ឧកញ៉ា គួច ម៉េងលី ៖ មានតែស្រុកខ្មែរមួយទេ​លើលោក​នេះ​ដែលអានសៀវភៅជោគជ័យផ្ដោតទៅលើ​ភាពជោគជ័យ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

«ផ្នត់គំនិតជោគជ័យបើអាចសូមឲ្យក្រសួងអប់រំទៅពិចារណាតើបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់​ក្នុងការបង្កើតវគ្គជោគជ័យឬអត់? បើអត់ទេបិទចោលទៅ បើមិនចឹងទេនាំប្រជាពលរដ្ឋបំផុសបំផុល​ខូចសង្គមអស់ហើយ»។​

នេះ​គឺជាការលើកឡើង​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ក្នុងឱកាស​​បើក​សម្ពោធ​សៀវភៅ​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ជា​ផ្លូវការកាលពី​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១ ​នៅ​ហាង​លក់​សៀវភៅ​ម៉ូ​នូ​មែន​ប៊ុ​ក។

ការផ្សាយពាណិជ្ជកម្ម

លោកឧកញ៉ាបានបន្ថែមថា៖ «ខ្ញុំអាចនិយាយថាមានតែស្រុកខ្មែរមួយទេ​លើលោក​នេះ​ដែលអានសៀវភៅជោគជ័យផ្ដោតទៅលើ​ភាពជោគជ័យ ផលិតជោគជ័យ បកប្រែ​សៀវ​ភៅ​ជោគជ័យ និងលក់ជោគជ័យរហូតដល់គ្មានអីសល់តែខោទទេក៏មានដែរ ព្រោះអត់មានប្រទេស​ណាដែលលង់នឹងជោគជ័យ ចាញ់បោកជោគជ័យ ភ្លើតភ្លើនភ្លើ​ទៅលើ​ជោគជ័យដល់ម្ល៉ឹងទេ»។

DT7A0244
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងខ្លឹមសារដដែលនេះ​លោកឧកញ៉ាក៏បានលម្អិត​ជុំវិញ​តថភាពក្នុងសង្គមសព្វថ្ងៃទៀតថា៖ «រាល់​ថ្ងៃនេះប្រជាជនយើងមិនថាចាស់ថាក្មេងទេ​ច្រើនជំនាន់​ណាស់ពីមួយ​ជំនាន់​ទៅមួយជំ​នាន់​សូម្បីយើងខំព្យាយាមវាយបំបាក់លប់ចោលជាន់ជិះកុំឲ្យមាន​អ្នកធ្វើអំពើបោកប្រាស់​វានៅតែមាន​ដោយសារតែប្រជាជន​យើងនៅតែល្ងង់ចាញ់បោក។

ការផ្សាយពាណិជ្ជកម្ម

មិនមែនចាញ់បោក​តែចាស់ៗទេ គឺចាញ់បោកក្មេងៗដែលមិនទាន់ជ្រុះពន្លៃពីក្បាលផង នាំគ្នាបើកវគ្គជោគជ័យធ្វើមាន​ដោយសារពួកគាត់ល្ងង់ ល្ងង់ដោយសារគាត់អត់​បាន​រៀន​ពេលចង់មានលឿនពេកសេដ្ឋកិច្ចលូតលាស់ហួសបរិមាណទាន់សម័យកាលក្មេងៗកើតមកវាអត់ទាន់ចឹងសេដ្ឋកិច្ចហោះលឿនល្បឿនមនុ​ស្សហោះយឺតដល់​ពេលចឹង​ចង់​បានចង់មានបរិស្ថានជុំវិញសុទ្ធតែអ្នកមាន

មានឡាន​ មានផ្ទះមានលុយចាយ​ ហ៊ឺហារស៊ីចាយចូលខារ៉ាអូខេ ឌីស្កូ ហើយស្រាបៀរ ប៊ី
យែរ ម្ហូបសុទ្ធតែរាប់រយរាប់ពាន់ ហើយ​ប្រជាពលរដ្ឋយើងធ្វើការបាន១ខែតែ២០០ទៅ៣០០ ចិញ្ចឹមប្រពន្ធកូនអត់រស់ផង អ្នកខ្លះលែងលះបាក់បែកប្ដីប្រពន្ធ​ ១០គ្រួសារឃើញ៥ឬ៦គ្រួសារ អត់មានម៉ែ​អត់មាន​ឪ។

ការផ្សាយពាណិជ្ជកម្ម

នេះហើយ​ជាការព្រួយបារម្ភធ្ងន់ធ្ងរបំផុត មិនដឹងថាដោះស្រាយ​ពីណាទៅណាទេគឺមានតែកត្តាមួយចាប់ផ្ដើមពីសូន្យហើយរាប់ឡើងពីមួយគន្លាក់ទៅមួយគន្លាក់»៕​

ការផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ ៖ ណូ ទីតូ | mjqtv.asia

ការផ្សាយពាណិជ្ជកម្ម