
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ – ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ។ យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខណ្ឌនិរន្ដរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។ លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន…











