ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

G
សង្គម

ខែ​កុម្ភៈ ជា​ខែ​នាំ​លាភ នាំ​លុយ​ ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នេះ

សម្រាប់​ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល ២៨ ​ថ្ងៃ គឺ​នឹង​ផ្តល់​សំណាង​ល្អ ប្រាក់​ចំណូល​ហូរ​ចូល​ច្រើន​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​ខាង​ក្រោម៖ ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​ថោះ ឬ​ឆ្នាំ​ទន្សាយ ជា​មនុស្ស​ដែល​មាន​អំណោយ​ទាន​ពី​ធម្មជាតិ និង​រមែង​ទទួល​បាន​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ជោគវាសនា​របស់​មនុស្ស​កើត​ឆ្នាំ​ថោះ គឺ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ឈាន​ទៅ​រក​កម្រិត​ដ៏​ល្អ​មួយ ហើយ​នឹង​បាន​ជួប​មនុស្ស​ល្អៗ​ដែល​ផ្តល់​ប្រយោជន៍ និង​ផល​ចំណេញ​ឲ្យ​អ្នក​ជា​ច្រើន។ រាល់​ការ​ដំណើរការ​អាជីវកម្ម​តូច​ធំ គឺ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​មិន​ចាំ​បាច់​សូវ​ព្រួយ​បារម្ភ​ពី​បញ្ហា​នោះ​ឡើយ។ ឆ្នាំរកា អ្នក​កើត​ឆ្នាំ​រកា​ឬ​ឆ្នាំ​មាន់ ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់។ ពួក​គេ​មាន​ទេពកោសល្យ​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត អ៊ីចឹង​ហើយ​សឹង​តែ​អាច​ដឹកនាំ​នៅ​គ្រប់​វិស័យ។ ដោយឡែក​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ…

Hh
សង្គម

ចង់​ចាប់​ប្ដី​មាន​ស្រី មិន​បាច់​សួរ​នាំ​ច្រើន ឃ្លាំ​មើល​តែ​ទម្លាប់ ៣ នេះ​ដឹង​ហើយ

មិន​ងាយ​នឹង​មាន​ស្វាមី​ណា​ដែល​មិន​ចេះ​ខូចខិល ឬ​ពាក្យ​សាមញ្ញ “ទៅ​រក​ក្រៅ” ខ្លាំង​ណាស់ ហើយ​នារី​ជា​ប្រពន្ធ​ក៏​គួរ​តែ​ចេះ​តាមដាន​និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស៊ី​ជម្រៅ។ នារីៗ​គ្នា​យើង ជឿ​ថា​ខ្លះ​ក៏​មាន​ភាព​វៀងវៃ​ទៅ​លើ​រឿង​ហ្នឹង​ស្រាប់​ហើយ តែ​ខ្លះ​ទៀត​ក៏​មិន​សូវ​បាន​ចាប់​អារម្មណ៍ និង​បាន​ត្រឹម​តែ​សួរនាំ​រង់​ចាំ​ចម្លើយ​ពី​ស្វាមី​ខ្លួន​តែ​ប៉ុណ្ណោះ។ បុរស​ខ្លះ​ពូកែ​ខាង​លាក់​ទៅ ក៏​បន្ត​លាក់​បាន​រហូត អ៊ីចឹង​យើង​ណែនាំ​របៀប​នៃ​ការ​អង្កេត​មើល ៣ ដែល​នារីៗ​គួរ​តែ​ដឹង៖ ១) ពេល​នៅ​ជាមួយ​យើង​តែងតែ​បិទ​ទូរសព្ទ​ចោល ប្រសិន​ម្តង​ជា​ពីរ​ដង ពេល​នៅ​ជាមួយ​យើង​មិន​ថា​តែ​បរិភោគ​អាហារ​ខាង​ក្រៅ ឬ​ទៅ​ដំណើរ​កម្សាន្ត​ណា​មួយ ទូរសព្ទ​របស់​ស្វាមី​យើង​រលត់ នោះ​អាច​ថា​មក​ពី​អស់​ថ្ម​មែន ប៉ុន្តែ​បើ​សឹង​តែ​គ្រប់​ពេល ក្លាយ​ជា​ទម្លាប់ នោះ​រាប់​ថា​មាន​រឿង​អ្វី​ដែល​លាក់បាំង​ហើយ។ បែប​នេះ​មិន​បាច់​សួរនាំ​ច្រើន​ទេ នៅ​ក្នុង​ទូរសព្ទ​នោះ​ប្រាកដ​ជា​មាន​អ្វី​ដែល​មិន​ចង់​ឲ្យ​យើង​ដឹង។ ២) ឧស្សាហ៍​លុប​ប្រវត្តិ​នៃ​ការ​ហៅ​ចេញ​ចូល និង​សារ កុំ​ទទួល​យក​លេស​មួយ​របស់​មនុស្ស​ប្រុស ដែល​ថា​…

T
សង្គម

សុខៗ​ឡើង​ស្នាម​អុជ​ខ្មៅ​មិន​ថា​លើ​ស្បែក​ឬ​ផ្ទៃ​មុខ នេះ​មូលហេតុ​ទាំង ៦ កុំ​បាច់​ទៅ​ឆ្ងល់​ច្រើន

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​បាន​ជួប នៅ​បញ្ហា​ស្នាម​អុជ​ខ្មៅ ដែល​វា​ចៃដន្យ​កើត​ឡើង​នៅ​លើ​ផ្ទៃ​មុខ ឬ​លើ​ស្បែក។ គ្នា​យើង​ខ្លះ​ក៏​មាន​ផលិតផល​ដើម្បី​លុប​បំបាត់​វា តែ​ចេះ​តែ​ឡើង​មក​ទៀត អ៊ីចឹង​គួរ​តែ​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​ដើម្បី​បញ្ចៀស​វា​វិញ​ល្អ​ជាង៖ ៦) ពន្លឺ​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ចាប់​អារម្មណ៍ តាម​ពិត​ទៅ​ការ​ដែល​នៅ​ជិត​ភ្លើង​ជះ​ចេញ​ពី​អំពូល​យូរ​ក៏​នាំ​ឲ្យ​អ្នក​ឡើង​ស្នាម​អុជ​ខ្មៅ​ដែរ។ មួយ​ផ្សេង​ទៀត​មិន​ថា​តែ​សកម្មភាព​ប្រចាំ​ថ្ងៃ នៅ​មុខ​អេក្រង់​កុំព្យូទ័រ ស្មាតហ្វូន ឬ​ទូរទស្សន៍​យូរ​ក៏​ជា​ដើមចម​មួយ​ដែរ។ ៥) រាលដាល​ពី​បញ្ហា​មុន នៅ​ពេល​មុខ​អ្នក​កើត​មុន នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ផលិត​ជិត​មេឡានីន ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ និង​ពេល​ខ្លះ​កើត​ចេញ​ជា​ស្នាម​ទៀត​ផង។ បែប​នេះ​សូម​រក​អ្នក​ឯកទេស​ស្បែក​មុខ ដើម្បី​ធ្វើ​ការ​ព្យាបាល​ការ​កើត​មុន​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ៤) មិន​ប្រើប្រាស់​ Sunscreen ឡេ​លាប​មុខ​ការពារ​កម្តៅ​ថ្ងៃ គឺ​ជា​របស់​សំខាន់​បំផុត​មិន​ថា​តែ​សម្រាប់​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ទេ។ មិន​ថា​តែ​ពេល​ដើរ​ចេញ​ទៅ​ខាង​ក្រៅ ឬ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ បើ​ទម្លាប់​អាច​លាប​វា​បាន គួរ​តែ​លាប​រៀងរាល់​ពេល​ព្រឹក​ព្រលឹម។…

Black Hawk Helicopters Philipine
បច្ចេកវិទ្យា

ប្រធានាធិបតីហ្វីលីពីន Duterte យល់ព្រមទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿងពង្រឹង​សមត្ថភាព​ទ័ពអាកាសរបស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Karlo Nograles បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង។ រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “លោកប្រធានាធិបតីបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង ដែលជាផ្នែកមួយនៃផែនការដើម្បីដោះស្រាយ កង្វះខាតឧបករណ៍នៃកងទ័ពអាកាស ស្របបពេលកម្លាំងកងកម្លាំងប្រដាប់អាវុធរបស់យើងកើនឡើង ហើយដកហូតឧទ្ធម្ភាគចក្រប្រើប្រាស់​បាន​ច្រើន​យ៉ាង Huey ទាំងអស់” ។ លោក Nograles បានបន្ថែមទៀតថាលោក Duterte ក៏បានបញ្ជាឱ្យដកឧទ្ធម្ភាគចក្រ…

H
សង្គម

ជ្រើសរើសតែមួយប្រភេទដែលអ្នកចូលចិត្ត អាចទស្សន៍ទាយដឹងឧបនិស្ស័យពីកំណើតរបស់អ្នកបាន

បច្ចុប្បន្នការទទួលទានទឹកតែកំពុងតែទទួលបាន ការពេញនិយមបំផុត ដោយគេបានតុបតែងកែច្នៃរសជាតិ ចេញជាច្រើនប្រភេទ មានទាំងតែប្រភេទភេសជ្ជៈ និងតែជា គ្រឿងសំអាងស្ទើរតែផលិតចេញពីរុក្ខជាតិតែទាំងអស់ធ្វើឱ្យ អ្នកនិយមចូលចិត្តទទួល ទានភេសជ្ជៈតែមានជម្រើសកាន់តែច្រើនឡើង។ ទោះបីយ៉ាងណាក៏ដោយភាពចំណូលភេសជ្ជៈ តែមួយប្រភេទៗអាចទស្សន៍ទាយពីលក្ខណៈឧបនិស្ស័យរបស់ មនុស្សម្នាក់ៗបាន។ តែបៃតង សម្រាប់អ្នកនិយមទទួលទានតែបៃតងវិញ យើងអាចមើលដឹងថា គេចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល ចិត្តដើរទាន់សម័យ និយមអាចពោលបានថា…

Cover Somnang
សង្គម

អស្ចារ្យស្អាតបែបខ្មែរ! គ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់

កាលពីមួយរយៈកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចូលរួមម្មពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ដោយអគារនេះត្រូវបានគេដឹងថាមានរូបរាង ក្បាច់ក្បូររចនាស្រស់ស្អាតបែបខ្មែរអស្ចារ្យមែនទែន។ ហើយពេលនេះផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ក៏បានបង្ហាញឱ្យដឹងផងដែរពីគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ដែលពិតជាមានការរចនាប្លែកបែបខ្មែរមិនខុសពីគម្រោងនោះឡើយ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ជា សុផារ៉ា បានសរសេររៀបរាប់ថា៖ «​ខ្ញុំសូមបង្ហាញជូននូវគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​…

Cover Pka
PR

រង្វង់មូលភ្នំគូលែន មានសួនផ្កាបង្កើតថ្មីទៀតហើយ​ ឃើញភ្លាមចង់ទៅលេងភ្លែត

សួនផ្កាជាច្រើន បានបង្កើតថ្មីជាបន្តបន្ទាប់សម្រាប់បម្រើអារម្មណ៍អ្នកដែលចូលចិត្តភាពស្រស់ស្អាតនៃទិដ្ឋភាពផ្កាស្អាតៗ ជាវាលសួនផ្កាធំៗតែម្តង។ ដោយពេលនេះដោយសារតែឃើញសក្តានុពលនៃទេសចរណ៍បែបធម្មជាតិសួនផ្កា ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ទេសចរណ៍ក្នុងស្រុកនោះហើយ ពេលនេះសួនផ្កាមួយកន្លែងទៀតបានបង្កើតឡើងនៅក្នុងខេត្តសៀមរាប។ ដោយនៅជិតរង្វង់មូលភ្នំគូលែន បានប្រែរូបរាងហើយ ប្រែពីដីទទេរមកជា កន្លែងគួរឱ្យស្រលាញ់​សុទ្ធតែជាដើមផ្កាចម្រុះពណ៌ស្រស់ស្អាត ពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្ត ទុកជាអនុស្សាវរីយ៍ មិនចាញ់ការដើរកម្សាន្តនៅសួនផ្កាក្រៅប្រទេសនោះឡើយ។ គួរឱ្យដឹងផងដែរថា សួនផ្កាទើបតែបង្កើតថ្មីតែមិនទាន់មានឈ្មោះមួយនេះ មានទីតាំងគឺស្រួលរកទេ គឺនៅហ្នឹងរង្វង់មូលភ្នំគូលែនតែម្តង ដោយលោកអ្នកអាចស្វែងរកយ៉ាងងាយសម្រាប់ការកម្សាន្តលេង ពិសេសថតរូបទុកជាអនុស្សាវរីយ៍តែម្តង៕ អត្ថបទសម្រួលដោយ៖ ក្នុងស្រុក ប្រភពរូបភាព៖ ភាព ភាណុច ទំនាក់ទំបងថតនៅសៀមរាប៖ 069 887 854

Cover Ream
PR

Update ថ្មីកាន់តែស្អាតឡើងៗ « សួនផ្កាក្រអូបឃុនរាម​ » ត្រូវចិត្តអ្នកស្រលាញ់ផ្កា និងចូលចិត្តថតរូប

ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រសម្បូរប្រាសាទបុរាណ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជាប៉ុណ្ណោះទេ តែខេត្តនេះមានសក្តានុពលទីតាំងអំណោយផលទាំងផ្នែកទេសចរណ៍បែបធម្មជាតិ និងកែច្នៃដ៏សម្បូរបែបផងដែរ។ ដោយថ្មីៗនេះ ខេត្តវប្បធម៌មួយនេះ បានកែច្នៃដាំជាសួនផ្កាសម្រាប់ការទស្សនាកម្សាន្តជាច្រើនកន្លែងសុទ្ធតែស្រស់ស្អាតពេញនិយម ល្អពិសេសសម្រាប់អ្នកចូលចិត្តផ្កា និងចូលចិត្តថតរូបកម្សាន្តតែម្តង នោះគឺ សួនផ្កាដែលទើបតែបង្កើត នៅក្នុងស្រុកបន្ទាយស្រី « សួនផ្កាក្រអូបឃុនរាម​ »។ សម្រាប់ « សួនផ្កាក្រអូបឃុនរាម​ » នេះផងដែរ បើតាមអ្នកថតរូបជំនាញនៅក្នុងខេត្តសៀមរាបផ្ទាល់បានឱ្យដឹងផងដែរថា​ ម៉ោងដែលថតរូបស្អាតនៅក្នុងសួនផ្ការនេះគឺ ព្រឹក ម៉ោង ៦ដល់ម៉ោង ១០.៣០ និងល្ងាច ម៉ោង ៣ កន្លះ ដល់ម៉ោង…

Urn Publicid Ap Org 143c19230b49d69df3bd2e8db550f7bbChina_US_20916 1200x630
ពិភពលោក

មហាយក្សចិនច្រានចោលការលើកឡើងថាខ្លួនជាអ្នកគាំទ្រការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានច្រានចោលការលើកឡើងថាខ្លួនបានគាំទ្ រឬផ្តល់ការយល់ព្រមចំពោះរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទនៅប្រទេសជិតខាងមីយ៉ាន់ម៉ា។ ក្នុង​កាសែត Reuters លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ “ ទ្រឹស្តីណាមួយដែលពាក់ព័ន្ធក្នុងការ​ធ្វើ​រដ្ឋប្រហារយោធានៅ​មីយ៉ាន់ម៉ាដែល​មាន​ចិន​នៅ​ពីក្រោយគឺមិនពិតទេ។ ក្នុងនាមជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់របស់មីយ៉ាន់ម៉ា យើងសង្ឃឹមថាគ្រប់ភាគីក្នុងប្រទេសមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវភាពមិន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​នេះយ៉ាងត្រឹមត្រូវ និងលើកកម្ពស់ស្ថេរភាពនយោបាយនិងសង្គម” ។ ការ​លើក​ឡើង​នេះ​បាន​កើត​ឡើង​ដោយ​សារ អ្នកការទូតកំពូលរបស់រដ្ឋាភិបាលចិនធ្លាប់បានធ្វើដំណើរទស្សនកិច្ចមួយ​ក្នុង​រដ្ឋធានីមីយ៉ាន់ម៉ាកាលពីខែមុន ហើយ​មន្រ្តីជាន់​ខ្ពស់​ចិន​នោះបានជួបគ្នាជាមួយមន្រ្តីយោធាជាច្រើន​នាក់រួមមានឧត្តមសេនីយ Min Aung Hlaing ដែលបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារនេះផង​ដែរ៕   ប្រភព៖ Reuters

ត្រយ៉ង
ព័ត៌មានជាតិ

គួរឲ្យ​អបអរ! មន្រ្តីជំនាញទើបរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។ លោកបញ្ជាក់ថា ៖ «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន…

៤
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! រៀបរាប់អំពីស្រមោលអតីតកាលដ៏ជូរចត់ ដែលបណ្ដាលឱ្យរូបលោក កើតមានជំងឺបាក់ស្បាត

#ស្រមោលអតីកាល ខ្ញុំគេងមិនលក់ ពេលខ្លះពីរបីយប់ជាប់ៗគ្នា។ ដំបូងឡើយ ខ្ញុំមិនដឹងពីមូលហេតុនេះ តែក្រោយមកទើបខ្ញុំដឹងថា ការគេងមិនលក់របស់ខ្ញុំ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលដ៏ឈឺចាប់វេទនារបស់ខ្ញុំ។ ពេលខ្លះ រហូតធ្វើឱ្យខ្ញុំគេងយល់សប្តិឃើញផងដែរ។ អាការៈរបស់ខ្ញុំត្រូវបានគេរកឃើញថា ជាជំងឺបាក់ស្បាត។ ខ្ញុំ និង ជនជាតិខ្មែរដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម និងរស់នៅជំរំភៀសខ្លួន ខាវអ៊ីដាង សាយធូ សាយអេក្ស ណងចាន់ ជំរំអំពិល និងជំរំដទៃទៀតនៃប្រទេសថៃ ត្រូវគេរកឃើញថា ៩០% មានជំងឺបាក់ស្បាត។ ជំងឺបាក់ស្បាត ត្រូវការរយៈពេលយូរដើម្បីព្យាបាល ប៉ុន្តែវាអាចនឹងមិនជាសះស្បើយដូចដើមវិញឡើយ ព្រោះអ្វីៗ វាបានដក់ជាប់ក្នុងបេះដូងទៅហើយ។ តាមអ្វីដែលខ្ញុំចាំ កាលណោះ…

៤
PR

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមកម្មវិធីសម្ពោធសាលាបឋមសិក្សាចតុមុខជា សាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១​ ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាបឋមសិក្សាចតុមុខ ត្រូវបានសម្ពោធជាសាលាគំរូអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងក្រសួង អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងមាតាបិតា និងតំណាងសិស្សានុសិស្ស សរុបប្រមាណ ១០០នាក់។…