀកពាក់តាមនោះឡើយ  តែបើនៅលើឆាកបង្ហាញអន្តរជាតិវិញប្រាកដជាមានអ្នកចាំទះដៃអបអរសាទរជាខ្លាំងជាមិនខាន។   ដូច្នេះថ្ងៃនេះសូមអញ្ជើញទស្សនាម៉ូតសំលៀកបំពាក់កែច្នៃថ្មីប្រចាំឆ្នាំ  ២០២១ ​ទាំងអស់គ្នាថាមានភាពប្លែកអ្វីខ្លះ។

6
ប្លែកៗ

តើស្នេហា មានឥទ្ធិពលបែបណាខ្លះ លើអាជីពការងាររបស់អ្នក?

ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងអំពីឥទ្ធិពលស្នេហា ចំពោះអាជីពការងាររបស់អ្នក។ 1. អាជីពរបស់អ្នក នឹងមិនទទួលឥទ្ធិពលពីស្នេហាឡើយ ឥឡូវនេះអ្នកនៅតែដាក់ពេលវេលា និងការយកចិត្តទុកដាក់ទាំងអស់ទៅក្នុងការងាររបស់អ្នក ដូច្នេះអ្នកមិនមានគម្រោងនឹងលង់ស្នេហ៍ ឬចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកណាឡើយ។ អ្នកគិតថាបើប្រៀបធៀបនឹងស្នេហា ការងារផ្តល់ឱ្យអ្នកនូវសុវត្ថិភាពកាន់តែច្រើន យ៉ាងហោចណាស់មិនខ្លាចការក្បត់។ អាចនិយាយបានថា ប្រហែលមកពីអ្នកធ្លាប់ឈឺចាប់ ខូចចិត្តនឹងរឿងស្នេហា កាលពីមុនហើយ ទើបពេលនេះ អ្នកក៏ព្យាយាមខំប្រឹងធ្វើការ ដើម្បីបំភ្លេចរាល់ការឈឺចាប់កន្លង។ 2. អាជីពរបស់អ្នកនឹងទទួលឥទ្ធិពលពីស្នេហា រហូតមកដល់ពេលនេះ អ្នកទទួលបានសមិទ្ធិផលជាក់លាក់នៅកន្លែងធ្វើការ ដោយសារតែមានបញ្ហានេះ អ្នកត្រូវឆ្លងកាត់រយៈពេលនៃភាពតានតឹង និងអស់កម្លាំង។ ហេតុដូច្នេះហើយ អ្នកកំពុងត្រូវការអ្នកណាម្នាក់ដែលអាចជួយគាំទ្រខាងវិញ្ញាណដល់អ្នក ការលួងលោម និងនៅក្បែរលើកទឹកចិត្ត។ ប៉ុន្តែនៅពេលអ្នករកឃើញមនុស្សនោះ…

6
ទស្សនៈ

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ

ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។ ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖ ១. ថែរក្សាស្បែក ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។…