
ធ្លាប់តែលឺប្រើសាំងឬម៉ាស៊ូត តែនេះ Bill Gates ចាយ ៦៤៥ លានដុល្លារទិញនាវាចាក់ទឹក អាចបើកនៅល្បឿន
សេដ្ឋីមានបំផុតលំដាប់ទី ២ ក្នុងពិភពលោក លោក Bill Gates បានចំណាយថវិកាប្រមាណ ៦៤៥ លានដុល្លារអាមេរិក ទិញយកនាវាខ្នាតយក្សដ៏ពិសេសមួយកាលពីពេលថ្មីៗនេះ។ ជានាវាដែលទើបប្រកាសបង្ហាញនៅឯពិព័រណ៍ Monaco Yacht Show និងផលិតឡើងដោយក្រុមហ៊ុនប្រទេសហូឡង់ Sinot។ វាមានបណ្ដោយប្រមាណ ១១២ ម៉ែត្រ បំពាក់ដោយម៉ាស៊ីនដែលអាចដំណើរការទៅបានដោយប្រើប្រាស់សារធាតុអ៊ីដ្រូហ្សែនរាវឬការចាក់ទឹកធម្មតា ដើម្បីឲ្យប្រព័ន្ធអគ្គិសនីបញ្ឆេះឲ្យម៉ាស៊ីនអាចបើកទៅបានក្នុងល្បឿនជាង ៣០ គ.ម/ម៉។ នាវាដ៏ធំមួយនេះមាន ៤ ជាន់ដែលអាចផ្ទុកភ្ញៀវចំនួន ១៤ នាក់ និងនាវិកបម្រើការចំនួន ៣១ នាក់ ដោយនៅខាងក្នុងមានបន្ទប់សម្រាប់ភ្ញៀវ…











